យោងតាមព័ត៌មាន INN នៅថ្ងៃ សៅរ៍ ទី ២៩ ខែ តុលា នេះបានឲ្យដឹងថា លោក កាំផុន សវណ្ណាថាត់ រដ្ឋមន្ត្រីក្រសួង គមនាគមន៍ មន្រ្តីសាធារណការ និង ដឹកជញ្ជួន និង មន្ត្រីធារាសាស្រ្តប្រចាំទីក្រុងបាងកក បានចុះត្រួតពិនិត្យស្ថានការណ៍ទឹកជំនន់នៅក្នុងទីក្រុងបាងកក និង បរិមណ្ឌល ដើម្បីវាយតម្លៃ និង ពិចារណា លើករណីការស្នើឲ្យមានការបំផ្ទុះបណ្តាច់មហាវិថី ៥ ចំណុច ពីក្រុមវិស្វករជំនាញផ្នែកធារាសាស្រ្ត និង ធនធានទឹក ដើម្បីរំដោះទឹកជំនន់ចេញពីក្រុងបាកក ឲ្យបានលឿនបំផុត ជៀសវាងការខួចខាតតំបន់សេដ្ឋកិច្ចសំខាន់ៗ និង ព្រះរាជសមិទ្ធិផល រួមទាំងបរមរាជវាំងថៃផងដែរ។
ការស្នើសុំនេះត្រូវបានលោក កាំផុន ធ្វើការច្រានចោល ដោយបានលើកហេតុផលថាបន្ទាប់ពី ក្រុមការងាររបស់លោកបានសិក្សារួចមក ឃើញកាត់ផ្តាច់មហាវិថីទាំងនេះ ជាមុខទឹកហូរចេញទៅកាន់សមុទ្រគឺមានភាពយឺតយ៉ាវដោយសារតែនៅតំបន់ក្រោមស្ពាន ទឺនខើន ដែលជាមុនទឹក មានដើមឈើ ច្រើន និង មានការកសាងលំនៅដ្ឋាននៅទីនោះផងដែរ។
លោក កាំផុន បានបន្តទៀតថា បើសិនជាធ្វើរំដោះទឹកឆ្លងកាត់ទីតាំងខាងលើពិតប្រាកដមែននោះ វាជំរុញឲ្យទឹកនៅក្នុងប្រឡាយ សំរោង ហូរកាន់តែលឿន និង ច្រាលទឹកអាកាសយាន្តដ្ឋានអន្តរជាតិ សុវណ្ណភូមិ កត្តានេះហើយដែលវាជា ផលប៉ះមហាសាលរបស់ប្រទេសថៃ៕