Monday, August 29, 2011
ភ្លៀងធ្លាក់ដូចហែកមេឃនៅថ្ងៃទី២៧សីហា នៅខេត្តព្រះសីហនុ តែមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋទេ
CEN
ព្រះសីហនុ: ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសអាសន្នស្តីពី គ្រោះធម្មជាតិ ដោយមានសម្ពាធទាបគ្របដណ្តប់មកលើខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តតំបន់មាត់សមុទ្រ និងកំណាត់ផ្លូវជាតិលេខ៤ ក្នុងទីរួមខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១។ តាមការព្យាករ នៅកំពង់សោម មានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅថ្ងៃទី២៧សីហា ឆ្នាំ២០១១។
នៅតំបន់មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ច្រើន ដូចហែកមេឃ ធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មានការលំបាកក្នុងការធ្វើដំណើរកម្សាន្ត និងប្រកបរបរចិញ្ចឹមជីវិត ជាពិសេសនោះ គឺអ្នកនេសាទសមុទ្រតែម្តង។មន្ត្រីជំនាញធនធានទឹកនិងឧតុនិយមខេត្តព្រះសីហនុម្នាក់សុំមិន បញ្ចេញឈ្មោះ បាននិយាយថាខេត្តព្រះសីហនុ ជាតំបន់មាត់សមុទ្រ អាចងាយស្រួលក្នុងការទទួលឥទ្ធិពលសម្ពាធទាបនេះណាស់
ជាក់ស្តែងនៅថ្ងៃទី២៧ ខែសីហានេះឃើញថា មានភ្លៀងធ្លាក់ច្រើនតាំងពីព្រឹកព្រលឹមមកម្លេះ ប៉ុន្តែមិនទាន់មានព្យុះកំណាចអ្វីដូចនៅប្រទេស លើពិភពលោកនៅឡើយទេ។ចំពោះសម្ពាធទាបមានភ្លៀងធ្លាក់ច្រើននេះ ក្រសួងធនធានបានប្រកាសអាសន្ន និងសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជានេសាទសមុទ្រ ឲ្យបង្កើនការប្រុងប្រយ័ត្ន អំពីគ្រោះធម្មជាតិដោយយថាហេតុ តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១៕
តើលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការឬជាមេដឹកនាំបែបសម្របសម្រួល?
ក្រុមអ្នកឃ្លាំមើលអំពីការដឹកនាំនៅកម្ពុជា បានវាយតម្លៃដល់បុគ្គលិកលក្ខណៈរបស់មេដឹកនាំរដ្ឋាភិបាលថា ជាមេដឹកនាំផ្ដាច់ការ និងការដឹកនាំដោយយកមាត់ជាច្បាប់។ ប៉ុន្តែក្រុមអ្នកវិភាគខ្លះនិយាយថា ការដឹកនាំនៅកម្ពុជា មានទម្រង់ជាការដឹកនាំបែបសម្របសម្រួលជាជាងផ្ដាច់ការ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង ពិធី សម្ពោធ កំណាត់ ផ្លូវ ជាតិ លេខ ១ នៅ ថ្ងៃ ទី ១៦ ខែ សីហា ឆ្នាំ ២០១១។ (RFA/Sok Serey)
សាស្ត្រាចារ្យនៃសកលវិទ្យាល័យ ហ្គាំ (Guam) ក្នុងសហរដ្ឋអាមេរិក លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត (Gaffar Peang Meth) មានប្រសាសន៍តាមសារអេឡិចត្រូនិក (Email) ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ ពីព្រោះរាល់អំណាចទាំងអស់ រាប់ទាំងអំណាចតុលាការ អំណាចរដ្ឋបាល និងអំណាចនីតិប្បញ្ញត្តិ ស្ថិតក្នុងកណ្ដាប់ដៃរបស់លោកតែម្នាក់ប៉ុណ្ណោះ។
ចំណែកលោក ចិត្ត ជលសារ ដែលជាអ្នកវិភាគទស្សនៈវិទ្យាសាស្ត្រនយោបាយក្នុងបរិបទប្រទេសកម្ពុជា ដែរនោះ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សឆេវឆាវ ឆាប់ច្រឡោត ចូលចិត្តឲ្យមនុស្សម្នាលើកតម្កើង កោតសរសើរ ជាមេដឹកនាំដែលយកមាត់ជាច្បាប់ និងជាបទបញ្ជាជាដើម។
លោកមានប្រសាសន៍ទៀតថា ៖ «លោក ហ៊ុន សែន គឺជាសុភាពបុរសផ្ដាច់ការ យកមាត់ធ្វើជាច្បាប់។ វាមិនបញ្ជាក់ថា ភាពផ្ដាច់ការតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ តែខ្លឹមសារនៃពាក្យសម្ដីរបស់គាត់ គឺជាច្បាប់។ ធម្មតាការនិយាយគ្រាន់តែជាសិល្បៈក្នុងការនិយាយដែលមេដឹកនាំ ពិភពលោកមានភាពដោយឡែកផ្សេងៗពីគ្នា។ សំខាន់បំផុត តើពាក្យសម្ដីហ្នឹងចេញជាបទបញ្ជាវាធំជាងប្រព័ន្ធតុលាការដែរ ឬអត់? អ៊ីចឹងគាត់ប្រើប្រាស់ពាក្យសម្ដីរបស់គាត់ទាំងអសីលធម៌ដើម្បីធ្វើជា ច្បាប់ក្នុងចំណុចណាមួយ»។
លោកថ្លែងបន្តថា ការដឹកនាំនៅកម្ពុជា ជាការដឹកនាំដោយបុគ្គលមួយរូបប៉ុណ្ណោះ ដោយសាររាល់ករណីទាំងអស់ត្រូវចេញមុខដោះស្រាយដោយនាយករដ្ឋមន្ត្រី រាប់ទាំងពីករណីតូចតាចឡើងទៅ ៖ «គាត់គ្រប់គ្រងកិច្ចការតាំងពី តូចរហូតដល់ធំ សូម្បីគ្រាន់តែអ្នកជីកក្ដាមហ្នឹងកាប់គ្នាក៏ត្រូវតែយករូបលោក ហ៊ុន សែន ទៅការពារដែរ។ ដូច្នេះយើងមើលឃើញពីភាពកម្សោយនៃច្បាប់ និងប្រព័ន្ធតុលាការរបស់កម្ពុជា ដោយសារតែអំណាចត្រូវរត់ទៅរកមនុស្សតែម្នាក់ប៉ុណ្ណោះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចំណុចហ្នឹងដូចពេលដែលគាត់ប្រកាសទៅលើឡូត៍នេសាទ បើយើងមើលទៅដូចជាសុភាពបុរស ជាមនុស្សដែលមានគុណធម៌ ក៏ប៉ុន្តែការពិតវាជាដំណោះស្រាយមួយដែលរំលងទៅលើប្រព័ន្ធអ្វីៗ ទាំងអស់។ បើយើងនិយាយអំពីប្រទេសដែលមាននីតិរដ្ឋ គឺគេត្រូវដោះស្រាយទៅតាមឋានានុក្រម មិនមែនអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីគ្រប់យ៉ាង សូម្បីតែរឿងកុងត្រូលជជុះ រឿងដាច់ស្ពានប្រាំម៉ែត្រ ក៏ត្រូវការអន្តរាគមន៍ដែរ»។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបដិសេធថា លោកមិនមែនជាជនផ្ដាច់ការដូចការចោទប្រកាន់របស់ក្រុមបក្សប្រឆាំង ឬការចោទប្រកាន់នានារបស់សហគមន៍អន្តរជាតិមួយចំនួននោះឡើយ។ ប៉ុន្តែលោកបានទទួលស្គាល់ថា លោកសុខចិត្តប្រើប្រាស់ប្រព័ន្ធតុលាការជាជាងការប្រើកម្លាំង ប្រដាប់អាវុធ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ៖ «ខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំករុណាខ្ញុំជានាយករដ្ឋមន្ត្រី បើមិនឲ្យប្រើប្រព័ន្ធតុលាការ មានតែប្រើកាំភ្លើងអី? និយាយគ្នាឲ្យច្បាស់។ ខ្ញុំបញ្ជាត្រឹមតែ ២ម៉ោងទេ ភ្នំពេញ គឺយកអស់ សាកលមើល ក្នុងម៉ោងហ្នឹង តែពីរម៉ោងទេ ប្រសិនបើខ្ញុំប្រើអំណាចផ្តាច់ការ អត់ត្រូវការយូររត់ទៅណាក៏វាមិនរួចដែរ ឃ្លុំបេយកទាំងអស់។ រួចតាំងថា គេផ្ដាច់ការ វាទៅជាផ្ដេសផ្ដាស។ ថាគេផ្ដាច់ការ អារឿងពួកអ្នកថ្លែងការណ៍ថ្លែងអីហ្នឹង ចង់បរទេសក៏ដោយ ចង់ខ្មែរក៏ដោយ អ្នកឯងភ្លើ អ្នកឯងល្ងង់ អ្នកឯងមិនចេះច្បាប់ អ្នកឯងទទួលស្គាល់តែសិទ្ធិពួកអ្នកប្រឆាំង អ្នកឯងមិនទទួលស្គាល់អំពីសិទ្ធិច្បាប់របស់ក្រុមអ្នកកាន់អំណាចទេ»។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិធ្លាប់រាយការណ៍ថា កម្ពុជាកំពុងមានការដឹកនាំតាមរយៈការបំភិតបំភ័យ ការរឹតត្បិត ហើយថា កម្ពុជាជាប្រទេសដែលមានច្បាប់ តែមិនគោរព។
អង្គការឃ្លាំមើលសិទ្ធិសេរីភាពក្នុងពិភពលោក (Freedom House) កាលពីដើមឆ្នាំ២០១១ បានវាយតម្លៃថា កម្ពុជាជាប្រទេសគ្មានសេរីភាព ខណៈប្រព័ន្ធផ្សព្វផ្សាយជាង ៩០% គ្រប់គ្រងដោយគណបក្សកាន់អំណាច។
ទាក់ទិននឹងបញ្ហានេះផងដែរ លោក ប៊្រែត អាដាម (Brad Adams) នាយកប្រតិបត្តិសម្រាប់កិច្ចការតំបន់អាស៊ី ប្រចាំអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សដែលត្រូវក្ដោបក្ដាប់អំណាចទាំងស្រុង។
លោក ប៊្រែត អាដាម មានប្រសាសន៍ដូច្នេះ ៖ «អត្តចរិតរបស់លោក ហ៊ុន សែន គឺគាត់ជាមនុស្សដែលចង់គ្រប់គ្រងអ្វីៗទាំងស្រុង។ នៅពេលដែលលោក ហ៊ុន សែន ចង់បានអ្វីមួយ គាត់ត្រូវយកឲ្យបានដូចចិត្ត តាមរយៈការបញ្ជារបស់គាត់ទៅលើកម្លាំងប៉ូលិស កងទ័ព តុលាការ និងរដ្ឋសភាជាដើម។ ខ្ញុំសូមឲ្យឧទាហរណ៍មួយទៅចុះ នៅពេលគាត់ចង់ដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាម្នាក់ដើម្បីចាប់ ខ្លួន ឬផ្ដន្ទាទោសនោះ លោក ហ៊ុន សែន តែងបង្ខំតំណាងរាស្ត្រផ្សេងទៀតឲ្យបោះឆ្នោត ហើយជួនកាលគាត់បញ្ជាកម្លាំងយោធាឲ្យហ៊ុមព័ទ្ធរដ្ឋសភាដើម្បីបង្ខំ ឲ្យសភាបោះឆ្នោតដកអភ័យឯកសិទ្ធិ»។
កាលពីឆ្នាំ២០១០ កន្លងទៅ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) របស់អាមេរិក ប្រចាំនៅកម្ពុជា បានធ្វើការស្ទង់មតិតាមរយៈការសម្ភាសមនុស្សប្រមាណ ២.០០០នាក់ បានរកឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រជាប្រិយភាពដល់ទៅ ៧៦% ដែលគេទទួលស្គាល់ថា ជាមេដឹកនាំដ៏ល្អ។
ក្រុមមន្ត្រីរដ្ឋាភិបាលខ្លះបានសាទរចំពោះការស្ទង់មតិនេះ ហើយថា ប្រជាប្រិយភាពរបស់លោក ហ៊ុន សែន មានលើសលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ទៅទៀត។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រុមអ្នករិះគន់ដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែជាក្រុមដែលមាននិន្នាការផ្ដួលរំលំរដ្ឋាភិបាល ហើយជាក្រុមមនុស្សមានចិត្តជាបិសាចប៉ុណ្ណោះ។
លោកបន្តថា ៖ «អ្នកដែលថា សម្ដេច ហ៊ុន សែន ផ្ដាច់ការមិនផ្ដាច់ការមិនមែនពួកអស់ហ្នឹងទេ។ ពួកក្រុមអស់ហ្នឹងគ្រាន់តែជាអ្នកមានគំនិតបិសាចប៉ុណ្ណោះ ដែលចង់ឲ្យប្រជាពលរដ្ឋខ្មែរមានទុក្ខវេទនាតាមរយៈការឆោឡោ ការបះបោរ ពីព្រោះប្រជាពលរដ្ឋខ្មែរទទួលបានផលប្រយោជន៍ពីសម្ដេច ហ៊ុន សែន ហ្នឹង គឺសន្តិភាព។ អ្នកដែលនិយាយហ្នឹង គឺមិនមែនជាអ្នកទទួលខុសត្រូវទេ គ្រាន់តែជាការវាយប្រហារ។ អំណាចផ្ដាច់ការដែលពួកហ្នឹងនិយាយ គឺដើម្បីផលប្រយោជន៍ពួកហ្នឹងទាំងអស់ មិនមែនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ»។
អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway) លោក អៀរ ចាន់ណា បានឲ្យនិយមន័យលើមនុស្សដែលមានចរិតលក្ខណៈជាមនុស្សផ្ដាច់ការថា ជាមនុស្សដែលមានចរិតបុគ្គលនិយម ជាមនុស្សដែលយល់ថា ខ្លួនជាអ្នកធ្វើអ្វីៗត្រូវទាំងអស់ ជាមនុស្សដែលខ្លាចការរិះគន់ ជាមនុស្សដែលចូលចិត្តប្រើអាកប្បកិរិយាគំរាមកំហែង បំភិតបំភ័យ និងមនុស្សដែលចូលចិត្តឲ្យមានការសរសើរ។
លោកបន្ថែមថា ៖ «ជនផ្ដាច់ការគឺជាអ្នកដែលអនុវត្តនូវអំណាច ដាច់ខាតមួយ ជាពិសេសគឺជាអ្នកគ្រប់គ្រងដែលមានការត្រួតពិនិត្យ និងគ្រប់គ្រងដាច់ខាតក្នុងជួររដ្ឋាភិបាលដោយគ្មានការផ្ដល់នូវ បុព្វសិទ្ធិទៅឲ្យអ្នកផ្សេងក្នុងការចូលរួម ក្នុងការសម្រេច ចូលរួមផ្ដល់ជាយោបល់អ្វីទាំងអស់ ហើយនេះជាចរិតលក្ខណៈរបស់ជនផ្ដាច់ការ»។
ពីប្រទេសស៊ុយអែត លោក ប៉ាង សុឃឿន ដែលជាអ្នកវិភាគអំពីស្ថានការណ៍នយោបាយនៅកម្ពុជា មានប្រសាសន៍ថា ចក្ខុវិស័យ និងទស្សនវិស័យរបស់លោក ហ៊ុន សែន សម្រាប់តែខ្លួនរបស់លោកប៉ុណ្ណោះ ដែលអាចដឹកនាំកម្ពុជាបាន ៖ «នៅ ក្នុងទស្សនៈនយោបាយរបស់គាត់ លោក ហ៊ុន សែន ក្តី ឬនៅក្នុងក្រុមគ្រួសារ និងញាតិមិត្តរបស់គាត់ក្ដី តែងតែនិយាយថា គឺមានតែ ហ៊ុន សែន ទេដែលជាមនុស្សដែលអាចដឹកនាំប្រទេសកម្ពុជាបាន បើគ្មានលោក ហ៊ុន សែន ក៏គ្មានអ្នកណាអាចដឹកនាំកម្ពុជាទេ។ អ៊ីចឹងនៅក្នុងក្រុមនេះ គាត់បានបង្កើតទ្រឹស្ដីមួយ គឺអញនិយម»។
ចំណែកលោកបណ្ឌិត សុខ ទូច ដែលជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍ថា លោកមើលឃើញការដឹកនាំរបស់លោក ហ៊ុន សែន ជាការដឹកនាំបែបសម្របសម្រួលជាជាងការដឹកនាំបែបផ្ដាច់ការនិយម ប៉ុន្តែលោកទទួលស្គាល់ថា លោក ហ៊ុន សែន ដឹកនាំបែបអត្តនោម័តិ។
លោក សុខ ទូច បន្តថា ៖ «គាត់អត់ផ្ដាច់ការទេ បើគាត់ផ្ដាច់ការ សង្គមយើងអត់មានអ៊ីចឹងទេ បានន័យថា គាត់ប្រើប្រាស់ប្រសាសន៍ច្រើនជាង។ គាត់អត់ផ្ដាច់ការទេ គាត់ហាមកុំឲ្យកាប់ឈើ តែឈើនៅតែកាប់។ ហាមកុំឲ្យដាក់កុងត្រូលជជុះ នៅតែដាក់កុងត្រូលជជុះ។ អ៊ីចឹងមានផ្ដាច់ការអី?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតក្នុងឆ្នាំ១៩៥២។ នៅឆ្នាំ១៩៧០ លោកបានចូលរួមជាមួយកងទ័ពខ្មែរក្រហម បន្ទាប់មកបានភៀសខ្លួនទៅប្រទេសវៀតណាម ក្នុងឆ្នាំ១៩៧៧។ ក្រោយពីបានដឹកនាំកងទ័ពវៀតណាម ចូលឈ្លានពានក្នុងប្រទេសកម្ពុជា ដើម្បីបណ្ដេញក្រុមខ្មែរក្រហមឲ្យចូលទៅក្នុងព្រៃហើយបង្កើត រដ្ឋាភិបាលកុម្មុយនិស្តហើយនោះ លោក ហ៊ុន សែន បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ តាមរយៈការជួយជ្រោមជ្រែងរបស់វៀតណាម៕
កម្មការិនីម្នាក់គិតខ្លីលេបថ្នាំសម្លាប់ខ្លួនសង្ស័យខកចិត្តប្រុសស្នេហ៍មានថ្មី
ខេត្តស្វាយរៀង ៖ កម្មការិនីម្នាក់បានលេបថ្នាំធ្វើអត្តឃាតដែលគេសង្ស័យថា នាងមានវិបត្តិស្នេហាធ្វើឱ្យខកចិត្ត ឬចាញ់បោកប្រុសព្រាន ។ កម្មការិនីនេះឈ្មោះម៉ក់ ស្រីមុំ អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ហើយករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ សីហា ២០១១ ។
បើតាមបងប្រុសរបស់នាងប្រាប់ឱ្យដឹងថា នាងម៉ក់ ស្រីមុំ ជាកម្មការិនីរោងចក្រកាត់ដេរនៅក្រុងបាវិត ហើយកាលពីថ្ងៃទី២៦ សីហា បានទៅធ្វើការជាធម្មតា ឯពេលល្ងាចត្រឡប់មកផ្ទះវិញ ក្រោយពីហូបបាយរួចក៏ចូលដេកធម្មតា ដែរ លុះព្រឹកឡើងថ្ងៃទី២៧ សីហា ស្រាប់តែពុំឃើញទៅធ្វើការ។ ពេលនោះឪពុកម្តាយគិតថា ប្រហែលជានាងមិនស្រួលខ្លួន និងពុំបានសួរនាំអ្វីឡើយ ហើយក៏នាំគ្នាទៅស្រែស្ទូងស្រូវ ទុកឱ្យនាងដេកនៅផ្ទះម្នាក់ឯង លុះដល់ម៉ោង១០និង៣០នាទីព្រឹក មិនឃើញចុះមករកបាយហូបទើបខ្លួនជាបងប្រុសដែលមកពីភ្ជួរក៏ឡើង ទៅមើលក្នុងបន្ទប់ បំណងហៅឱ្យចុះមកហូបបាយ។ ពេលបើកទ្វារបន្ទប់ឡើងស្រាប់តែឃើញប្អូនស្រីបែកពពុះមាត់ ដេកសន្លប់ស្តូកស្តឹងទៅហើយ ក៏ប្រញាប់ប្រញាល់ហៅបងប្អូនមកជួយ និងហៅរថយន្តដឹកនាងមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ តែទម្រាំដឹកមកដល់មន្ទីរពេទ្យខេត្ត គឺម៉ោង១និង៥៥នាទីរសៀលទៅហើយ។
ក្រោយពីធ្វើការពិនិត្យ លោកគ្រូពេទ្យប្រាប់ថា ថ្នាំបានជ្រាបចូលតាមសរសៃឈាមអស់ទៅហើយ មានតែចាក់ថ្នាំបន្សាបប៉ុណ្ណោះ ហើយក៏ចង់ហួសពេលទៅហើយដែរ ដែលមើលទៅសង្ឃឹមតិចណាស់ ហើយបងប្អូនក៏បញ្ជូនបន្តទៅភ្នំពេញ ទៀត។ គ្រូពេទ្យបានសន្និដ្ឋានថា ការលេបថ្នាំនេះទំនងជានៅម៉ោង៧ព្រឹក ហើយតាមការពិនិត្យមានជាតិថ្នាំប៉ារ៉ាសេតាម៉ុលច្រើនធ្វើឱ្យ ត្រជាក់ខ្លាំង ប៉ះពាល់ដល់ថ្លើម ដែលពិបាកនឹងសង្គ្រោះខ្លាំងណាស់។ ពេលសាកសួរពីមូលហេតុ ឪពុកម្តាយនិងបងប្អូនមិនបានដឹងថា មានរឿងអ្វីនោះទេ ហើយពេលដឹងខ្លួនម្តងៗ ក៏មិននិយាយស្តីដែរ គឺដេកបិទភ្នែក លេបថ្នាំអ្វីក៏មិនប្រាប់ ម្យ៉ាងនាងនៅក្មេង ក៏ប៉ុន្តែអ្នកមកជាមួយសង្ស័យថា គ្មានអ្វីក្រៅពីរឿងវិបត្តិស្នេហានោះទេ ៕
តូចចិត្តខឹងកូន មិនយកចិត្តទុកដាក់ ចងកធ្វើអត្តឃាត
ភ្នំពេញ៖ បុរសវ័យអាយុ៦៦ឆ្នាំម្នាក់ បានចងកធ្វើអត្តឃាតក្នុងបន្ទប់របស់ខ្លួន ស្ថិតនៅផ្ទះលេខ 44EoZ ក្រុមទី៧ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា ហើយត្រូវកូនចៅដឹងនាវេលាម៉ោង ៧ និង៤៥នាទីយប់ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១ ដែលគេសង្ស័យថា បណ្តាលមកពីបុរសរូបនេះ តូចចិត្ត ខឹងនឹងកូនចៅមិនសូវយកចិត្តទុកដាក់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសចងកធ្វើអត្តឃាតខាងលើនេះ ឈ្មោះ កុល គឹមលី អាយុ ៦៦ឆ្នាំ។ប្រភពពីសមត្ថកិច្ចបន្តថា នាវេលាម៉ោងប្រមាណ៧ និង៤៥នាទី កូនរបស់ជនរងគ្រោះបានលើកបាយ ទៅឲ្យពិសារ ស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ទាក់ទិននឹងការចងកធ្វើអត្តឃាតរបស់បុរសវ័យចំណាស់ខាងលើនេះ គេមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ តែមានប្រភពមួយចំនួនអះអាងថា បណ្តាលមកពីតូចចិត្ត ខឹងនឹងកូនចៅមិនសូវយកចិត្តទុកដាក់លើខ្លួន៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vRnaFk34fUhAWagfKbN1YvJuGCjsPllEPkZoTVUwqMCBX0yAYPRrPOIlFkTKjjJ2TwlVe3ZREIdBY0_zEzL3c8FSPFlLl0o_zx9gwOHn6w-5-fmwOXhuQ=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_s74_FVbkco9T39Ja2dKH1JI6NsFnPB3u9lh93ppB2Eps0od62zF7FMxxPl_OKBNZKzqa83hbc18qcTfqT55ffu5uhT4vJBwQPtSJqLf4paWXS5CTLUXTs=s0-d)
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសចងកធ្វើអត្តឃាតខាងលើនេះ ឈ្មោះ កុល គឹមលី អាយុ ៦៦ឆ្នាំ។ប្រភពពីសមត្ថកិច្ចបន្តថា នាវេលាម៉ោងប្រមាណ៧ និង៤៥នាទី កូនរបស់ជនរងគ្រោះបានលើកបាយ ទៅឲ្យពិសារ ស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ទាក់ទិននឹងការចងកធ្វើអត្តឃាតរបស់បុរសវ័យចំណាស់ខាងលើនេះ គេមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ តែមានប្រភពមួយចំនួនអះអាងថា បណ្តាលមកពីតូចចិត្ត ខឹងនឹងកូនចៅមិនសូវយកចិត្តទុកដាក់លើខ្លួន៕
ក្មេងទំនើង2ក្រុមកាប់ចាក់គ្នារបួសធ្ងន់5នាក់ ស្លាប់ម្នាក់
ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៥នាក់រងរបួសក្នុងអំពើកាប់ចាក់គ្នាយ៉ាងព្រៃផ្សៃ ឃោរឃៅមួយកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦ សីហា ឆ្នាំ២០១១ នៅក្នុងបរិវេណវេទិកាខេត្ត មុខការិយាល័យអ្នកតំណាងរាស្ត្រ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ករណីកាប់ចាក់គ្នានេះ ត្រូវគេបង្ហើបឱ្យដឹងថា បង្កឡើងដោយជនពាលចំនួន៤នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងដែកឆាប ធ្វើសកម្មភាពកាប់ចាក់ទៅលើក្រុមម្ខាងទៀត ដែលមានគ្នាចំនួន៦នាក់ ខណៈកំពុងអង្គុយផឹកស៊ីដោយពុំដឹងមូលហេតុអ្វីឡើយ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលក្រុងមានមនុស្ស ម្នារត់មកមើលយ៉ាងកកកុញ។ ចំពោះក្រុមជនពាល បន្ទាប់ពីធ្វើសកម្មភាពរួច ក៏រត់គេចខ្លួនបាត់ស្រមោលឈឹង ដោយបន្សល់ទុកជនរងគ្រោះដេកស្លាប់ និងរបួសរដូករណែល ។ បន្ទាប់មក គេឃើញកងកម្លាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ។
មន្ត្រីនគរបាល និងកងរាជអាវុធហត្ថខេត្ត បាននិយាយថា ជនរងគ្រោះក្នុងអំពើកាប់ចាក់នេះមាន ១-ឈ្មោះចៃ ផានិត ហៅម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ការ៉េម បានស្លាប់នៅនឹងកន្លែងកើតហេតុ ២-ឈ្មោះផាំង រតនា ហៅវ៉ែន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស របួសធ្ងន់ ៣-ឈ្មោះទុន តុលា ហៅវ៉ឹង ភេទប្រុស អាយុ២៤ឆ្នាំ របួសធ្ងន់ ទាំង៣នាក់នេះមានទីលំនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៤-ឈ្មោះប៉ែន សុវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ ៥-ឈ្មោះឆេង ពន្លក ភេទប្រុស អាយុ២០ឆ្នាំ ៦-ឈ្មោះរ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ ទាំង៣នាក់ក្រោយនេះ ក៏សុទ្ធតែរបួសធ្ងន់រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
តាមប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមខាងភាគីរងគ្រោះទាំង៦នាក់កំពុងផឹកស៊ីជុំគ្នា បន្ទាប់មកមាននារីម្នាក់ដើរទៅរកពួកគេ ហើយនិយាយថា មាននរណាចង់រកស្រីដេកដែរអត់? ឯក្រុមជនរងគ្រោះនិយាយតបវិញថា ពួកគេមិនត្រូវការទេ គឺត្រូវការតែផឹកស៊ីប៉ុណ្ណោះ ។ ពេលនោះនារីនោះក៏ដើរចេញទៅវិញ លុះមួយសន្ទុះក្រោយមកស្រាប់តែលេចមុខក្រុមជន៤នាក់ ដើរទៅកាប់ចាក់ក្រុមជនរងគ្រោះ ដោយគ្មានញញើតដៃហាក់ដូចជាមានគំនុំតាំងពីរយូរមកហើយ ។ ក្រោយពីធ្វើសកម្មភាពរួច ជនល្មើសទាំងនោះក៏នាំគ្នារត់គេចខ្លួនអស់ទៅ។
ចំពោះអំពើដ៏សាហាវយង់ឃ្នង់នេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុបានច្បាស់លាស់នៅឡើយទេ សូម្បីតែក្រុមជនរងគ្រោះក៏ពុំដឹងពីមូលហេតុដែល ត្រូវគេមកកាប់ចាក់ពួកខ្លួននោះដែរ។ ឯចំពោះពួកជនដៃដល់នៅមិនទាន់ក្តាប់បានមុខសញ្ញានៅឡើយ គឺសមត្ថកិច្ចកំពុងស្រាវជ្រាវ ប៉ុន្តែសង្ឃឹមថា ជនទាំងនោះមិនអាចរត់គេចខ្លួនពីសំណាញ់ច្បាប់បានទេ ៕
ស្ត្រីចំណាស់ទៅងូតទឹកទន្លេខ្យល់គរស្លាប់អណ្តែតទឹករហូតហើមស្អុយ
ខេត្តស្ទឹងត្រែង ៖សាកសពស្ត្រីចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកតាមដង ទន្លេសេសានកាលពីវេលាម៉ោង១៨ថ្ងៃទី២៤ សីហា ក្នុងសភាពហើមស្អុយនិងមិនដឹងពីមូលហេតុច្បាស់លាស់។
សាកសពស្ត្រីចំណាស់នេះឈ្មោះសួន នី អាយុ៥៥ឆ្នាំ រស់នៅភូមិសេសាន ឃុំកំភុន ស្រុកសេសាន ។ ចំពោះមូលហេតុ នៃការស្លាប់មិនមានសមត្ថកិច្ចណាម្នាក់អះអាងឱ្យបានដឹងឡើយ។ ប្រភពព័ត៌មានមួយបានឱ្យដឹងថា ការស្លាប់របស់ស្ត្រីចំណាស់ម្នាក់នេះគឺបណ្តាលមកពីលង់ទឹក។ ប្រភពពីអ្នកភូមិបាននិយាយថា ស្ត្រីចំណាស់ម្នាក់នេះមានកូនស្រី២នាក់តែបានចាកចេញពី គាត់ទៅធ្វើជាកម្មករនៅខេត្តរតនគិរីទុកឱ្យគាត់រស់នៅជាមួយប្តីក្រោយ ឈ្មោះអឹម សុន អាយុ៦០ឆ្នាំ ដែលមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំមកហើយ។ ប្រភពបន្តថា ស្ត្រីរងគ្រោះតែងឃើញស្រវឹងជាប់រហូត ហើយនៅមុនពេលស្លាប់គេមិនដឹងថាគាត់ដើរធ្លាក់ទឹកឬបណ្តាលមកពីបញ្ហា អ្វីទេ។
លោក អន សំអាត អធិការស្រុកសេសានបានឱ្យដឹងថា សពស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកក៏បានរាយ ការណ៍មកសមត្ថកិច្ច ហើយកម្លាំងរបស់យើង បានចុះទៅមើលភ្លាមដែរ តែដោយសារយប់ងងឹតកម្លាំងយើងក៏បានចាប់ចងខ្សែទុក លុះព្រឹកឡើងថ្ងៃទី២៥សីហា ទើបចុះទៅត្រួតពិនិត្យ។ ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីរងគ្រោះអាចខ្យល់គរធ្លាក់ចូលទឹកព្រោះនៅមាត់កំពង់ទឹកផ្ទះគាត់ឃើញ សល់តែអាវ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច រាល់ក៏បានប្រគល់សពស្ត្រីរងគ្រោះទៅឱ្យក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណីនិងបូជានៅរសៀលថ្ងៃទី២៦សីហា ៕
ពេជ្រឡើងថ្លៃដោយសារទីផ្សារអាស៊ីត្រូវការ
តំលៃពេជ្រកើនឡើងដោយសារអតិថិជនអាស៊ីប្រជែង គ្នាទិញ។ តំរូវការក្នុងប្រទេសចិន និងឥណ្ឌា ជំរុញឱ្យតម្លៃពេជ្រកើនឡើងក្បែរ៥០ភាគរយគិតចាប់ពីឆ្នាំ២០១០ មក ជាពិសេសក្នុងរយៈកាល៦ខែចុងក្រោយ ដែលជំរុញឲ្យតំលៃរបស់វាកើនឡើងខ្ពស់ជាប់ប្រវត្តិសាស្ត្រជាថ្មី។ នេះបើតាមបញ្ជីតំលៃឧស្សាហកម្ម និងពាណិជ្ជករត្បូង ក្នុងទីក្រុង Antwerp ដែលត្រូវគេចាត់ទុកថាជាទីក្រុងជំនួញត្បូងពេជ្រពិភពលោកក្នុង ប្រទេសបែលហ្ស៊ិក។តំលៃពេជ្រមិនទាន់ច្នៃរងផលប៉ះពាល់ជាខ្លាំងក្នុង ពេលមានវិបត្តិឥណទាន ប៉ុន្តែបានគ្រាន់បើឡើងវិញក្នុងឆ្នាំ២០០៩ បន្ទាប់ពីនាំមុខក្នុងការផលិតរួមមានក្រុមហ៊ុន De Beers នៅតំបន់អាហ្វ្រិកខាងត្បូងដែលគ្រប់គ្រងការផ្គត់ផ្គង់ដើម្បីជំរុញ តំលៃឲ្យឡើងខ្ពស់។
លោក Jon Bergtheil អ្នកវិភាគរបស់ក្រុមហ៊ុន Citigroup និយាយថា ការផ្គត់ផ្គង់ទ្រង់ទ្រាយធំ សំរាប់ដុំថ្មដ៏មានតំលៃនេះ មើលទៅដូចជាបន្តទៅមុខទៀត។ ការផលិតធ្លាក់ចុះធ្វើឲ្យអស់ការកែច្នៃ ដែលពេជ្រកំពុងមានតំរូវការខ្ពស់ក្នុងទីផ្សារអាស៊ី ហេតុនេះវានឹងជំរុញតំលៃឡើងខ្ពស់កប់ពពក។
ក្នុងទ្វីបអាស៊ីសំរាប់គ្រួសារដែលមានជីវភាព មធ្យមទិញពេជ្រលេខ១។ នេះបើតាមសម្តីរបស់លោក Pooji Kotwani ប្រធានគ្រប់គ្រងក្រុមហ៊ុន Rapaport ក្នុងប្រទេសឥណ្ឌា។ ពួកគេ ផ្លាស់ប្តូរប្រពៃណីរក្សាមាសទៅទិញពេជ្រ ដែលនេះធ្វើឲ្យមានការផ្លាស់ប្តូរជាខ្លាំង។ ពាណិជ្ជករពេជ្រនិយាយថា តំលៃបានកើនឡើងដោយមិននឹកស្មានដល់ ដោយសារនៅអាមេរិក និងអឺរ៉ុបប្រែក្លាយជាត្រូវការតិច ដោយកូនកំលោះរកប្រភេទត្បូងណាដែលមានតំលៃថោកសំរាប់កូនក្រមុំ របស់គេ៕
ព្យាករណ៍បាល់ទាត់ចម្រុះនៅតំបន់អឺរ៉ុបសម្រាប់ថ្ងៃចន្ទ ទី29 សីហា Barcelona,Rosenborg និងBenfica សង្ឃឹមឈ្នះគូប្រកួត
ការប្រកួតបាល់ទាត់ចម្រុះតំបន់អឺរ៉ុប សម្រាប់រាត្រីថ្ងៃចន្ទនេះមាន10 ប្រកួត ។ ក្រុម Barcelona, Rosenborg និង Benfica សង្ឃឹមឈ្នះគូប្រកួត ។
* អេស្ប៉ាញបើករដូវកាលថ្មី
Barcelona V Villarreal
Barcelona សង្ឃឹមថានឹងបើករដូវកាលថ្មីដោយទទួលបានជ័យជម្នះ ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-1-1 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Real M 3-2 , ឈ្នះ Napoli 5-0 និងឈ្នះ Porto 2-0 នៅបារាំង ។
Villarreal លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-0-2 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Elche 2-0 , ចាញ់ Odense 1-0 ក្រៅផ្ទះ តែឈ្នះ Odense 3-0 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Villarreal ឈ្នះ 2 Barcelona ឈ្នះ 5 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
01-10 Barcelona 1-1 Villarreal
05-10 Villarreal 1-4 Barcelona
11-10 Barcelona 3-1 Villarreal
04-11 Villarreal 0-1 Barcelona
01-10 Barcelona 1-1 Villarreal
05-10 Villarreal 1-4 Barcelona
11-10 Barcelona 3-1 Villarreal
04-11 Villarreal 0-1 Barcelona
* ឆែក
Plzen (5) V Sparta (1)
Plzen 2 ប្រកួតក្នុងផ្ទះ គឺ 1-1-0 ទាត់បាល់បាន 4 គ្រាប់ និងរបូតវិញ 2 គ្រាប់ ។ 3 ប្រកួត ចុងក្រោយគឺលេងឈ្នះ Kopenhagen 3-1, ឈ្នះ Dukla 4-2 ក្រៅផ្ទះ និងឈ្នះ Kopenhagen 2-1 ក្នុងផ្ទះ ។
Sparta 2 ប្រកួតក្រៅផ្ទះ គឺ 2-0-0 ទាត់បាល់បាន 6 គ្រាប់ និងរបូតវិញ 2 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Vaslui 2-0 ក្រៅផ្ទះ , ឈ្នះ Kralove 1-0 និងឈ្នះ Vaslui 1-0 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Sparta ឈ្នះ 4 Plzen ឈ្នះ 2 ស្មើ 4 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
04-10 Plzen 2-2 Sparta
07-10 Sparta 1-0 Plzen
08-10 Sparta 0-1 Plzen
03-11 Plzen 1-0 Sparta
04-10 Plzen 2-2 Sparta
07-10 Sparta 1-0 Plzen
08-10 Sparta 0-1 Plzen
03-11 Plzen 1-0 Sparta
* ន័រវែសលីក
Rosenborg (9) V Grenland (11)
Rosenborg ក្នុងផ្ទះ 8 ប្រកួតគឺ 5-1-2 ទាត់បាល់បាន19 គ្រាប់ និងរបូតវិញ 9 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Larnaca 0-0 ក្នុងផ្ទះ, ស្មើ Haugesund 2-2, បន្ទាប់មកចាញ់ Larnaca 2-1 ក្រៅផ្ទះ ។
Grenland 9 ប្រកួតក្រៅផ្ទះ គឺ 3-2-4 ទាត់បាល់បាន 10 គ្រាប់ និងរបូតវិញ11 គ្រាប់ ។ 3 ប្រកួតចុងក្រោយ គឺលេងឈ្នះ Aalesund 1-0 ក្រៅផ្ទះ ស្មើ Valerenga 1-1, បន្ទាប់មកលេងឈ្នះ Viliong 4-2ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Grenland ឈ្នះ 1 Rosenborg ឈ្នះ 4 ស្មើ 5 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
08-09 Grenland 1-1 Rosenborg
04-10 Grenland 1-3 Rosenborg
07-10 Rosenborg 1-1 Grenland
05-11 Grenland 3-3 Rosenborg
08-09 Grenland 1-1 Rosenborg
04-10 Grenland 1-3 Rosenborg
07-10 Rosenborg 1-1 Grenland
05-11 Grenland 3-3 Rosenborg
* ហុឡង់ D2
Emmen (16) V Oss (15)
Emmen បើករដូវកាលថ្មី 3 ប្រកួតគឺ 0-1-2 ទាត់បាល់បាន 2 គ្រាប់ និងរបូតវិញ 8 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Eindhoven 3-0 ក្រៅផ្ទះ, ស្មើ Dordrecht 1-1 ក្នុងផ្ទះ បន្ទាប់មកចាញ់ Fortuna 4-1 ក្រៅផ្ទះ ។
Oss បើករដូវកាលថ្មី 3 ប្រកួតគឺ 1-0-2 ទាត់បាល់បាន 7 គ្រាប់ និងរបូតវិញ 7 គ្រាប់ដែរ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Helmond 3-1 ក្នុងផ្ទះ, ចាញ់ Zwolle 2-1 ក្រៅផ្ទះនិងចាញ់ Almere 4-3 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Oss ឈ្នះ 3 Emmen ឈ្នះ 3 ស្មើ 4 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
09-08 Oss 2-1 Emmen
04-09 Emmen 4-4 Oss
10-09 Oss 1-2 Emmen
03-10 Emmen 3-3 Oss
09-08 Oss 2-1 Emmen
04-09 Emmen 4-4 Oss
10-09 Oss 1-2 Emmen
03-10 Emmen 3-3 Oss
* បារាំង D2
Lens (19) V Monaco (16)
Lens 2 ប្រកួតក្នុងផ្ទះ គឺ 1-0-1 ទាត់បាល់បាន 2 គ្រាប់ និងរបូតវិញ 3 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Tours 1-0 ឈ្នះ Troyes 2-1 ក្នុងផ្ទះ តែចាញ់ Clermont 2-0 ក្រៅផ្ទះ ។
Manaco 1 ប្រកួតក្រៅផ្ទះ គឺ 0-1-0 ទាត់បាល់បាន 1 គ្រាប់ និងរបូតវិញ 1 គ្រាប់ដែរ ។ 3 ប្រកួតចុងក្រោយ គឺលេងស្មើ Troyes 1-1 ក្រៅផ្ទះ, ចាញ់ Reims 2-1 បន្ទាប់មកលេងស្មើ Amiens 1-1 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា10 ប្រកួត Lens ឈ្នះ 2 Monaco ឈ្នះ 4 ស្មើ 4 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
04-10 Monaco 1-0 Lens
08-10 Lens 2-2 Monaco
09-10 Monaco 1-0 Lens
05-11 Monaco 1-1 Lens
04-10 Monaco 1-0 Lens
08-10 Lens 2-2 Monaco
09-10 Monaco 1-0 Lens
05-11 Monaco 1-1 Lens
* ដាណឺម៉ាក
Horsen (4) V Arhus (8)
Horsen 3 ប្រកួតក្នុងផ្ទះគឺ 1-1-1 ទាត់បាល់ បាន6គ្រាប់ និងរបូតវិញ 4 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Aalborg 3-3 ក្នុងផ្ទះ, ស្មើ Lyngby 1-1 ក្រៅផ្ទះ បន្ទាប់មកចាញ់ Kopenhagen 1-0 ក្នុងផ្ទះ ។
Arhus 3 ប្រកួតក្រៅផ្ទះ គឺ 0-1-2 ទាត់បាល់បាន 3 គ្រាប់ និងរបូតវិញ6 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Sonderjyske 3-1 , ស្មើ Silkeborg 1-1 ក្រៅផ្ទះ និងស្មើ Brondby 0-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា 10 ប្រកួត Horsen ឈ្នះ 5 Arhus ឈ្នះ 2 ស្មើ 3 ។
ជួបគ្នា 3 ប្រកួតចុងក្រោយគឺ៖
05-08 Arhus 1-2 Horsen
07-08 Arhus 3-1 Horsen
11-08 Horsen 1-1 Arhus
04-09 Arhus 1-0 Horsen
05-08 Arhus 1-2 Horsen
07-08 Arhus 3-1 Horsen
11-08 Horsen 1-1 Arhus
04-09 Arhus 1-0 Horsen
* ព័រទុយហ្គាល់លីក
Setubal(5) V Braga (4)
Setubal បើករដូវកាលថ្មី 2 ប្រកួត គឺ 1-1-0 ទាត់បាល់បាន 4 គ្រាប់ និងរបូតវិញ 3 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Olhanense 1-1 ក្រៅផ្ទះ, ឈ្នះ Ferreira 2-1 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Olhanense 2-2 ក្រៅផ្ទះ ។
Braga បើករដូវកាលថ្មី 2 ប្រកួត គឺ 1-1-0 ទាត់បាល់បាន 2 គ្រាប់ តែគ្មានរបូតសោះ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Young Boys 0-0, ឈ្នះ Martimo 2-0 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Young Boys 2-2 ក្រៅផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Braga ឈ្នះ 4 Setubal ឈ្នះ 2 ស្មើ 4 ។
ជួបគ្នា 4 ប្រកួទចុងក្រោយគឺ៖
11-09 Braga 3-0 Setubal
03-10 Setubal 0-0 Braga
08-10 Setubal 0-0 Braga
01-11Braga 2-2 Setubal
11-09 Braga 3-0 Setubal
03-10 Setubal 0-0 Braga
08-10 Setubal 0-0 Braga
01-11Braga 2-2 Setubal
Nacional (11) V Benfica (3)
Nacional បើករដូវកាលថ្មី 1 ប្រកួត គឺ 0-1-0 គ្មានស៊ុតបាល់បាន 1 គ្រាប់សោះ តែក៏គ្មានរបូតដែរ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Feirense 0-0 ក្រៅផ្ទះស្មើ Birmingham 0-0 ក្នុងផ្ទះ បន្ទាប់មកចាញ់ Birmingham 3-0 ក្រៅផ្ទះ ។
Benfica បើករដូវកាលថ្មី 2 ប្រកួតគឺ 1-1-0 ទាត់បាល់បាន 5 គ្រាប់ និងរបូតវិញ 3 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Twente 2-2 ក្រៅផ្ទះ, ឈ្នះ Feirense 3-1 និងឈ្នះ Twente 3-1 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Benfica ឈ្នះ 6 Nacional ឈ្នះ 2 ស្មើ 2 ។
ជួបគ្នា4 ប្រកួតចុងក្រោយគឺ៖
01-10 Benfica 1-0 Nacional
03-10 Nacional 0-1 Benfica
08-10 Nacional 2-1 Benfica
01-11 Benfica 4-2 Nacional
01-10 Benfica 1-0 Nacional
03-10 Nacional 0-1 Benfica
08-10 Nacional 2-1 Benfica
01-11 Benfica 4-2 Nacional
* ហ្វាំងឡង់
MyPa (7) V Jaro (9)
Mypa 10 ប្រកួតក្នុងផ្ទះ គឺ 4-1-5 ទាត់បាល់បាន8 គ្រាប់ និងរបូតវិញ 11គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ TPS 0-0 ក្នុងផ្ទះ, ចាញ់ Kuopio 2-0 តែឈ្នះ Vaasan 2-1 ក្រៅផ្ទះ ។
Jaro 10 ប្រកួតក្រៅផ្ទះ គឺ 1-3-6 ទាត់បាល់បាន 10 គ្រាប់ និងរបូតវិញ 19 គ្រាប់។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Mariehamn 4-0 ក្នុងផ្ទះ ស្មើ Jyvaskyla 3-3 ក្រៅផ្ទះ និងស្មើ Honka 2-2 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Jaro ឈ្នះ 5 My Pa ឈ្នះ 4 ស្មើ 1 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
06-10 MyPa 0-1 Jaro
09-10 Jaro 3-1 Mypa
04-11 Mypa 3-1 Jaro
06-11 Jaro 0-5 MyPa
06-10 MyPa 0-1 Jaro
09-10 Jaro 3-1 Mypa
04-11 Mypa 3-1 Jaro
06-11 Jaro 0-5 MyPa
Haka (6) V Helsinki (1)
Haka 10 ប្រកួតក្នុងផ្ទះ គឺ 4-2-4 ទាត់បាល់បាន 14 គ្រាប់ និងរបូតវិញ 14 គ្រាប់ដែរ។ 3ប្រកួតចុងក្រោយគឺលេងឈ្នះ Rovaneimi 2-1 ក្រៅផ្ទះឈ្នះ Inter Turku 2-0 ក្នុងផ្ទះនិងឈ្នះ Kuopio 2-1 ក្រៅផ្ទះ ។
Helsinki 10 ប្រកួតក្រៅផ្ទះ គឺ 7-0-3 ទាត់បាល់បាន 18 គ្រាប់ និងរបូតវិញ7 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Schalke 2-0, ឈ្នះ Rovaneimi 5-0 ក្នុងផ្ទះ តែចាញ់ Schalke 6-1 ក្រៅផ្ទះ ។ ប្រវត្តិជួបគ្នា 10 ប្រកួត Haka ឈ្នះ 1 Helsinki 6 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
04-10 Helsinki 1-1 Haka
07-10 Haka 0-3 Helsinki
02-11 Haka 0-3 Helsinki
06-11 Haka 0-5 Helsinki
04-10 Helsinki 1-1 Haka
07-10 Haka 0-3 Helsinki
02-11 Haka 0-3 Helsinki
06-11 Haka 0-5 Helsinki
វិធីទប់អារម្មណ៍កុំឱ្យឆាប់ដល់ចំណុចកំពូល
បញ្ហាឆាប់ចេញ ទឹកកាម របស់បុរសៗ វាជាបញ្ហាមួយ ដែលជះ ឥទ្ធិពល ដល់ស្ត្រី ជាដៃគូ យ៉ាងខ្លាំង ដោយស្ត្រី ជាដៃគូទាំងឡាយ នៅមិនទាន់បាន ទទួលអារម្មណ៍ រំភើប សុខស្រួលផង ស្រាប់តែប្រុសស្នេហ៍ ឡើងឋានសួគ៌ បាត់ទៅហើយ ។ កត្តា នេះ បានធ្វើឱ្យស្ត្រី ជាដៃគូមាន អារម្មណ៍ហេលហាល ដូចជាមិនអស់ចិត្ត មិនអស់អារម្មណ៍ ជាបញ្ហាដែលធ្វើ ឱ្យរំខាន អារម្មណ៍បំផុត ។ ប៉ុន្តែមិនត្រូវបន្ទោស ខាងប្រុសទេ ពីព្រោះខាងប្រុស ខ្លួនឯងក៏មាន អារម្មណ៍អន់ចិត្ត ខ្លួនឯងដែរ ចំពោះបញ្ហា ឆាប់ ចេញ ទឹកកាមនេះដែរ បែបនេះត្រូវពឹង ទៅលើវិធីទប់ អារម្មណ៍កុំឱ្យ ឆាប់ចេញទឹក ខាងក្រោមហើយ ។
ការឆាប់ចេញទឹកកាម ជាភាវៈម៉្យាងដែលភាគី ខាងប្រុសមិនអាច គ្រប់គ្រងអារម្មណ៍ ចេញទឹកឱ្យបានយូរ ដែលអាចឱ្យ ភាគីខាងស្រី ដល់ចំណុចកំពូល ពីព្រោះជាទូទៅ ភាគីខាងប្រុស អាចទៅដល់ចំណុច កំពូលបានក្នុងរយៈ ពេលប្រមាណជា ៣ នាទី ក្នុង ខណៈដែលខាងស្រី ត្រូវប្រើពេលរហូត ដល់ទៅប្រមាណ ១៥ នាទី ទើបអាចដល់ ចំណុចកំពូល ។ អ៊ីចឹងទេដើម្បី បញ្ចៀសនូវបញ្ហា ឆាប់ចេញទឹកកាម សូមធ្វើតាមការ ណែនាំដូចតទៅ ៖
. ត្រូវស្វែងយល់ អំពីវិធីគ្រប់គ្រង អារម្មណ៍ ដោយអាចចាប់ផ្តើម ដោយការជួយខ្លួនឯង រហូតឱ្យជិតដល់ ចំណុចកំពូល រួចឈប់ នៅពេលអារម្មណ៍ រសាយទៅវិញក៏ត្រូ វចាប់ផ្តើមធ្វើ សាជាថ្មីប្រមាណជា ៣-៤ ដង ។ ពេលធ្វើម្តងៗ ត្រូវធ្វើឱ្យ ជិតដល់ ចំណុចកំពូល បំផុតតាមដែលអាច ធ្វើទៅបាន ដើម្បីឱ្យយើង បានដឹងថា ចំណុចកំពូល នៅត្រង់ណា ។ ការធ្វើបែបនេះ នឹងធ្វើឱ្យ យើងអាច គ្រប់គ្រងការ ឆាប់ចេញទឹកបាន ។ពេលមានអារម្មណ៍ថា ចង់ចេញទឹក ត្រូវយកមេដៃ និង ចង្អុលដៃច្របាច់ត្រង់ សរសៃក្រោម ក្បាលលិង្គ ឬ ច្របាច់ត្រង់គល់លិង្គ ប្រមាណជា ៣-៤ វិនាទី ទាល់តែអារម្មណ៍ ចង់ចេញទឹក ថយចុះវិញ ។ការប្រឹងខ្ជឹបគូទ ឱ្យបានញ្ញឹកញ្ញាប់ ក៏នឹងជួយឱ្យគ្រប់គ្រង ការឆាប់ចេញ ទឹកកាមបានដែរ ។
. ការប្រើស្រោមអនាម័យ ក្រាស់ៗ អាចកាត់បន្ថយ ការរំញ្ញោចអារម្មណ៍ ផ្លូវភេទ និង ធ្វើឱ្យក្រឆាប់ ចេញទឹកបាន មួយចំណែក រួមទាំងការប្រើ ថ្នាំស្ពឹកដែលជា ប្រភេទចេល (GEL) ជួយ ។. ការប្រើក្បាច់ Wonan on Top អាចធ្វើឱ្យភាគី ខាងប្រុស ធូរក្នុងអារម្មណ៍ ហើយអាចគ្រប់គ្រង ការឆាប់ចេញទឹក បានងាយ ។
វិធីងាយៗនេះ អ្នកអាចធ្វើបានដោយ ខ្លួនឯង ដែលកន្លងមក គូស្វាមីភរិយា ជាច្រើនគូ យកមកធ្វើទទួល បានលទ្ធផល រួចមកហើយ ៕
ការងាថ្មី
ePaCnIydaæn ma: ma: eyIg´RtUvkarbuKÁlik
1 cugePAmðÚbéf RtUvecHPasaéf nigmanbTBiesaFn_ ¬R)ak;Exx<s;¦
2 narIrt;tu RtUvmanrUbsm,tþismrmü GayuBI 18-25qañM
sUmTMnak;TMngmk³ 023 69 22 813/ 017 501 441
...................................................................................
Rkumh‘un T.M.H CaRkumh‘unnaMcUl nigEckcaycMNIstVpaþc;muxenAkm<úCa RtUvkar
eRCIserIsbuKÁlikdUcxageRkam³
1 EpñkKNenyü 2nak; GñkRKb;RKgXaøMg nigétkugLandwkTMnij
2 RbFan nigbuKÁlikEpñkTIpSar ¬PñMeBj nigbNaþextþ¦
RtUvmanlkçN³sm,tþi³
- RKb;muxtMENgTaMgGs;RtUvmansBaaØbRttamCMnaj
- maneTBekaslükñúgkarR)aRs½yTak;Tg rYsrayrak;Tak; Gt;Fµt;nigkargar
- manPaBesaµHRtg; manvin½y nigmanCMenOcitþ
- buKÁlikTaMgGs;RtUvmanyanCMniHpaÞl;xøÜn Rkumh‘unTTYlxusRtUvcMNayéføsaMg
- R)ak;ebovtScab;BI 150dulaøreLIg
pþl;GaTiPaBcMeBaHbuKÁlikTIpSarenAtambNaþextþRsab;
ebkçCnEdlmancMNab;GarmµN_ sUmdak;RbvtþirUbeGay)anrYsran;mkRkumh‘unpÞHelx 18B
pøÚvNt_RbIk sgaát;Twkfaø xNÐEsnsux PñMeBj ¬CitsaßnIy_TUrTsSn_GasuIGaeKñy_¦
pøÚvNt_RbIk sgaát;Twkfaø xNÐEsnsux PñMeBj ¬CitsaßnIy_TUrTsSn_GasuIGaeKñy_¦
Tel: 023 63 13 888
...................................................................................
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikdUcxageRkam ³
1 EpñkTTYlePJóv (Receptionist) ePTRsI
-ecHPasacin nigkMuBüÚT½r Ms.Word&Excel
-manrUbsm,tiþsmrmü rYsrayrak;Tak; ecHTTYlxusRtUvelIkargar
- Gayucab;BI 20qañMeLIgeTA
2 EpñksMGat ePTRsI
- ]sSah_Büayam nigesaµHRtg;
- Gayucab;BI 25qañM dl; 35qañM
sUmdak;RbvtþirUbenAGas½ydæan³ pÞHelx 43BC St.222 sgáat;bwgraMg xNÐdUneBj
raCFanIPMñeBj .
Tel : 023 212 888 / 092 212 888
...................................................................................
Rkumh‘un ex vI G xU GilFIDI (K.V.R Co.,LTD) CaRkumh‘unÉkCnbMerIesvakmµsnþisux RtUvkar
eRCIserIsbuKÁliksnþisuxTaMgBIrePTeRcInnak;
- R)ak;ExBI 75dulaør-150dulaør
- pþl;CUnkEnøgsañk;enAcMeBaHGñkmkBIbNaþextþnana
- RBmTaMgpþl;GaharrUbkrN_sMrab;karsikSamhaviTüal½ysMrab;nisSitRkIRk
Gas½ydaæn³ pÞHelx 10Ga pøÚvhaNUy PUmibnaøs¥it sgaát;XµÜj xNÐEsnsux
raCFanIPñMeBj
TUrsBÞ½elx³ 089 89 89 05/ 012 924 972
...................................................................................
- GñkGnam½y/ Gñke)akkEnSg/ erobcMbnÞb; manbTBiesaFn_kñúgkargar
- Bartender ³ ecHRkLúkRsa TwkRkLúk EtKuC nigecHqugkaehV manbTBiesaFn_
kñúgkargar.
- CagGKÁisnI³ manbTBiesaFn_kñúgkargar
- snþisux³ manbTBiesaFn_kñúgkargar
TMnak;TMngepJIrRbvtþirUb sNaæKarLak;sðIrIevIld¾ GaKarelx 35 pøÚv 200 sgaát;bwgraMg
xNÐdUneBj raCFanIPñMeBj ¬epJIrRbvtþirUbenAtusnþisux¦.
Tel: 023 72 36 36/ 023 72 38 38/ 085 207 912
...................................................................................
Rkumh‘un LILICO DOOR eyIg´RtUvkareRCIserIsbuKÁlikdUcxageRkam³
1 buKÁlikEpñkTIpSar cMnYn 5nak; mansBaaØbRt)ak;DubeLIg Faøb;manbTBiesaFn_
ya:gtic 2qañM
2 CagCMnajtMeLIgTaVrmUrRKb;RbePT eRcInnak; manbTBiesaFn_ya:gtic 1qañM
Tel: 012 48 48 79/ 023 695 31 31
...................................................................................
Rkumh‘uneyIg´RtUvkareRCIserIsGñksMGat ePTRsI CaeRcInnak; Gayucab;BI
20-40qañM. R)ak;Ex 70dulaørkñúg 1Ex.
Gas½ydaæn³ pÞHelx 23A pøÚvelx 162 xaglicpSaredb:U
TMnak;TMngTUrsBÞ½elx³ 098 77 52 18
...................................................................................
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikEpñkemCagePøIg cMnYneRcInnak; RtUvmansmtßPaB
nigmanbTBiesaFn¾kargartambNþaeragcRkya:gtic 5qaMñ nigcugePA ePTRsI cMnYn 1nak;.
TItaMgenAmþMúvtþtaMgRksaMg eBaFicintug
Tel : 012 369 368
...................................................................................
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikEpñkRKUbeRgonPasaGg;eKøs ePTRsI
cMnYn 1rUb ecHkuMBüÚT½r ¬manGaTiPaBcMeBaHnisSitRkIRk¦ nigCMnYykarrdæ)al
ePTRbus RtUvecHKNenyü nigGg;eKøsc,as;las; RtUvmanbTBiesaFn_Epñkrdæ)al.
Tel: 016 34 19 86/ 010 91 96 85
...................................................................................
Rkumh‘un exmbUDa xavnþ½ RtUvkareRCIserIsbuKÁlik ePTRsI EpñkKNenyü nigEpñklk;
CaeRcInnak; EdlmanCMnaj nigbTBiesaFn_c,as;las;. RtUvkarerIscugePA 1nak; nig
erIsGñkebIkbr ePTRbus cMnYn 1nak;.
TMnak;TMngGas½ydaæn³ pÞHelx 232 pøÚv 182 sgaát;pSaredb:U 2
tel: 012 988 603
Subscribe to:
Posts (Atom)