Tuesday, August 23, 2011

បក្ស​សម រង្ស៊ី​ដាក់​បណ្ដា​សារ ឲ្យ​ហ៊ុន សែន​ដូច​ហ្គា​ដា​ហ្វី

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ កាល​ពី​ម្សិលមិញ​ គណបក្ស​ប្រឆាំង​ក្នុង​​ប្រទេស​កម្ពុជា​បាន​ប្រដូច​ហ៊ុន សែន មេ​ដឹកនាំ​ដែល​មាន​ចរិត​ផ្ដាច់​ការ​ក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​ដូច​ មូអាម៉ា ហ្គាដាហ្វី នៃ ប្រទេស​លីប៊ី ​ដែល​វាស​នា​អំណាច​របស់​ជន​នេះ​កំពុង​ធ្លាក់​ក្នុង​​ក្រឡា​អ័ព្ធ នៃ​ការ​អូស​ក យក​ទៅ​កាត់​ទោស។
ហ្គាដាហ្វី មេដឹកនាំផ្តាច់ការនៅលីប៊ី និងលោក ហ៊ុន សែន

សេច​ក្ដី​ថ្លែង​ការ​តាម​​អ៊ីម៉ែល​នោះ បាន​សង្កត់​ថា  គណបក្ស​បក្ស​សម​រង្ស៊ី​​ប្ដេជ្ញា​ធ្វើ​ឲ្យ​ប្រាកដ​ថា នៅ​ទី​បំផុត ហ៊ុន សែន នឹង​ជួប​វាសនា​ដូច ជន​ផ្ដាច់​ការ​ ស្លូបូដាន មីឡូស៊ីវីក ឬ ហ្គាដាហ្វី​ដែរ ។ដោយ​បក្ស​នេះ​ក៏​បាន​អំពាវ​នាវ​ផង​ដែរ ដល់​អ្នក​តស៊ូ​ដើម្បី​សេរីភាព នៅ​ក្នុង​ពិភពលោក ផ្ដោត គោល​ដៅ​បន្ទាប់ ទៅ​លើ​ ហ៊ុន សែន ដែល​កាន់​អំណាច​ដោយ​ហង្សា​រយៈ​ពេល​៣២ឆ្នាំ​មក​នេះ។

មាន​ការ​កត់​សម្គាល់​ថា ដោយ​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​អំណាច​ផ្ដាច់​មុខ​តាម​ប្រព័ន្ធ​ ប្រជាធិបតេយ្យ ហ៊ុន សែន បាន​ផ្ដើម​ឲ្យ​មាន​រដ្ឋប្រហារ ដ៏​បង្ហូរ​ឈាម​មួយ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​ទាហាន​និង​ជន​ស៊ីវិល​ស្លាប់​ជា​ច្រើន​នាក់ ។ ហើយ​នៅ​ឆ្នាំ​១៩៩៨ មេ​ដឹកនាំ​ខ្មែរ​រូប​នេះ​បាន​បញ្ជា​ឲ្យ​ទាហាន​របស់​ខ្លួន ធ្វើ​ការ​បាញ់​ប្រហារ​គ្មាន​មេត្តា​ទៅ​លើ​ក្រុម​បាតុករ ដែល​ប្រឆាំង​ចំពោះ​​ការ​គ្រប់ គ្រង​អំណាច​របស់​ខ្លួន។ រួ​ម​ទាំង​ការ​ប្រើ​វិធី​ខូច​ធ្វើ​ទុក បុក​ម្និញ​លើ​គណបក្ស ប្រឆាំង​ផង​ដែរ។

ដោយ​មាន​ការ​ក្រោក​ឈរ​ឡើង​យ៉ាង​គគ្រឹក​គ្រេង របស់​ប្រជាពលរដ្ឋ​នៅ​ប្លុក​អារ៉ាប់ ធ្វើ​បដិវត្តន៍​ផ្ដួល រំលំ​ពួក​មេដឹកនាំ​អំណាច​យូរ​និង​ពុក​រលួយ​របស់​ខ្លួន​នោះ ហ៊ុន សែន បាន​ស្រែក​​គំរាម​ដល់ ​ពលរដ្ឋ​ខ្មែរ ជា​សាធារណៈ​ថា ខ្លួន​នឹង​ប្រើ​វិធី​បិទ​ទ្វារ​វ៉ៃ​ឆ្កែ បើ​សិន​ជា​អ្នក​ណា​ម្នាក់​ចង់​ទាញ​ស្ថាន​ការ​កម្ពុជា​ឲ្យ​ធ្លាក់​​ក្នុង គន្លង ប្រទេស​អារ៉ាប់​ទាំង​នោះ៕

សិស្ស​ជាង ៨២% ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​២០១១


ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប ថ្នាក់​ទី​១២ ឆ្នាំ​២០១១ ជា​ផ្លូវការ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែ​សីហា។លទ្ធផល​នៃ​ការ​ប្រឡង​ជាប់​របស់​បេក្ខជន​ប្រឡង​នៅ​ឆ្នាំ​នេះ មាន​ចំនួន​ច្រើន​ជាង​ឆ្នាំមុន។

មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​សម្ដែង​ការ​អបអរ​ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប​នា​ឆ្នាំ​២០១១ ថា មាន​​ចំនួន​សិស្ស​ប្រឡង​ជាប់​កើន​ឡើង​ប្រមាណ ១% បើ​ធៀប​នឹង​ការ​ប្រឡង​កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក អ៊ូ អេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប​នា​ឆ្នាំ​២០១១ នេះ មាន​បេក្ខជន​ប្រឡង​ជាប់​ជាង ៩​ម៉ឺន​២​ពាន់​នាក់ ស្មើ​នឹង​ជាង ៨២% ក្នុង​ចំណោម​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ១១១.២៧៩​នាក់ នៅ​ទូទាំង​ប្រទេស។

លោក​បន្ត​ថា ការ​ប្រឡង​ឆ្នាំ​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ​មុន ដោយសារ​តែ​ឆ្នាំ​នេះ​ក្រសួង​បាន​រៀបចំ​ជា ២​ផ្នែក គឺ​ផ្នែក​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​បេក្ខជន​បេក្ខជន​ប្រឡង​ជាប់​ជាង ៩​ម៉ឺន​២​ពាន់​នាក់ មាន​បេក្ខជន​ជាប់​និទ្ទេស​អា (A) ៥៣​នាក់ ដែល​សុទ្ធ​សឹង​ជា​បេក្ខជន​ផ្នែក​វិទ្យាសាស្ត្រ​ទាំង​អស់។ និទ្ទេស​បេ (B)មាន ២.០២៤​នាក់ និទ្ទេស​សេ (C) មាន ១២.៤៥៣​នាក់ និទ្ទេស​ដេ (D) មាន ៣៤.៦៤១​នាក់ និង​និទ្ទេស​អ៊ី (E) ចំនួន ៤៣.០៦៥​នាក់។
លោក អ៊ូ អេង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ក្រោយ​ពី​យើង​បាន​លទ្ធផល​ហើយ គឺ​យើង​ជូន​លទ្ធផល​ហ្នឹង​ទៅ​ខាង​នាយកដ្ឋាន​ឧត្ដម​សិក្សា​ហ្នឹង គេ​បែងចែក​ទៅ​តាម​មហាវិទ្យាល័យ ព្រោះ​មហាវិទ្យាល័យ​មួយៗ​គេ​ត្រូវការ​និស្សិត​អាហារូបករណ៍​អី​អ៊ីចឹង គឺ​គេ​ជ្រើសរើស​នៅ​តាម​និទ្ទេស នៅ​តាម​មុខ​វិជ្ជា ខាង​ឧត្ដមសិក្សា​គឺ​គេ​ចាត់ចែង​ការងារ​ហ្នឹង​បន្ត យើង​ប្រគល់​លទ្ធផល​ហ្នឹង​ឲ្យ​គេ»
ទោះ​យ៉ាង​ណា សមាគម​គ្រូ​បង្រៀន​បាន​អះអាង​ថា ការ​ប្រឡង​ជាប់​ដែល​មាន​តែ​ភាគ​រយ​ខ្ពស់​នោះ គឺ​មិន​បាន​បង្ហាញ​ពី​គុណភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា​ទេ គឺ​បេក្ខជន​ប្រឡង​ជាប់​ដោយសារ​តែ​ការ​លួច​ចម្លង​ទៅ​វិញ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែង​ថា លទ្ធផល​ប្រឡង​នេះ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សមត្ថភាព​ពិត​របស់​សិស្ស​នោះ​ទេ។ លោក​ថា ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ក្នុង​ពេល​ប្រឡង ដូចជា​ការ​ប្រមូល​លុយ​ពី​បេក្ខជន​ប្រឡង​ជា​ថ្នូរ​ទៅ​នឹង​ការ​ចម្លង ការ​ទិញ​សំណួរ​ចម្លើយ មាន​មណ្ឌល​មួយ​ចំនួន​បាន​ធ្វើ​អត្រា​កំណែ​លក់​ឲ្យ​បេក្ខជន និង​មាន​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ទៅ​មក​ជាមួយ​សាច់ញាតិ​ជាដើម។
លោក រ៉ុង ឈុន បន្ថែម ៖ «ជា​ការ​គាប់​ចិត្ត​សម្រាប់​ក្រសួង​អប់រំ ពីព្រោះ​ក្រសួង​អប់រំ​មិន​បាន​គិត​អំពី​គុណភាព គេ​ចង់​បាន​តែ​បរិមាណ។ យើង​បាន​រៀបចំ​ប្រមូល​របាយការណ៍​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ យើង​នឹង​គ្រោង​លើក​របាយការណ៍​ទាំង​អស់​នេះ​ដាក់​ជូន​ក្រសួង​អប់រំ ឲ្យ​ក្រសួង​ធ្វើការ​ស៊ើប​អង្កេត វែក​មុខ​រក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ជុំវិញ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ប្រលង»
យ៉ាង​ណា​ក៏ដោយ មន្ត្រី​ក្រសួង​អប់រំ​ដដែល​បាន​ទទួល​ស្គាល់​ថា ការងារ​គ្រប់គ្រង​នៅ​ក្នុង​ពេល​ប្រឡង​នៅ​មាន​ការ​ខ្វះ​ចន្លោះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្នុង​ចំនួន​បេក្ខជន​ប្រឡង​ជាង ១១​ម៉ឺន​នាក់​នោះ ក្រសួង​បាន​ចំណាយ​បុគ្គលិក​អប់រំ​ដល់ទៅ ៣.៥០០​នាក់ សម្រាប់​ធ្វើ​ការងារ​ក្នុង​ពេល​ប្រឡង​នោះ។
ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់ឌុប​នា​ឆ្នាំ​២០១១ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១១ ហើយ​ក្រសួង​បាន​ប្រកាស​លទ្ធផល​ប្រឡង​ជា​ផ្លូវ​ការ​នៅ​ភ្នំពេញ ថ្ងៃ​ទី​១៩ ខែ​សីហា និង​នៅ​តាម​បណ្ដា​ខេត្ត​ថ្ងៃ​ទី​២០ ខែ​សីហា៕

អគ្គីភ័យ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់

អគ្គីភ័យ​​ឆេះ​ផ្ទះ​មួយ​ខ្នង បណ្ដាល​ឱ្យ​កូន​ស្រី​ម្ចាស់​ផ្ទះ​ម្នាក់​ស្លាប់ នៅ​វេលា​ម៉ោង ៧ និង ២០ នាទី​ព្រឹក​ថ្ងៃ​ទី ២២ សីហា ឆ្នាំ ២០១១។
២២-សីហា-២០១១៖ បុរស​ម្នាក់​កំពុង​បាញ់​ទឹក​ពន្លត់​ភ្លើង​ផ្សែង ដែល​នៅ​ហុយ ក្នុង​អគ្គីភ័យ​មួយ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ក្រុង​ភ្នំពេញ។ (RFA/Tin Zakariya)

អគ្គីភ័យ​នេះ បាន​កើត​ឡើង​នៅ​ភូមិ​ស្ទឹង​មានជ័យ​ទី​១ សង្កាត់​ស្ទឹង​មានជ័យ រាជ​ធានី​ភ្នំពេញ។
សាច់​ញាតិ​ក្រុម​គ្រួសារ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បញ្ជាក់​ថា កូន​ស្រី​ឈ្មោះ កញ្ញា ឌឿ ម៉ូនីកា អាយុ ២០ ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​មហាវិទ្យាល័យ វ៉ាន់ដា គណនេយ្យ ជា​កូន​ម្ចាស់​ផ្ទះ​ឈ្មោះ ឌឿ សារុំ បាន​ស្លាប់​យ៉ាង​នៅ​ក្នុង​បន្ទប់​ ព្រោះ​មិន​អាច​រត់​ចេញ​ក្រៅ​បាន ខណៈ​ដែល​អគ្គីភ័យ​កំពុង​ឆេះ​សន្ធោសន្ធៅ ហើយ​ក្រុម​គ្រួសារ និង​អ្នក​ជិត​ខាង ក៏​មិន​អាច​ចូល​ទៅ​ជួយ​សង្គ្រោះ​បាន ដោយសារ​តែ​ភ្លើង​ឆេះ​ខ្លាំង​នៅ​ច្រក​ចេញ​ចូល។
ចៅ​សង្កាត់​រង​ស្ទឹងមានជ័យ លោក អំ ហឿង ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆេះ​ផ្ទះ​នោះ​ដែរ ថ្លែង​ថា ភ្លើង​ឆេះ​ខ្លាំង និង​រហ័ស​ដូច្នេះ ដោយសារ​ផ្ទះ​នោះ សង់​អំពី​ថ្ម​ខាង​ក្រោម និង​ឈើ​ខាង​លើ ហើយ​ម្ចាស់​ផ្ទះ​លក់​ឥវ៉ាន់​ចាប់ហួយ និង​មាន​លក់​សំាង​ផង។
លោក អំ ហឿង៖ «ភ្លើង​វា​ឆាប គឺ​សកម្មភាព​អគ្គីភ័យ​វា​ខ្លាំង​ពេក គឺ​វា​ព្រឹប​អ៊ីចឹង​មក។ គឺ​ថា​មិន​អាច​ជួយ​អ្នក​ណា ជួយ​អ្នក​ណា​បាន សូម្បី​តែ​ឪពុកមា​បង្កើត​ជា​មេ​ភូមិ​ហ្នឹង គាត់​ទៅ​ទាន់​ហេតុការណ៍​ភ្លាម​ហ្នឹង​ក៏​ជួយ​អត់​បាន ដោយសារ​តែ​សកម្មភាព​ភ្លើង​ហ្នឹង​វា​ខ្លាំង​ពេក»។
លោក ហ៊ី ណារិន អធិការ​ខណ្ឌ​មានជ័យ បាន​បញ្ជាក់​ថា ភ្លើង​ឆេះ​នេះ ដើមហេតុ​បណ្ដាល​មក​ពី​ឆេះ​សាំង ដែល​ម្ចាស់​ផ្ទះ​ខ្លួន​ឯង​ដាក់​លក់​នៅ​ក្នុង​ផ្ទះ។
អគ្គីភ័យ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​ជាង ៩ ព្រឹក​ថ្ងៃ​ដដែល និង​មិន​រាលដាល​ដល់​ផ្ទះ​ឈើ​ដទៃ​ទៀត ដែល​នៅ​ក្បែរ​គ្នា​នោះ​ទេ ដោយ​សារ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​ជួយ​ពន្លត់​ទប់​ស្កាត់​ ទាន់៕

​កំពុង​ដឹកក្របី​​ឱ្យ​​ស៊ីស្មៅ​រន្ទះ​បាញ់​​​ខ្លោច​ដើមទ្រូង ឆូត​តាំង​ពី​​​ថ្ងាស​ដល់​ភ្លៅ តែ​​មិនស្លាប់​


ខេត្ត​ពោធិ៍​សាត់​​​ ៖ ​​យុវជន​​​ម្នាក់​ក្នុង​ចំណោម​ពីរនាក់​ត្រូវ​រន្ទះបាញ់​ខ្លោច​ដើមទ្រូង ​​តែ​សំណាង​​ល្អ​មិន​​ស្លាប់ ដោយ​គ្រាន់តែ​​​របួសធ្ងន់​ប៉ុណ្ណោះ ​​។ បាតុភូត​​​ធម្មជាតិរន្ទះបាញ់​នេះ​​​បានកើត​ឡើង​​​កាលពី​​​រសៀល​ថ្ងៃទី​​​​​​ ១៨ ​សីហា ២០១១ ​​ដែលយុវ​​ជនរងគ្រោះ​ឈ្មោះ​ជា ចាន់​រស្មី ​អាយុ​១៩​ឆ្នាំ ​មានទីលំនៅ​​​កន្លែងកើត​ហេតុ​​ភូមិ​​​​ថ្គោល​តូច ឃុំ​អន្សារ​ចំបក់ ​​ស្រុកក្រគរ​។

ស្ត្រីជា​ម្តាយយុវជន​​​រងគ្រោះ​​​បាន​ប្រាប់​កោះ​ សន្តិ​ភាព​​​ថា កាលពីថ្ងៃទី​​​១៨ សីហា ​២០១១ នៅ​​​ភូមិ​​ថ្គោល​​តូច មានភ្លៀង​​ធ្លាក់​​​មួយ​មេ ​​លុះ​ដល់​ម៉ោង​​ប្រហែល​​​៣​និង​​​៣០នាទី​​​​រសៀល ​​​មេឃ​រាំង​​ភ្លៀង ប៉ុន្តែនៅ​រលឹម​តិចៗ ​​និង​មាន​​​ផ្លេក​បន្ទោរ​​​នៅឡើយ ។ ​​កូនប្រុស​​​​របស់​គាត់ឈ្មោះ​​ជា ចាន់រស្មី ​​​និងប្អូនប្រុស​​​ជីដូន​មួយ​របស់​គេ​ម្នាក់​ទៀត​ឈ្មោះ​​​ជា ពន្លឺ អាយុ​​១៤​ឆ្នាំ ​​បាននាំគ្នា​​ដឹក​ក្របី​​​ម្នាក់​មួយ​​​ឱ្យស៊ី​ស្មៅ​តាម​ភ្លឺ​ស្រែ​​។

ដោយឡែក​​​ជា ពន្លឺ ​​​​ដែលរួចផុតពីគ្រោះ​ថ្នាក់​​​​​រៀប​រាប់​​​ប្រាប់​ថា ខណៈ​កំពុងតែ​​​ដឹកក្របី​នោះ ស្រាប់តែ​​មាន​ខ្សែ​ផ្លេកបន្ទោរ​​​ឆ្វាច​ភ្លឺ​មួយ​ចំហៀង​មេឃ ​​ប៉ុន្តែពួកគេ​មិន​បាន​ចាប់អារម្មណ៍​​​អ្វីទេ ។ ​មួយសន្ទុះ​​ក្រោយ​​មក​​​មាន​​ផ្លេក​បន្ទោរ​​​​ភ្លឺ​មួយ​ចំហៀង​​​មេឃ​​​ម្តង ​ទៀត ​​ស្រាប់តែ​​​សូរ​រន្ទះបាញ់​​ឡើង​​លាន់​​​ផាំង ​​កក្រើក​ដី​ដូចហែក​មេឃ ​ប៉ុន្តែ​គេ​មិន​​ដឹង​ថា​​​បាញ់អ្វី​​នៅទីណា​​​ទេ តែ​​​ពេល​ក្រឡេក​​មើលទៅ​ឃើញ​បងប្រុស​​​​របស់គេ​​​ ដេក​ផ្កាប់មុខ​ក្នុង​ទឹកស្រែ​​​​សន្លប់​បាត់មាត់ឈឹង​ទៅ​ហើយ​។ ​​ឃើញ​ដូច្នេះ​​​ជា​ ពន្លឺ ​​បានទៅ​​​​លើក​ផ្ងារ​ឡើង​​​ឃើញ​​មានស្នាម​ខ្លោច​​ពេញ​​​ដើមទ្រូង និង​មាន​​ស្នាម​​ឆូតតាំង​ពីថ្ងាស​កាត់​​តាមពោះ ​​រហូត​ដល់​​ភ្លៅ ​ឯ​​ខោ​អាវ​​​រហែក​រយ៉ៃ​​​ដូចគេ​​ច្រៀក​​ងៀត ​ក៏​​រត់​មក​ប្រាប់​​​​ម្តាយ​​​យុវ​ជន​រងគ្រោះ​នៅ​ផ្ទះ​ និង​​ដឹកទៅព្យា​​បាល​​នៅពេទ្យ​​​​ស្រុក ហើយ​​​ដោយ​​សារ​​​​មានសភាពធ្ងន់ធ្ងរ​​​ពេក ក៏​ដឹក​បន្ត​ទៅ​មន្ទីរ​​​ពេទ្យ​​ខេត្ត​​​តែម្តង​។ម្តាយ​​ជនរ​ងគ្រោះ​សង្ស័យ​ថា រន្ទះ​កំណាច​នេះ​​​អាច​បណ្តាល​​​​​មកពីកូនរបស់​គាត់​​ដាក់​ទូរស័ព្ទក្នុង​​ ហោ​ប៉ៅ ព្រោះក្មួយប្រុស​​​​របស់​គាត់​ជា​ ពន្លឺ ​និង​ក្របី​​​​២​ក្បាល​ទៀត​​ ដែលនៅក្បែរ​នោះ​​​បែរជា​​​មិន​អី​ទៅវិញ ៕
Related Posts Plugin for WordPress, Blogger...

រថយន្ត​វីហ្គោ​​បុក​ក្មេង​ស្រីអាយុ​3​ឆ្នាំ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ


ខេត្តមណ្ឌល​គិរី ៖ ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​​ម្នាក់​ពេល​កំពុង​​រត់​លេង​​ក្បែរ​ចិញ្ចើម​​ផ្លូវ ​មុខ​ផ្ទះ​​រ​បស់​ខ្លួន​ត្រូវ​រថយន្ត​មា៉ក​វីហ្គោ ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-1563 ​បុក​​បណ្តាល​ឱ្យ​​ស្លាប់​​នៅពេល​បញ្ជូន​​ទៅកាន់​មន្ទីរ​​ពេទ្យ​​បង្អែក​​ ខេត្ត ។ គ្រោះ​អកុសល​នេះ​​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៥​​និង​៥០​នាទី​​ល្ងាច​ ថ្ងៃ​ទី​២០ សីហា ​នៅចំណុច​​ផ្លូវ​ចូល​​ផ្សារ​សែន​មនោ​រម្យ ​ស្ថិត​នៅ​​ក្នុង​ភូមិ​​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ​ក្រុង​សែន​មនោ​រម្យ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​សុំ សុខ​ចិន អាយុ​៣​ឆ្នាំ ​ជន​ជាតិ​វៀតណាម​ ម្តាយ​ឈ្មោះ​ដូយ ជីដូរ ។ តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​គេឃើញ​ក្មេង​ស្រី​រូប​នោះ​​​រត់​លេង​​ក្បែរ​ចិញ្ចើម​​ ផ្លូវ​មុខ​​ផ្ទះ​របស់​ខ្លួន​ ហើយ​ជ្រុល​​ទៅ​​លើ​ដង​ផ្លូវ​ក៏​ត្រូវ​រថយន្ត​​វីហ្គោ ​ខាង​លើ​បុក​បណ្តាល​ឱ្យ​ដួល​​​បោក​ក្បាល​នឹង​ថ្នល់របួស​ធ្ងន់។ ភ្លាម​នោះ​​ក្រុម​គ្រួសារ​​បាន​បញ្ជូន​ក្មេង​ស្រី​​រង​គ្រោះ​​ទៅកាន់​ មន្ទីរពេទ្យ​​បង្អែក​ខេត្ត​​ ប៉ុន្តែ​ជា​អកុសល​នៅ​ពេល​ទៅដល់​បាន​រយៈ​ពេល​​ប្រហែល​កន្លះ​​ម៉ោង​​ក្មេង​​ ស្រី​រង​គ្រោះ​ក៏​​​បាន​ស្លាប់​បាត់​ទៅ ។
តាម​ប្រភព​​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​បើក​បរ​​រថយន្ត​​នោះ​​ឈ្មោះ​សាន កូដារ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជា​កូន​រប​ស់​លោក​សាន សំអឿន ​ម្ចាស់​សណ្ឋា​គារ​អឿន​សក្ខ​ណា ។ រថយន្ត​នោះ​​ត្រូវ​បាន​សមត្ថ​កិច្ច​​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​​ចរាចរណ៍​ ខេត្ត ដើម្បី​ដោះ​​ស្រាយ​​តាម​នីតិ​វិធី​៕
Related Posts Plugin for WordPress, Blogger...

អ្នក​ចាក់​សាំង​ដុតខ្លួន​​​ដោយសារ​​ខឹង​ប្រពន្ធលែង​លះ​​បានស្លាប់ហើយ​


រាជធានីភ្នំពេញ​​ ៖ ​​បុរស​ម្នាក់​​​ដែលខឹង​ប្រពន្ធ​​​លែង​លះ​មិន​ព្រម​​ជួបជុំជាមួយ ហើយ​បាន​ចាក់សាំង​​​​​​​ដុតខ្លួន​​ឆេះ​រលេះ​រលួយ​​ស្ទើរពេញ​​ខ្លួន​​​​នៅ​ កណ្តាល​ផ្លូវ​លេខ​​​៣៣៦ ​​កែង​ផ្លូវ​​​លេខ​​២៦១ ក្រុម​ទី​១៤ ​​ភូមិ​​​៤ ទល់​មុខ​ផ្ទះ​លេខ​​៤០ ​ក្នុង​សង្កាត់​​​បឹង​សាឡាង ​ខណ្ឌ​​ទួលគោក ​កាលពី​វេលា​ម៉ោង​​៦​និង​​​៣០នាទី​​ល្ងាច​ថ្ងៃទី​​២០ សីហា ​ឥឡូវ​បានស្លាប់​​បាត់​បង់​ជីវិត​​ហើយ​កាលពី​វេលា​ម៉ោង​​​១០​យប់ថ្ងៃទី​​​២២ សីហា​។
បុរសរងគ្រោះ​​​​ឈ្មោះហេង ​​​គឹម​ឈាន់ អាយុ​​៣២​ឆ្នាំ ​​មុខ​របរ​រត់ម៉ូតូឌុប មានស្រុកកំណើត​​នៅ​ខេត្ត​​កំពង់ចាម ​​មានប្រពន្ធឈ្មោះ​​ប៊ូ រ៉ាវី អាយុ​​៣១​ឆ្នាំ ​​មានកូនប្រុស​​ម្នាក់​អាយុ​​​​៥​ឆ្នាំ ​ស្រុក​កំណើត​​នៅខេត្តកំពង់ចាម ​ហើយ​មក​​ស្នាក់​នៅ​​ជា​មួ​យបង​​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។
បន្ទាប់ពី​​បង​ថ្លៃ​យក​មក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ ព្រះ​កុសុមៈ​​​កាលពីថ្ងៃ​កើតហេតុ​​មក ​ជនរង​គ្រោះ​​​ស្ថិត​ក្នុង​​​សភាពធ្ងន់ធ្ងរ​​​មិន​​អាច​ជួយសង្គ្រោះ​បាន​​ ដោយ​សារ​​ថា​​​ការ​រលាក​ឈាន​ដល់​កម្រិត​​​​៧០ភាគរយ ​ប៉ុន្តែ​គ្រូពេទ្យ​​នៅតែ​​ព្យា​យាម​សង្គ្រោះ​​​ឱ្យ​អស់​​សមត្ថភាព ។

នៅថ្ងៃទី​​​២១ ម្តាយ និង​ប្អូន​ស្រី​​ធ្វើដំណើរពី​ខេត្តកំពង់​​ចាម​មក​មើល​​ថែ​នៅ​មន្ទីរ​ពេទ្យ តែ​មុខ​របួស​ចេះ​តែ​ធ្ងន់ធ្ងរ​​ និង​កាន់តែ​​ក្តៅ​ក្នុង​ខ្លួន​ឡើងៗ ចំណែក​ខ្លួន​​និង​មុ​ខឡើង​ហើម រហូត​ដល់​យប់​ថ្ងៃទី​​​២២ ម៉ោង​​៨​យប់ ​ក្រុម​គ្រួសារ​​បាន​នាំយក​ទៅស្រុក​​​កំណើត​វិញ លុះ​​ទៅ​ជិត​​ដល់​ស្រុក​កំណើត​​បុរស​រង​គ្រោះ​​​បាន​ដាច់​ខ្យល់​​ស្លាប់នៅ​​ ​វេលាម៉ោង​​​១០​យប់តែម្តង​។
ក្រុមគ្រួសារ​​​បានតម្កល់​​​ធ្វើបុណ្យ​តាម​​ប្រពៃ​ណី​​នៅ​គេហដ្ឋាន​ភូមិ​បឹង​​ស្នាយ ឃុំ​បឹង​ស្នាយ ស្រុក​កំពង់​ចាម ខេត្ត​​​កំពង់ចាម ៕

អាហ្វ្រិកខាងត្បូង បដិសេធថា មិនបានរៀបចំ កន្លែងសម្រាប់ ហ្គាដាហ្វី រត់គេចខ្លួនទេ

ចូហាន់ណែស្បឺគៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១ នេះថា ប្រទេស អាហ្វ្រិកខាងត្បូង បានប្រកាសបដិសេធ​ចំពោះព័ត៌មានមួយ ដែលថាប្រទេសខ្លួនបានរៀបចំយន្តហោះ ទៅកាន់ប្រទេសលីប៊ី ដើម្បីនាំយកមេដឹកនាំលោក ម៉ូអាម៉ា ហ្គាដាហ្វី គេចពីប្រទេសលីប៊ីនោះ។

រដ្ឋមន្ត្រីទំនាក់ទំនងការបរទេស របស់អាហ្វ្រិកខាងត្បូង នីកូណា ម៉ាស្សាបាន បាននិយាយ នៅក្នុងសន្និសីទកាសែតមួយថា លោក ហ្គាដាហ្វី នឹងមិនភៀសខ្លួនមកនៅប្រទេសអាហ្វ្រិកខាងត្បូង នោះទេ។ លោកស្រីរដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្នយើងក៏មិនបានដឹង ដែរថា លោកហ្គាដាហ្វី កំពុងតែលាក់ខ្លួននៅទីណានោះដែរ។

លោកស្រី ម៉ាស្សាបាន បានបញ្ជាក់ថា ប្រទេសលោកស្រីបច្ចុប្បន្ន ក៏ត្រៀមទទួលស្គាល់រដ្ឋាភិបាល ពួកបះបោរ ជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេស លីប៊ីផងដែរ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេស អាហ្វ្រិកខាងត្បូង បានធ្វើការរិះគន់ទៅប្រទេស មហា អំណាចទាំងឡាយ ដែលព្រួតគ្នា វាយប្រហារប្រទេសលីប៊ី ហើយខ្លួនបានបញ្ជាក់ទៀតថា បើសិនជាប្រទេសទាំងនោះ ព្រមស្តាប់តាមការទាមទារពីប្រទេសអាហ្វ្រិកទាំងអស់នោះ សង្គ្រាមនៅលីប៊ី ក៏មិនអូសបន្លាយយូរ ដល់ពេលនេះដែរ។
ជាងនេះទៅទៀត មេដឹកនាំពិភពលោក លោក ប៉ារ៉ាក់ អូបាម៉ា បាននិយាយថា វាដល់ពេល ហើយ ដែល ហ្គាដាហ្វី ត្រូវចុះចេញ៕
Photo by DAP-NEWS

ការងាថ្មី


·  Rkumh‘un WINSON GARMENT CAMBODIA LTD
1 cugePA³ ecHeFVImðÚbcin 1éf¶ 3eBl 150dulaør-180dulaørkñúg 1Ex
2 CMnYykarcugePA³ eFVIGnam½y e)akexaGav citbEnø 61dulaørkñúg 1Ex
3 Gnam½y ¬RsI¦ 61dulaørkñúg 1Ex
4 RbFanEpñkedr eRcInrUb R)ak;ExeKalTabbMput 100dulaør ¬bTBiesaFn_ya:g
tic 2qañM¦ 
5 kmµkrEpñkedr eRcInrUb 61dulaør ¬manedrsuIbug¦
6 RbFan QCeRcInrUb³ R)ak;ExeKalTabbMput 100dulaør ¬bTBiesaFn_ya:gtic
1qañM¦
- eRkABIcugePA manR)ak;bEnßmema:g RbFanEpñkecHcinrwtEtRbesIr R)ak;Exkan;EteRcIn.
Gas½ydaæn³ pøÚvCatielx 4 KILÚEm:Rtelx 33
Tel: 012 632 642
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ePaCnIydaæn ma: ma: eyIg´RtUvkarbuKÁlik
1 cugePAmðÚbéf RtUvecHPasaéf nigmanbTBiesaFn_ ¬R)ak;Exx<s;¦
2 narIrt;tu RtUvmanrUbsm,tþismrmü  GayuBI 18-25qañM
sUmTMnak;TMngmk³ 023 69 22 813/ 017 501 441 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
saßnTUt\NaÐRbcaMRkugPñMeBj RtUvkareRCIserIsbuKÁlikmañk;sMrab;bMerIkargarCaGñk
rt;sMbuRt nige)assMGat. ebkçCnRtUvecHPasaGg;eKøs.
ebkçCnEdlcab;GarmµN_kargarenH sUmepJIrBaküsuMcUlbMerIkargar cab;BIeBlenH
rhUtdl;éf¶TI 5 kBaaØ qañM 2011 mksaßnTUt\NaÐ GaKarelx 5 pøÚv 466
RkugPñMeBj
tamGuIEm:l³ hocembindia@online.com.kh
rWTUrsarelx³ (023) 210 914/ 213 640
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
Rkumh‘un ex vI G xU GilFIDI (K.V.R Co.,LTD) CaRkumh‘unÉkCnbMerIesvakmµsnþisux RtUvkar
eRCIserIsbuKÁliksnþisuxTaMgBIrePTeRcInnak;
- R)ak;ExBI 75dulaør-150dulaør
- pþl;CUnkEnøgsañk;enAcMeBaHGñkmkBIbNaþextþnana
- RBmTaMgpþl;GaharrUbkrN_sMrab;karsikSamhaviTüal½ysMrab;nisSitRkIRk
Gas½ydaæn³ pÞHelx 10Ga pøÚvhaNUy PUmibnaøs¥it sgaát;XµÜj xNÐEsnsux
raCFanIPñMeBj 
TUrsBÞ½elx³ 089 89 89 05/ 012 924 972 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
Rkumh‘un paøsÞIkTan;sm½y eyIg´RtUvkareRCIserIsGñkkan;sþúk nigGñkRtYtBinitü
TMnijecjcUl ePTRsI cMnYn 2nak;. Faøb;manbTBiesaFn_kargar 2qañMeLIg
ebImancMNab;GarmµN_ sUmTMnak;TMng
Tel: 012 868 848/ 012 71 12 12 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
Rkumh‘unehaáednehát RtUvkareRCIserIsbuKÁlikEpñkCagePøIg
Gas½ydaæn³ sYn]sSahkmµeBaF×cintug
Tel: 012 332 619 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
hagva:ysb eyIg´RtUvkareRCIserIsbuKÁlikEpñklk; nigEpñkma:sSamux
Gas½ydaæn³ pÞHelx 81 pøÚvelx 128 xNÐ 7mkra raCFanIPñMeBj
Tel: 069 633 759  
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
hagma:sSabUBa_eyIg´RtUvkareRCIserIsbuKÁlik³
1 Epñk Cashier  ePTRsI cMnYn 3nak;
- manrUbsm,tþismrmü 
- Gayucab;BI 19-30qañM
- GacniyayPasacin nigGg;eKøs
- eFVIkarcab;BIema:g 5la¶c dl; 11yb; 
2 GñknaMePJov TaMgBIrePT cMnYn 6nak; 
- Gayucab;BI 19-26qañM
- ecHniyayPasacin nigGg;eKøsbnþicbnþÜc
- manR)ak;Ex nigR)ak;rgaVn;
3 Gñkma:sSa ePTRsI cMnYn 5nak;  
Tel : 023 222 188 /  010 26 98 37
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikTaMgBIrePT Epñklk;vIsuIDI R)ak;cab;BI 
100dulaør eTA 300dulaør
Gas½ydaæn³ pÞHelx 7D pøÚv 70 ¬eRkaysaþycas;¦
Tel: 017 706 753 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ePaCnIydaæneyIg´RtUvkareRCIserIs³
- RbFanTIpSar
- emcugePAmðÚbéf nigmðÚbGWr:ub
- emcugePAmðÚbRtCak; eFVIbEg¥mEbbExµr éf
- CagePøIg
- EpñkRKb;RKgePaCnIydaæn nigXaøMg
TMnak;TMngGas½ydaæn³ pÞH 177 mhavifIem:AesTug Citpakev:
Tel: 016 89 11 12/ 081 913 555
Email: xinyong.net888@gmail.com 

យូហ្វាឆេមពានលីក​ វគ្គ​ Play Off ​ជើងទី2​ សម្រាប់ថ្ងៃ​អង្គារនេះ

 
ការ​ប្រកួត​បាល់​ទាត់​​​យូ​ហ្វា​​ឆេម​ពានលីក​​​វគ្គ  Play Off ​ជើងទី2 ​សម្រាប់​រាត្រី​​ថ្ងៃអង្គារ​​នេះ​មាន 5 ប្រកួត ។ ​ក្រុម Zurich, Genk, APOEL និង Villarreal ​ត្រូវ​ការ​សង​សឹក​​គូ​ប្រកួត​ក្នុ​ងផ្ទះ ។

​Malmo V Dinamo Zagreb

Malmo (ស៊ុយអែត) ​លទ្ធផល 5 ​ប្រកួត​​ចុង​​ក្រោយ​គឺ​ 1-3-1 ។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​​លេង​ស្មើ Milan 2-2  ក្នុង​ផ្ទះ ចាញ់ Dinamo Zagreb 4-1 ក្រៅ​ផ្ទះ​ តែ​ឈ្នះ GAIS 2-1 ក្នុង​ផ្ទះ ។
Dinamo Zagreb (ក្រូ​អា​ស៊ី) ​លទ្ធ​ផល 5 ​ប្រកួត​​ចុង​ក្រោយគឺ 5-0-0 ។ 3 ​ប្រកួត​​ចុង​ក្រោយ​​គឺ​លេង​ឈ្នះ Slaven 2-0 ក្រៅ​ផ្ទះ , ឈ្នះ Kralovac 5-0 ​និង​ឈ្នះ Malmo 4-1 ក្នុង​ផ្ទះ ។
ប្រវត្តិ​ជួបគ្នា 1 ប្រកួតគឺ៖
08-11 Dinamo Zagreb 4-1 Malmo

APOEL  V Wisla Krakow

APOEL (ស៊ីប) លទ្ធផល 5 ប្រកួត​ចុង​ក្រោយ​គឺ 3-1-1 ។ ​ការប្រកួត​​ថ្ងៃ​នេះ APOEL​​ត្រូវ​ការ​​សង​សឹក Wisla Krakow ក្នុង​ទឹកដី​។ 3 ​ប្រកួត​ចុង​ក្រោយគឺ​លេងឈ្នះ​ Slovan 2-0  ក្រៅ​ផ្ទះ​ឈ្នះ Omonia 1-0 ក្នុង​ផ្ទះ​តែ​ចាញ់ Wisla Krakow 1-0 ក្រៅ​ផ្ទះ ។
Wisla Krakow (ប៉ូឡូញ) ​លទ្ធផល 5 ​​ប្រកួត​ចុង​ក្រោយគឺ​ 3-2-0 ។ 3 ​ប្រកួត​​ចុង​​ក្រោយ​គឺ​លេង​ឈ្នះ Zaglebie 1-0, ឈ្នះ APOEL 1-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​​ស្មើ Korona 0-0 ក្រៅ​ផ្ទះ ។
​ប្រវត្តិ​ជួបគ្នា 1 ប្រកួតគឺ៖
08-11 Wisla Krakow 1-0 APOEL

Genk V Maccabi Haifa

Genk (ប៊ែលហ្ស៊ិក) ត្រូវ​ការ​​ឈ្នះ Maccabi Haifa 1-0 ថ្ងៃ​នេះ ​ដើម្បី​ឡើង​ទៅវគ្គ​បន្ត ។ លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ​​​ 2-3-0។ 3 ប្រកួត​​​ចុង​ក្រោយគឺ​លេង​ស្មើ Lierse 0-0 ក្រៅ​ផ្ទះ, ស្មើ Waregem 2-2 ក្នុង​ផ្ទះ បន្ទាប់មក​លេង​ចាញ់ Maccabi Haifa 2-1 ក្រៅ​ផ្ទះ ។
Maccabi Haifa (អ៊ីស្រាអែល) លទ្ធ​ផល 5 ប្រកួត​ចុង​ក្រោយ​គឺ 3-2-0 ។ 3 ប្រកួត​ចុង​ក្រោយ​គឺលេង​ឈ្នះ Bnei 1-0 ​ឈ្នះ​ Genk 2-1 ក្នុង​ផ្ទះ​តែចាញ់ Netanya 4-1 ក្រៅ​ផ្ទះ​។
​ប្រវត្តិ​​​ជួបគ្នា 1 ប្រកួត​គឺ៖
08-11 Maccabi Haifa 2-1 Genk

Villarreal V Odense

Villarreal (អេស្ប៉ាញ) ​សង្ឃឹម​ថា នឹង​យក​ឈ្នះ Odense ថ្ងៃ​នេះ ។ ​លទ្ធផល 5ប្រកួត​ចុង​​ក្រោយគឺ 3-0-2 ។ ​3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​​​​ចាញ់ Wigan 1-0, ឈ្នះ Elche 2-0 តែចាញ់ Odense 1-0 ក្រៅ​ផ្ទះទាំង​ 3 ប្រកួត ។
Odense (ដាណឺម៉ាក)  លទ្ធផល 5 ប្រកួត​​ចុង​​ក្រោយ​គឺ​ 4-1-0 ។ 3 ប្រកួត​ចុង​ក្រោយគឺ​​លេង​ឈ្នះ Brondby2-1 ក្នុង​ផ្ទះ ចាញ់ Aalborg 2-1 ក្រៅ​ផ្ទះ តែឈ្នះ Villarreal 1-0 ក្នុង​ផ្ទះ ។
ប្រវត្តិជួបគ្នា 3 ប្រកួតគឺ៖
07-04 Odense 0-3 Villarreal
07-04 Villarreal 2-0 Odense
08-11 Odense 1-0 Villarreal

Zurich V Bayern

Zurich (ស្វ៊ីស) ទំនង​​ជាមិនអា​ចសង​សឹក​​ក្រុម Bayern បានទេ បើ​ទោះ​​ជា​លេ​ងក្នុង​ផ្ទះ​ក៏​ដោយ ។ ​​លទ្ធផល 5 ប្រកួត​​ចុង​ក្រោយគឺ 3-0-2 ។ 3 ប្រកួត​ចុង​ក្រោយគឺលេង​ឈ្នះ Basel 2-1 , ចាញ់ Bayern 2-0 ក្រៅ​ផ្ទះ​​ និងចាញ់ Xamax 2-0 ក្នុង​ផ្ទះ ។
Bayern (អាល្លឺម៉ង់) លទ្ធផល 5 ប្រកួត​ចុង​​ក្រោយគឺ 4-0-1 ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​​លេង​ឈ្នះ Wolfsburg 1-0 ក្រៅ​​ផ្ទះឈ្នះ Zurich 2-0 និ​ងឈ្នះ Hamburg 5-0 ក្នុង​ផ្ទះ ។
ប្រវត្តិជួបគ្នា 1 ប្រកួតគឺ៖
08-11 Bayern 2-0 Zurich