Monday, August 8, 2011

ឃាតកម្មផ្ដាច់ជីវិត​ មនុស្សម្នាក់ នៅហាងផឹកស៊ី​ ខារ៉ាអូខេ សុវណ្ណា ៩៩៩ ថៅកែហាង ចង់បង្វែរសំណុំរឿង

 Photo by DAP-NEWSPhoto by DAP-NEWS
ភ្នំពេញ ៖ អំពើឃាតកម្ម​ ដ៏ឃោរឃៅ បានផ្ដាច់ជីវិតមនុស្សម្នាក់ បន្ទាប់ពីក្រុមអ្នកលេងដៃដល់ បានវាយប្រហារចាក់ សម្លាប់ទៅលើ និស្សិតម្នាក់ ខណៈដែលកំពុង ផឹកស៊ីនែបនិត្យនារី ខារ៉ាអូខេ ក្នុងហាងផឹកស៊ី យីហោសុវណ្ណា ៩៩៩ ហើយជនរងគ្រោះបានដាច់ខ្យល់ នៅមុខហាង សូនីវីដ ដែលមានទីតាំងក្បែរគ្នា តាមបណ្ដោយផ្លូវ លេខ ២៦១ កែងផ្លូវលេខ ១៦០ ក្រុមទី៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក កាលពីវេលាម៉ោង ១២និង១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១១។សមត្ថកិច្ចទួលគោក បាននិយាយថា ជម្លោះហិង្សាបានកើតឡើងធ្វើ ឱ្យនិស្សិត ម្នាក់ បានបាត់បង់ជីវិត រីឯក្រុមជនដៃដល់ ក៏ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបក្ខពួកជាបន្ដ បន្ទាប់បានពីរនាក់ផងដែរ រួមនិងម៉ូតូមួយ គ្រឿង ហើយពេលនេះសមត្ថកិច្ច កំពុងស្រាវ ជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់ ៥នាក់ទៀត ដោយសមត្ថកិច្ចបានស្គាល់អត្ដសញ្ញាណខ្លះ ហើយ ដើម្បីរកយុត្ដិធម៌ជូនជនរងគ្រោះ គឺ សមត្ថកិច្ចស៊ើបអង្កេតតាមប្រកិតជុំវិញករណីឃាតកម្មនេះ ។
សមត្ថកិច្ចបន្ដថា ជនរងគ្រោះឈ្មោះ ជឹម ចាន់ថេត ភេទ ប្រុស អាយុ២៤ឆ្នាំ អតីតជា និស្សិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅ ខេត្ដកំពង់ចាម។ ភ្លាមៗសមត្ថកិច្ចបានចាប់ ខ្លួនបក្ខពួកជនដៃដល់បានម្នាក់ទាំងយប់ លុះ ព្រឹកឡើងចាប់បានម្នាក់ទៀត រួមនិងម៉ូតូ ម៉ាក Icon ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1AM-3684 មួយគ្រឿង ហើយ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដ ខណៈដែលក្រុមអ្នក លេងដៃដល់បានដាក់ មេប្រូចបាត់ស្រមោល។

អធិការនគរបាលខណ្ឌទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ បាននិយាយថា បក្ខពួកជន ដៃដល់ដែលចាប់ខ្លួនទាំងនោះ មានទី១-ឈ្មោះ មៀច ពិសិដ្ឋ  ភេទ ប្រុស អាយុ២១ ឆ្នាំ និងទី២-ឈ្មោះ ខុម ចន្ដ្រា ភេទ ប្រុស អាយុ២៦ឆ្នាំ ពួកគេមានមុខរបរជាជាងជួស ជុលរថយន្ដនៅយានដ្ឋាន លឹម ហាំងគង់ ស្ថិត នៅក្នុងភូមិ៩ ក្រុម២៤ ផ្លូវលេខ ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ដោយ ឡែកជនដៃដល់ និងគូកនសរុប៥នាក់ទៀត គឺពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតាម ប្រមាញ់។

តាមការបំភ្លឺពីមេការឈ្មោះ ថៃ ថាវី ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្អូនថៅកែ ហាងសុវណ្ណា ៩៩៩ ឈ្មោះ ថៃ សុវណ្ណា និង សន្ដិសុខយាមហាងឈ្មោះ ហេង បុបា្ផ បាន រៀបរាប់ថា មុនពេលកើតហេតុប្រមាណជា ម៉ោង ១០យប់ ក្រុមជនរងគ្រោះមានគ្នីគ្នា ៤នាក់ បានចូលទៅផឹកស៊ីក្នុងហាងសុវណ្ណា ៩៩៩ រហូតដល់ម៉ោង១១យប់ថ្ងៃដដែល រំពេចនោះក្រុមជនរងគ្រោះពីរនាក់ បានចាក ចេញទៅផ្ទះរៀងៗខ្លួន ខណៈដែលពួកគេបាន ផឹកស្រាអស់៣ថូ ស្រាប់តែថែម១ថូ ចំស្រា Free ស្របពេលម៉ោង ១១និង៣០នាទី ពេលនោះក៏លេចមុខ ក្រុមជនដៃដល់ចូលមក ផឹកស៊ីដែរ ដែលអង្គុយឃ្លាតពីជនរងគ្រោះ ប្រមាណពី៥ ទៅ ៦ម៉ែត្រ ដោយក្រុមជនដៃ ដល់មានបក្ខពួក ៦ទៅ ៧នាក់ ស្របពេល នោះភាគីខាងក្រុមបង្កដែលគេហៅបានថា ជាក្រុមទំនើងបានសម្លឹងមុខក្រុមជនរងគ្រោះ ដែលមានគ្នាពីរនាក់ ខណៈដែលជនរងគ្រោះ កំពុងឱបរឹតនែបនិត្យនារីខារ៉ាអូខេ ឈ្មោះ ស្រីខួច ដោយមើលឃើញស្ថានភាពឌឺដង និង បញ្ឈឺចិត្ដបែបនេះ ក្រុមអ្នកលេងដៃដល់ក៏ ដើរទៅកៀក រួចក៏យកកែវគប់ចោលទៅលើ ជនរងគ្រោះ បណ្ដាលឱ្យរងរបួស បន្ទាប់មក ពួកគេក៏បានចាក់ផ្ដាច់បំពង់ខ្យល់ជន រងគ្រោះតែម្ដង ពេលនោះជនរងគ្រោះរត់ បានបន្ដិចក៏ដួលស្លាប់ផ្កាប់ មុខនៅលើចិញ្ចើម ផ្លូវមុខហាងផឹកស៊ី សូនីវីដ តែម្ដងទៅ។

ទាក់ទងនិងអំពើឃាតកម្មបែបសាហាវ នេះ ប្រជាពលរដ្ឋបានចោមរោមមើល និង ហួសចិត្ដទៅនឹងទង្វើក្រុមទំនើងដែលបង្កជម្លោះ គ្នាដោយសារស្រី ដែលបង្កភាពចលាចល ធ្វើ ឱ្យបាត់បង់សណ្ដាប់ធ្នាប់សន្ដិសុខសង្គម។ ប៉ុន្ដែអ្វីដែល និងរិះគន់នោះ គឺ ថៅកែហាងផឹកស៊ីខារ៉ាអូខេសុវណ្ណា ៩៩៩ ដែលឃើញទិដ្ឋភាពហិង្សាឃាតកម្មបែបនេះ ហើយបែរជាចង់បង្វែរសំណុំរឿងដោយ ឆ្លើយនៅវេលាយប់អធ្រាត្រថ្ងៃកើតហេតុថា ជនរងគ្រោះគឺរថយន្ដបើកបុក ខណៈដែល សមត្ថកិច្ចសួរនាំ ប៉ុន្ដែសមត្ថកិច្ចមិនជឿការ បកស្រាយបែបដោះសារនេះទេ គឺសមត្ថកិច្ច ក៏បង្ហាញការពិត ដោយសមត្ថកិច្ចចង្អុលមក លើសពជនរងគ្រោះដែលមានស្នាមរយះ បំពង់ក និងលាយឡំកម្ទេចអំបែងកែវ ហូរលាយជាមួយនឹងឈាមរហាចពេញចិញ្ចើមផ្លូវ។ពាក់ព័ន្ធនឹងអំពើឃាតកម្មផ្ទួនៗគ្នាក្នុង ទឹកដីខណ្ឌទួលគោក លោក សេង រតនៈ អភិបាលខណ្ឌ បាននិយាយថា លោកឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរឿងនេះ ហើយ លោកនឹងពង្រឹងតាមហាងផឹកស៊ីនៅក្នុងមូល ដ្ឋានរបស់លោក ជាពិសេសគឺលោកនឹងហៅ ម្ចាស់អាជីវកម្មមកប្រជុំដើម្បីពង្រឹងកិច្ចការ នេះ។

សម្រាប់លោក ទូច ណារ៉ុថ ស្នងការ នគរបាលរាជធានីភ្នំពេញ លោកមិនបានធ្វើ ការបកស្រាយឱ្យបានច្បាស់លាស់នោះទេ ពាក់ព័ន្ធករណីអសន្ដិសុខ ក្នុង រាជធានីភ្នំពេញ នោះ។ ប៉ុន្ដែសម្រាប់ប្រជាពលរដ្ឋវិញ បច្ចុប្បន្នកំពុងតែមានក្ដីបារម្ភ ខណៈដែលបទ ល្មើសឧក្រិដ្ឋ ឬអំពើហិង្សាកាប់សម្លាប់បាញ់ បោះអនាធិបតេយ្យ នៅតាមបណ្ដាហាងផឹក ស៊ីក្នុងរាជធានីភ្នំពេញកើតឡើងផ្ទួនៗគ្នា ជាពិសេសគេសង្កេតឃើញថា ហាងផឹកស៊ី មួយចំនួនបើកអាជីវកម្មរហូតដល់វេលា ទៀបភ្លឺឯណោះ ហើយតែងតែបង្កការរំខាន ដំណេកដល់អ្នកជិតខាង និងសម្រែកកងរំពង សំឡេងពីក្រុមក្មេងទំនើង។ ម្លោះហើយ ប្រជាពលរដ្ឋទទូចឱ្យលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្ដាពិនិត្យរឿងនេះឱ្យបានម៉ត់ចត់ផង ជាពិសេសគួរណាស់ តែពង្រឹងហាងផឹកស៊ី មួយចំនួន បើបទល្មើសកើតឡើងបែបនេះ អាជ្ញាធរគិតបែបណា?៕
Photo by DAP-NEWS


Photo by DAP-NEWS
Photo by DAP-NEWS

បុរសប្រព្រឹត្ដអំពើ អនាចារលើកេរ្ដិ៍ ភេទ កុមារីអាយុ ៨ឆ្នាំ ត្រូវសមត្ថកិច្ច ខណ្ឌសែនសុខ ចាប់ខ្លួន

ភ្នំពេញ ៖ បុរសល្មោភកាម ដែលបាន ប្រើអំពើ អានាចារ្យ លើកុមារីអាយុ ៨ឆ្នាំ ត្រូវ សមត្ថកិច្ច ចាប់ខ្លួនបាន ហើយ បន្ទាប់ពីរឿង រ៉ាវបានបែក ធ្លាយពេលដែល អាណា ព្យាបាលយកកូន ទៅឱ្យពេទ្យពិនិត្យ និង បានដាក់ពាក្យ  បណ្ដឹងរួចមក ។ ដោយឡែកជន សង្ស័យ ក្រោយត្រូវចាប់ខ្លួន បានសារភាពថា ពិតជា បានប្រព្រឹត្ដ អំពើអានា ចារ្យលើកេរ្ដិ៍ភេទក្មេង ស្រីមែន  ។
ណៃ ភារុណ អាយុ២៦ឆ្នាំ ត្រូវឃាត់ខ្លួន  ដោយនគរបាលខណ្ឌ សែនសុខ រាជធានីភ្នំ ពេញ កាលពីវេលា ម៉ោង១៤ និង៣០នាទីថ្ងៃ ទី៤ ខែសីហា ឆ្នាំ២០១១ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី៧ ភូមិគោកឃ្នាង សង្កាត់ភ្នំ ពេញថ្មី ។លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ សែនសុខ មានប្រសាសន៍បញ្ជាក់ថា រឿង ហេតុនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០១១ វេលាម៉ោង១៣និង០០ នាទីដោយមានករណីប្រទុស្ទកេរ្ដិ៍ខ្មាសប្រឆាំង និងអនីតិជនអាយុ៨ឆ្នាំបង្កឡើង ដោយជន សង្សយ័ឈ្មោះ ណៃ ភារុណ  ។

លោកបន្ដថា ជនសង្សយ័បានប្រើកុមារីរងគ្រោះឈ្មោះ  ស.ស.ណ ទៅទិញស្រាបៀរមួយកំប៉ុងដោយ ប្រើល្បិចឱ្យប្រាក់ចំនួន១.០០០រៀល ហើយ កុមារីចូលក្នុងបន្ទប់អង្គុយលើគ្រែ រួចបាន ធ្វើសកម្មភាពដោយ ឱ្យកុមារីរងគ្រោះដេក ហើយរូបគេក៏ចាប់សម្រាតសំលៀកបំពាក់ រួចយកដៃស្ទាបអង្អែលនិងយកអណ្ដាតលិឍ កេរ្ដិ៍ភេទ ។ លុះដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១១ រឿងរ៉ាវបានបែកធ្លាយដោយសារ តែកុមារីរងគ្រោះបានប្រាប់ទៅបងស្រី ហើយ បងស្រីរបស់នាងបានប្រាប់ទៅម្ដាយ ទើប ពួកគាត់យកកូនមកដាក់ពាក្យបណ្ដឹងដល់ សមត្ថកិច្ច ។

ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចបានយកក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរ ពេទ្យរាជធានីភ្នំពេញ ហើយជាលទ្ធផលនៅ ថ្ងៃទី៤ខែសីហា ឆ្នាំ២០១១ វេលាម៉ោង ១៤ និង៣០នាទី ដោយមានការឯកភាពពីលោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ  បានធ្វើការឃាត់ខ្លួនជន សង្សយ័ឈ្មោះ ណៃ ភារុណ យកមកធ្វើការ សាកសួរ ។
ក្រោយពីការសារភាពថា បានប្រព្រឹត្ដ អំពើអនាចារលើកុមារីរងគ្រោះជនសង្ស័យ ណៃ ភារុណ កំពុងត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕
Photo by DAP-NEWS

ឈើ​អារ​និង​ឈើ​មូល​ដឹក​តាម​រទេះ​គោ​ចេញ​ពី​តំបន់​កោះ​ស្នា​យ៉ាង​មមាញឹក​ដូច​គេ​ធ្ចើ​បុណ្យ​កឋិន​មេ​ព្រៃ​មិន​ឈឺ​ក្បាល


កំពត ៖បន្ទាប់​ពី​កាសែត​កម្ពុជា​ថ្មី​បាន​ចេញ​មួយ​លេខ​រួច​មក​ហើយ​នៃ​ភាព​ អាណាធិបតេយ្យ​ការ​ដឹក​ជញ្ជូន​ឈើ​អារ​និង​ឈើ​មូល​សំរុក​ចេញ​ពី​តំបន់​កោះ​ ស្នា​តាម​រទេះ​គោ​យ៉ាង​មមាញឹក​មិន​រំខាន​ដល់​​អស់​លោក​មេព្រៃ​អោយ​ពួក​គាត់​ ឈឺ​ក្បាល​វិល​មុខ​នោះ​ឡើយ​ដេក​យ៉ាង​រំភើយ​ទាំង​យប់​ទាំង​ថ្ងៃ​។

យោងតាមប្រភពព័ត៌មាន​មួយដែលបានរាយការណ៍​អោយអ្នកយកព័ត៌មាន​ កម្ពុជាថ្មីសព្វថ្ងៃភាពអាណាធិបតេយ្យ​ការដឹកជញ្ជូនឈើចេញពីព្រៃ​ តំបន់កោះស្នាដូចការពីសម័យ​ដើមពេលដែលគេធ្វើបុណ្យ​កឋិនដឹកសម្ភារៈ​ តាមរទេះគោជាច្រើនគ្រឿង​កំពុងតែធ្វើសកម្មភាពដឹក​ឈើចេញពីតំបន់កោះស្នា​ យ៉ាងមមាញឹក​ទាំងយប់ទាំងថ្ងៃមិន​រំខានដល់ជំនាញមេព្រៃដែល​ប្រចាំការដូចជានាយ​ សង្កាត់រដ្ឋបាលព្រៃឈើស្រុក​ឈូកឡើយព្រោះថាចលនា​ ដឹកឈើ​តាមរទេះគោនេះ គ្មាន​អ្នក​បង្ក្រាប​ទេ​។

គេតែងតែសង្កេត​ឃើញមានសមត្ថកិច្ចជា​ច្រើនបានដាក់កុងត្រូល៤ទៅ ​៥កន្លែងគ្រប់ផ្លូវលំបំបែក​ជាច្រើនស្មានតែចាំ​ចាប់បង្ក្រាបឈើដែល​ ដឹកតាមរទេះគោការ​ពិតគឺពួកគេចាំយកលុយ​បន្តគ្នាសោះ ​ម្យ៉ាងទៀតទីតាំងស្ថាប័ន​ទាំងនោះគឺមានកម្លាំង​ចំរុះនិងមេព្រៃ​សង្កាត់​ ឈូកផងដែល​។

ប្រភពខាងលើបានបន្ត​អោយដឹងផងដែលថា​ សព្វថ្ងៃនេះក្នុងតំបន់ស្រុក​ឈូកមិនថាការដឹកជញ្ជូនឈើ​នោះទេ ​សូមបីតែរោងសិប្បកម្ម​កែច្នៃ​នៅម្ដុំស្ពានត្រែងកំពុងដំណើរ​ ការយូឆ្នាំហើយគឺសុទ្ធ​តែប្រើឈើអាណាធិបតេយ្យ​ទាំងអស់យ៉ាង​គគ្រឹកគគ្រេង​នាពេល ​ កន្លងមក​ និងពេលថ្មីៗនេះ។​កម្ពុជាថ្មីបានភ្ជាប់ទូរស័ព្ទ​ទៅលោកខឹម ហម ​អភិបាលស្រុកឈូក​លោកបានមាន​ប្រសាសន៍​អោយដឹងថាកន្លងមក​បានរៀបចំក្រុមចំរុះ​ ចុះបង្ក្រាបបទល្មើទាំងអស់​នោះគឺគ្មានប្រសិទ្ធ​ភាពឡើយព្រោះថានេះ​ ជាភារកិច្ចរបស់ជំនាញ​មេព្រៃហើយបើលោក​ដឹងអ្វីសសេរអញ្ចឹងទៅ។​ទាក់ទិនរឿងខាង​ លើនេះកម្ពជាថ្មីក៏បាន​ភ្ជាប់ទូរស័ព្ទ​លោក​ គា សកល នាយសង្កាត់​រដ្ឋបាលព្រៃឈើ​ស្រុកឈូកការ​ពីវេលាម៉ោង ៤និង៤៥នាទី​ទូរស័ព្ទ​លោកចូលហើយ​លោកបានឮត្រឹម​តែអាឡូៗ​ហើយក៏បិតចោល​ តែម្ដងលេខទូរស័ព្ទ ០៩៧ ៦៦៦ ៩៣០១ ហើយ​ក៏មិនអាចទាក់ទង​បានទៀតឡើយ​ប្រជាពលរដ្ឋរង់ចាំ​មើលបទល្មើសដែល​កោះស្នា​ នឹងរោងសិប្បកម្ម​អត់ច្បាប់ទាំងអស់នេះ​តើ​លោកនាយ​ខណ្ឌថ្មី​គិតយ៉ាងណា​?៕​

ដើរ​រក​ស៊ី​ខាង​ជំនួញ​នៅ​ស្រុក​ឆ្ងាយ​ពេល​ត្រលប់​មក​ដល់​ផ្ទះ​វិញ​បែ​រជា​លេប​ថ្នាំ​ពុល​ប៉ង​ធ្វើ​អត្ត​ឃាត​


កំពត ៖ បុរស​រក​ស៊ី​ខាង​ជំនួញ​ផ្លូវ​ឆ្ងាយ​ម្នាក់​ បន្ទាប់​ពី​បាន​លក់​សម្ភារៈ​របស់​ខ្លួន​អស់​រួច​រាល់​ហើយ​នោះ​ក៏​ត្រឡប់​មក​ ផ្ទះ​វិញ​ តែ​ពុំ​ទាន់​អង្គុយ​បាន​ក្តៅ​គូទ​ផង​ស្រាប់​ទៅ​យក​ថ្នាំ​បំពុល​សំរាប់​ សំលាប់​សត្វ​កណ្តុរ​មក​លេប​អស់​ជា​ច្រើន​កញ្ចប់​ ប៉ង​ធ្វើ​អត្តឃាត​ដោយ​គ្មាន​មូលហេតុ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹង​ទាន់​ ទើប​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ភ្លាម​ៗ​ ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​។

            ហេតុការណ៍បុរសលេបថ្នាំ​ពុលប៉ុនប៉ងសម្លាប់ខ្លួន​មិនបានសំរេចខាងលើ​ កើតឡើងនៅ​ចំណុចផ្ទះរបស់ជន​រងគ្រោះ ​​ឈ្មោះឈុន ប៉ន​ ភេទប្រុសអាយុ៣៦ឆ្នាំ ​ស្ថិតនៅក្នុងភូមិ​ស្វាយទង ​ឃុំស្វាយទង​ ស្រុកកំពង់ត្រាច​ ខេត្តកំពត ​កាលពីក្បាលព្រលប់​ម៉ោង១៨និង១៥នាទី​ ថ្ងៃទី០៧ខែសីហា ឆ្នាំ២០១១​។

            តាមការរៀបរាប់​របស់ស្ត្រីជាប្រពន្ធ​បានឱ្យដឹងថា​ រយៈពេលកន្លង​មកប្តីគាត់ ​ឈ្មោះ ឈុន ប៉ន នេះពុំសូវទំ​នេរនៅផ្ទះ​ឥតប្រយោជន៍នោះទេ​ គឺតែងតែចាកចេញទៅ​រកស៊ីនៅឯខេត្តឆ្ងាយ ​ដូចជា ភ្នំពេញ តាកែវ កណ្តាល កំពង់ឆ្នាំង​ កំពង់ស្ពឹ ពោធិ៍សាត់ ​និងបាត់ដំបងជាដើម​។ស្ត្រីជាប្រពន្ធ​ក៏បានបញ្ជាក់ថា​ សព្វថ្ងៃនេះមុខរបរ​ដែលប្តីរបស់​គាត់​ ដោះដូរធ្វើជំនួញនោះ​ មានចាន​ ឆ្នាំង​៘​ ដោយការលក់ដូរ​សម្ភារៈខាងលើនេះ​ប្តីគាត់ទៅតែឯងប៉ុណ្ណោះ​ ឯរូបគាត់ជាប្រពន្ធ​នៅចាំផ្ទះមើល​ថែកូនចៅ​ ហើយរយៈពេលចាក​ចេញទៅធ្វើជំនួញ​ត្រូវចំណាយអស់​ពេល១៥ទៅ២០​ថ្ងៃ​ ទើបប្តីគាត់ដែល​ជាជនរងគ្រោះ​វិលត្រឡប់មកផ្ទះវិញ​ជួបជុំប្រពន្ធកូន​ ។ស្ត្រីជាប្រពន្ធបាន​ឱ្យដឹងទៀតថាចំពោះ​មូលហេតុដែល​បណ្តាលឱ្យប្តីគាត់គិត​ ខ្លីប៉ងសម្លាប់ខ្លួន​ដោយផឹកថ្នាំកណ្តុរនេះ​ គាត់ពុំបានដឹងរឿង​ហេតុដោយសារអ្វី​ឱ្យប្រាកដនោះទេ​ គឺអង្គុយលេងម្នាក់ឯងសុខៗ​ស្រាប់តែយកថ្នាំសម្លាប់​សត្វកណ្តុរមកផឹកធ្វើឱ្យ​ ប្រកាច់ក្អួតវក់វីស្ទើរ​ចាប់ពុំឈ្នះ​ នេះសំណាងហើយដែល​មានអ្នកជិតខាងឃើញទាន់​ ថែមទាំងជួយដឹក​មកឱ្យគ្រូពេទ្យសង្គ្រោះ​បន្ទាន់ បើ​ពុំមានអ្នកឃើញទេ ​ច្បាស់ជាកើតបញ្ហាធំ​ជាមិនខានឡើយ។​

            បើតាមប្រភពពីអ្នកជិតខាង​ដែលបានជួយនាំបុរស​រងគ្រោះមកសង្គ្រោះ​នៅមន្ទីរពេទ្យ និយាយប្រាប់ថា​បុរសគិតខ្លីខាងលើ​ ជារឿយៗតែងតែមាន​មុខរបររកស៊ី ​លក់ដូរចាន ​ឆ្នាំងស្ទើរគ្រប់ខេត្ត​ ក្រុង ដោយបានចាកចេញ​ពីផ្ទះ ​មិនក្រោមកន្លះខែនោះ​ទេទើបត្រឡប់ចូលផ្ទះវិញ​ ហើយរាល់លើកពុំដែល​មានរឿងរ៉ាវអ្វីសោះ​ ស្រាប់តែលើក​នេះពេលទៅរក​ស៊ីបាត់ពីផ្ទះជាង១០ថ្ងៃ​ លុះត្រឡប់មកវិញ​អង្គុយអត់ទាន់ក្តៅគូទ​និងមិនទាន់បានហូប​បាយល្ងាច​ជួបជុំកូន ​ប្រពន្ធផង​ បែរជាកើតរឿង​ភ្ញាក់ផ្អើលពេញភូមិ​ ដោយសារបុរស​ចិត្តស្លុយខាងលើនេះ​ផឹកថ្នាំពុល ធ្វើឱ្យ​មានភាពងឿងឆ្ងល់និង​តក់ស្លុតយ៉ាងខ្លាំង​ពីសំណាក់ក្រុមគ្រួសារផងដែរ​។ ប្រភពបានឱ្យដឹង​ទៀតថា ករណីបុរសនេះ​លេបថ្នាំកណ្តុរប៉ង​ធ្វើអត្តឃាតខាងលើ ​ពុំមានអ្នកណាដឹងពីមូល​ហេតុអ្វីទាំងអស់​ សូម្បីក្រុមគ្រួសារ​ និប្រពន្ធកូន ក៏​និយាយថាមិនដឹងរឿងអ្វីដែរ​ គឺបានត្រឹមតែឈរ​គ្រវីក្បាលដូចគោស្រាំង​ទិចក្នុងកាយវិការ​ហួសចិត្តប៉ុណ្ណោះ។​ចំណែកបុរសរងគ្រោះ​ដែលផឹកថ្នាំពុល​ត្រូវបានក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ ដោយលាងក្រពះ​ និងព្យួរសេរូម​ដាក់ថ្នាំបន្សាប​ឱ្យរួចចាកផុត​ពីគ្រោះថ្នាក់ហើយ​៕

ជិះ​ម៉ូតូ​ពេល​យប់​ខ្លាច​ចោរប្លន់​លឿន​ពេក​គេច​ឆ្កែ​មក​បុក​របង​ថ្ម​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ


  ភ្នំពេញ ៖ បុរស​វ័យ​ក្មេង​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​ជាង​ ២០​ឆ្នាំ​ ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​សារ​ជិះ​ម៉ូតូ​លឿន​ពេក​នៅ​ពេល​យប់​ ជ្រុល​ចង្កូត​បុក​របង​ថ្ម​ មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ភូមិ​ថ្មី​ សង្កាត់​ ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​​កាល​ពី​ម៉ោង ​២០​និង​ ៣០​នាទី ​​នា​យប់​ថ្ងៃ​ទី​ ០៧ ​ខែ ​សីហា ​ឆ្នាំ​២០១១​។​សាក្សីនិយាយប្រាប់កម្លាំងសមត្ថកិច្ចប៉ូលិសមូលដ្ឋានថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូយ៉ាងលឿនតែម្នាក់ឯង តាមបណ្ដោយផ្លូវបេតុង លុះមកដល់ចំណុចមុខដីឡូត៍ លេខ ៧២ ក៏គេចឆ្កែ ដើមឆ្លងផ្លូវជ្រុលចង្កូតបុករបងថ្មប្រាវតែម្ដង។

  នៅ​កន្លែងកើតហេតុ​ប៉ូលិសបានឆែកឆេរ​ក្នុងខ្លួនសាកសព​ ជនរងគ្រោះដើម្បីរក​អត្តសញ្ញាណ​ ប៉ុន្តែ ​ពុំមានឯកសារ​អ្វីបញ្ជាក់ សោះ​ទំនងជា​នៅពេលកើតហេតុភ្លាមៗ ​មានអ្នក​ទៅជួយសង្គ្រោះ​ បន្លំ​លូកយកកាបូប​លុយក្នុង​ហោប៉ៅ​ជនរងគ្រោះ​ ព្រោះប៉ូលិស​នៅឆ្ងាយហើយមិនដឹងរឿង​ គ្រោះថ្នាក់​នេះភ្លាមៗនោះទេ។​ដោយ​សារ​សាកសព​ពុំត្រូវបាន​គេស្គាល់​អត្តសញ្ញាណ​ប៉ូលិស​បានយក​ទៅ​តម្កល់​ ទុកនៅវត្ត​​ ទឹកថ្លា​ តែម្ដង​ដើម្បីរង់ចាំ​សមាជិក​ក្រុមគ្រួសារមក​យកទៅធ្វើបុណ្យ។​
ចំណែក​ម៉ូតូជនរងគ្រោះ​ម៉ាក​ CLICK ​ស៊េរី២០១១​ ពាក់ស្លាកលេខ ភ្នំពេញ​ 1G –7675 ដ៏ថ្មី​ ត្រូវ​បាន​ប៉ូលិស​នាំយក​ទៅរក្សាទុក​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខ​ផងដែរ​ ដើម្បីរង់ចាំ​ក្រុមគ្រួសារ​មកទទួលយក​ ប៉ុន្តែ​ត្រូវ​មានឯកសារ​បញ្ជាក់​ភិនភាគម៉ូតូទើបបាន។​ការ​បើកបរ​ធ្វើប្រហែស​បណ្ដាល​ឲ្យមានគ្រោះថ្នាក់​ដល់​ អ្នកដទៃ​ និង​ខ្លួន​ឯងយ៉ាង​ដូច្នេះឯង៕​

ជិះម៉ូតូ​​​បុកគ្នាសោះ​​ឈានដល់​ការ​​គប់​កញ្ចក់​​​​ផ្ទះគេបែក​​ខ្ទេច​



រាជធានីភ្នំពេញ​​ ៖ ​​​យុវជន​​២ក្រុមជិះ​​​ម៉ូតូ​បុក​​គ្នា​​ដួលរង​របួស​ត្រូវ​បញ្ជូន​​ ទៅព្យាបាល​​​នៅ​មន្ទីរពេទ្យ​​​​​ទាំងអស់គ្នា នៅ​សល់តែ​ម៉ូតូ​​២គ្រឿង ​ដែលសមត្ថ​កិច្ច​​ធ្វើការ​​វាស់​វែង ​រួច​​ដឹក​តាមរឺ​ម៉ក​​ម៉ូតូចេញ​​បានបន្តិច ​​ស្រាប់តែ​​​មានយុវជន​​​មួយ​ក្រុម​​ទៀត​ជិះ​ម៉ូតូ​​​៥គ្រឿង ​មក​​​​ដល់ និង​​យក​ដុំ​ថ្ម​​​​គប់​​​​កញ្ចក់​​​​ទ្វារ​ផ្ទះ​លក់កំរាល​ពូក ខ្នើយ ​​យីហោ SALSA ផ្ទះ​​លេខ​​១៤៥A-B នៅ​តាមបណ្តោយ​​មហាវិថី​ម៉ៅសេទុង ​កាលពីវេលាម៉ោង​​៨​និង​​​៣០​នាទី​​​យប់ថ្ងៃទី​​​៧ សីហា​។

ប្រភពព័ត៌មាន​​ពីកន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា យុវជន​និស្សិត​ម្នាក់ជិះ​​ម៉ូតូ​សេ​១២៥ ស៊េរី​​២០១១ ពណ៌​ខ្មៅ ​ពាក់ស្លាកលេខ ​ភ្នំពេញ 1AT-7639 តាមបណ្តោយ​​​មហាវិថី​​​ម៉ៅសេទុង ​​ពី​ត្បូង​ទៅជើង​ ខណៈ​មក​ដល់​ចំណុចកើតហេតុ​​​​​ខាងលើ​​មាន​​យុវជន​​​​៣នាក់ ជា​បុគ្គលិក​​​របស់​ហាង​លក់​​​កំរាល​ពូក ខ្នើយ​ យីហោ SALSA ជិះម៉ូតូ​​​សេ​​១២៥ ពណ៌ខ្មៅ ​​ពាក់ស្លាកលេខ ភ្នំពេញ 1AF-4924 ពីជើង​ទៅត្បូង ​​លុះ​​ដល់​មុខហាង​ក៏បត់​ម៉ូតូ​ចូល បណ្តាល​ឱ្យ​​បុកគ្នា​ជាមួយ​ម៉ូតូរបស់​​និស្សិត​​នោះ​ដួលទាំងអស់​គ្នា និង​រង​របួសរៀង​ៗខ្លួន​។

ប្រភពព័ត៌មាន​​បន្ត​ថា ​ភាគីទាំង​​​២​សុទ្ធ​តែ​បើក​ម៉ូតូលឿនដូចគ្នា ​​ហើយ​បន្ទាប់ពីបុកគ្នា​ដួល​​ជន​រងគ្រោះ​​ត្រូវបញ្ជូនទៅ​​ព្យាបាល​បាត់​ អស់នៅ​សល់តែ​​​ម៉ូតូ​​​២គ្រឿង​​នៅកន្លែងកើតហេតុ​​​។ ខណៈ​ពេល​ប៉ូលិស​​ខណ្ឌ​ចំការមន​​​ចុះទៅ​វាស់វែង​​​និង​លើកម៉ូតូ​​ដឹក​ តាមរ៉ឺម៉ក​​​យកទៅរក្សា​ទុក​​​នៅ​អធិការ​​​ខណ្ឌ​ចំការមន ​​និង​ដឹក​ចេញ​​បានចម្ងាយ​​ប្រហែល​​១០០ម៉ែត្រ ​​​ស្រាប់តែមាន​​យុវជន​​មួយ​ក្រុម​​​ជិះម៉ូតូ​​​​៥គ្រឿង​​ម​ក​ដល់​​ និង​យកដុំ​ថ្ម​គប់​កញ្ចក់​​ទ្វារ​ផ្ទះ​​​លក់​កំរាល​ពូក ខ្នើយ ​ដែល​យុវជន​ទាំង​​​៣នាក់​នោះធ្វើការ​​បណ្តាល​ឱ្យ​បែក​ខ្ទេច​អស់​តែម្តង​។មូលហេតុនៃការ​​គប់​កញ្ចក់​​​ទ្វារ​ផ្ទះ​​​ខាងលើ​នេះ គឺ​​​គេសង្ស័យ​​​ថា ទាក់ទង​​នឹង​​ការ​ខឹង​សម្បា​​​ពេលមានគ្រោះថ្នាក់​ចរាចរណ៍នោះតែម្តង ៕

កូរ៉ូឡាបុក​ ជាមួយ​ម៉ូតូ អ្នកជិះម៉ូតូ បាក់ភ្លៅខ្ទេច

 
Photo by DAP-NEWS
Photo by DAP-NEWS

រតនគីរីៈ បុរសម្នាក់រងរបួសធ្ងន់ បាក់ភ្លៅខ្ទេច និងបុរសម្នាក់ទៀត រងរបួសស្រាល ដោយគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង រវាងរថយន្ដ និងម៉ូតូ ហើយ អ្នករងរបួស ទាំង២នាក់ ត្រូវបានរថយន្ដសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ខេត្ដរតនគីរីដឹកយកទៅសង្គ្រោះបន្ទាន់ ប៉ុន្ដែអ្នករងរបួសធ្ងន់បាក់ភ្លៅត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅភ្នំពេញទាំងយប់។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១១ ស្ថិតនៅក្រោយវិទ្យាល័យ សម្ដេចឪ សង្កាត់ឡាបានសៀក ក្រុងឡា បានសៀក ខេត្ដរតនគីរី ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្ដ ដែលជួបគ្រោះថ្នាក់ចរាចរ នេះម៉ាកកូរ៉ូ ឡា ពណ៌ក្រហម ពាក់ស្លាកលេខ 2A-7598 បើកបរក្នុងទិសដៅពីលិចទៅកើត ជាមន្ដ្រីកសិកម្មខេត្ដរតនគីរី។ បើតាមសាក្សីបានឱ្យដឹងថា នៅក្នុងរថយន្ដ មានអ្នករួមដំណើរចំនួន២នាក់ រួមទាំងអ្នកបើកបរផងដែរ។ ចំណែកភាគីជិះម៉ូតូ មានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាសេ ១០០ ពណ៌ខ្មៅ បើកបរក្នុងទិសដៅ បញ្ជ្រាសពីកើតទៅលិច។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា អ្នកបើកបររថយន្ដម៉ាកកូរ៉ូឡា មាន ឈ្មោះ ស៊ុន ថាច មុខរបរមន្ដ្រី កសិកម្មខេត្ដរតនគីរី។ រីឯភាគីអ្នកបើកម៉ូតូ មានឈ្មោះ ជុំ សុភ័ក្រ អាយុ ២១ឆ្នាំ ជាអ្នកបើកបរម៉ូតូរងរបួសស្រាល ចំណែកឯម្នាក់ទៀត ជាអ្នករួមដំណើរមានឈ្មោះ សុខ ចាន់ថា រងរបួសបាក់ភ្លៅខាងឆ្វេង ពីរកំណាត់ ហើយត្រូវ បានបញ្ជូនទៅសង្គ្រោះ នៅភ្នំពេញទាំងយប់ ក្នុងយប់កើតហេតុ ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១១។

សមត្ថកិច្ចបញ្ជាក់ឱ្យដឹងទៀតថា មកទល់នឹងពេលនេះ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ ពុំទាន់ដឹងថាអ្នកណាជាអ្នកខុស អ្នកណាជាអ្នកត្រូវនៅឡើយទេ រង់ ចាំពិនិត្យមើលប្លង់ទីតាំងកើតហេតុសិន។ ចំណែកថេយន្ដ និងម៉ូតូរបស់អ្នកដំណើរ ទាំងសងខាង ត្រូវបាននគរបាល ចរាចរជើងគោក យកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្ដរតនគីរី ដើម្បីដោះស្រាយតាមផ្លូវ ច្បាប់៕

គ្រោះថ្នាក់ចរាចរ ២ករណី លើផ្លូវជាតិលេខ៥ ស្លាប់១ របួស៤នាក់

 
Photo by DAP-NEWS
Photo by DAP-NEWS



កំពង់ឆ្នាំងៈ នៅវេលាទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១១នេះ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង កើតមានឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរ គួរឱ្យរន្ធត់  រហូតដល់២ករណី ដែលក្នុងនោះ បានបណ្តាលឱ្យ មនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរបួស ។

យោងតាម នគរបាលចរាចរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ហេតុការទី១ បានកើតឡើង កាលពីវេលាម៉ោង ៤ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ សីហា ឆ្នាំ២០១១ នៅចំណុចភូមិចិន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ បង្កឡើងដោយ រថយន្តកាមរីគូទហើម មួយគ្រឿង ស៊េរីឆ្នាំ៩៥ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A-8294 ដែលបើកបរ ដោយបុរសម្នាក់ ឈ្មោះ កែវ សុភា រួមដំណើជាមួយ ជនជាតិចិនម្នាក់ បើកទៅបុករថយន្ត យីឌុប ដឹកស៊ីម៉ងត៍ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-8137 បណ្តាលឱ្យរថយន្ត កាមរីគូទហើម រួញក្រញ៉ង់ នៅផ្នែកខាងមុខ ហើយអ្នកបើកបរបានស្លាប់ និងជនជាតិចិនម្នាក់ទៀត រងរបួសធ្ងន់។

ចំណែករថយន្តយីឌុប បានដាច់កង់មុខ ផ្នែកខាងឆ្វេង ២គ្រាប់ ,ធ្លាក់ស្នាមភ្លោះ និងកំពិតក្បាល នៅចំហៀងខាងឆ្វេង តែអ្នកបើកបរពុំមាន របួសធ្ងន់ធ្ងរទេ ព្រោះនៅពេលកើតហេតុរួច គេសង្កេតឃើញ អ្នកបើកបររថយន្តនេះ ចុះពីលើរថយន្ត ហើយរថយន្តគេចខ្លួន បាត់ស្រមោល។រីឯជនជាតិចិនម្នាក់ ដែលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង និងសាកសពជនរងគ្រោះ ដែលជាអ្នកបើកបររថយន្តកាមរី បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ។

ចំណែកករណីទី២ បានកើតឡើង នាវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃតែមួយជាមួយ ករណីខាងលើ នៅចំណុចមុខវត្តថ្មី ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្តូងស្វាយ ស្រុករលាប្អៀរ ខណៈដែលរថយន្ត៣គ្រឿង បានបុកបន្តកន្ទុយគ្នា ជាបន្តបន្ទាប់ ។ ករណីនេះ បានបណ្តាល ឱ្យមនុស្ស៣នាក់ រងរបួសស្រាល ។
ចំពោះហេតុការណ៍នេះ បើតាមសាក្សី បានឱ្យដឹងថា ដំបូងឡើយមានរថយន្ត នីសាន់មួយ គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ប៉ៃលិន 2A-0563 បានដាច់តាកេ ហើយឈប់ចត ដើម្បី ជួសជុល នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចកើតហេតុ ៕

បន្តិចក្រោយមក ក៏មានរថយន្តនីសាន់ មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 2B-0372 បានបើកមក បុកចំពីក្រោយ ភ្លាមៗនោះក៏ស្រាប់តែមានរថយន្ត យីឌុប ពណ៌ទ្រែអ៊ី (ពណ៌ទាហ៊ាន) ពាក់ស្លាកលេខ ស្វាយរៀង 3B-0125 បើកមកបុកពីក្រោយទៀត បណ្តាលឱ្យមនុស្សបីនាក់ រងរបួសស្រាលតែម្តង ។ ក្នុងនោះគេឃើញ រថយន្តនីសាន់កណ្តាល រងការខូចខាត យ៉ាងធ្ងន់ធ្ង ។

ទាក់ទងនឹងករណី គ្រោះថ្នាក់ចរាចរ ទាំង២ករណីខាងលើនេះ លោក អៀរ ប៊ុនធឿន នាយការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងថា បន្ទាប់ពីជួយសង្រ្គោះ ជនរង គ្រោះ ទៅកាន់មន្ទីរពេទ្យ និងប្រគល់សាកសព ជនរងគ្រោះម្នាក់ ទៅឱ្យក្រុមគ្រួសាររួច សមត្ថកិច្ច បានបញ្ជូន រថយន្តពាក់ព័ន្ធ ក្នុងគ្រោះថ្នាក់ ចរាចរ ទាំង២ករណី ទៅកាន់ ការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្ត ដើម្បីរង់ចាំ ការដោះស្រាយ ។



Photo by DAP-NEWS
Photo by DAP-NEWS

កង​ទ័ព​ស៊ីរី​​វាយ​លុក​​ចូល​ក្រុង ​DEIR EZZOR ​នៅ​ភាគ​ខាង​​​កើត​ប្រទេស


ពួក​សកម្ម​ជន​សិទ្ធិ​មនុស្ស​គូស​បញ្ជាក់​ ប្រាប់​AFP ថា រថ​ក្រោះ​ទាំង​ឡាយ​របស់​កង​ទ័ព​ស៊ីរី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ សីហា បាន​វាយ​លុក​លើ​ទី​ក្រុង​ DEIR EZZOR ភាគ​ខាង​កើត​ប្រទេស។ នាយក​របស់​អង្គ​ការ​ត្រួត​ពិនិត្យ​សិទ្ធិ​មនុស្ស​ស៊ីរី OSDHមាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍​ លោក​រ៉ា​មី អាប់​ដែល​ រ៉ាហ៍​ម៉ាន់​ អះ​អាង​ប្រាប់​AFP ថា រថ​ក្រោះ​ជា​ច្រើន​គ្រឿង​បាន​លុក​ចូល​ក្នុង​សង្កាត់​ជា​ច្រើន​នៅ​ទី​ក្រុង​ នោះ ហើយ​ការ​បាញ់​ប្រហារ​កើត​មាន​យ៉ាង​តិច​៣​កន្លែង​។

យោង​តាម​លោក​អាប់​ដែល​ រ៉ាហ៍​ម៉ាន់​ ថា​រថ​ក្រោះ​ និង​រថ​ពាស​ដែក​ដឹក​ទ័ព​ប្រមាណ​ជា​២៥០​គ្រឿង​បាន​ចូល​រួម​ក្នុង​ការ​វាយ​លុក ​​នេះ​។ ចំណែក​គណៈ​កម្មាធិការ​សម្រប​សម្រួល​ក្នុង​ស្រុក​ LCC ដែល​សហ​ការ​ជាមួយ​ពួក​បាតុ​ករ​ប្រឆាំង​នឹង​របប​លោក​បាចា​អាល់​ អាសាដ អះ​អាង​ថា កង​ទ័ព​បាន​លុក​ចូល​ក្នុង​សង្កាត់​៩​នៃ​ទី​ក្រុង DEIR EZZOR និង​ថា មាន​ស្នូរ​ផ្ទុះយ៉ាង​ខ្លាំង​នានា​ត្រូវ​បាន​ស្លាប់​ឮ​ក្នុង​ទី​ក្រុង​នេះ​។

ការ​វាយ​ប្រហារ​លើ​ទី​ក្រុង DEIR EZZOR ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​អគ្គ​លេខា​ធិការ​អ.ស.ប​​ លោក​បាន​ គីមូន ស្នើ​តាម​ទូរ​ស័ព្ទ​ដល់​ប្រធានា​ធិបតី​ស៊ីរី​ឱ្យ​បញ្ចប់​យុទ្ធ​នា​ការ​​យោធា ​ប្រឆាំង​ពួក​បះ​បោរ​។ កង​ទ័ព​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​៦ សីហា នៅ​រក្សា​​ការ​ហ៊ុម​ព័ទ្ធ​ទី​ក្រុង​ហាម៉ា​នៅ​កណ្តាល​ប្រទេស​ស៊ីរី​ដែល​នៅ​ទី ​នោះ​ជន​ស៊ីវិល​យ៉ាង​តិច​២៤នាក់​បាន​ត្រូវ​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​៥ សីហា កន្លង​មក​នេះ​ក្នុង​ការ​បង្ក្រាប​បាតុ​កម្ម។ ម្យ៉ាងវិញ​ទៀត​ ប៉ូលិស​សម្ងាត់​ស៊ីរី​​កាល​ពី​ថ្ងៃ​ទី​៦ សីហា បាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​ប្រឆាំង​លោក​វ៉ា​លីដ​ អាល់​ប៊ូន ជា​សត្រូវចាប់​តាំង​ពី យូរ​មក​ហើយ​របស់​គណ​បក្ស​ BAAS ដែល​កាន់​អំណាច​នៅ​ក្រុង​ដាម៉ាស់ ៕

ស្រ្តីមេម៉ាយម្នាក់ ត្រូវគូរដណ្តឹង ជះទឹកអាស៊ីដដាក់ ព្រោះតែរឿង និយាយទូរស័ព្ទ

កោះកុងៈ ស្រី្តមេម៉ាយម្នាក់ ត្រូវគូដណ្តឹង ជះទឹកអាស៊ីតដាក់ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១១ បន្ទាប់ពីមាន ការឈ្លោះប្រកែកគ្នា ព្រោះតែប្រច័ន្ន នាងនិយាយទូរស័ព្ទ ជាមួយមិត្តភ័ក្ត ។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានរៀបរាប់ថា រូបនាងមានឈ្មោះ គឹម ឡេង អាយុ២៩ឆ្នាំ មានមុខរបរជា ជាងធ្វើក្រចក រស់នៅភូមិឃុំកើតហេតុ ជាស្រី្តមេម៉ាយកូន១ រយៈពេល៣ឆ្នាំ មកហើយ បានភ្ជាប់ពាក្យជាមួយ បុរសម្នាក់ឈ្មោះ នី ថន អាយុ៤២ឆ្នាំ មុខរបរធ្វើចំការ (ជនល្មើស) រយៈពេល៣ខែមកហើយ និងសន្យាថា ខែ១១ ឆ្នាំ២០១១ ខាងមុខនេះ នឹងរៀបការនឹងគ្នា ។

នាងបន្តទៀតថា មុនកើតហេតុ នាង និងគូរដណ្តឹង បានឈ្លោះប្រកែកគ្នា ព្រោះតែរឿងនិយាយទូរស័ព្ទ ជាមួយមិត្តភ័ក្តិ តែគូរដណ្តឹងនាងមិនឱ្យនិយាយ ទើបបណ្តាលឱ្យគេខឹង ហើយចាប់បោចសក់ និងយកទឹកអាស៊ីតមកជះ ដាក់ក្បែរគុម្ពត្រចៀក រហូតស្រោចពេញខ្លួន បណ្តាលឱ្យរលាកពាសពេញ ។ ដោយមានការឈឺចាប់ពេក រូបនាងបានស្រែក ដើម្បីឱ្យញាតិ ជិតខាង ជួយ ទើបបណ្តាលឱ្យកូនភ្ញាក់ ហើយរត់មកឱបជើង ក៏ត្រូវទឹកអាស៊ីតស្រោច ត្រូវជើងកូនត្រឹមជង្គង់ ចុះក្រោមទៀត ហើយញាតិជិតខាង ក៏នាំគ្នាដឹកមកកាន់ មន្ទីរពេទ្យ តែម្តង ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលកើតហេតុ ជនល្មើស បានរត់គេចខ្លួនបាត់ តែទោះជាយ៉ាងណា សមត្ថកិច្ច នឹងព្យាយាម តាមចាប់ ជនល្មើស ដ៏អគតិនោះ យកមកផ្តន្ទាទោសតាមច្បាប់ ។

ជាចុងក្រោយស្រ្តីរងគ្រោះ បានអំពាវនាវ ដល់សប្បុរសជនទាំងឡាយទាំងក្នុងនឹងក្រៅប្រទេស សូមជួយផ្តល់ថវិកា ទៅតាមទឹកចិត្ត អាណិតអាសូរ ដើម្បីឱ្យរូបគាត់ មានលុយបន្តិចបន្តួច ដើម្បីព្យាបាលជំងឺ ២នាក់ម្តាយនឹងកូនប្រុង ទើបតែអាយុ៣ឆ្នាំ ដែលទទួលរងនូវ ការជះទឹកអាស៊ីតនេះផង ។

បន្ទាប់ពីមាន ការអំពាវនាវ ពីជនរងគ្រោះ មកដល់ពេលនេះ សាខាកាកបាតក្រហមកម្ពុជា ប្រចាំខេត្ត កោះកុង បានជួយឧបត្ថម្ភ ជនរងគ្រោះ ទំាងម្តាយ និងកូន ៣ដុល្លារក្នុងមួយថ្ងៃ លុយថ្លៃព្យាបាល២៥ដុល្លារ រយៈពេល៥ថ្ងៃ និងសម្ភារៈ មួយចំនួនទៀត ។ ចំណែកឯអង្គការ លីកាដូរ ឧបត្ថម្ភ១៥ដុល្លារ និងអង្គការអាដហុក ២០ដុល្លារផងដែរ ។បច្ចុប្បន្នជនរងគ្រោះ ទាំង២នាក់ម្តាយ និងកូនកំពុង ទទួលការយកចិត្តទុកដាក់ព្យាបាលពី ក្រុមគ្រូពេទ្យ ។
Photo by DAP-NEWS

ប្រជាជន អ៊ីស្រាអែល រាប់សែននាក់ ធ្វើបាតុកម្ម ទាមទារ ឱ្យមានកំណែទម្រង់ សេដ្ឋកិច្ច

ប្រជាជនអ៊ីស្រាអែល រាប់សែននាក់ បាននាំគ្នាដើរធ្វើបាតុកម្ម ពាសពេញរដ្ឋជេវីស (Jewish) កាលពីថ្ងៃសៅរ៍ ទី០៦ ខែសីហា ម្សិលមិញ ហើយចំនួនបាតុករច្រើនបែបនេះ មិនធ្លាប់មានពីមុនមកសោះ។ ម្យ៉ាងទៀត មន្ត្រីប៉ូលិស ថ្លែងឱ្យដឹងថា ប្រជាជនរាប់លាននាក់ ធ្វើបាតុកម្ម ដើម្បីទាមទារឱ្យមានកំណែទម្រង់សេដ្ឋកិច្ច។

យោងតាមព័ត៌មាន ពីគេហទំព័រ Channel News Asia ឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១នេះថា អ្នកនាំពាក្យប៉ូលិស លោក មីកគី រ៉ូសិនហ្វេល ( Micky Rosenfeld) បាននិយាយឱ្យដឹងថា គ្រាន់តែទីក្រុង តែន អាវិវ ( Tel Aviv) ប្រជាជន ២០០,០០០ នាក់ បាននាំគ្នាធ្វើបាតុកម្ម និង ៣០,០០០ នាក់ផ្សេងទៀត នៅក្នុងទីក្រុង ចឺយូសាលេម ហើយនិង ២០,០០០ នាក់ ក៏បានចូលរួមធ្វើបាតុកម្មនៅកន្លែងសំខាន់ៗនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ។

លោក មីកគី រ៉ូសិនហ្វេល ( Micky Rosenfeld) បាននិយាយប្រាប់អ្នកសារព័ត៌មានអាហ្វេសពេឱ្យដឹងថា ចំនួនប្រជាជនដែលចេញមកធ្វើបាតុកម្មនៅពាសពេញទីក្រុង មានចំនួនច្រើនជាង ២៥០,០០០ នាក់។

បុរសម្នាក់អាយុ ៤៥ ឆ្នាំ លោក រ៉ាចេល អាតា ( Rachel Atar) បាននិយាយប្រាប់អ្នកសារព័ត៌មានអាហ្វេសពេ ឱ្យដឹងថា “បេសកម្មយើង បានជោគជ័យហើយ មានប្រជាជន រាប់សែននាក់មកធ្វើបាតុកម្មច្រើនជាងសប្តាហ៍មុនទៅទៀត”។
ជាងនេះទៅទៀត បុរសម្នាក់ អាយុ ៦៥ ឆ្នាំ ដែលកំពុងដើរធ្វើបាតុកម្ម បាននិយាយឱ្យដឹងថា ចំនួនប្រជាជនដ៏ច្រើន លើសលុបនេះ បង្ហាញថា ប្រជាជនថ្នាក់កណ្តាល យល់ពីសិទ្ធិអំណាចរបស់ពួកគេ។
Photo by DAP-NEWS

ការ​វិភាគ​ជុំ​វិញ​រដ្ឋា​ភិ​បាល​របស់​លោក​ស្រី យីង ឡាក់​ការ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជា​ឱកាស​បង្កើត​ស្ថិរ​ភាព



តាម​ AFP  ​ផ្សាយ​​ឱ្យ​ដឹង​​​ថា លោក​ស្រី​​​យីង ឡាក់ ​ស៊ីណាវ៉ាត្រា ​ជាប្អូន​​ស្រី​របស់​លោក​​​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ​អតីត​នាយករដ្ឋមន្ត្រី​​ថៃ បាន​ឈ្នះ​​ឆ្នោត​ក្នុង​សភា​​​ ក្លាយ​ជានាយករដ្ឋមន្ត្រី​​​ថៃទី​២៨ នៅក្នុងប្រទេស​​ និង​រំពឹងថា ព្រះ​មហា​ក្សត្រ​​ នឹង​ឡាយព្រហស្ត​​​លេខា​តែងតាំង​ជាផ្លូវ​ការ​​ក្នុង​អំឡុង​​ពេល​​ឆាប់​ៗ​​នេះ ។
នាយករដ្ឋមន្ត្រី​​ថ្មីរបស់​ថៃ បាន​បញ្ជាក់​​ប្រាប់​​​AFP ​​​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​​​ក្នុង​សភា​ថា​«​ខ្ញុំ​ត្រេកអរ​ក្នុង​ការ​ចាប់​ ផ្តើម​ការងារ​ ប្រជាជន​​គឺជា​អ្នក​សម្រេច​ថា តើ​​​ការបំពេញ​​​តួនាទីរបស់​​​​ខ្ញុំ​​​ធ្វើ​ឱ្យ​ពួកគេ​​​ពេញ​ចិត្ត​ និង​ស្របតាម​​​ពួកគេ​​សង្ឃឹម​​​ទុក​ឬអត់ ?

អ្នក​វិភាគ​​ជាច្រើន​នាក់​មាន​ជំនឿ​ចិត្ត​ថា  បទ ពិសោធន៍​​​​សំខាន់​របស់​អ្នក​នយោ​បាយ​ថ្មី​មួយ​រូប​​នេះ​គឺមិន​ចៀស​ផុត​ ពីរឿង​​​ដែល​លោក​ស្រីអាច​គ្រប់​គ្រង​អំណាច​​នៅក្នុង​ប្រទេស​ដែល​មាន​ការ​ ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​ជាញឹកញាប់​​​បាន​ឬអត់? ចាប់​តាំងពី​ការ​ផ្លាស់​ប្តូរ​គ្រប់គ្រង​ជារបប​ប្រជាធិប​តេយ្យ​​​ក្នុង​ ឆ្នាំ​​១៩៣២ និង​មាន​រដ្ឋ​ប្រហារ​​​ដល់​ទៅ​​​១៨​លើក​ ។

លោក​គ្រីស​ បេកហ្គ័រ អ្នក​វិភាគ​​​នយោ​បាយ​​​ថៃ​មួយរូប​បញ្ជាក់​ឱ្យ​ដឹង​ថា «យើង​​​ស្ថិត​នៅ​កណ្តាល​​ទំនាស់​​ដ៏ធ្ងន់​ធ្ងរ​នៅក្នុង​ប្រទេស​​ដែល​មាន​​ គោលគំនិត​​បែកបាក់​​ទាក់ទង​នឹង​អ្វីដែល​រដ្ឋា​ភិបាល​​គួរ​កើត​ឡើង​​​និងអ្វី ​ដែល​រដ្ឋា​ភិបាល​​គួរ​​អនុវត្ត» ។ ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​​​បេក​ហ្គ័រ បញ្ជាក់​​បន្ត​ទៀតថា សំឡេង​​ភាគ​ច្រើន​​​ក្នុង​សភា​របស់​​លោកស្រី​យីង ឡាក់ រួម​ទាំង​​និន្នា​ការ​​ជាតិ​និយម និង​សកម្មភាព​របស់​ក្រុម​​អាវ​លឿង​ដែល​ចុះ​ខ្សោយ​​ រួម​នឹង​កងទ័ព​ខ្វះ​​ខាត​សំឡេង​​គាំទ្រពីប្រជាជន​​ប្រហែល​ធ្វើ​ឱ្យ​​ ស្ត្រីដែល​​​ជា​នាយក​រដ្ឋមន្ត្រី​​អាច​មាន​ឱកាស​ច្រើន​​​ក្នុង​ការ​​​ដឹក​ នាំ​ប្រទេស ។

បណ្តា​អ្នក​វិភាគ​​បានធ្វើការ​កត់សម្គាល់​​​ថា ទោះ​បី​ជា​​នាយករដ្ឋមន្ត្រី​​​ស្ត្រី​ដំបូងរបស់ថៃ ​​អាច​ឈាន​ចូល​​​ក្នុងការ​បង្ហាញ​​​មុខជា​ប្រវត្តិសាស្ត្រ​​​​ក្នុង​ប្រទេស​ ក៏ដោយ ​​ប៉ុន្តែក៏អា​ចប្រឈម​​មុខ​នឹង​ការ​​រើ​​បម្រះ​​នៅគ្រប់​​​ផ្នែក ​​ដើម្បីកាន់តំណែង​​ជា​ថ្នាក់​​ដឹកនាំ​ប្រទេស​​​គ្រប់​អាណត្តិ​។

លោកម៉ៃ​​ឃើល ម៉ុន​​តេ​សាណូ អ្នកវិភាគ​មក​ពី​​​ស្ថាប័ន​ស្រាវជ្រាវ​​​អាស៊ាន ​នៅ​សិង្ហបុរី ​​បាន​បញ្ជាក់​ថា «​លោកស្រី​​យីងឡាក់ ​​ជាមេដឹកនាំ​​​​ជាន់ខ្ពស់​ដែលគ្មាន​​​​ការទទួលស្គាល់​ពីអ្នក​មាន​ឥទ្ធិ​ពល​ ​ជាច្រើន​នាក់​នៅប្រទេសថៃ​។ មិន​យូរ​មិន​ឆាប់​​ យើងនឹង​បាន​ឃើញ​ការ​ព្យាយាម​ផ្តួល​រំលំ​​រដ្ឋាភិបាល​​របស់​លោកស្រីក្នុងវិធី ​សាស្ត្រផ្សេងៗ​​​​បាន​»​។​ ការ​​កាន់តំណែង​​​​​ជានាយករដ្ឋមន្ត្រី​ថៃ​​ឱ្យ​គ្រប់​​​រយៈ​ពេល​​៤​ឆ្នាំ (គ្រប់​អាណត្តិ​) ហាក់ដូចជា​​​ផ្អែក​លើ​សមត្ថ​ភាព​ពិសេស​លើ​បុគ្គល​ច្រើនជាង​​​ការ​ប្រតិបត្តិ ហើយ​កាលពី​​​ពេលកន្លង​មក ​​នាយក​រដ្ឋមន្ត្រី​​​​​ដែល​បាន​​ពីការបោះឆ្នោត​​​​មាន​តែ​​​​ម្នាក់​ដែល​​​ ​​អាច​អនុវត្ត​​បាន​គឺ​​លោកថាក់ស៊ីន ស៊ីណា​វ៉ា​ត្រា ។

ការធ្វើ​រដ្ឋប្រហារ​​​កាលពីឆ្នាំ​​​២០០៦ ​ធ្វើ​​ឱ្យ​ប្រទេសថៃ ​​​ធ្លាក់​ក្នុង​​​វិបត្តិ​​​​ទំនាស់​រហូត​​ដល់​ទៅ​​៥​ឆ្នាំ ព្រោះភាគី​ប្រឆាំង​​នឹង​​​លោកថាក់ស៊ីន ​​​ដែល​មាន​វណ្ណៈ​ខ្ពស់ ស្ថិត​​​នៅពីក្រោយ​ក្រុម​អ្នក​​​គាំទ្រ​​​​ជាប្រជាជន​​ដែលចេញមុខធ្វើ​ បាតុកម្ម​​​​ឥត​ឈប់​ឈរ (ក្រុមអាវលឿង​)។​ អ្នក​វិភាគ​​​បានបញ្ជាក់​ថា ​លោកស្រីយីង​ឡាក់ ​​​នឹងកាន់អំណាច​​​បានយូរ​​​ប៉ុនណា ​​​អាស្រ័យ​លើ​សមត្ថភាព​ក្នុងការ​ផ្សះផ្សា​​​​​ចំពោះមុខ​ក្រុម​អាវក្រហម ដែលទាមទារ​​​រកភាព​យុត្តិធម៌ ពី​ហេតុការណ៍​រំសាយក្រុម​​បាតុករ​​កាល​ពីឆ្នាំ​​២០១០​ ​និង​​ចំពោះមុខ​​បណ្តាជន​វណ្ណៈ​ខ្ពស់ ​ព្រមទាំង​​កង​ទ័ព​​​ដែលស្អប់ខ្ពើម​​​​នយោបាយ​ផ្តាច់​ការ​​​​របស់​ លោកថាក់ស៊ីន​។

ចាប់​តាំង​ពី​​ត្រូវទម្លាក់​​​​ដោយ​រដ្ឋប្រហារ​​​កាល​ ពី​៥​ឆ្នាំ​​មុន ​លោកថាក់​ស៊ីន ​​សម្រេ​ចចិត្ត​​​​ភៀសខ្លួន​​​ទៅ​នៅ​បរទេស​ ដើម្បី​គេ​ចពីទោស​​​​ជាប់ពន្ធ​នាគារ​​​​ពី​បទ​ប្រព្រឹត្ត​​​​អំពើពុករលួយ។ ឯ​​បក្ស​​​ពួក​​​​​របស់​​លោក​ក៏ត្រូវ​​តុលាការ​ផ្តាច់​សិទ្ធិ​​ផ្នែក​នយោ​ បាយ​​​ ដោយ​អ្នកវិភាគ​​បាន​ព្យាករណ៍​​ថា ​លោក​ស្រី​យីងឡាក់ ​​ក៏អាច​​នឹង​ត្រូវ «រដ្ឋប្រហារ​​​ដោយ​យុទ្ធ​សាស្ត្រ​​យុត្តិ​ធម៌»​ដូចគ្នា​។

លោកថិត ​​ទីណាន់ ​​ពង្ស​​សុទ្ធ​​​ធីរ៉ាក់ ​​សាស្ត្រា​ចារ្យ​នៅ​​មហាវិទ្យា​​​ល័យ​​ជូ​ឡា​ឡុង​កន ​ថ្លែង​ថា «នេះគឺជា​ការ​​​ប្រកួតប្រជែង​​សម្រាប់​លោកស្រី​​​ដែល​ត្រូវ​​ចៀស​​​វាង​ការ​ ​​ផ្តួលរំលំ​​​ទាំង​ប្រព័ន្ធ​​​​បាន​។​លោកស្រី​​​ត្រូវរិះ​រក​​និន្នាការ​​ ដែលមាន​ប្រសិទ្ធភាព​​ ដើម្បី​ទប់ទល់នឹង​សត្រូវ​​របស់​លោក​ថាក់ស៊ីន ​​ត្រូវ​ចូលឱ្យ​​កៀក​​​​នឹង​​ពួកគេ​​ (អ្នក​​មាន​​​ឥទ្ធិពល​) និង​​តែង​​​តាំង​បុគ្គល​​ដ៏ស័ក្តិសម»​។

ទោះបីជា​កងទ័ព​​មិនហ៊ាន​​ធ្វើរដ្ឋប្រហារ​​​ជា​ថ្មី​​ ក្នុងពេល​​បច្ចុប្បន្ន​​ ប៉ុន្តែ​ក៏គ្មាន​​ន័យ​ថា ​រដ្ឋាភិ​បាល​លោកស្រី​យីងឡាក់ នឹង​អាច​គ្រប់​គ្រង​​​ប្រទេស​​​បាន​យ៉ាង​​រលូន​​​ដោយគ្មាន​ការ​​ជ្រៀត​ជ្រែក ​ដែរ​។​​លោកថិត​ទីណាន់ ​​ថ្លែង​ថា «កងទ័ព​អាច​សហ​ការ​ជាមួយក្រុមផ្សេង​ ឬ​​ស្ថាប័ន​​ផ្សេង​ទៀត​​​ដើម្បី​រារាំង​​​ការបំពេញ​​ការងារ​របស់​​រដ្ឋាភិ​ បាល»៕

ប្រពន្ធចូលចិត្ត តែប្តីមិនចង់

សំណួរ : នាងខ្ញុំជា មនុស្សម្នាក់ មានចំណូលចិត្ត រឿងថើបបំផុត តែគួរឱ្យ ខកចិត្តបំផុត ព្រោះស្វាមីនាងខ្ញុំ បែរជាគ្មាន ចំណូលចិត្ត ។ យើងទាំង ពីរនាក់ បានរៀបការ ជាមួយគ្នា អស់រយៈពេល ១៧ ឆ្នាំមកហើយ ចំណែក ក្នុងកិច្ចការ រួមភេទវិញ ពួកយើង មានដំណើរការ ដូចធម្មតា ។ នាងខ្ញុំគិតថា ថើបគឺជារឿង រ៉ូម៉ែនទិក និង សិចស៊ី តែគួរឱ្យ សោកស្តាយ ដោយសារស្វាមីខ្ញុំ មិនព្រមតបស្នង នៅពេលនាងខ្ញុំ ព្យាយាមថើប រូបគាត់ពេល មើលទូរទស្សន៍ ។ នាងខ្ញុំសារភាព តាមត្រង់ទៅចុះថា ពេលនេះនាង ខ្ញុំ មានអារម្មណ៍ រំខានបំផុត តើនាងខ្ញុំ គួរនិយាយ បែបណា ដើម្បីឱ្យគេមាន អារម្មណ៍ខឹងនឹង នាងខ្ញុំ?

ចម្លើយ : ប្រសិនបើពោល ឱ្យចំរឿង នេះវាជា ចំណូលចិត្តផ្ទាល់ របស់បុគ្គល អ្នកខ្លះពេលធ្វើ បែបនេះ ទទួលបាន អារម្មណ៍ល្អ និង ពេញចិត្តពេញថ្លើម នៅពេលបាន ទទួលរសជាតិ ថើបដ៏ស្រទន់ និង ទន់ភ្លន់ ។ ជាងនេះទៅទៀត ស្ត្រីនឹងទទួល បាន អារម្មណ៍ ស្រៀវស្រើប ទូទាំងរាងកាយ រួមទាំងអវយវភេទ ទៀតផង ព្រោះការប្រើប្រាស់ ចុងអណ្តាត និង បបូរមាត់ ចរន្តប្រសាទ នឹងនាំឆ្ពោះទៅកាន់ មជ្ឈមណ្ឌលសិច នៅត្រង់ខួរក្បាល ឆ្លងកាត់តាម ខួរឆ្អឹងខ្នង ទៅកាន់អវយវភេទ ជាហេតុធ្វើឱ្យ មាន អារម្មណ៍រំភើប ។ នេះជាហេតុផល ដែលធ្វើឱ្យ សុភាពស្ត្រីខ្លះ ទទួលបានអារម្មណ៍ ល្អបំផុត ។

ស្ត្រីភាគច្រើន មានចិន្តនាការ រឿងថើបគ្រាដំបូង ព្រោះវាជារឿង ដែលគួរឱ្យ រំភើបភ្ញាក់ផ្អើល ។ បេះដូងរបស់នាង នឹងលោតស្ទើរតែ ខុសចង្វាក់ក្រោយពេល ទទួលបានការ ត្រួសត្រាយផ្លូវ ទៅរក សមរភូមិសិច ។ នេះជា ហេតុផលរុញច្រាន ឱ្យស្ថាន ការណ៍នាពេលនោះ ត្រជាក់ ផ្អែមល្ហែម ដក់ជាប់នៅក្នុងចិត្ត ។ អ្វីទាំងអស់ដូចបាន រៀបរាប់មក ខាងលើនេះគឺ ជាអ្វីដែលនាង គួរប្រាប់ឱ្យ ស្វាមីនាងបានដឹង ។

ប្រសិនបើសិច រយៈពេល ១៧ ឆ្នាំមកនេះវា ក្លាយជារឿង ដែលគួរឱ្យធុញទ្រាន់ នឹងនាងមិនកើត មានអារម្មណ៍ នៅក្នុងចិត្ត ព្រោះតែស្វាមីគេ មិនសូវតបស្នង វាជា ពេលវេលាមួយ ដែលគួរមាន ការកែប្រែ ។ ហើយអ្វីដែល ចោទសួរថា គួរនិយាយ ដោយ របៀបណានោះ ជាការពិត នាងមិនចាំបាច់និយាយ អ្វីនោះទេ ប្រសិនបើរឿងនោះ វាជារឿងអវិជ្ជមាន តែបើលើកយកមក និយាយធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ ដល់គេ (ស្វាមី) ។ យកល្អនាងប្តូរ មកជាសិក្សាស្វែង យល់ពី ទំនាក់ទំនងថ្មីៗ ឱ្យកាន់តែ ស្អិតល្មួត ជាពិសេស ទៅលើការរួមភេទ ក្នុងចលនាដេក ជំនួសវិញ ។

បន្តទៅទៀត បើគេប្រតិបត្តិបានល្អ ក្នុងរឿងសិច គេនឹងមានអារម្មណ៍ ពេញចិត្តចំពោះ ទង្វើដែលគេបាន ធ្វើអស់ពីសមត្ថភាព មិនខាន ។ ដូច្នេះអាចពោល បានថា ការតបស្នងរបស់ អ្នកទាំងពីរ បានល្អហួសពី ការស្មាន ឬខកចិត្តនោះ គឺកើតចេញពី ចំណូលចិត្តរបស់ គេនោះឯង ៕

ការងា


Rkumh‘un evg esgehg RtUvkareRCIserIsbuKÁlik edIm,IbMeBjkagartamtYnaTIdUcxageRkam ³
1>EpñkbuKÁlikXøaMg cMnYn 6 nak;
2>EpñkCMnYykarXøaMg cMnYn 2 nak;
3>EpñkebIkbr cMnYn 1 nak;
lkçxNÐénkareRCIserIs³ TI1³ ebkçCnRtUvmancMeNHdwgcab;BIfñak;TI 9 eLIgeTA. TI2 nig
TI3³ ebkçCn RtUvmancMeNHdwgcab;BIfñak;TI 12 rW sBaØab½RtEdlmantémøesµI/ ]sSah_
Büayam/ esµaHRtg;. ebkçCnRtUvmanGaNaBüa)al rW GñkFanac,as;las;.
\sUmebkçCnepJIRbvtþirUbsegçb tamry³Gas½ydæan³ pÞHelx 377 / mhavifI em:AesTug
¬xagmuxsalabzmsikSasn§rm:uk¦/raCFanIPñMeBj.
TUrs½BÞelx³ 023 62 22 229/ 023 63 55 882
Email: vengsengheng@hotmail.com
…………………………………………………
Rkuumh‘unTwksuT§ HWAIN transportation Co.Ltd eyIg´ RtUvkareRCIserIs
1-GñkebIkbrLan2nak;manbTBiesaFn_ebIkLancMNuH20 kan;bN½ÑebIkbrk,al4
2-KNenyüePTRsI1nak; manbTBiesaFn_kargar ecHPasaGg;eKøs nigkmµviFI
Access
RbsinebIGñkEsVgrkkargareFIVcab;GarmµN_nwgkargarenH sUmGeBaI¢jmkdak;BaküenA
kariyal½ypÁt;pÁg;kargarenACMnYyhtßa sißtenApÞHelx33 tampøÚvebtugenAmuxsßanIy_
viTüúCatikm<úCa 100Em:Rt
TMnak;TMngTUrsB½Þ 023 691 676 1/  089 793 693
…………………………………………………
Rkumh‘uneyIg´RtUvkareRCIserIs
1 CageQI EdlmanbTBiesaFn_ nigbec©keTsCaeRcInnak;
2 kmµkr ePTRsI CaeRcInnak;
3 GñkbkERbPasacin 1nak;
ebIcab;GarmµN_ sUmTMnak;TMng Tel: 092 776 924  
…………………………………………………
ePaCnIydaæneyIg´RtUvkareRCIserIsbuKÁlikTaMgBIrePT Gayucab;BI 18-25qañM
- Epñk Order, Service, Account Supervisor, Stock  ePTRbus Electrician ePTRbus 
lkçxNÐeRCIserIs³
- RtUvmanrUbsm,tþiRss;sa¥t
- rYsrayrak;Tak;
- Faøb;manbTBiesaFn_kñúgkargar
- GacniyayPasabreTs)anxøH
bBaa¢k;³ R)ak;ebovtS)anx<s; RtUvBinitüelIrUbsm,tþiCak;Esþg nigmanbTBiesaFn_Faøb;man
ebImancMNab;GarmµN_ sUmmkdak;BaküenAePaCnIydaæn 18 edayPa¢b;rUbftmYysnøwkpg
niglixitbBaa¢k;epSg².
Tel: 023 99 99 18/ 015 999 111 
…………………………………………………
ePaCnIydæaneyIg´RtUvkareRCIserIsbuKÁlikdUc
xageRkam³
- cugePAmðÚbéf
- cugePAmðÚbGWr:ub
- GñkeFVIbEg¥mEbbéf
-
Restaurant Manager
- empÞH 
- CagePøIg
- GñkebIkbr
sUmykRbvtiþrUbsegçbmkdak;enA pÞHelx177 mhavifIem:AesTug sgaát;TYlsaVyéRB 1
xNÐcMkarmn PñMeBj
TMnak;TMngelxTUrs½BÞ
016 913 123/ 012 291 391
Email:
xinyong.net888@gmail.com
…………………………………………………
http://www.camhr.com/images/new.gif
Rkumh‘un SJ Corporation eyIg´RtUvkareRCIserIsbuKÁlikdUcxageRkam³
1 kmµkarinIkat;edr³ ePTRsI CaeRcInnak;
- manbTBiesaFn_ nigecHedrma:suInpg
bBaa¢k;³ R)ak;Ex 100dulaøkñúg 1Ex nigmankEnøgsañk;enARsab;
2 CagCYsCulma:suInedr ePTRbus 1nak; 
3 eyIg´RtUvkarGñkEdlTTYlykeTAedrbnþr
ebImancMNab;GarmµN_ sUmmkdak;BakütamGas½ydaæn³ pÞHelx 5 pøÚv 604
sgaát;bwgkk; 2 xNÐTYleKak
Tel: 089 635 600 
…………………………………………………
http://www.camhr.com/images/new.gif
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikePTRbus³
1 EpñkebIkbrLandwkTMnij TMgn;mYyetanknøHkñúgRkugPñMeBj
- Gayucab;BI 25-30qañM
- R)ak;ebovtS 120dulaørkñúg 1Ex 
sUmdak;RbvtþirUbmkkan;pÞHelx 13B ¬GaKarR)aMCan;BN’Bgman;¦pøÚv 338 sgaát;
TYlsaVyéRB 1 xNÐcMkarmn ¬TItaMgxagekItsalaTYlsaVyéRB¦. 
Tel: 016 946 683 
Qb;TTYlBaküéf¶TI 20 Ex sIha qañM 2011 
…………………………………………………
Rkumh‘un»sf MEDIBEST CO.,LTD. RtUvkareRCIserIsbuKÁlik edIm,IbMerIkarCaGñklk;
plitplkñúgraCFanIPMñeBj nigbNþaextþ.
lkçNHsm,tiþ ³ 
-mansBaaØbRt Bac II briBaaØbRtTIpSar rWsBaaØbRtRbhak;RbEhl
-GayueRkam 25qaMñ
-esµaHRtg; ts‘Ukargar
-manm:UtUpÞal;xøÜn
ebkçCncab;GarmµN¾ sUmdak;RbvtiþrUbtamGas½ydæanxageRkamRtwméf¶TI 30 Ex sIha
qañM 2011 
No.F-80 St.Forune, Tekthla Plazza,S/k Tekthla, Phnom Penh.
Tel : 012 445 145 /  012 350 777
…………………………………………………
vins‘ÅsaLn eyIg´RtUvkareRCIserIsemCagkat;sk;burs narI EdlmanbTBiesaFn_
ebIecHPasaGg;eKøskanEtRbesIr.
TUrsBÞ½³ 077 702 912  
…………………………………………………
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikCYsCulma:suIne)aHBum< Printing EdlmanCMnaj
EpñkRbBn§½ePøIg nig kMuBüÚT½r EdlmanbTBiesaFn_c,as;las;. GñkGnam½y ePTRsI
CaeRcInnak;. 
Tel: 023 63 86 614/ 078 600 217



ការដោះ​ដូ​រ​​កីឡា​ករ​នៅ​​មជ្ឈ​ដ្ឋាន​​​បាល់​ទាត់​​​អឺរ៉ុប​​​ប្រចាំ​​រដូវ​កាល​ ​2011-2012

 

*​ ក្លឹប Wolfsburg បន្ត​កិច្ច​សន្យាជាមួយ​​​ កីឡា​ករ​ហា​សេ​បេ រហូត​ដល់​ឆ្នាំ​២០១៤

​ក្លឹប​ Wolfsburg របស់​អាល្លឺម៉ង់ បង្ហើប​​ឱ្យ​ដឹង​ថា ​កីឡា​ករ​ម៉ាកូ​​តូ ហាសេ​បេ របស់​ជប៉ុន​ បាន​សម្រេច​​ចិត្ត​បន្ត​​កិច្ច​សន្យា​ជា​មួយ​​ក្លឹប​​រយៈ​ពេល​២​ឆ្នាំ​ ​ក្រោយ​ពី​កីឡា​ករ​​អាយុ​២៧​ឆ្នាំរូប​នេះ​ ​ក្លាយ​ជា​ផ្នែក​​មួយ​​រ​បស់​ក្លឹប​ ក្នុង​ក្រុម​កីឡា​ករ​​របស់​​ក្លឹប​​​ដែល​ដណ្តើម​​​បាន​​ជើង​ឯក​ក្នុង​លីក Bundesliga កាល​ពី​ឆ្នាំ​២០០៨-២០០៩ ។ ​ក្លឹប Wolfsburg​ក្នុងក្រប​ខណ្ឌ​ Bundesliga អាល្លឺ​ម៉ង់​​បញ្ជាក់​ថា កីឡា​ករ​ម៉ាកូតូ ​ហាសេបេ បាន​សម្រេច​ចិត្ត​​បន្ត​កិច្ច​សន្យា​ជា​មួយ​ក្លឹប​រយៈ​ពេល​២​ឆ្នាំ​​ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី​២១​កក្កដា ​កន្លងទៅ ធ្វើ​ឱ្យ​សាមី​ខ្លួន​ក្លាយ​ជា​សមា​ជិក​កីឡា​ករ​ក្នុង​ក្លឹប​ Wolfsburg រហូតដល់​ឆ្នាំ​២០១៤ ។

* ក្លឹប Chelsea ​ទិញ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ Lukaku ពី​ក្លឹប Anderlecht

យោងទៅតាម​​ប្រភព​ព័ត៌​មាន​​ស៊ី-អិន​-អិន ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​​អាទិត្យ ទី​៧ សីហា ​ឆ្នាំ​២០១១ ​បាន​ឱ្យដឹង​ថា ក្លឹប Chelsea បាន​សម្រេច​ទិញ​យក​កីឡា​ករ​​ខ្សែ​ប្រយុទ្ធ​​ Lukaku វ័យ​១៨​ឆ្នាំ ​ពី​ក្លឹប Anderlecht ។ នៅក្នុង​សេចក្តីថ្លែង​ការណ៍​ដែល​បាន​ចុះ​ផ្សាយ​​នៅលើ​គេហ​ទំព័ររបស់​​​ក្លឹប Chelsea បាន​​ឱ្យដឹងថា ៖ ​ដំណើរការ​ចរចា​កំពុង​​តែប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ ហើយ​បញ្ហា​​ដែលនៅ​សេស​សល់​តិច​តួច​ នឹងធ្វើ​ទៅ​តាម​ក្រោយ​ជា​មួយកីឡា​ករ​ផ្ទាល់។ ​នៅក្នុង​សេច​ក្តី​ថ្លែងការណ៍​នោះ មិន​បាន​បង្ហើប​ឱ្យ​ដឹ​ងពី​តម្លៃ​ខ្លួន​ និង​រយៈ​ពេល​កុង​ត្រា​​​របស់​កីឡា​​ករ Lukaku នោះទេ ។ ​លោក Villas Boas គ្រូបង្វឹក​​ក្លឹប​តោ​ខៀវ Chelsea បាន​និយាយថា៖ កីឡា​ករ​ Lukaku គឺ​ជា​កីឡា​ករ​វ័យ​ក្មេង​​ដែលសំបូរ​ទៅដោយ​ទេព​កោសល្យ​​ ហើយ​ខ្ញុំ​ត្រូវ​ការ​កីឡា​ករ​ប្រភេទ​នេះ​ ដើម្បីជួយ​​ពង្រឹង​ក្លឹប ។ គួររំលឹក​ដែរថា កីឡា​ករ Lukaku បាន​ចូល​មក​​លេង​ឱ្យ​ក្លឹប Anderlecht តាំងពី​លោក​​មាន​អាយុ​​១៦​ឆ្នាំ ដោយ​បង្ហាញ​វត្ត​មាន​ចំនួន​៧៣​លើក​ហើយ​​ស៊ុត​បាល់​​បាន​៣៣​គ្រាប់ ។ ចំណែក​ឯ​​អាជីព​​ក្រុម​ជម្រើស​​ជាតិ​វិញ លោក​ធ្លាប់​បាន​​បង្ហាញ​វត្ត​​មាន​ចំនួន​១០​លើក ​ហើយ​ស៊ុត​បាល់​​បញ្ចូល​ទី​បាន​២​គ្រាប់​។

* Barcelona យល់​ព្រម​​លក់​កីឡា​ករ​​បូយ៉ាន ហ្គ័រ​ហ្គីស ឱ្យ​​ក្លឹប​​ Roma

Barcelona ជា​ក្លឹប​​​ល្បី​នៅ​អេស្ប៉ាញ​​សម្រេច​​លក់​​កីឡា​ករ​បូយ៉ាន ហ្គ័រ​​ហ្គីស ឱ្យ​ក្លឹប​ Roma របស់​អ៊ីតាលី​ ក្នុង​តម្លៃ​​ខ្លួន​១២​លាន​អឺរ៉ូ ​ប៉ុន្តែ​មាន​លក្ខ​ខណ្ឌ​​នឹង​ទិញ​ខ្សែ​ប្រយុទ្ធ​​អាយុ​២០​ឆ្នាំ​រូប​នេះ​ ​មក​លេង​ឱ្យ​ក្លឹប​​វិញ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាងមុខ ។ ​Barcelona អាច​ទិញ​កីឡា​ករ​​បូយ៉ាន​បាន​ក្នុងដំណាច់​រដូវ​កាល​២០១២-២០១៣ ​ក្នុង​តម្លៃ ខ្លួន​១៣​លាន​អឺរ៉ូ ​ហើយប្រសិន​បើ Roma ចង់​រក្សា​ទុក​​កីឡា​ករ​រូប​នេះ ត្រូវ​ចំណាយ​ប្រាក់​ដល់​ក្លឹប​ល្បី​នៅ​អេស្ប៉ាញ​​ចំនួន​២៨​លាន​អឺរ៉ូ​ទៀត ។ ​Barcelona សម្រេច​​លក់​ខ្សែ​ប្រយុទ្ធអាយុ​​ទាប​ជាង​២១​ឆ្នាំ រូបនេះ​​ក្រោយ​ពី​ទិញ​កីឡា​ករ​អាឡិក​​ស៊ីស ​សាន​ឆេស ខ្សែ​បម្រើ​​ពី​ក្លឹប​ Udinese ក្នុង​តម្លៃ​ខ្លួន​២៦​លាន​អឺរ៉ូ ​និង​ចុះ​ហត្ថ​លេខា​​រយៈ​ពេល​៥​ឆ្នាំ។

* កីឡា​ករ​​ណាស្រ៊ី មិន​បន្ត​កិច្ច​សន្យា​ថ្មី​ជា​មូល​ហេតុ​​ដាក់​គំនាប​លើ​ក្លឹប Arsenal ឱ្យ​លក់​

Arsenal ក្លឹប​ល្បី​នៅ​អង់​គ្លេស​ អាច​សម្រេច​ចិត្ត​លក់​កីឡា​ករ​​សាមៀ ណា​ស្រ៊ី ​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ក្រោយ​​ពី​កាសែត​ដឹសាន់ បង្ហើប​ឱ្យ​​ដឹង​​ យោង​តាម​សម្តី​​ខ្សែ​ប្រយុទ្ធ​​ជន​ជាតិ​​បារាំង​​រូប​នេះ​​បញ្ជាក់​​ប្រាប់​ មិត្ត​រួម​ក្លឹប​​ថា មិន​បន្ត​កិច្ច​សន្យា​ថ្មី​​​ជា​មួយ Arsenal ទៀតទេ ខណៈ​កិច្ច​សន្យា​ចាស់​នៅ​សល់​រយៈ​ពេល​១​ឆ្នាំ​ ។ ​ខ្សែ​​ប្រយុទ្ធ​​អាយុ​២៤​ឆ្នាំ​រូប​នេះ​ ​បាន​បដិ​សេធ​ប្រាក់​ឈ្នួល​១​សប្តាហ៍​១១៥.០០០​ផោន ​ ពី​​កិច្ច​សន្យា​ថ្មី​របស់ Arsenal ​និង​រីករាយ​នៅ​ជា​មួយ​ក្លឹប​​រហូត​បញ្ចប់​កិច្ច​សន្យា​ ទើប​ផ្លាស់​​ចេញពី​ក្លឹប​​ដោយ​គ្មាន​តម្លៃ​ខ្លួន ។ ​បញ្ហា​នេះ​ចាត់ទុកថា ​ជា​ការ​ដាក់​គំនាប​​ឱ្យ​​ក្លឹប Arsenal សម្រេច​ចិត្ត​លក់​ណា​ស្រ៊ី ក្នុង​រដូវ​កាល​ថ្មី​ដោយ​មាន​ក្លឹប Man City ហ៊ាន​ចំណាយ​២០​លាន​ផោន ទិញ​យក​មក​​ពង្រឹង​​ក្លឹប ។

*​ ក្លឹប​បាល់​ទាត់ Juventus របស់​​អ៊ីតាលី ចុះ​ហត្ថ​លេខា​រយៈ​ពេល​៥​ឆ្នាំ ទិញ​កីឡា​ករ​អាទូរ៉ូ ​វីដាល របស់ Leverkusen

Juventus ក្លឹប​ល្បី​នៅ​អ៊ីតាលី ​​បាន​ទិញ​​កីឡា​ករ​​អាទូ​រ៉ូ វីដាល ខ្សែ​បម្រើ​​ក្រុម​ជម្រើស​ជាតិ​ស៊ីលី របស់​ក្លឹប Leverkusen ជា​ផ្លូវការ​ក្នុង​តម្លៃ​ខ្លួន​១០,៥​លាន​អឺរ៉ូ ដោយ​កីឡា​ករ​ខាង​លើ​មាន​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ ។ សម្រាប់​តម្លៃខ្លួន​ក្លឹប Juventus នឹង​​​ផ្តល់​ប្រាក់​ដល់​​ក្លឹប Leverkusen ភ្លាមៗ​​ចំនួន​៥​លាន​អឺរ៉ូ ​បន្ទាប់​មក​នឹង​​ផ្តល់​ឱ្យ​​៣​លាន​អឺរ៉ូ​ទៀត ​នៅថ្ងៃ​ទី​៣០ មិថុនា ​ឆ្នាំ​២០១២ ​ចំណែក​ចំនួន​​ប្រាក់​​នៅ​សល់​​២,៥​លាន​អឺរ៉ូ ​នឹង​​ឱ្យ​ផ្តាច់​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ​ឆ្នាំ​២០១២ ។ ក្រៅ​ពី​នេះ ​ក្លឹប Juventus បាន​បង្ហើប​ឱ្យ​ដឹង​បន្ត​ថា តម្លៃ​ខ្លួន​របស់​កីឡា​អាយុ​២៤​ឆ្នាំ​រូប​នេះ​ ​​អាច​កើនដល់​២​លាន​អឺរ៉ូ ​ដោយ​ស្ថិត​នៅ​លើ​លទ្ធ​ផល​រប​ស់​សាមីខ្លួន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចាប់​ពី​ ពេល​នេះ​តទៅ ។

* ក្លឹប Chelsea ចំណាយ​៥​លាន​ផោនទិញ​​​ កីឡា​ករ​​រ៉ូ​ម៉េ​អូ ពីBarcelona 

ក្លឹប Chelsea ជា​ក្លឹប​​ល្បី​នៅ​ក្រប​ខណ្ឌ​​ប្រឺមី​ញេ​លីក​អង់គ្លេស ​​ជិត​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​​​ទិញ​កីឡា​ករ​​អូរី​អូល រ៉ូ​ម៉េអូ ​ខ្សែ​បម្រើ​​អនាគត​​វែង​​​ឆ្ងាយ​មក​លេង​​ឱ្យ​ក្លឹប​​ ក្រោយ​ពី​​ព្រម​ព្រៀង​​លើ​តម្លៃ​ខ្លួន​​ជា​មួយ​ក្លឹប Barcelona ​ក្នុង​​តម្លៃ​​៥​លាន​​ផោន ​ហើយ​រង់ចាំ​តែ​​ការ​ត្រួត​ពិនិត្យ​​សុខ​ភាព​​ប៉ុណ្ណោះ ។ លោក​​អង់​ត្រេ វីល​ឡាស បូអាស ​គ្រូ​បង្វឹក​​ក្លឹប Chelsea មាន​ចំណាប់​​អារម្មណ៍​​លើ​​កីឡា​ករ​រ៉ូ​ម៉េអូ ​តាំងពី​សម័យ​​ដែល​ខ្លួន​​នៅ​ក្លឹប Porto ​​ម៉្លេះ​លុះពេល​​ផ្លាស់​មក​បំពេញ​ការងារ​ជា​គ្រូ​បង្វឹក Chelsea ស្រប​ពេល​ដែល​កីឡា​ករ​​ម៉ៃ​ឃើល ​អេស​សៀង របួស​ជង្គង់​ត្រូវ​សម្រាក​រយៈ​ពេល​យ៉ាង​តិច​៦​ខែ​​ ទើប​​​គ្រូ​បង្វឹក​​ជន​​ជាតិ​ព័រទុយ​ហ្គាល់រូប​នេះ​​ត្រូវ​ការ​កីឡា​ករ​រ៉ូ​ ​ម៉េអូ ​​ខ្សែ​បម្រើ​​ជន​ជាតិ​អេស្ប៉ាញ​​អាយុ​១៩​​ឆ្នាំ​មក​ជំនួស ៕