Saturday, August 6, 2011

កម្មករ​បុក​គ្រឹះ​ម្នាក់​ត្រូវ​ម៉ាស៊ីន​ស្រូប​ខ្ទេច​ទាំង​ដៃ​ទាំង​ជើង

 
ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​មិត្ត​រួម​ការងារ​បញ្ជូន​មក​កាន់​ពេទ្យ​កាល់ម៉ែត ​ដើម្បី​សង្គ្រោះ​​ជីវិត​ភ្លាម​ៗ​ ក្រោយ​ពេល​យុវជន​រូប​នោះ ​ជួប​គ្រោះថ្នាក់ ​ដោយ​ម៉ាស៊ីន​បុក​គ្រឹះ​នៅ​ការដ្ឋាន​បូរី​ប៉េងហួត​ស្រូប​បាក់ដៃ​ និង​ជើង​ពេល​កំពុង​បុក​គ្រឹះ​នៅ​ការដ្ឋាន​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​២០​នាទី​ ព្រឹក​ថ្ងៃ​ទី​ ០៥ ​ខែ​សីហា​ឆ្នាំ​២០១១​ នៅ​ចំណុច​ការដ្ឋាន​សំណង់​បូរី​ប៉េងហួត​ ដែល​មាន​ទីតាំង​នៅ​ភូមិ​បឹងស្នោរ​ សង្កាត់​ និរោធ ​ខណ្ឌ​មានជ័យ​។​ជនរងគ្រោះ​ឈ្មោះ​ យុន វាសនា ​ភេទប្រុសអាយុ២០ឆ្នាំ​មុខរបរ​កម្មករ​ ផ្នែកបុកគ្រឹះ​ ស្នាក់នៅក្នុងការដ្ឋាន​សំណង់​ និងមានស្រុក​កំណើតនៅ ​ឃុំ សំរោងដំរី​ ស្រុក ​បាភ្នំ ខេត្តព្រៃវែង។​

ប្រភពព័ត៌មាន​ពីមិត្តរួមការងារ​បានឲ្យដឹងថា​នៅវេលា​កើតហេតុ​ជនរងគ្រោះ​ បានបំពេញ​​ការងារ​បុកគ្រឹះ​របស់​ខ្លួនដូចរាល់ដង ។​ នៅពេល​ដែលបុកគ្រឹះ​អស់មួយដើមរួចហើយ​បុរសរងគ្រោះ​បាន​រំកិលម៉ាស៊ីន​ដើម្បី​ ទៅបុក​សរសរ​មួយ​ដើមទៀត​ ប៉ុន្តែ​ពេល​ដែលនាំគ្នារំកិល​ម៉ាស៊ីន​នោះកំពុងតែ​ឆេះនោះ​ជនរងគ្រោះ​ ក៏រអិលប្រេងម៉ាស៊ីនភ្លាត់ដៃចូលម៉ាស៊ីន​ខ្ទេចដៃនិងជើង​ទាំងសងខាង​ ត្រូវ​បាន​គេបញ្ជូន​មកកាន់​មន្ទីរពេទ្យបាយ័ន្ដ ​ប៉ុន្តែដោយ​សា្ថនភាព​ធ្ងន់ពេក​ ទើបបញ្ជូន​មកសង្គ្រោះនៅមន្ទីរពេទ្យ​កាល់ម៉ែតបន្តទៀត៕

មួយ​យប់​ជន​មិន​ស្គាល់​មុខ​បំពុល​ឆ្កែ​ងាប់​១៧​ក្បាល​


ពោធិ៍សាត់ ៖​ លោក ​អ៊ុក ​សុះ​ នាយ​ការ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ​តាលោ​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា ​កាល​ពី​វេលា​ម៉ោង ​ប្រមាណ​ជា ​៨​និង ​៥​នាទី ​យប់​ថ្ងៃ​ទី ​៤ ​ខែ​សីហា​ឆ្នាំ​២០១១​ អ្នក​ភូមិ​គោកអំល ​និង ​អ្នកភូមិ​ ទួល ទទឹង​ក្នុង​ឃុំ ​តាលោ ​ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់ ​ប្រាប់​ថា ​មាន​ ជន​មិន​ស្គាល់​មុខ​ បាន​លួច​ដើរ​បំពុល​ឆ្កែ​ងាប់​អស់​១៧​ក្បាល​ តែ​មិន​មាន​អ្នក​ណា​បាត់បង់​របស់​អី​ទេ។​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​ បំពុល​ឆ្កែ​ងាប់​១៧​ក្បាល ​ចំនួន​២​ភូមិ​នោះ ​ក៏​អត់​មាន​គ្រោះថ្នាក់​អ្វី​ដែរ​។

លោក ​បានបន្តថា​ បើ​តាមកម្លាំង​របស់លោក​ ចុះ​ដល់មូលដ្ឋាន​ចំនួន​២​ភូមិ​ទាំង​យប់នេះ​ មាន​អ៊ំ ​ប្រុស​ម្នាក់​នៅភូមិទួលទទឹង​ គាត់​បានឲ្យដឹងថា​នៅមុនពេល​កើតហេតុ​ គាត់​បាន​ឮសំឡេង​សន្ធឹក​ឆ្កែ​ព្រុស​នៅតាម​ដងផ្លូវ ​ម្ខាងភូមិ​គោកអំល​ និង ​ម្ខាង​ផ្លូវមួយ​ទៀត​ភូមិ ​ទួលទទឹង​ បន្ទាប់​មក​ក៏​ស្ងាត់​សំឡេង​ឆ្កែ​ព្រុស​គាត់ក៏​ដើរ​មក​មុខផ្ទះ​ ឮ​សំឡេង​ឆ្កែ​ ទំនងជា​ពុលថ្នាំ​ គាប់​ជូន​មាន​អ្នក​មាន​ម៉ាស៊ីន​ប៉ោក​ស្រូវ​មួយ​គ្រឿង​ដែល​ខូចតាម​ផ្លូវ​នោះ​ ប្រាប់ថាមាន​ងាប់​ច្រើន​ក្បាល​ រូប​គាត់​ក៏​ចាប់អារម្មណ៍​ដល់​ឆ្កែ​គាត់ ​ទំនង​ជា​ពុលថ្នាំដែរ​ ​ក៏រត់​ទៅមើល​ឃើញ​ពួក​វា​ស្លាប់​អស់​តែ​ម្ដង​៕​

ដោះស្រាយ​កំហឹង​បាញ់​រះ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​៤​នាក់ ខ្មាន់​កាំភ្លើង​គេច​ខ្លួន​បាត់


ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ និង​​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​ដោយ​សារ​ខ្មាន់​កាំភ្លើង​ បាញ់​រះ​ជា​ច្រើន​គ្រាប់ ដោយ​សង្ស័យ ថា អាច​ជា​ការ​ដោះស្រាយ​កំហឹង​ក្រោយ​ពេល​ដែល​មាន​ទំនាស់​រួច។ហេតុការណ៍​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃទី​ ៦ ខែ​សីហា ឆ្នាំ​២០១១ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​មេហ្គា ផ្លូវ​លេខ​​៨៨​កែង​ផ្លូវ​៧៥ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ។

ជនរងគ្រោះឈ្មោះឈិត​ ម៉ក់ ភេទប្រុស អាយុ២២ឆ្នាំ ជាជំនួយការចុងភៅសណ្ឋាគារភ្នំពេញ ស្នាក់នៅផ្ទះជួលប្លុកបឹងកក់ បានត្រូវរងរបួសចំនួន៣គ្រាប់ជាទម្ងន់ ពេលដឹកដល់មន្ទីរពេទ្យស្លាប់​បាត់បង់ជីវិតហើយ និងឈ្មោះទ​ន​​ សារឿន ភេទប្រុស អាយុ២១ឆ្នាំ របួសកំភួនដៃ, ឈ្មោះប្រាក់ ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ របួសពោះខាងស្ដាំ និងឈ្មោះប៉ាវចាន់ ណូ និងថា ត្រូវរងរបួសស្រាល។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុក្រុមជនរងគ្រោះបានផឹកស៊ីស្រវឹងជោកនៅមុខ សណ្ឋាគារភ្នំពេញ ក៏បាននាំគ្នាយកទូរស័ព្ទទៅបញ្ចាំនៅមុខហាងសារ៉ាតោន ក្នុងគោលបំណងទៅ​សប្បាយបន្តនៅកន្លែងផ្សេង ពេលនាំគ្នាធ្វើដំណើរដល់ចំណុចកើតហេតុ ក៏មានជនមិនស្គាល់ មុខជិះម៉ូតូC125 ពណ៌ខ្មៅ ឆ្នាំ​២០១១ មិន​ចាំ​ស្លាកលេខ បានជិះមកពីក្រោយ​ហើយបក្ខពួកខ្មាន់កាំភ្លើងនិយាយថា ពួកវាហ្នឹងហើយវ៉ៃយើង និយាយរួចក៏ដកកាំភ្លើងបាញ់ប្រាវៗហើយជិះគេចខ្លួនបាត់តែម្ដង៕

នាំស្រី​ស្នេហ៍​ឡើង​ឋាន​សួគ៌​ផ្ទះ​សំណាក់​សារីធំ ​ប្រពន្ធ​តាមទាន់​ដេញ​វាយផ្អើល​



រាជធានីភ្នំពេញ ៖ អតីត​មេការ​ក្រុម​ហ៊ុន​លក់​គ្រឿង​​សំណង់​មួយ​បាន​នាំ​ស្រី​ស្នេហ៍​ទៅ​ក្រេប​ ​ទឹក​ឃ្មុំ​​នៅ​ផ្ទះ​សំណាក់​ទាំង​ព្រឹក​ត្រូវ​បាន​ប្រពន្ធ​ដែល​តាម​​ដាន​ ជាប់​ដូច​ស្រមោល​​អន្ទោល​តាម​ប្រាណ​​បាន​ទាន់​ដល់​ក្នុង​បន្ទប់​ និង​ដេញ​​វាយ​ដោយ​ដើម​អំពៅ​ធ្វើ​ឱ្យ​លោក​ប្តី​រត់​ចោល​ស្រី​ស្នេហ៍។ ទោះ​បី​ជា​យ៉ាង​ណា​ស្រី​ស្នេហ៍​បាន​គេច​ចេញ​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​បន្ទប់​ ក្បែរ​នោះ​ទាំង​ព្រលឹង​ចុង​សក់។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើងនៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ ​ទី​៥ ​សីហា នៅ​ផ្ទះ​សំណាក់​សារី​ធំ​ ស្ថិត​នៅ​អគារ​លេខ​១០៨​AI ផ្លូវ​លេខ​​២៧៣ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ​។ បុរស​ដែល​ផិត​ក្បត់​ប្រពន្ធ​លួច​មា​​ន​សហាយស្មន់​នោះ​ត្រូវ​ប្រពន្ធ​ឱ្យ​ដឹង ​ថា ឈ្មោះ​ចាន់ សាម៉ុល អាយុ​​៥២​ឆ្នាំ ជា​អតីត​មេការ​ក្រុម​ហ៊ុន​​ឃី​ហ៊ួត​​លក់​គ្រឿង​សំណង់​ មាន​ទី​លំនៅ​ផ្ទះ​លេខ៦ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​។ តាម​ស្ត្រី​ឈ្មោះ​សួន កនីកា​ អាយុ​៤៣​ឆ្នាំ​ ​បាន​ឱ្យ​ដឹង​ថា រូប​គាត់​​បាន​រស់​នៅ​ជាមួយ​ឈ្មោះ​ចាន់​ សាម៉ុល ជា​ប្តី​ប្រពន្ធ​​តាំង​ពី​ឆ្នាំ​២០០១​ ដោយ​មាន​កូន​ស្រី​ម្នាក់​អាយុ​៧​ឆ្នាំ​ ដែល​ប្តី​រូប​នោះ​ជា​បុរស​ពោះ​ម៉ាយ​ធ្លាប់​មាន​កូន​៥​នាក់​ទៅ​ហើយ​។ ការ​រស់​នៅ​ជាមួយ​គ្នា​ពុំ​ដែល​មាន​បញ្ហា​ល្អក់​កករ​ឡើយ​ប៉ុន្តែ​ប្រមាណ​១​ ឆ្នាំ​​ចុង​ក្រោយ​នេះ​​ប្តី​របស់​គាត់​លួច​មាន​ស្រី​កំណាន់​ចិត្ត​ឈ្មោះ​ ស្រី​កែវ ធ្លាប់​បំរើ​ការ​​នៅ​ហាង​ខារ៉ា​អូខេ​មួយ​នៅម្តុំ​ផ្សារ​មាន់​អាំង។

ស្ត្រី​សួន កនីកា ជា​ប្រពន្ធ​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ប្តី​មាន​ស្រី​ ​បាន​ដើរ​លេង​សីុចាយ​បំផ្លិច​បំផ្លាញ​ប្រាក់​ក្នុង​ផ្ទះ​ភ្លេច​​ប្រពន្ធ​កូន ហើយ​រូប​គាត់​បាន​លួច​តាម​ដាន​ប្តី​ និង​ចង់​ចាប់​ឱ្យ​បាន​កំហុស​ដែល​លួច​មក​ដេក​ជាមួយ​ស្រី​។ នៅ​ព្រឹក​ថ្ងៃ​ទី​៥ សីហា រូប​គាត់​បាន​ប្រាប់​ប្តី​ថា ចេញ​ទៅ​ប្រទេស​វៀត​ណាម​ និង​បាន​តាម​ដាន​ពី​សកម្ម​ភាព​ប្តី​។ ​

នៅ​ព្រឹក​នោះ​ប្តី​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​ ស៊េរី​២០០៩​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំេពញ១AG៥៦១៥ មួយ​គ្រឿង​បាន​ឌុប​កូន​ស្រី​ទៅ​រៀន​នៅ​សាលា​វេស្ទើន​ រួច​ប្តី​រូប​នោះ​បាន​ទូរ​ស័ព្ទ​ណាត់​ស្រី​ស្នេហ៍​ទៅ​​ផ្ទះ​​សំណាក់​​ហើយ​នៅ ​វេលា​ម៉ោង​៨​ព្រឹក​ ប្តីរូប​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ផ្ទះ​សំណាក់សារី​ធំ​ នៅ​តាម​ផ្លូវ​លេខ​២៧៣ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​។ ក្រោយ​មក​​គេ​ឃើញ​​ស្រី​ស្នេហ៍​បាន​ធ្វើ​ដំណើរ​មក​ដល់​តាម​ក្រោយ​។

តា​ម​ព័ត៌​មានឱ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​បុរស​ជា​ប្តី​​បាន​ណាត់​ស្រី ស្នេហ៍​ចូល​ទៅ​ក្នុង​បន្ទប់​ VIP 130 ផ្ទះ​សំណាក់​​សារី​ធំ​ដោយ​ចត​ទុក​ម៉ូតូ​​នៅ​​មុខ​​បន្ទប់​។ ​ឃើញ​ប្តី​​លួច​មាន​ស្រី និង​ណាត់​គ្នា​មក​ឡើង​​ឋាន​សួគ៌​​ទាំង​ព្រឹក​​បែបនេះ​​ស្ត្រី​ជា​ប្រពន្ធ​ បាន​ទាញ​ដើម​អំពៅ​យក​មក​ធ្វើ​ដំបង​វាយ​ប្តី​ និង​ស្ត្រី​ជា​​សហាយ​ ហើយ​ដើរ​គោះ​បន្ទប់​គេ​ឯង​ជា​ច្រើន​បន្ទ​ប់​ តែ​មិន​ឃើញ​។ ទោះ​បី​​អ្នក​បំរើ​នៅ​ទី​នោះ​​ខំ​ព្យាយាម​លាក់​បាំង​ដោយ​ប្រាប់​​ថា បុរស​ជា​ប្តី​មិន​​នៅ​​យ៉ាង​ណា​ក៏ដោយ​។ នៅ​​ព្រឹក​នោះ​ស្ត្រី​ជា​ប្រពន្ធ​មិន​អស់​ចិត្ត​ដោយ​ឃើញ​ម៉ូតូ​នៅ​ទី​នោះ​ក៏ ​បាន​​ដើរ​រក​ និង​លួច​សួរ​អ្នក​បម្រើ​ផ្សេង​ទៀត​ ទើប​ដឹង​ថា ប្តី​របស់​ខ្លួន​នាំ​ស្រី​ស្នេហ៍​ចូល​បន្ទប់ VIP​130 ក៏​បាន​ទៅ​គោះ​ទ្វារ​ប្តី​ ប៉ុន្តែ​​ដំបូង​ប្តី​​មិន​ព្រម​បើក​ទ្វារ​ឡើយ។ លុះ​ក្រោយ​មក​​​ប៉ូលិស​​ប៉ុស្តិ៍​ទៅ​ដល់​ទើប​បុរស​ជា​ប្តី​បាន​បើក​ទ្វារ​ ចេញ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ពេល​លោក​ប្តី​បើក​ទ្វារ​ចេញ​ មក​ក្រៅ​​ប្រពន្ធ​បាន​ស្ទុះ​ទៅ​វាយ​ប្តីនឹង​ដើម​អំពៅ​​ហើយ​ត្រូវ​សមត្ថ​ កិច្ច​ រួម​ទាំង​សន្តិ​សុខ​នៅ​ផ្ទះ​សំណាក់​ឃាត់​ចាប់​​ប្រតាយ​ស្ត្រី​នោះ​មិន​ឱ្យ​ វាយ​ប្តី។​ទោះ​បី​ជា​យ៉ាង​ណា​បុរស​ជា​ប្តី​មិន​បាន​និយាយ​ស្តី​តប​ឡើយ ហើយ​​ទាញ​ម៉ូតូ​​​បើក​គេច​​ទៅ​បាត់​។ ចំណែក​ស្ត្រី​ឈ្មោះ​កែវ អាយុ​ប្រមាណ​ជាង​២០​ឆ្នាំ​បាន​រត់​ចេញ​ពី​បន្ទប់​ទៅ​សំងំ​លាក់​ខ្លួន​នៅ​ បន្ទប់​ក្បែរ​នោះ​ទាំង​ព្រលឹង​ចុង​សក់​ដើម្បី​គេច​ពី​ការ​វាយ​ធ្វើ​បាប​ពី​ សំណាក់​ប្រពន្ធ​​​​​។ ទោះ​បី​ជា​យ៉ាង​ណា​កោះ​សន្តិ​ភាព​ពុំ​ទទួល​ការ​បំភ្លឺ​ពី​ទំនាក់​​ទំនង​ ស្នេហា​​ពី​បុរស​រូប​នោះ​ និង​ស្រី​ស្នេហ៍​ឡើយ ៕


យកកូន​​ទៅព្យាបាលជំងឺ​​គ្រូ​ខ្មែរ ​​​រំលោភ​​រហូតមានផ្ទៃ​ពោះ​ ​​ពេលនេះ​​គ្រប់ខែ​​​ទៅ​ហើយ​


ខេត្តកំពង់​ឆ្នាំង​​​ ៖ ​​​ដោយសារតែ​​​ទុកចិត្ត​​​លើ​គ្រូខ្មែរ​​មន្ត​ អាគម​អូមអាមពេក​ ឪពុកម្តាយ​​បាន​យក​កូនស្រី​​​ទៅព្យាបាល​​ជំងឺ និង​បណ្តោយ​​ ទុក​កូន​ស្រី​​នៅនឹង​ផ្ទះ​​​គ្រូ ព្រោះតែ​​​​មមាញឹក​​​នឹងការ​​ច្រូតកាត់ ​ នៅ​​ឯ​​ស្រែ​មិន​​មានពេល​​ចេញ-ចូល​មើល​ថែ​កូនស្រីនោះឡើយ​ លុះដល់​​ពេល​​ កូនស្រី​ត្រឡប់​​មក​​​ផ្ទះវិញ ​​កូនមានផ្ទៃពោះ​​​៥​ខែ​កន្លះ​​ទៅ​ហើយ​ ​ គឺត្រូវ​គ្រូ​នោះ​​​ចាប់រំលោភ​យ៉ាង​សុខ​ស្រួល ដោយ​​រួមដៃ​ជាមួយ​ប្រពន្ធ ​ ប្រព្រឹត្ត​អំពើ​ដ៏​​​លាមក​នេះ ។

នៅចំពោះ​​មុខ​អ្នក​យកព័ត៌មានកោះសន្តិភាព​​ស្ត្រីឈ្មោះ ​​​មុត គីមសួរ អាយុ ​​៥២​ឆ្នាំ ​មានទី​លំនៅ​​ភូមិ​ល្បើក​ ឃុំ​​ខុន​រ៉ង ​ស្រុកបរិបូរណ៍​ បានរៀប​ ​រាប់​នូវក្តី​ឈឺ​ចាប់​​នេះ​​ថា​ ​កាលពីអំឡុងខែ​វិច្ឆិកា ​​​២០១០ ​ កូនស្រីគាត់​ឈ្មោះ​​ ល.ច.ណ អាយុ​​២៨​ឆ្នាំ ​មានជំងឺសរសៃ​ប្រសាទ​​ ​បាន​​​ យកទៅ​ឱ្យ​គ្រូ​ខ្មែរ​​​​​ឈ្មោះ​​​ផាន ភាព អាយុ​​៥៦​ឆ្នាំ ​ព្យាបាល គ្រូ​នោះ ​​​​ប្រាប់​ថា ត្រូវ​​អំពើ​របស់​គេ​ត្រូវសម្រាក​ព្យា​បាល​​​យូរខែ​។​  ក្រោយមក​គាត់ និងប្តី​​​ក៏បាន​​​ដាក់​ឆ្នាំង​ចាន ប្រដាប់​ប្រដា​​​ សម្រាប់ដេក​ស្នាក់​អាស្រ័យ​ព្យាបាល​នៅ​ផ្ទះ​​គ្រូនោះ​​​​​តែម្តង ប៉ុន្តែ​ បាន​មួយ​រយៈខ្លី​​រដូវ​ច្រូតកាត់​​មក​​ដល់ ​ប្តី​របស់​គាត់​ និងគាត់​ដោយ​ជឿ ​ទុក​​​ចិត្តគ្រូនោះ​​ក៏​បាន​​សុំផ្ញើ​កូន​​ស្រី​ឱ្យ​នៅនឹង​​ផ្ទះ​គ្រូ​  ដើម្បី​​​ព្យាបាល​​​​បន្ត​។ ការ​ទុក​កូន​​ស្រី​ឱ្យ​​​នៅ​នឹង​គ្រូ​​នោះ​គាត់ ​ក៏​តែង​​ទៅមើល​ម្តង​ម្កាលដែរ ​​ដោយ​យក​អង្ករ​​​ត្រីសាច់​ទៅឱ្យគ្រូ​នោះ​ សម្រាប់​ហូប​​ជាមួយ​នឹង​កូនគាត់ដែរ​។

ស្ត្រីជា​ម្តាយនិយាយ​ទៀត​ថា ​​នៅខែមីនា ​​២០១១ គាត់បាន​​​​យកកូនស្រី​​​ ត្រឡប់​មក​ផ្ទះ​វិញ ពេល​ម​កដល់​ផ្ទះ​​​បាន​មួយថ្ងៃ​ កូនស្រី​ប្រាប់​​ថា  «ម៉ែ គ្រូភាពចាប់ខ្ញុំ​រំលោភ ​​​ឥឡូវ​​ផើម​ហើយ​»​​​គ្រាន់តែ​ឮ​កូន​​ប្រាប់​ ភ្លាម ​​គាត់ធ្លាក់​​ថ្លើម​ក្តុក ប៉ុន្តែ​គាត់​​ខំទប់ស្មារតី​​​​មិនទាន់​ជឿ ​​ទេ​​ ព្រោះ​តែ​កូន​​​ស្រី​មាន​​ជំងឺសរសៃ​ប្រសាទ​​ក្រែង​នាង​នៅ​មានស្មារតី ​​មិនល្អ​។ ​​ប៉ុន្តែ​ដល់​​ខែ​មេសា ​​ដោយ​ឃើញ​កូនស្រី​​​គាត់មានសភាព​​ប្លែក  ​​ក៏នាំទៅ​​ឱ្យ​គ្រូពេទ្យ​​​ពិនិត្យ​មើល ​​គ្រូពេទ្យ​​អេកូ​ប្រាប់​ថា ​កូន ​ស្រី​គាត់មាន​​​ផ្ទៃ​ពោះ​​​​​២០សប្តាហ៍​ហើយ ។ ​​ក្រោ​យមក​​​នៅថ្ងៃទី​​​២  ឧសភា ​​​២០១១ គាត់​​​បានដាក់​​ពាក្យប្តឹង​ទៅ​​ការិ​យា​ល័យ​​ប្រឆាំង​ការ​ ជួញដូរមនុស្ស និងការពារ​អនីតិជន​​នៃស្នងការ​ដ្ឋាននគរបាលខេត្ត​។ នៅ​ថ្ងៃ​ទី​ ​​៦ ​មិថុនា ​​លោក​ហុង យីន អនុ​ប្រធាន​​ការិយា​ល័យ​​នេះ បាន​ហៅគាត់ទៅជួប  និងប្រាប់​​ថា ​យើង​គ្មាន​​ភស្តុតាង​​ចោទប្រកាន់គេទេ ប៉ុន្តែ​យ៉ាង​ណា​​​គេ​ សុំ​​​សម្រួល​បង់​​លុយ​​១៥០​ម៉ឺនរៀល ​​​គាត់​ថា ​មិន​​យកទេ ត្រឹម​​១លាន​ កន្លះ​នោះ ។

លុះពេល​គាត់​ដើរចេញពី​ស្នងការ​ដ្ឋាន​​ លោក​ហុង យីន  បានមកនិយាយទៀត​ថា ​​លុយ​​១លាន​​កន្លះ​ល្មម​យក​ហើយ​មីងអើយ​ គឺ​បង្កើត​កូន​ គ្រប់​ហើយ ប៉ុន្តែ​គាត់​នៅ​តែមិន​យក ។ ក្រោយ​មក​​ទៀត​គាត់​​​ក៏បានដាក់​ ពាក្យ​ប្តឹង​​​ទៅ​ការិយាល័យ​​សិទ្ធិមនុស្ស​ ្​និង​​​​​ប្តឹងទៅ​​លោក​​ ព្រះរាជអាជ្ញា​​​អម​សាលាដំបូង​​ខេត្ត​​​ផងដែរ​។ ​ឥឡូវសំណុំរឿង​​​​នេះ​ត្រូវ ​​បានខាង​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​​កម្រិតធ្ងន់​​​ធ្វើការ​ឡើងវិញ និង​បាន​ ស៊ើបអង្កេត​ ចំណែកគ្រូ​ភាព​នោះពេល​​ដឹង​រឿង​​ថា ប៉ូលិស​​ស៊ើបអង្កេត​​ក៏​​ នាំ​ប្រពន្ធ​​​​កូនរត់​​ចេញពីផ្ទះ​​អស់តែ​ម្តង​។ ព័ត៌មាន​​លម្អិត​នឹង​ផ្សាយ ​ជូននៅពេលក្រោយ និង​នៅ​លើ​ទំព័រកាសែត​កោះ​សន្តិភាព ៕

ផ្ទុះធុងហ្គាស ខណៈដាំស្ល របួស ប្ដី-ប្រពន្ធ ផ្អើលជាយដែន ប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ពីរនាក់ប្ដី-ប្រពន្ធ ដែលជាម្ចាស់ផ្ទះ បានរងរបួសជាទម្ងន់ឆេះ សុសសាច់ ខណៈដាំស្ល ហើយផ្ទុះធុងហ្គាស ធ្វើឱ្យមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពល រដ្ឋជាច្រើននាក់ នៅទីក្រុងប៉ោយប៉ែត កាល ពីវេលាម៉ោង ១២ និង៤៥នាទី ថ្ងៃទី០៥ ខែ សីហា ឆ្នាំ ២០១១ នៅចំណុចសាមគ្គីមាន ជ័យ ភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយ ប៉ែត ។

ម្ចាស់ផ្ទះដែលរងគ្រោះ ឈ្មោះ អែម ហេង ភេទប្រុស អាយុ ២៩ឆ្នាំ បានរងរបួស ជាទម្ងន់ ដោយភ្លើងបានឆេះពេញខ្លួន ហើយ ប្រពន្ធឈ្មោះ នូវ សុផាវី អាយុ ២៨ឆ្នាំ រង របួសស្រាល ដែលជនរងគ្រោះទាំងពីរ ជា ប្ដី-ប្រពន្ធទាំងពីរនាក់នេះ រស់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ និងប្រកបមុខ របរលក់ចាប់ហួយ ។

លោកស្រី នូវ សុផាវី ដែលជាភរិយា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ខណៈដែលលោកស្រី និងប្ដីកំពុងអង្គុយ  លើគ្រែហូបបាយ ខណៈនោះសម្លមួយឆ្នាំង មិនទាន់បានដាក់ចុះពីចង្ក្រានបាយ ។ ពេល នោះ លោកស្រីបានយកចានដួសមួយចំណែក ដើម្បីហូប ហើយសល់ពីនោះស្ថិតនៅលើ ចង្ក្រានដដែល។លោកស្រីបានបន្ដថា ភ្លាមៗ នោះ ស្រាប់តែទុស្សេធុងហ្គាសតែម្ដងបណ្ដាល ឱ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំង ធ្វើឱ្យធុង ហ្គាសតូចៗ ដែលលោកស្រីដាក់លក់នោះ ក្ដៅផ្ទុះបន្ដបន្ទាប់ជាច្រើនកំប៉ុង ហើយភ្លើង ក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខ្ទាត ឆេះពេញខ្លួនប្រាណតែម្ដង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋ និងកម្លាំងនគរបាលក្រុងប៉ោយ ប៉ែតបានចុះទៅជួយអន្ដរាគមន៍ និងពន្លត់ ភ្លើងទាន់ពេលវេលាផងដែរ ទើបជនរង គ្រោះអាចចេញមកក្រៅបាន។ បច្ចុប្បន្នជន រងគ្រោះទាំងពីរនាក់ប្ដី-ប្រពន្ធ ត្រូវបាន រថយន្ដជួយសង្គ្រោះរបស់អង្គការកាម៉ាដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ចិនៈ ប្រជាជន ២០ម៉ឺននាក់ ជម្លៀសខ្លួន មុនព្យុះមកដល់

សៀងហៃៈ ប្រទេសចិនបានជម្លៀស ប្រជាជនប្រមាណជាង ២០ម៉ឺននាក់ ចេញពីឆ្នេរភាគខាងកើត នៃប្រទេស ហើយនិងលុបចោលនៅជើងហោះហើរ ជាង ២០០ កាលពីថ្ងៃសុក្រ ខែសីហា ដើម្បីជាការត្រៀមខ្លួនទៅនឹងព្យុះ ដ៏កំណាចមួយ ដែលនឹងបោកបក់ប្រទេសនៅក្នុងឆ្នាំនេះ។

យោងតាមគេហទំព័រ របស់ទូរទស្សន៍ Channel News Asia បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១១ នេះថា ព្យុះសង្ឃរាឈ្មោះ មួយហ្វា (Muifa) ដែលមានល្បឿន ខ្យល់បក់ រហូតដល់ទៅ ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍ថា នឹងបណ្តាលឲ្យមានការរអិលបាក់ដី នៅឆ្នេរភាគខាងកើតប្រទេសចិន នៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែសីហា ឬក៏ថ្ងៃអាទិត្យស្អែកនេះ។
ភាគខាងកើតនៃខេត្ត ជឺជៀង ដែលស្ថិតនៅភាគខាងត្បូងក្រុងសៀងហៃ បានជម្លៀសប្រជាជន ជាង២០៦,០០០នាក់ ពីតំបន់ឆ្នេរទៅកន្លែងមានសុវត្ថិភាព កាលពីល្ងាចថ្ងៃសុក្រទី៥ខែសីហា ។

មន្ត្រីផ្នែកអាកាសធាតុ នៅក្រុងសៀងហៃ បានប្រាប់អ្នកសារព័ត៌មានថា "ព្យុះមួយហ្វានេះបានបោកបក់ សំដៅមកប្រទេសយើង ហើយប៉ុន្តែមិនទាន់មានការ ព្រមានណាមួយថា វានឹងមកដល់កាន់តែកៀកនោះទេ"។សូមបញ្ជាក់ថា អាកាសចរណ៍នៅភាកខាងត្បូង ប្រទេសចិនបាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនអាចនឹងលុបចោលនៅជើងហោះហើរ ទៅភាគខាងកើត ប្រទេសប្រហែលជា ១៤០ នៅថ្ងៃសៅរ៍នេះ ខណៈអាកាសចរណ៍ អ៊ែរឆៃណា បានលុបចោលជើងហោះហើរ របស់ខ្លួនច្រើនជាង ៣០តែប៉ុណ្ណោះ៕
Photo by DAP-NEWS

រលកកូរ៉េ ចាប់ផ្តើម បោកបក់ លើច្រាំង សមុទ្រអឺរ៉ុប

សេអ៊ូលៈ តន្ត្រីសម័យរបស់កួរ៉េខាងត្បូង កំពុងតែសម្លឹងមើល ទៅប៉ែកខាងអឺរ៉ុប បន្ទាប់ពីមាន ការគាំទ្រពីសំណាក់ មហាជននៅ អាស៊ីបូព៌ាយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈអ្នកបោះឆ្នោត នៅតាមអ៊ីនធើណេត។
ការបោះឆ្នោតនៃ K-pop ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសចិន ជប៉ុន និង អាស៊ីអាគ្នេយ៏ ដោយមានការប្រគុំតន្ត្រី ដែលមានការចូលរួម ដោយតារាចំរៀងដ៏ល្បីល្បាញ រ៉េន និង ក្រុមចំរៀងបុរស TVXQ។
ការនាំចេញ នៃបទចំរៀង បានកក្រើកឡើង ពី៦ លានដុល្លារ ក្នុងឆ្នាំ២០០២ ទៅ ៣១,៣លានដុល្លារ ក្នុងឆ្នាំ២០០៩ ។ នេះជាអភូតហេតុដ៏អស្ចារ្យមួយ ដូចជា រលកកូរ៉េ (ហាលយូ) សាយ ភាយ។
ភាពជោគជ័យនៅ ក្រៅប្រទេសរបស់ K-pop ត្រូវបានបោះជំហានចេញទៅ តាមការស្វែង រកទីផ្សារ ដើម្បីលក់ CD និងតាមរយៈការ Download បទចំរៀងនៅតាម អ៊ិនធើណេតជុំវិញពិភពលោក។
បច្ចុប្បន្ន ទីផ្សារបទចំរៀង របស់កូរ៉េខាងត្បូង រួមទាំងការ Download បទចំរៀងស្របច្បាប់ តាមទូរស័ព្ទ និងតាមអ៊ីនធើណេត បានទទួលប្រាក់ចំណូល ៦០០កោដវ៉ុន បន្ទាប់ពីមានការចេញច្បាប់ ហាមមិនឲ្យធ្វើការ Download ខុសច្បាប់។
នៅក្នុងឆ្នាំ ២០០៩ ផលិតកម្ម SM ដែលជាភ្នាក់ងារទេពកោសល្យចំរៀង ដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសកូរ៉េ បានបង្កើតគេហទំព័រជាផ្លូវការ នៅក្នុង Youtube ដើម្បីចេញនូវវីដេអូ បទចំរៀងថ្មីៗ និងផ្សព្វផ្សាយអំពីការប្រគុំតន្ត្រី និង ការសម្តែងផ្សេងៗរបស់អ្នកសិល្បៈ។
មួយវិញទៀតក្រុមហ៊ុន ក៏បានអញ្ជើញ អ្នកនិពន្ធបទចំរៀង និងអ្នកបង្ហាត់ក្បាច់រាំ នៅអឺរ៉ុប និង សហរដ្ឋអាមេរិក ហើយក៏បានជ្រើសរើស យុវ័យដែលមកពីបណ្តាប្រទេសនៅក្នុងអាស៊ី ដើម្បីធ្វើការប្រកួតប្រជែងគ្នា ដើម្បីឲ្យក្លាយជាតារាចំរៀងនៅប្រទេសកូរ៉េផងដែរ។
ការប្រគុំតន្រ្តី ក្នុងខែមិថុនា ក្នុងទីក្រុងប៉ារីស ដែលបានចូលរួម ដោយសិល្បករ សិល្បៈការិនី នៅក្នុងផលិតកម្ម SM ដូចជា ក្រុម SHINee , Super Junior ព្រមទាំង Girl´s generation មានទស្សនិកជនគាំទ្រ ចូលរួមទស្សនាចំនួន ១៤.០០០ នាក់។
លោក គីម យ៉ុងមីន ដែលជាអគ្គនាយក នៃផលិតកម្ម SM បានមានប្រសាសន៏ថា "ការគាំទ្រពី ទស្សនិកជននៅប៉ែកខាងអឺរ៉ុបធ្វើឲ្យពួកយើងមានការភ្ញាក់ផ្អើល ជាអនេក។ "បច្ចុប្បន្ន ពួក យើងមានអារម្មណ៏ថា មានទំនុកចិត្តខ្លាំងជាងមុន ក្នុងការចាប់យកទីផ្សារ បទចំរៀងនៅប្រទេសអឺរ៉ុប ម្តងបន្តិចៗ"។
លោក គីម បានប្រាប់ទីភ្នាក់ងារ សារពត៌មាន AFP ក្នុងការសម្ភាសន៏ថា ការផ្សព្វផ្សាយបទ ចំរៀង នៅតាមអ៊ីនធើណេតអាចឲ្យមានការ ថតចម្លងបទចំរៀងដោយខុសច្បាប់ ផ្ទុយទៅវិញការធ្វើបែបនេះ ឲ្យធ្វើឲ្យបទចំរៀងរបស់យើងមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានការគាំទ្រ យ៉ាងឆាប់រហ័ស "។
គាត់បានបញ្ជាក់ទៀតថា គាត់សង្ឃឹមនឹងចេញអាល់ប៊ុមបទចំរៀង ជាភាសាអង់គ្លេសនៅអឺរ៉ុប និងដើម្បីធ្វើជាដៃគូជាមួយ នឹងក្រុមហ៊ុនទូរស័ព្ទដៃ ដូចជា Apple ឬ Nokia ជាដើម ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ការ​ប្រកួត​រវាង​ជើង​​ឯក​ប្រឺ​មីញេ​លីក ​និង​​ជើង​ឯក​ហ្វា​ខាប់​ តើ​​ក្រុម​ណា​ជា​​ម្ចាស់​ជើង​ឯក​ ​Community Shield​ ឆ្នាំ2011​ មុន​ការ​បើក​​រដូវ​កាលនេះ


ការ​ប្រកួត​បាល់​ទាត់​​ដណ្តើម​ពាន​រង្វាន់​ អង់​គ្លេស​ Community Shield នៅ​រាត្រី​ថ្ងៃ​អាទិត្យ​​នេះ គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ជើង​ឯក​FA Cup Man City និង​ក្រុម​ជើង​ឯក​ប្រឺ​មី​ញេ​លីក​ Man Utd នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ Wembley ។ តើ​ក្រុម​ Man Utd អាច​រក្សា​ពាន​រង្វាន់​ Community Shield ដែល​កំពុង​ស្ថិត​ក្នុង​​ដៃ​របស់​ខ្លួន​​បាន​ទេ​?

Man City V Man Utd

Man City គឺ​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ FA Cup បន្ទាប់​ពី​ផ្តួល​​ក្រុម​ Stoke City 1-0 ។ ប្រវត្តិ​​ក្នុង​​ការ​ប្រកួត​​ពាន​រង្វាន់​ Community Shield ក្រុម​ Man City ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ចំនួន​៣​ដង​​តាំង​ពី​ឆ្នាំ​១៩៣៧, ១៩៦៨ និង​១៩៧២។ បញ្ចប់​រដូវ​កាល​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ក្រុម​ Man City ស្ថិត​នៅ​​លំដាប់​លេខ3​ក្នុង​តារាង។ លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​​គឺ 4-1-0។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Whitecaps 2-1 ស្មើ Los Angeles 1-1 បន្ទាប់​​មក​លេង​ឈ្នះInter 3-0 ក្នុង​ការ​ប្រកួត​ក្លឹប​មិត្ត​ភាព​ក្រៅ​ផ្ទះ​ទាំង3ប្រកួត។
Man Utd គឺ​ជា​ក្រុម​គ្រង​ជើង​ឯក​អង់​គ្លេស​ប្រី​មី​ញេ​លីក​ ហើយ​​ជា​ក្រុម​ការ​ពារ​ជើង​ឯក​ពាន​រង្វាន់​ Community Shield នេះ​ដែរ​។ ក្រុម Man Utd ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ Com​munity Shield ចំនួន​18ដង។  លទ្ធ​ផល​5ប្រកួត​ក្លឹប​មិត្ត​ភាព​ចុង​ក្រោយ​​គឺ 5-0-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Sealte 7-0 ឈ្នះ​ Chicago 3-1 និង​ឈ្នះ​Barcelona 2-1 ក្រៅ​ផ្ទះទាំង​បី​ប្រកួត​។ ប្រវត្តិ​ជួប​គ្នា 10ប្រកួត Man Utd ឈ្នះ​6 Man City ឈ្នះ​3 ស្មើ​1។
ជួបគ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​៖
04-10 Man City 0-1 Man Utd
11-10 Man City 0-0 Man Utd
02-11 Man Utd 2-1 Man City
04-11 Man City 1-0 Man City