Friday, August 5, 2011

បុរស​ម្នាក់ជិះ​ម៉ូតូ​​​បុក​មនុស្ស​កំពុង​​ឈរ​​នោម​ដួល​​បោក​​ក្បាល​​​ស្លាប់​ខ្លួន​ឯង


រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ឈ្មោះ​យ៉ែម សំបូរ អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ជ្រោយ​អំពិល ​សង្កាត់​ក្បាល​​កោះ ខណ្ឌ​មាន​ជ័យ ​បាន​ស្លាប់​បាត់​បង់​ជីវិត​​យ៉ាង​​អាណោច​អាធ័ម​​ក្នុង​​ឧប្បត្តិ​ហេតុ​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ក្បែរ​វត្ត​ចំប៉ា ស្ថិត​នៅ​ក្នុង​ភូមិ​​សាស្ត្រ​សង្កាត់​​ក្បាល​កោះ​ ​ខណ្ឌ​​​មានជ័យ កាល​ពី​វេលា​ម៉ោង​៧​និង​២០​នាទី​​យប់​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១១ ។

​តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​​ បាន​ឱ្យដឹង​ថា ​មុន​ពេល​ហេតុ​ការណ៍​គ្រោះថ្នាក់​​កើត​ឡើង​​ជន​រងគ្រោះ​ឈ្មោះ​យ៉ែម សំបូរ បាន​ជិះ​ម៉ូតូ​មា៉ក​ចាំបូ ពណ៌​ខ្មៅ​មួយ​គ្រឿង ​ធ្វើដំណើរ​​ម្នាក់​​​ឯង​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​១ ក្នុងទិស​ដៅ​​ពី​លិច​​ទៅកើ​ត​ក្នុង​ល្បឿន​លឿន​គួរ​សម​ដែរ ។ ពេល​នោះ​ម៉ូតូ​ជន​រងគ្រោះ​បាន​ជ្រុល​​ល្បឿន​​ទៅ​បុក​បុរស​ម្នាក់​​​ដែល​ កំពុង​​ឈរ​នោម​នៅ​លើ​ចិញ្ចើម​​ផ្លូវ បណ្តាល​ឱ្យ​ឈ្មោះ​យ៉ែម សំបូរ ដួល​បោក​ក្បាល​​ស្លាប់​ខ្លួន​ឯង​ភ្លាមៗ​នៅ​នឹង​កន្លែង​ ។ ចំណែក​​ឯ​បុរស​​ឈរ​​​នោម​តាម​ផ្លូវ​នោះ​បាន​រង​របួស​ធ្ងន់​ធ្ងរ​គួរ​សម​ដែរ ។
តាម​ប្រភព​ព័ត៌​មាន​ដដែល​បាន​ឱ្យដឹង​​បន្ត​ទៀតថា ​នៅ​កន្លែង​កើត​ហេតុ​​នោះ​ជា​តំបន់​ងងឹត​ គ្មាន​ភ្លើង​អគ្គិសនី​​បំភ្លឺ​ផ្លូវ​ទេ ​គួប​ផ្សំ​ម៉ូតូ​ជន​រង​គ្រោះជិះ​នោះភ្លើង​មិន​សូវ​ភ្លឺ​​ផង ក៏​បុក​អ្នក​​ឈរ​​នោម បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​​បែប​នេះទៅ។

​តាម​ប្រភព​ព័ត៌​មាន​ពី​ក្រុម​មន្ត្រី​នគរបាល​​ដែល​ ចុះទៅ​​អន្តរាគមន៍​​​​បាន​​និយាយថា ឈ្មោះ​យ៉ែម ​សំបូរ ស្រវឹង​ស្រា ​ចំណែកឯ​បុរស​ដែល​​ឈប់​ជុះ​នោម​តាម​ផ្លូវ​​នោះ​ក៏​​ស្រវឹង​​ស្រា​ដែរ ទើប​​ឈប់​​​ម៉ូតូជុះ​នោម​តាម​ផ្លូវ​​មិន​​រក​​កន្លែង​ត្រឹមត្រូវ​ក៏ជួប​ គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ​​ទាំងអស់​គ្នា ។ ករណី​ខាង​លើ​​នេះ​សមត្ថ​កិច្ច​​​បាន​ចុះ​វាស់​វែង​ដក​ហូត​ម៉ូតូ​​យក​​មក​ រក្សា​ទុក​នៅ​​ការិយា​ល័យ​​ជំនាញ​ចំណុះ​ស្នង​ការ​ដ្ឋាន​នគរបាល​ រាជធានីភ្នំពេញ ​ដើ​ម្បី​ចាត់​ការ​តាម​ច្បាប់៕

ឧក្រិដ្ឋជនប្លន់ និងចាប់ពលរដ្ឋ​​ ជាចំណាប់ខ្មាំង​ ត្រូវពន្យាពេល បញ្ជូនទៅតុលាការ ដើម្បីទុកនាំ ទៅរកវត្ថុតាងបន្ថែម


កំពត ៖ ឧក្រិដ្ឋជនម្នាក់ ស្ត្រីជាប្រពន្ធ និងគូរស្នេហ៍ពីរនាក់ ក្រោយពីត្រូវបានសមត្ថកិច្ច  ចាប់ខ្លួន កាលពីយប់ថ្ងៃទី២ សីហា នៅក្នុងយុទ្ធនាការបង្ក្រាប ក្រុមឧក្រិដ្ឋជន ចំនួន៣ នាក់ដែលប្រដាប់ អាវុធគ្រប់ដៃ និងមានស្ត្រីជាប្រពន្ធពីរនាក់ ដែលមានគំរោងប្លន់ ហើយក្រោយពីបែកការណ៍ ពួកគេបានចាប់ប្រជាពលរដ្ឋ ៨នាក់ធ្វើជា ចំណាប់ខ្មាំង ហើយបានបណ្តាលឲ្យ២នាក់ស្លាប់ និងរបួស២នាក់ ព្រមទាំងងាប់គោ ២ក្បាលនោះ ។ ឥឡូវពួកគេទាំង៣នាក់ត្រូវ ស្នងការដ្ឋាន នគរបាលខេត្តកំពត បានស្នើរសុំទៅកាន់ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តដើម្បីទុកពួកគេ ទាំងបីនាក់ នាំទៅរកវត្ថុតាងបន្ថែម។ ដើម្បីឈានទៅរកការចាប់ ខ្លួនឧក្រិដ្ឋចំនួន២នាក់ទៀត ដែលបានរត់គេចខ្លួន ខណៈពេលប្រយុទ្ធជាមួយសមត្ថកិច្ចនោះ ។

លោកវរសេនីយ៍ឯក អ៊ិន ជីវ៉ា ស្នងការរងនគរបាលខេត្តកំពត ទទួលបន្ទុកយុត្តិធម៌បាន ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៤ សីហា ថា ឧក្រិដ្ឋជនម្នាក់ ស្ត្រីជាប្រពន្ធ និងសង្សា របស់ឧក្រិដ្ឋជន២នាក់ រហូតមកដល់ពេលនេះពួកគេទាំង៣នាក់ មិន ទាន់ត្រូវបាន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចេញដីកាឃុំខ្លួនពួកគេទេ ។ ដោយ ស្នងការដ្ឋាននគរបាល ខេត្តស្នើទៅកាន់ព្រះរាជអាជ្ញាសុំពន្យារពេលក្នុងការបញ្ជូនរយៈពេល២៤ម៉ោង បន្ថែម ដើម្បីទុកនាំ ខ្លួនពួកគេទៅរកវត្ថុតាង ។

លោកវរសេនីយ៍ឯក អ៊ិន ជីវ៉ា បានបញ្ជាក់ថា សំរាប់ស្ត្រី ២នាក់ដែលជាប្រពន្ធ និងគូស្នេហ៍របស់ឧក្រិដ្ឋជន ក៏នឹងត្រូវបញ្ជូនទៅកាន់តុលាការដូចគ្នា ព្រោះថានៅមុន ពេល ពួកគេទាំងអស់គ្នារៀបគំរោងចេញប្លន់នោះ គឺពួកគេបានជួបជុំផឹកស៊ី ដែលមានគ្នាចំនួន ៥នាក់ហើយពួកគេមាន គំរោងប្លន់យកម៉ូតូចំនួន ២គ្រឿង នៅពេលប្លន់ ម៉ូតូបានពួកគេនឹងមានគំរោង បើកម៉ូតូរត់គេចខ្លនដោយឲ្យស្ត្រីទាំង២នាក់នេះ ជិះពីក្រោយងាយស្រួលក្នុងការបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែនៅពេល ពួកគេចេញដំណើរប្លន់ ត្រូវបានបែកការណ៍ ដោយសមត្ថកិច្ចដេញតាមពីក្រោយ ខណៈកំពុង ទាល់ច្រក ពួកគេបានរត់ចូលក្នុងផ្ទះតូចមួយនៅភូមិអង្គរពាក់ ឃុំតំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ហើយពួកគេក៏បានចាប់ប្រជាពលរដ្ឋកេ្មងចាស់ចំនួន៨នាក់ ធ្វើជាចំណាប់ខ្មាំង នឹងបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចទៀតផង ។

សុំបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើនេះ ១- ឈ្មោះ រស់ ធាន ភេទស្រី អាយុ៧៤ ឆ្នាំ, ២- ក្មេងស្រី អាយុ ៧ឆ្នាំ ឈ្មោះ ចាន់ ណា ចំណាប់ខ្មាំងពីរ នាក់ ដែលរងរបួស ឈ្មោះ ប៉ក់ គឹមសួន ភេទស្រី អាយុ ៣១ឆ្នាំ ត្រូវគ្រាប់កាំភ្លើងត្រង់ដៃខាងស្តាំ និងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទៀត ឈ្មោះ ស៊ន ខេមរា ត្រូវរបួសត្រង់ដៃ ខាងឆ្វេង។ រីឯបក្ខពួកចោរម្នាក់ ដែលចំណាប់ខ្មាំងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ឈ្មោះ ម៉ា ឆាង ហៅ ឌុល ឆាង អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង និងរឹបអូសបាន កាំភ្លើងអាកា១ដើម លេខ ១៤៨៨៦ ។បច្ចុប្បន្នឧក្រិដ្ឋជនឈ្មោះ ម៉ា ឆាង រួមនឹងប្រពន្ធ ព្រមទាំងប្រពន្ធរបស់បក្ខពួក គេម្នាក់ទៀត ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពតទាំងយប់ ។

ប្រភពបានបន្តថា ក្រោយពេលក្រុមចោរចាប់ប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំង ហើយក្រុមចោរ និងកម្លាំងសមត្ថកិច្ចបានបាញ់តបតគ្នាអស់ជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវប្រជាពលរដ្ឋជា ចំណាប់ខ្មាំង២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយ២នាក់ផ្សេងទៀតរងរបួស។

ប្រភពបន្តថា ក្រោយពីក្រុមចោរប៉ះទង្គិចគ្នាអស់ជាច្រើនម៉ោង លុះដល់ម៉ោងជាង ១០យប់ ក្រុមចោរពីរនាក់ ដែលមិនត្រូវរបួសបានលូនគេចខ្លួនបាត់ ដោយឡែកបក្ខ ពួកវាម្នាក់ទៀត រងរបួស ត្រូវប្រជាពលរដ្ឋជាចំណាប់ខ្មាំងលួងលោម និងចាប់ខ្លួនឲ្យសមត្ថកិច្ច ខណៈពេល ឧក្រិដ្ឋជនរូបនោះ ត្រូវរបួស ដោយប្រើល្បិចថា ឲ្យជនល្មើសលូនចេញពីកន្លែង ប្រយុទ្ធគ្នា ដោយជនរងគ្រោះបាននិយាថា នៅទីកន្លែងនោះនឹងស្លាប់ទាំងអស់គ្នា ដូច្នោះត្រូវលូនចេញ ពីកន្លែប្រយុទ្ធគ្នា បន្ទាប់មកជនរងគ្រោះបានចាប់ជនល្មើសឲ្យសមត្ថកិច្ចតែម្តង ។
គួរបញ្ជាក់ថា ក្រុមចោរប្លន់៣នាក់ ប្រដាប់ដោយអាវុធអាកាគ្រប់ដៃ ដែលជាមុខសញ្ញា ត្រូវកម្លាំង សមត្ថកិច្ចដេញចាប់ទាន់ បាននាំគ្នាចាប់ប្រជាពលរដ្ឋ ៨នាក់ ធ្វើចំណាប់ខ្មាំង នាវេលាម៉ោង ៤រសៀលថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ នៅភូមិអង្គរំពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត៕

បើកលឿន​ ជ្រុលចង្កូត បុកបង្កាន់ ដៃស្ពាន ស្លាប់១របួស១

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៏ បណ្តាលឲ្យយុវជនម្នាក់ បានបាក់ក ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ខណៈ កំពុងបើកម៉ូតូល្បឿន លឿនជ្រុលចង្កូចបុកបង្កាន់ ដៃស្ពាន៧ មករាកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១១ ស្ថិតនៅលើស្ពាន៧មករា ភូមិក្រាំងពង្រ សង្កាត់ក្រាំង ពង្រខណ្ឌដង្កោ។

ជនរងគ្រោះដែលបាន ស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ សាំង តួ អាយុ ២០ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការនៅភោជ នីយដ្ឋាន រស្មីពោធិចិន តុង តាមបណ្តោយ ផ្លូវលេខ២០០៤ និងមានស្រុកកំណើត នៅភូមិច្រនាងទេរ ឃុំកន្ថោខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពតស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែកអ្នកជិះជាមួយ ម្នាក់ទៀតឈ្មោះភីសំរិទ្ធ រងរបួសធ្ងន់កំពុងត្រួវបានជួយសង្រ្គោះនៅមន្ទីរពេទ្យ។អ្នកទាំងពីរជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅស៊េរី២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2D-5861 ។មុនពេល កើតហេតុជនរងគ្រោះទាំង២នាក់បានចេញពីភោជនីយដ្ឋានពោធិចិនតុង ហើយបានជិះម៉ូតូ សេ១២៥ តាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ក្នុងល្បឿនលឿនគោលបំណងទៅស្រុកកំណើត នៅខេត្តកំពត។ លុះដល់កន្លែងគ្រោះថ្នាក់ក្នុងស្ថានភាពផ្លូវកោង ស្រាប់តែជ្រុលចង្កូតបុកបង្កាន់ដៃស្ពាន់៧មករា បណ្តាលឲ្យតៃកុងផ្លោងហូសម៉ូតូទៅបុកបង្កាន់ស្ពាន បោកក្បាលបាក់កស្លាប់ភ្លាមៗតែម្តង ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Photo by DAP-NEWS

វជន​2នាក់​ដួល​ម៉ូតូ​របួ​សម្នាក់​ធ្ងន់ ស្រាល​ម្នាក់​​​ថា​ខ្មោច​ស្រី​ស្ទាក់​ចាប់​ម៉ូតូ


ខេត្ត​ស្វាយ​រៀង ៖​យុវ​ជន​២​នាក់​បាន​ជិះម៉ូ​តូ​ដួល​បោក​ក្បាល​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​អះ​អាង​​ពី​មូល​ហេតុ​​ថា  បានឃើញ​ខ្មោច​ស្រី​ម្នាក់​មក​​ឈរ​រាំង​ផ្លូវ​ស្ទាក់​ចាប់​ម៉ូតូ​ ទើប​ធ្វើ​ឱ្យ​​រូប​គេ​​ភិត​ភ័យ​ក៏​ចាប់​​ហ្វ្រាំង​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​បោក ​ក្បាល​ទៅ​លើ​ថ្នល់​​របួសធ្ងន់​​សន្លប់​នៅនឹង​កន្លែង​កាលពី​យប់​ថ្ងៃ​ទី​១ សីហា ។ ជន​រង​គ្រោះ​ទី១ ឈ្មោះពៅ ម៉ាញ​ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​បើក​​ម៉ូតូរង​របួស​ផុង​លលាដ៍​ក្បាល​បែក​ចិញ្ចើម​​​ ច្រ​មុះ ចង្កា និង​ដាច់​ផ្ទៃ​មុខទាំង​សង​ខាង​​​សន្លប់​នៅ​នឹង​កន្លែង​។ ទី​២-​ឈ្មោះ​សំ​ រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​របួ​ស​ស្រាល។ ​អ្នក​ទាំង​ពី​រមាន​ទី​លំនៅ​ភូមិ​ស្វាយ​តា​ភ្ល ឃុំ​បាសាក់ ស្រុក​​ស្វាយ​ជ្រុំ។

ទាក់​ទិន​ករណី​ខ្មោច​លង​នេះ ជន​រង​គ្រោះ​បាន​ប្រាប់​ថា នៅ​វេ​លា​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​​១ សី​ហា​ រូប​គេ​បាន​​បបួល​មិត្ត​ភក្តិ​ជិះ​ម៉ូតូ​​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​ស៊េរី​២០១០ ទៅ​លេង​មិត្ត​ភក្តិ​នៅ​ក្រុង​ស្វាយ​រៀង រហូត​ដល់​ម៉ោង​៩​និង​៥០​នាទី​យប់ ក៏​ជិះ​ម៉ូតូ​ឌុប​គ្នា​ត្រ​ឡប់​​មកផ្ទះ​វិញ​។ លុះ​ដល់​ចំណុច​កែង​មុខ​វត្ត​កោះ​ជុំ ភូមិ​តារាង​បាល់ សង្កាត់​​គយ​ត្រ​បែក​ ក្រុង​ស្វាយ​រៀង ប្រ​ហែល​ជា​ម៉ោង​១០​យប់ ស្រាប់​តែ​មាន​ខ្មោច​ស្រី​ម្នាក់​សក់​វែង​អន្លាយ​ហោះ​មក​ឈ​រ​ស្ទាក់​​ពី​មុខ ​ម៉ូតូ​រួចយក​ដៃ​​ប្រុង​​ចាប់​ម៉ូតូ​ធ្វើ​ឱ្យ​រូប​គេ​ «ពៅ ម៉ាញ» ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ក៏​ជាន់​​ហ្វ្រាំង​ម៉ូ​តូ​បណ្តាល​ឱ្យដួល​បោក​ទៅ​លើ​ ថ្នល់​​​របួសជា​ទម្ងន់។ បន្ទាប់មក​ឃើញ​​ខ្មោច​ស្រី​នោះ​ហោះ​ទៅ​កាន់​ដើម​​​ពោធិ​ខាង​កើត​ថ្នល់​​ មុខ​ខ្លោង​​ទ្វារ​វត្ត​កោះ​ជុំ ​បាត់​ស្រ​មោល រីឯរូប​គេ​ត្រូវ​បានអ្នក​ស្រុកជួយលើក​ដាក់​លើ​ម៉ូតូ​ឌុប​​នាំ​មក​មន្ទី​រ​ ពេទ្យ​ខេត្ត ដើ​ម្បី​​សង្គ្រោះ​។

បញ្ហា​ឃើញ​ខ្មោច​លង​ខាង​លើ​នេះ លោក​ពៅ ស៊ាម អាយុ​៦៦​ឆ្នាំ ត្រូវ​ជា​ឪ​ពុក​ជន​រង​គ្រោះ​បាន​អះ​អាង​ថា ពិត​ជា​មាន​ខ្មោច​លង​ប្រា​កដ​មែន​ ហើយ​ខ្មោចនោះ គឺ​ជា​ខ្មោ​ច​ស្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម ​ បាន​ទៅ​លេង​ផ្ទះ​​មិត្ត​ភក្តិ​នៅ​ក្រុ​ង​ភ្នំពេញ​។  ដេក​លេង​បាន​ប្រាំ​ថ្ងៃ​​ក៏​ត្រូវ​មិត្ត​ភក្តិ​​បបួល​ជិះ​ម៉ូតូ​មក​លេង​ផ្ទះ ​បង​ប្អូន​នៅ​ឯ​ស្រុក​កំណើត​ភូមិ​បាសាក់​ ឃុំ​បាសាក់ ស្រុក​ស្វាយ​ជ្រុំ។ ​ពេល​ជិះ​ម៉ូ​តូ​មក​ដល់​ភូមិ​ស្វាយ​ ខាង​កើត​​ស្ពាន​កន្ទុយ​វៃ​​ចម្ងាយ​១០០​ម៉ែត្រ ទល់​មុខ​សាលា​ប​ឋម​សិក្សា​​​កន្ទុយ​វៃអ្នក​បើក​ម៉ូតូក៏​ងោក ​និង​រេ​ចង្កូត​ធ្លាក់​​ពី​លើផ្លូវ​ជាតិ​លេខ​១ ​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បាក់​.ក ​ស្លាប់​នៅនឹង​កន្លែង​កាល​ពី​ថ្ងៃ​ទី​១៣​ មេសា ឆ្នាំ​២០១១ វេ​លា​ម៉ោង​៦​ល្ងាច។ ​ស្រ្តីមាន​ផ្ទៃ​ពោះ​នោះ​គេពុំ​ស្គាល់​សាច់​ញាតិ​ទេ ហើយ​​ស្ត្រី​ជិះ​ម៉ូតូ​មក​ជា​មួយបាន​សុំ​ឱ្យ​សមត្ថ​កិច្ច​ដឹក​សព​ស្ត្រី​រង​ គ្រោះ​ទៅ​ទុក​នៅ​វត្ត​កោះ​ជុំ លុះ​ដល់​ថ្ងៃ​ទី​១៤ មេសា ក៏​ត្រូវ​​តាព្លុក​បូ​ជា​ទៅ​ ពី​ព្រោះ​ជា​ថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​ទី២ផង​។

លោក ​​តាពៅ​ ស៊ាម បន្ត​ទៀត​ថា ចាប់​​តាំង​ពី​យក​ខ្មោ​ច​​ស្រី​ម្នាក់​នោះ​មក​ទុក​​​ និង​បូ​ជា​នៅ​វត្ត​កោះជុំ គឺ​ខ្មោ​​ច​ស្រី​នោះ​តែង​​ចេញ​លង​គេជា​ញឹក​ញាប់​មិន​ថា​យប់ ឬ​ថ្ងៃ​នោះ​ទេ​។ ចំណុច​កើត​ហេតុ​នោះ​គិត​ត្រឹម​​ឆ្នាំ​២០០៥ ដែល​រដ្ឋ​បាន​កសាង​ផ្លូវ​រួច​រាល់​ម​ក ​កើត​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍បណ្តាល​ស្លាប់​មនុស្សអស់​៨​នាក់​ និងរបួស​ធ្ងន់-ស្រាល​ជា​ច្រើន​នាក់ ក៏ប៉ុន្តែ​​​បើ​​គិត​​ចាប់​តាំង​ពី​ខ្មោ​ចស្រី​​​ល្បី​ចេញ​លង​នេះ​ គឺ​គ្រោះ​ថ្នាក់កើត​មាន​ជាង​១០​ករណី​ និងស្លាប់​២​នាក់​។
បច្ចុប្បន្ន​​ ចាស់​ទុំ​​គណៈ​កម្ម​​ការ​អាចារ្យ​វត្ត​កំពុង​ព្រួយ​បារម្ភ​ ពុំ​ដឹង​ធ្វើ​យ៉ាង​ណា​ដេញគ្រោះ​ចង្រៃ​ចេញ​​ពី​ទី​នោះ​បាន៕

នារីវ័យ​​ក្មេង​ត្រូវ​ថ្នាំ​សណ្តំ​​​​គេ​បោក​ពីមុខ​ពីក្រោយ​កំពុងព្យាបាល​នៅ​មន្ទីរពេទ្យ​



ធានីភ្នំពេញ​​ ៖ ​​នារីវ័យ​ក្មេង​​​ម្នាក់​ទំនង​​ជា​​ត្រូវ​ថ្នាំសណ្តំ​​​ពីផ្ទះសំណាក់​ ហើយ​ត្រូវ​អ្នក​ម៉ូតូ​​ឌុប​​យក​​មក​​ទម្លាក់​ចោល​នៅ​មន្ទីរពេទ្យ​​ព្រះ​ កុសុមៈ​​កាល​ពី​​ថ្ងៃទី​៣ សីហា ​កន្ល​ងមក ដោយ​មាន​​ពុំ​មាន​​​សាច់​​ញាតិ ឬ​បង​ប្អូន​​ណាម្នាក់​មក​មើល​ទេ ម្យ៉ាង​​ទៀត​នាង​​ស្ថិតក្នុង​​សភាពរវើ​រវាយ​​មិនទាន់​ចាំ​​អ្វី​​បាន​ច្រើន​ ទេ​។
អ្នក​​យកព័ត៌មាន​​យើង​​​​បាន​ព្យា​យាម​​​សាក​សួរ​​នាង ​​ពេល​​ដឹង​ខ្លួន​តែ​​​បើក​ភ្នែក​​​បាន​បន្តិច​​​នាង​ងងុយ​ដេក​វិញ ។ ​នាង​បានប្រាប់​ថា នាង​មាន​ឈ្មោះ​យឹម ​សម្ផស្ស អាយុ​​១៨​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅភូមិ​ផ្អាវ ​​ខេត្តតាកែវ និយាយ​បាន​ប៉ុណ្ណេះ​នាង​ដេកវិញ​ មួយសន្ទុះ​​ទើបនាង​​ភ្ញាក់​​​សួរ​​ថា អ្នក​ណា​ជា​​អ្នក​យក​នាង​មក​​​ទី​នេះ ​នាង​កំពុង​​​តែ​​​ដេកនៅ​​​ក្នុងផ្ទះសំណាក់​​សោះ ​ហេតុអ្វី​​​ក៏​នាង​​បែរ​ជា​​​នៅទីនេះ​ទៅវិញ​? ​នាង​និយាយ​ថា ​​នាង​បាត់​​លុយ​​​៥០​ដុល្លារអាេមរិក​​​​​ និង​ទូរស័ព្ទ​​​ដៃ​​១​គ្រឿង​។

បុគ្គលិក​​សន្តិសុខ​ដែល​​នៅក្នុង​មន្ទីរពេទ្យ​​បាន​ ឱ្យ​ដឹង​ថា ពេលដែលម៉ូតូឌុប​ជូន​នាង​​មក​​មន្ទីរ​ពេទ្យ​ឃើញ​​​​អ្នក​រត់​ម៉ូតូ​នោះ​​​ ខ្វេះ​យកទូរស័ព្ទ​​​​ដៃ និង​លុយ​របស់​នាង ​ ដោយប្រាប់​​​ថា ខ្លាច​បាត់ ព្រោះគាត់​ជា​សាច់ញាតិ​យក​ទុក​ឱ្យ ចំណែក​នារី​នោះ​នៅ​​រវើ​រវាយ​មិនដឹង​អីឡើយ​។ សន្តិសុខ​​​​នោះ​បន្តទៀត​ថា ​ពេលដាក់​​​នារីរ​ងគ្រោះ​ចុះ អ្នក​រត់​ម៉ូតូឌុប​​​ប្រាប់​ថា​​ ​ចេញទៅ​​វិញមួយភ្លែត ​​​ទៅ​តាម​បង​ប្អូន​ឱ្យ​មក​​មើល តែ​ចាប់​តាំង​ពី​​នោះមក​​​គឺទៅ​បាត់រហូត ​​ទុក​​នាង​​ចោល​នៅ​មន្ទីរពេទ្យតែម្នាក់​ឯង។
បើសិនជា​មា​នបង​ប្អូន​ណា​​បាត់​សាច់​ញាតិ​ដូច​​ឃើញ​​ក្នុង​រូបថត​នេះ​​សូម​មក​រក​នាង​នៅ​មន្ទីរពេទ្យ​​ព្រះកុសុមៈ៕

លោក​យាយ​ធ្វើកាំជ្រួច​ច្របាច់​រំសេវ​បែក​ផ្កាភ្លើង​ផ្ទុះឆេះ​​ខ្មៅពេញខ្លួន​



រាជធានីភ្នំពេញ​​ ៖ ​​​លោក​យាយ​ជាអ្នក​​ធ្វើ​កាំជ្រួច​​លក់​ម្នាក់ត្រូវ​​រំសេវ​កាំជ្រូច​​ ផ្ទុះឆេះ​​​ហុយ​ទ្រលោម​​​​ខ្មៅពេញខ្លួនប្រាណ ខណៈ​ពេល​ដែល​គាត់​​អង្គុយ​​​​ញីរំសេវ​​​ដាក់​ហាល​​​ថ្ងៃ​ឱ្យស្ងួត កាលពី​វេលាម៉ោង​​​១​និង​​​៤៥នាទី​រសៀល​ថ្ងៃទី​​៤ សីហា ​​នៅក្រោយ​ផ្ទះ ស្ថិតនៅ​​​​ក្នុងភូមិ​​​អង្ក្រង ​​ឃុំ​អង្គ​​​ពពេល ស្រុក​គង​ពិសី ​ខេត្តកំពង់ស្ពឺ​។

លោកតា​ឈ្មោះ​​​​ឌឿ អិន អាយុ​​៦០​ឆ្នាំ ​មាន​ទីលំនៅ​​​​​កើត​ហេតុ​ខាងលើ​​ បានរៀបរាប់​​​​ប្រាប់​ថា ស្ត្រី​រងគ្រោះ​​​ត្រូវជា​ប្រពន្ធរបស់គាត់​ឈ្មោះ​​ឡោ ហន អាយុ​​​៥៩​ឆ្នាំ ​​ប្រកប​របរ​ធ្វើ​​​​​កាំជ្រួច​លក់​តាំង​ពី​ដូនតា​មក។

លោកតា​​​​បាន​បន្ត​ថា ​នៅថ្ងៃ​​​នោះ​ផ្ទះរបស់​គាត់​បាន​យករំសេវ​​ដែលបាន​​ស្ល​រវាង​​ស្ពាន់ធ័រ​ ក្រាម ​យកទៅ​​​​រំងាស់​ក្នុង​ទឹក​រហូត​ឡើង​​​ខាប់​ជិត​​​​ខះ​ទឹក ដូច​នំកូ ​ទើប​យក​​វា​ទៅ​ហាល​​​លើក​ន្ទេល​​​​រហូត​ដល់​ស្ងួត ក្លាយ​ទៅ​​ជា​រំសេវ ​​សម្រាប់ដាក់​​ក្នុង​​កាំ​ជ្រួច​។ ​ប៉ុន្តែ​​ខណៈ​ពេលហាល​​​ជិត​ស្ងួត​​​ក្លាយ​ជា​រំសេវនោះ​ ​​​វា​តែង​​​​​តែ មាន​​​រមូល​​ដុំៗ ​​ដូច្នេះ​ត្រូវ​​អង្គុយ​ញីច្របាច់​​​វា​ឱ្យម៉ដ្ឋ​​ ទើប​លោក​យាយ​ជា​ប្រពន្ធ​​​​គាត់បាន​​យក​កញ្ច្រែង​​​ជ័រទៅ​​​អង្គុយ​ញី​​​ហើយ ​ច្របាច់​​វា​ឱ្យម៉ដ្ឋ​ ។ ពេល​​កំពុងតែ​ញី​ច្របាច់​​​​ស្រប​នឹង​អាកាស​ធាតុ​​ក្តៅ​ខ្លាំង​ផង ​ស្រាប់តែ​​​​បែក​ផ្កា​​ភ្លើង​​​​ធ្វើ​ឱ្យ​​​រំសេ​វផ្ទុះ​​​ហុយ​​ផ្សែង​ ទ្រលោម។​ ​គាត់​​ឮ​​សូរ​សំឡេង​ផ្ទុះ​​​ដូចអុជ​​កាំជ្រួច​​​ដូចនេះ ក៏​​​ស្ទុះ​​ទៅមើល​​ឃើញ​ផ្សែង​ខ្មៅ​​​​ហុយទ្រលោម ​​ចំណែក​​​​ប្រពន្ធ​​របស់គាត់​​​ឆេះ​សម្លៀកបំពាក់​​​អស់ ហើយ​ ​មុខ​ខ្មៅដូចឆ្មា​។ប្រភពព័ត៌មាន​​បន្ត​ថា ​បន្ទាប់ពី​​ឃើញ​ដូច្នេះ​ក៏​​បញ្ជូន​​​លោក​យាយ​​ទៅ​សង្គ្រោះ​​​នៅមន្ទីរ​​ ពេទ្យ​ព្រះ​​កុសុមៈ​​តែម្តង ​ដោយត្រូវ​​​រលាក​តាំង​ពី សក់​ក្បាល​រហូត​ដល់​ជើងត្រូវ​​រោលខ្មៅ ​ហើយ​គ្រូ​ពេទ្យ​​​​​កំពុងព្យាបាល ​។

លោកតា​បន្ត​ទៀតថា ​​​មុខ​​របរធ្វើ​​កាំជ្រួច​លក់​ប្រឈម​នឹង​​គ្រោះ​​​​ថ្នាក់ច្រើន​ណាស់ ​​មិនអាច​ចៀស​ផុត​ទេ ​ហើយ​គ្រោះថ្នាក់​​ដែល​ត្រូវ​​ប្រឈម​មុខ​​​​ជាងគេ គឺទីមួយ​​ពេល​ហាល​​រំសេវ​​ និងទីពីរ ​ពេល​បុករំសេវ​​​ឱ្យម៉ដ្ឋ​​​នេះ​តែម្តង​។ ​​គាត់បញ្ជាក់​ថា ទោះ​បីជា​មាន​បទ​ពិសោធន៍​​​ក៏​នៅតែ​​​ភ្លាត់ស្នៀត​​​មិន​អាច​ចៀស​ផុត​​​បាន ៕

អាប់ភីស៊ីត ផ្តល់យោបល់ អំពីការបែងចែក អាសនៈដល់ យីងឡាក់

បាងកក៖ នាយករដ្ឋមន្រ្តីជិតខ្ទាតចេញ ពីតំណែង អាប់ភីស៊ីត វាចាជីវ៉ា អំពាវនាវឱ្យ នាយករដ្ឋមន្រ្តី ជិតចូលកាន់តំណែង លោកស្រី យីន ឡាក់ ស្តារស្ថានការណ៍ នយោបាយឱ្យ បានកាន់តែឆាប់ និងមិនគួរឱ្យមានការ ជ្រៀតជ្រែកខាងនយោបាយ ក្នុងការបែកចែកកៅរដ្ឋមន្រ្តី នៅក្នុងជួររដ្ឋាភិបាល។អាប់ភីស៊ីត និយាយនៅថ្ងៃព្រហស្បតិ៍ នេះថា នាយករដ្ឋមន្រ្តីថ្មី គួរលាតត្រដាងបញ្ហាដល់សាធារណជន និងធ្វើឱ្យមានទំនុកចិត្តដល់គ្រប់ភាគីទាំងអស់ នៅក្នុងដំណើរ ការរដ្ឋសភា។

លោកបន្ថែមថា នាយករដ្ឋមន្រ្តី ត្រូវតែមានទំនួលខុសត្រូវ សម្រាប់ការបែងចែកមុខតំណែង ខណៈសាធារណជនចង់បានថ្នាក់ដឹកនាំស្មោះត្រង់និងមានសមត្ថភាពដើម្បីធ្វើការបម្រើប្រទេសជាតិ ហើយមិនគួរឱ្យបញ្ហាស្រមោលអ្នកនយោបាយមាននៅក្នុងការជ្រើសរើសសមាជិកគណៈរដ្ឋមន្រ្តី។មេដឹកនាំគណបក្ស ប្រជាធិបតេយ្យរូបនេះ បន្តទៀតថា វានឹងអាស្រ័យលើគណៈប្រតិបត្តិ របស់គណបក្សសម្រេចថា រដ្ឋាភិបាលស្រមោល ត្រូវបង្កើតយ៉ាងដូចម្តេច។ការទាមទាររបស់រណសិរ្សរូបរួម ដើម្បីប្រជាធិបតេយ្យប្រឆាំង របបផ្តាច់ការឱ្យដោះលែងអ្នកគំាទ្រក្រុមអាវលឿងនោះ លោកអាប់ភីស៊ីត និយាយថា អាជ្ញាធរតុលាការ នឹងពិនិត្យមើល ពីបញ្ហានោះ មិនមែនផ្នែករដ្ឋបាលនោះទេ៕
Photo by DAP-NEWS

បរិភោគ​ខ្នុរ​ប្រឆាំង​មហារីក​

នំពេញ: យើង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ខ្នុរ តែ​ប្រហែលជា​ពុំ​ត្រូវ​ដឹង​អំពី​តម្លៃ​បំប៉នរបស់​ប្រភេទ​ផ្លែ​ឈើ​នេះ​ទេ ។​
ខ្នុរ​ផ្ទុក​យ៉ាង​ច្រើន​នូវ​វីតាមីន A និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម
ខ្នុរ ផ្ទុក យ៉ាង ច្រើន នូវ វីតាមីន A និង សារជាតិ ប្រឆាំង អុកស៊ីតកម្ម
​ ​ខ្នុរ ជា​ប្រភព​ផ្គត់ផ្គង់​វីតាមីន C និង​សារជាតិ​ប្រឆាំង​អុកស៊ីតក​ម្មយ៉ាងច្រើន ជួយ​ពង្រឹង​ប្រព័ន្ធ​អង្គ​បដិបក្ខនិង​បង្កើន​សមត្ថកិច្ច​សកម្ម​ភាព​របស់​ កោសិកា ឈាមស​ក្នុង​សរីរាង្គ ។​ជា​ប្រភព​ដ៏​សម្បូរ​នៃ​ប៉ូ​តា​ស្យូម ខ្នុរ​មាន​ឥទ្ធិពល​សម្រួល​សម្ពាធ​ឈាម ហើយ​អាស្រ័យហេតុនេះជួយ​បន្ថយ​គ្រោះថ្នាក់​ត្រូវ​កកឈាម​នៅ​ខួរក្បាល និង​កើត​ជំងឺ​សរសៃឈាម​បេះដូង ។ ប៉ូ​តា​ស្យូម ជួយ​រក្សា​តុល្យភាព​សារជាតិអគ្គិសនី​វិភាគ​ក្នុង​សរីរាង្គ ។​

​ ​ខ្នុរ​ផ្ទុក​សារជាតិ​សរសៃ​ច្រើន ជួយ​បន្ថយ​ទល់លាមក​និង​ជួយ​រំលាយអាហារ ។ សារជាតិ​សរសៃ​ក្នុង​ខ្នុរ​នៅ​ជួយ​កម្ចាត់​ចេញ​សារ​ជាតិគីមី​បង្ក​មហារីក​នៅ​ ពោះវៀន ។​
​ ​ក្រៅពីនេះ វីតាមីន C, សារជាតិ​បំប៉ន​ផ្សេងៗ​ដូចជា Saponin, isoflavone និង lignan ក្នុង​ខ្នុរ អាច​ជួយ​ពន្យារ​ដំណើរការ​ទ្រុឌទ្រោម​របស់​កោសិកា​ក្នុង​សរីរាង្គ ដោយសារ​ការកកើត​នូវ​ម៉ូលេគុល​រ៉ាឌីកាល់​សេរី អាច​បង្ក​មហារីក ។​ដើម្បី​រក្សា​ឱ្យ​ស្បែក​ស្រស់ស្អាត និង​ចក្ខុវិញ្ញាណ​ល្អ ចូរ​បរិភោគ​ខ្នុរ ព្រោះ ខ្នុរ​ផ្ទុក​យ៉ាង​ច្រើន​នូវ​វីតាមីន A និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ។​ប្រភេទ​ស្ករ​ធម្មជាតិ​ដូចជា Sucros, fructos ក្នុង​ខ្នុរ​ជួយ​ផ្គត់ផ្គង់ថាមពល​ឱ្យ​សរីរាង្គ ហើយ​ក៏​ជួយ​ដល់​ការរំលាយ​អាហារ​បាន​ស្រួល ។​
​ ​ខ្នុរ​នៅ​ផ្ទុក​សារជាតិ​រ៉ែ​ដទៃ​ទៀត​យ៉ាងច្រើន​ដូចជា mangan, ដែក​, វីតាមីន B6, niacin, អាស៊ីតហ្វូលិ​ក​… ចាំបាច់​សម្រាប់​ការរក្សា​សកម្មភាព​របស់សរីរាង្គ ។ គ្រាប់ខ្នុរ​ស្ងោរ​សម្បូរ​សារជាតិ​បំប៉ន​និង​ជា​ប្រភព​សម្បូរ​ប្រូតេអ៊ីន​ មួយ ៕

ការងាថ្មី



Rkumh‘uneyIg´RtUvkareRCIserIs
1 CageQI EdlmanbTBiesaFn_ nigbec©keTsCaeRcInnak;
2 kmµkr ePTRsI CaeRcInnak;
3 GñkbkERbPasacin 1nak;
ebIcab;GarmµN_ sUmTMnak;TMng Tel: 092 776 924  
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
bUrIem:glIRtUvkareRCIserIsbuKÁlikdUcxageRkam³
- EpñkvisVkr/ saßbtükr RtUvmanbTBiesaFn_cab;BI 1qañMeLIgeTA
- EpñkKNenyü nigEpñklk; ePTRsI rUbsm,tþismrmü kMBs;cab;BI 1/60Em:RteLIgeTA
TMnak;TMngTUrsBÞ½elx³ 097 297 8888 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

Kuoch Tech Sreny Fusion Excel Cambodia RtUvkareRCIserIsbuKÁlikEpñkTIpSar cMnYn 5nak;
ePTRbus Gayucab;BI 30eLIgeTA RtUvmanyanCMniHpaÞl;xøÜn ¬m:UtU rWLan¦. RtUvman
kaysm,TamaMmYn m:t;ct; esaµHRtg; sMxan;RtUvmanqnÞ³nigkargar. kMritvb,Fm’fañk;
briBaaØbRtEpñkTIpSar RtUvmanbTBiesaFn_EpñkTIpSar nigmanCMnajEpñkTMnak;TMng.
ebIebkçCnmancMNab;GarmµN_ ykRbvtþirUbsegçbmkdak;enAGas½ydaæn³ pÞHelx 209Eo 
pøÚvhSadWehaÁl ¬271¦
Tel: 097 98 39 644/ 010 509 744
Email: Techsreng198@yahoo.com 
bBaa¢k;³ cMeBaHebkçCnEdlCab;RtUveronry³eBlmYys)aþh_munnwgcUleFVIkar. GtßRbeyaCn_
EdlTTYl)anKWGacTTYl)anluyeRcIn. 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
Rkumh‘un vI Gay PI esvakmµsnþisuxÉkCncMkat; sUmeRCIserIsbuKÁlikEpñksnþisux
TaMgBIrePT CaeRcInnak; EdlTTYl)anR)ak;Ex 120dulaøeLIgeTA. 
ebIebkçCn-ebkçnarI mancMNab;GarmµN_ sUmTMnak;TMng Gas½ydaæn pÞHelx 191
pøÚv 371 ¬TMnb;fµI¦ sgaát;bwgTMBn; xNÐmanC½y raCFanIPñMeBj
b¤tamTUrsBÞ½elx 017 771 497
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
eyIg´RtUvkareRCIserIsbuKÁlikdUcxageRkam³
Receptionist ePTRbus cMnYn 3nak; ¬R)ak;Ex 150dulaør¦
- Epñkma:sSa ePTRsI cMnYn 10nak;
Tel: 012 44 57 44 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
eyIg´RtUvkareRCIserIsbuKÁlikdUcxageRkam³
-emkarcMkarsavma:v 3nak; nigemkarcMkarFuern 2nak; EdlmanbTBiesaFn_
- kmµkr ePTRbus 25nak; nig RsI 5nak; ¬eFVIkarenAextþ¦
- Cagma:suIn 2nak;
- EpñkTIpSar 3nak; ¬eFVIkarenAPñMeBj¦ EdlmanbTBiesaFn_TIpSar nigEpñklk;EpøeQI
Tel: 088 8700 328 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

eyIg´RtUvkareRCIserIsbuKÁlikEpñk CagpSa nigCagePøIg-Twk CaeRcInnak; RtUvman
bTBiesaFn_kargareRcInqañM nigmansBaaØbRtÉkeTs.
TMnak;TMngTUrsBÞ½elx³ 012 802 621 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikEpñkTIpSarCaeRcInnak; RtUvmanyanCMniHpaÞl;xøÜn
¬cuHtamkardaæn¦
Tel: 097 283 5555 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlik ePTRbus EpñkTIpSar RtUvecHPasacin 
nigGñkbkERbPasacin ePTRsI. 
ebImancMNab;GarmµN_ sUmTak;TgGas½ydaæn³ mþúMsþúbRBlanynþehaHeBaF×cintug
 Tel: 077 848 868 
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
Rkumh‘un SJ Corporation eyIg´RtUvkareRCIserIsbuKÁlikdUcxageRkam³
1 kmµkarinIkat;edr³ ePTRsI CaeRcInnak;
- manbTBiesaFn_ nigecHedrma:suInpg
bBaa¢k;³ R)ak;Ex 100dulaøkñúg 1Ex nigmankEnøgsañk;enARsab;
2 CagCYsCulma:suInedr ePTRbus 1nak; 
3 eyIg´RtUvkarGñkEdlTTYlykeTAedrbnþr
ebImancMNab;GarmµN_ sUmmkdak;BakütamGas½ydaæn³ pÞHelx 5 pøÚv 604
sgaát;bwgkk; 2 xNÐTYleKak
Tel: 089 635 600 

អេស្ប៉ាញ បំបាក់ អេក្វាដឺ ២-០ ក្នុងពានរង្វាន់ វើលខាប់ ពិភពលោក U-20 ឆ្នាំ២០១១

ការប្រកួតនៅរាត្រីថ្ងៃពុធ ទី០៣ ក្នុងពានរង្វាន់វើលខាប់ ពិភពលោក U20 ដែលមានកូឡុំប៊ី ធ្វើជាម្ចាស់ផ្ទះនោះ អេស្ប៉ាញបានស៊ីអេក្វាដឺ ដោយគ្រាប់បាល់ ២ទល់នឹង០ ក្នុងជុំទីពីរនេះ។
យោងតាមគេហទំព័រ របស់សារព័ត៌មាន AP បានឱ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ ទី០៤ ខែ សីហា ឆ្នាំ ២០១១ នេះថា ការប្រកួតរវាងក្រុមទាំងពីរនេះ គឺអេស្ប៉ាញមានប្រៀប យ៉ាងខ្លាំងទៅលើក្រុម អេក្វាដឺ ទាំងការលេង និងការគ្រប់គ្រងបាល់ ហើយរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះគឺ ក្រុមជម្រើសជាតិសៅឌីអារ៉ាប៊ី បានស៊ីក្រុមជម្រើស ជាតិ ហ្គូតាម៉ាឡាដោយគ្រាប់បាល់ ៦ទល់ នឹង០ ហើយនីហ្សេរីយ៉ាស៊ី ក្រូអាត ៥-២ ខណៈដែលកូស្តារីកា សង្ឃឹមថា ឈានដល់ជុំទីពីរ ដោយបានយកឈ្នះអូស្រ្តាលី ដោយគ្រាប់បាល់ ៣-២ មក។
វីរបុរសរបស់អេស្ប៉ាញ មានពីររូប គឺកីឡាករខាណាឡេស (Canales) ស៊ុតបញ្ចូលទីបាន មួយគ្រាប់ នៅនាទី ទី៦៧ និងកីឡាករ វ៉េសខ្វីស (Vazquez) ស៊ុតបញ្ចូលទី បានមួយគ្រាប់ដែរ នៅនាទី ទី៨៥។
សូមបញ្ជាក់ផងដែរថា នៅរាត្រីយប់នេះ ក្នុងពូល F មានពីរប្រកួត គឺ អាហ្សង់ទីន ប៉ះជាមួយនឹងកូរ៉េខាងជើង នៅវេលាម៉ោង ២២និង០០នាទី រីឯ ម៉ិកស៊ិកូ ត្រូវប៉ះជាមួយ ក្រុមអង់គ្លេស នៅវេលាដូចគ្នាខាងលើដែរ ហើយចំណែកឯការប្រកួតនៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ក្នុងពូល E ក៏មានពីរប្រកួតផងដែរ គឺប្រេស៊ីល ជួបជាមួយ ប៉ាណាម៉ា នៅវេលាម៉ោង ០១និង០០នាទី និង អេហ្ស៊ីប ប៉ះជាមួយអូទ្រីស នៅវេលាដូចខាងលើនេះដែរ៕
Photo by DAP-NEWS
Photo by DAP-NEWS