Wednesday, October 12, 2011

មក​ពីជប់លៀង​​ផឹកស៊ីស្រវឹង​​ជិះម៉ូតូ​​ធ្លាក់​ជង្ហុក​​ដួលបាក់​​ឆ្អឹង​​​ជំនីរ​​​ហើយ​មានគេ​​​បន្លំលួច​​​ទូរស័ព្ទ​​​ទៀត​


រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​​​ជិះម៉ូតូ​​​ធ្លាក់​ជង្ហុក​​​​ដួលខ្លួនឯង​​​បាក់ឆ្អឹង​ជំនីរ​ ខាង​ស្តាំ ​​ខណៈ​ពេល​ដែល​​​​ត្រឡប់​មកពីចូលរួមក្នុង​​​ពិធីខួប​កំណើត​​​ចៅរបស់​​​​ ចៅហ្វាយ​នាយ និង​​ដួល​នៅ​ត្រង់​ចំណុច​​​ផ្លូវ​​លេខ​​​២៧១ ​​ជិតដល់​​​​គ្លីនិក​​​បញ្ញា​ស័ក្តិ ​​​ក្នុងសង្កាត់​​​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។​ ហេតុ​ការណ៍​​កើតឡើង​កាលពីវេលា​ម៉ោង​​​១១​យប់ថ្ងៃ​ទី​​​១១ តុលា​។
ជនរងគ្រោះ​​​​​ឈ្មោះពុំ អឿន ភេទប្រុស អាយុ​​​​៥១​ឆ្នាំ ​ធ្វើការ​​​នៅមន្ទីរបរិស្ថាន​​ខណ្ឌ​មាន​ជ័យ ​​​​មានទីលំនៅ​​ភូមិបឹង​ឈូក ​សង្កាត់​និរោធ ​​ខណ្ឌ​មានជ័យ ​បាន​ឱ្យដឹង​ថា នៅថ្ងៃ​កើតហេតុ ​គាត់បានជិះ​ម៉ូតូម៉ាកវិវ៉ា ពណ៌​ខ្មៅ ​​ទៅចូលរួម​ពិធី​ខួបកំណើត​ចៅ​​​របស់ប្រធាន​​គាត់នៅ​មន្ទីរ​​បរិ​ស្ថាន​​ ភ្នំពេញ​​​ខាង​​ត្បូង​វត្តមហា​​មន្ត្រី ​ហើយ​ក្នុង​នោះ​មានការផឹកស៊ី​​ជួបជុំមិត្តភក្តិ​ផងដែរ​។
លុះ​ដល់​​ម៉ោង​​១១​យប់​ គាត់ជិះ​​​​ម៉ូតូត្រឡប់​​មក​ផ្ទះ​វិញ ​​ហើយ​​​ដោយ​​​​ដឹង​ថា ​​​ខ្លួនស្រវឹង​ស្រា ​​គាត់​បាន​ជិះទៅរក​​កន្លែង​​​ធំ ទូលាយ​កុំ​ឱ្យ​​មាន​​គ្រោះថ្នាក់ ។ ​ពេល​​ជិះមក​ដល់​ចំណុចកើត​ហេតុ ស្រាប់តែ​ជិះ​​​ធ្លាក់​ជង្ហុក​​​បណ្តាល​​ឱ្យ​​ដួល ធ្វើ​​ឱ្យ​បាក់​​ឆ្អឹង​ជំនីរ​ខាង​​ស្តាំ ​​និង​រយះក្បាល​ជង្គង់ ​​​តែម្តង ​​ហើយ​រវល់តែ​​​​រង​របួស​ឈឺ​ចាប់​​ស្រាប់តែ​មាន​​​អ្នក​លួច​យក​​ទូរស័ព្ទ​ដៃ ​​​​របស់គាត់​អស់ពី​រ​គ្រឿងផងដែរ ៕