Thursday, January 12, 2012

ស្ត្រី​ម្នាក់​ត្រូវ​គេទះ​​ស្មានាំ​យក​ទៅដោះ​ខ្សែ.ក និង​ក្រវិល​​មាស​អស់​ចំនួន​៥​ជី


ខេត្តកំពង់ស្ពឺ ៖ ស្ដ្រី​ម្នាក់​​ត្រូវ​ជនសង្ស័យ​២​នាក់​ទះ​ស្មា​ហៅ​ឱ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ ​ដោះ​​យក​ក្រវិល និង​ខ្សែ​ក​មាស​ទម្ងន់​៥​ជី ខណៈ​ចេញពី​ផ្សារ​ទិញ​ម្ហូប​នៅ​ទំនប់​អូរ​ក្បៀ ក្នុង​ឃុំ​ស្វាយ​រំពា ស្រុក​ប​សេដ្ឋ កាលពី​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ មក​រា  ។
ប្រភពពីស្ដ្រី​រង​គ្រោះ​ឈ្មោះ​ហម ច្រិប អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​គិរី​មាន​​ជ័យ ស្រុក​ប​សេដ្ឋ ​ថានៅ​ព្រឹកថ្ងៃ​កើតហេតុ​គាត់​​បាន​ទៅ​ផ្សារ​ស្លាប​លែង​ដើម្បី​ទិញ​ម្ហូប​ ដូច​រៀង​រាល់​ថ្ងៃ​ ខណៈទិញ​ម្ហូប​រួចរាល់​ហើយ​​ក៏​យួរ​កន្ដ្រក​ដើរ​ចេញ​មក​ក្រៅ​ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ ក្នុង​នោះ​ស្ដ្រី​ម្នាក់​អាយុ​ប្រហែល​៤០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​ប្រហែល​២០​ឆ្នាំ​ ​ជិះម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០០៣ ពណ៌​កាប់​ស្ដាំង ​មក​ឈប់​ក្បែរ​គាត់ ហើយ​ទះ​ស្មា​មួយ​ដៃ​ហៅ​ឡើង​ជិះ​លើ​ម៉ូតូ​តែម្តង។
ស្ដ្រី​រង​គ្រោះ​បាន​បន្ដ​ថា បន្ទាប់​ពី​ត្រូវ​ជន​សង្ស័យ​ទះ​ស្មា​មួយ​ដៃ​ធ្វើ​ឱ្យ​គាត់​ទន់​ដៃ​ទន់​ជើង​ អស់រលីង​ក៏​ឡើង​ជិះ​ម៉ូតូ​ទៅជាមួយ​គេ។ លុះ​មក​ដល់​ចំណុច​ខាងលើ​ជនសង្ស័យ​២​នាក់​នោះ​ប្រាប់​ឱ្យ​ដោះ​ក្រវិល ​និង​ខ្សែ​.កមាសឱ្យទៅ​គេ រួច​ក៏​រុញ​​គាត់​ទម្លាក់​ពី​លើ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ទៅ៕

អំពើ​​ហិង្សា​ក្នុង​គ្រួសារ​​ប្តី​ទាញ​កាំ​បិត​វាយ​ក្បាល​ប្រ​ពន្ធ​បែក​ហូរ​ឈាម​


ខេត្ត​បន្ទាយមាន​ជ័យ ៖​ ​ប្តីប្រពន្ធឈ្លោះ​ប្រកែកគ្នា ឈានដល់កើតមានអំពើហិង្សា បុរស​ជា​ប្តីចាប់ទាញកាំបិតប៉័ងតោពណ៌សវាយ​ចំ​ក្បាល​ ប្រពន្ធចំនួន២ខ្នងកាំបិតបែក​ក្បាលឈាម​ហូរ​ កក្លាក់ព្រោះតែរឿងរាវជម្លោះក្នុងគ្រួសារ​បន្តិចបន្តួច ចំណែកបុរសជាប្តីបន្ទាប់ពីបង្ក​​របួស​ស្នាម​ត្រូវ​បានកម្លាំងនគរបាល​ប៉ុស្តិ៍ ​រដ្ឋ​​​​បាល​ភ្នំ​តូច​ចាប់​ឃាត់​ខ្លួន​បញ្ជូន​​​ទៅ​​អធិការដ្ឋាន ដើម្បីធ្វើ​ការ​សាក​សួរ ។ ហេតុ​ការណ៍​អំពើហិង្សា​នេះបានកើត​ឡើង​​​​កាល​ពី​​វេលា​ ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៩ មករា ឆ្នាំ២០១២ នៅភូមិភ្នំតូច​​ខាង​ជើង ឃុំភ្នំតូច ស្រុក​មង្គ​លបុរី ខេត្ត​បន្ទាយ​មានជ័យ ។   
លោកអនុសេនីយ៍ឯកយ៉ត សុផល អធិ​ការ​នគរ​បាលស្រុកមង្គលបុរីបានប្រាប់ថា បុរសជា​ប្តី​ឈ្មោះឈុត វណ្ណា អាយុ៤២ឆ្នាំ និងប្រពន្ធ​ឈ្មោះ​ម៉ៅ គា អាយុ៤៦ឆ្នាំ ២នាក់ប្តីប្រពន្ធនេះ មានទីលំនៅភូមិកើតហេតុខាងលើ មុខរបរ​លក់​បន្លែ ។ បើតាមការសាកសួរ​បុរស​ជា​ប្តីបាន​សារ​ភាព​ថា មូលហេតុដែលរូបគេឈាន​ដល់​ទាញ​​កាំបិត​ប៉័ងតោមក​​វាយ​ក្បាល​ប្រពន្ធ​​​នឹង​ ខ្នង​កាំ​បិត​នោះ គឺបណ្តាលមកពីប្រពន្ធ​របស់គេ​ប្រដៅ​មិន​ស្តាប់​ចចេស​រឹង​រូស ​ពេលខ្លួនមិនឱ្យ​ធ្វើ​អ្វីមួយ​នៅ​តែ​ធ្វើឌឺ​​​ដង​មិនព្រម​ស្តាប់​រូប​គាត់​ ជា​ប្តី​ទាល់​តែ​សោះ ​ទើប​​នៅ​​ថ្ងៃ​កើត​​ហេតុនោះរូបគេអត់ទ្រាំ​ពុំ​បាន​ក៏​ទាញ​​កាំបិត​មក​ វាយត្រូវ​២ខ្នង​កាំ​បិត​ចំក្បាល​តែម្តងទៅ ។
លោកអធិការនគរបាលស្រុកបានបន្តថា ការចាប់ឃាត់ខ្លួនបុរសរូបនេះ គឺធ្វើឡើង បន្ទាប់ ពី​ទទួលបណ្តឹង​ពីស្ត្រីរងគ្រោះជាប្រពន្ធ។ បច្ចុប្បន្ន​ជនល្មើសជាប្តីត្រូវ​បានរៀប​ចំសំណុំ​រឿង​ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់​តាម​ផ្លូវច្បាប់ ៕

ចោរ​ឆក់​ខ្សែ​.ក​តម្លៃ​​1ពាន់​ដុល្លារ​ នៅ​មុខ​​ផ្ទះ​មេ​ប៉ូលិស​បាន​ដោយ​សុវត្ថិ​ភាព


រាជ​ធានី​ភ្នំ​ពេញ​ ៖ ខណៈប៉ូលិស​ខណ្ឌ​មាន​​ជ័យ​​បង្ហាញ​មុខ​​ក្រុម​ចោរ​​ប្លន់​ដែល​បង្ក្រាប​បាន​ ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​ខណ្ឌ​សែ​ន​សុខ ក្រុម​ចោរ​ហាក់​ផ្គើន​​នឹង​សមត្ថ​កិច្ច​​ដោយ​ធ្វើ​សកម្ម​ភាព​​ជ​ា​បន្ត​ បន្ទាប់​។ ជាក់​ស្តែង​នៅ​វេលា​ម៉ោង​១២ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​​១១ មករា​ ​ក្រុម​ចោរ​បាន​​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​.ក​​​​​នៅ​​នឹង​មុខ​ផ្ទះ​របស់​លោក ​អធិការ​​​ប៉ូ​លិសខណ្ឌ​សែន​សុខ​ តែ​ម្តង។
បើ​តាម​ស្ត្រី​​ឈ្មោះ​​​ស៊ូ ផល្លី​ អាយុ​៣២​ឆ្នាំ​ មាន​ស្រុក​កំណើ​តនៅ​ខេត្ត​​កំពង់​ឆ្នាំង​​ រៀប​រាប់​ថា​ ​គាត់​​​ទើបនឹង​មក​លេង​​ផ្ទះ​បង​ប្អូន​​នៅ​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។ នៅ​ពេល​គាត់​​កំពុង​ជិះ​ម៉ូតូ​ឌុប​ក្មួយ​ម្នាក់ពី​ក្រោយ​​តាម​បណ្តោ​យ​ផ្លូវ ​ហា​ណូយ​ ដល់​មុខ​ឃ្លាំង​លក់​សម្ភារ​​សំណង់​យី​ហោ​អ៊ាត សុគន្ធា​ ដែល​គេ​ស្គាល់​ថា ​​ជា​ផ្ទះ​របស់​លោក​អធិការ​​​​​ប៉ូលិសខណ្ឌ​សែន​សុខ​ ស្ថិត​ក្នុង​ភូមិ​ពោង​ពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ក៏​ត្រូវ​ក្រុម​ចោរ​២នាក់​​​ជិះ​ម៉ូ​តូ​សេ​១២៥​ មិន​ស្គាល់​ស៊េរី ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ​.ក​​របស់​គាត់​ទម្ងន់​៤​ជី​ បន្តោង​ដាំ​ពេជ្រ​តម្លៃ​​​១ពាន់​ដុល្លារ​​យក​ទៅ​បាត់​ដោ​​យ​សុវត្ថិ​ភាព​។
បច្ចុប្បន្ន​​ប្រ​ជា​ពល​រដ្ឋ​​ទូ​ទៅ​បាន​​ត្អូញ​ត្អែរ​និង​បង្ហាញ​ពី​​កា​រ​ ព្រួយ​បារម្ភ​​​យ៉ាងខ្លាំង​​ ដែល​សកម្ម​ភាព ចោរ​កម្ម​​កើត​មាន​ញឹក​ញាប់​ និង​ច្រើន​រូប​ភាព​ ​ឯ​ជន​ល្មើស​​​ពុំ​សូវ​​ឃើញ​សមត្ថ​កិច្ច​ចាប់​
បាន​ ៕
 

អ៊ីរ៉ង់ ចោទប្រកាន់ អ៊ីស្រាអ៊ែល, អាមេរិក ថាបានសម្លាប់ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរ

តេអ៊ីរ៉ង់៖ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរមួយរូប របស់ប្រទេសអ៊ីរ៉ង់ បានស្លាប់ដោយសារ ការបំផ្ទុះ គ្រាប់បែកលើ រថយន្តមួយគ្រឿង នៅរដ្ឋធានីតេអ៊ីរ៉ង់ ហើយភ្លាមៗនោះដែរ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាន់ថា អាមេរិក និងអ៊ីស្រា អែល ជាអ្នកស្ថិតនៅពីក្រោយខ្នង នៃការសម្លាប់អ្នក វិទ្យា សាស្ត្រមួយរូបនេះ ។ ប្រការនេះបាននាំឲ្យ ជំហររបស់អន្តរជាតិ ទៅលើកម្មវិធី ផលិតអាវុធ បរមាណូ របស់ប្រទេសអ៊ីរ៉ង់នោះ កាន់តែមានភាពតានតឹង ឡើងផងដែរ។
ព័ត៌មានពីគេហទំព័រ Channel News Asia បានចេញផ្សាយនៅថ្ងៃទី១២ ខែមករា នេះឲ្យដឹងថា បន្ទាប់ពីការចោទ ប្រកាន់ពីសណាក់ រដ្ឋាភិបាលអ៊ីរ៉ង់នោះ សេតវិមានអាមេរិក បានចេញមុខ ភ្លាមៗដោយ ទាត់ទោលការ ចោទ ប្រកាន់នេះ។
លោកអនុប្រធានាធិបតី អ៊ីរ៉ង់ ម៉ូហាំម៉េដ រេហ្សា រ៉ាហ៊ីមី បានថ្លែងតាមកញ្ចប់ទូរទស្សន៍រដ្ឋ របស់ខ្លួនថា ការសម្លាប់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ គឺ លោក ម៉ូស្តាហ្វា អាម៉ាឌី រ៉ូហ្សាន នោះ មិនបានធ្វើឲ្យរាំងស្ទះ ដល់កម្មវិធី នុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់នោះទេ។ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រាប់ពីរបៀប សម្លាប់អ្នកវិទ្យាសាស្ត្រនោះថា មានមនុស្សប្រុសពីរនាក់ បានជិះម៉ូតូ រួច ហើយក៏គ្រវែងគ្រាប់បែកទៅលើរថយន្តរបស់អ្នកវិទ្យាសាស្ត្រនោះតែម្តង ដែល ទង្វើនេះវាស្រដៀងទៅនឹងការសម្លាប់អ្នកវិទ្យាសាស្ត្រ ៣នាក់ផ្សេងទៀត កាលពីពីរឆ្នាំមុន នេះ។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកបានប្រកាសថា អាមេរិកមិនបានជាប់ពាក់ព័ន្ធអ្វីបន្តិចទេ ទៅនឹងការ សម្លាប់រង្គាលអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់នោះ ហើយយើងតែងតែថ្កោលទោស ទៅលើសកម្មភាព នៃអំពើ ហិង្សាទាំងឡាយ រួមទាំងការសម្លាប់មនុស្សនេះដែរ។ អាម៉ាឌី រ៉ូហ្សាន អាយុ ៣២ឆ្នាំ បានស្លាប់ភ្លាមៗនៅក្នុង ការបំផ្ទុះ គ្រាប់បែកលើរថយន្ត ស្ថិតនៅមុខ សាកលវិទ្យាល័យមួយកន្លែងនៅភាគខាងកើតទីក្រុងតេអ៊ីរ៉ង់៕
Photo by DAP-NEWS

ប្រើល្បិច សុំ ដោយសារ ពេលម្ចាស់ម៉ូតូ ឈប់បទជើង លួចយកទៅបាត់ ០៤ថ្ងៃក្រោយជាប់ខ្នោះ

ភ្នំពេញ: បន្ទាប់ពីបាន ប្រើល្បិចយកម៉ូតូ គេចខ្លួនបាន០៤ថ្ងៃ ត្រូវម្ចាស់ម៉ូតូរកឃើញ ចាប់ខ្លួនឲ្យ សមត្ថកិច្ចចាត់ការ ចត់ការតាមច្បាប់។
នគបាលផ្នែកព្រហ្មទណ្ឌ នៃអធិការនគបាល ខណ្ឌសែនសុខ និយាយថា ឈុន រតនា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ នៅចំណុចដែលផ្ទះជួល ស្ថិតក្នុងក្រុមទី១១ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ។
អធិការនគរបាលខណ្ឌ សែនសុខ លោក ម៉ក់ ហុង បានឲ្យថា ជនសង្ស័យ ត្រូវបានចាប់ខ្លួន តាមរយៈលោក រ៉ា និងបងថ្លៃរបស់ខ្លួនដែលជាម្ចាស់ម៉ូតូ ប្ដឹងចោទប្រកាន់ថា ឈ្មោះឈុន រតនា បានលួចយកម៉ូតូម៉ាកសេ១២៥ របស់ខ្លួន កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃ ទី៦ ខែមករា នៅចំណុចប្លុកបូរីសរឡា តាមបណ្ដោយផ្លូវលេខ២០០៤ ខណៈដែលជនសង្ស័យបានប្រើល្បិចសុំជិះម៉ូ តូដោយសារ ហើយពេលដែលពួកគេឈប់ម៉ូតូបទជើងតូច ស្រាប់តែជនសង្សយ័ចាក់សោជិះយកទៅ បាត់។
លោកអធិការបន្ដថា រហូតដល់ថ្ងៃទីទី១០ ខែឆ្នាំដដែល ម្ចាស់ម៉ូតូបានតាមរកជនសង្សយ័ ឃើញ ហើយក៍បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ដោយឡែកម៉ូតូត្រូវជនសង្សយ័លក់យក លុយផឹកស៊ីជិតអស់ហើយ។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាង សុំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានី៕
Photo by DAP-NEWS

ទទួលទាន​សាច់​ក្រហម​ច្រើន ងាយ​កើត​មហារីក​ក្រ​លៀន​


អ្នក​ស្រាវជ្រាវ​គ្រាន់តែ​ទូន្មាន​មនុស្ស​គ្រប់​គ្នា​ចូរ​បន្ថយបរិមាណ​សាច់​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​មិន​ត្រូវ​បោះបង់​ទាំងស្រុង​ឡើយ
អ្នក ស្រាវជ្រាវ គ្រាន់តែ ទូន្មាន មនុស្ស គ្រប់ គ្នា ចូរ បន្ថយបរិមាណ សាច់ ក្រហម ក្នុង របប អាហារ ប្រចាំថ្ងៃ គឺ មិន ត្រូវ បោះបង់ ទាំងស្រុង ឡើយ
ភ្នំពេញ:អ្នក​ដែល​ទទួលទាន​សាច់​ក្រហម​ច្រើន​ប្រឈម​នឹង​ការកើត​ មហារីកក្រលៀន​ខ្ពស់ជាង​១៩​ភាគរយ ធៀប​នឹង​ធម្មតា ។ នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​ទើបត្រូវបាន​ប្រកាស​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​ អាមេរិក ។​
​    ​ជនជាតិ​អាមេរិក​៥០០.០០០ នាក់ មាន​អាយុ​ពី​៥០​ឆ្នាំ​ឡើង ត្រូវបានអញ្ជើញ​ឱ្យ​ចូលរួម​ស្រាវជ្រាវ​តាមដាន​អំពី​ទម្លាប់​ទទួលទាន​, រួមមាន​ទាំង​កម្រិតប្រើប្រាស់​សាច់​ក្នុង​រយៈពេល​៩​ឆ្នាំ ។ លទ្ធផល​ចុងក្រោយ គឺមាន​មនុស្សប្រមាណ​១.៨០០​នាក់ ត្រូវបាន​វិនិច្ឆ័យ​កើត​មហារីក​ក្រលៀន ។​
​    ​ជា​មធ្យម​បុរស​ដែល​ចូលរួម​ក្នុង​ការស្រាវជ្រាវ​ទទួល​ទាន​ប្រមាណ ពី​៥៧-៨៧​ក្រាម​សាច់​ក្រហម​ក្នុង​មួយ​ថ្ងៃ ក្នុង​ពេល​ស្ត្រី​ទទួលទាន​តែ​ពី​២៨-៥៧ ក្រាម ។ របាយការណ៍​ស្ថិតិ​ក៏​បង្ហាញឱ្យឃើញថា អ្នក​ដែល​ទទួលទាន​សាច់ក្រហម​ខ្ពស់បំផុត​(​ប្រមាណ​១១៤​ក្រាម​ក្នុង​មួយថ្ងៃ​) ត្រូវបាន​វិនិច្ឆ័យ​លទ្ធភាពកើត​មហារីក​ក្រលៀន​ខ្ពស់ជាង​១៩​ភាគ រយ ធៀប​នឹង​អ្នក​ទទួល​ទាន​តិច​បំផុត (​ប្រមាណ​២៨​ក្រាម​) ។ ការស្រាវជ្រាវ​នេះ​បាន​គិត​ទៅ ដល់​កត្តា​ទូទៅ​ផ្សេងៗ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ជំងឺ​ដូចជា​ ៖ របប​ទទួលទាន​, របៀបរបប​រស់នៅ​, អាយុ​, ជាតិ​សាសន៍​, ទម្លាប់​ជក់បារី​, ផឹកស្រា ឬ​ជំងឺ​លើសឈាម​, ទឹកនោម​ផ្អែម​…​។​
​    ​របាយការណ៍​មួយ​ថ្មីៗ​នេះ​ដែរ​នៅលើ​ទស្សនា​វ​ដ្តី​ជីវជាតិ​អា​មេរិក​ នៅចង្អុលបង្ហាញ​ថា មាន​បរិមាណ​សារជាតិ​គីមី​ពុល​ដ៏​ច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​ពពួក​សាច់​ អាំង​ពណ៌​ក្រហម ។ ហើយ​នេះ​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​កើន​គ្រោះថ្នាក់​មហារីក ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​, ការ​ទទួលទាន​សាច់​ក្រហម​ច្រើន នៅបង្ក​ជា​បញ្ហា​សុខភាព​មួយចំនួនទៀត ពិសេស​គឺ​ធ្វើឱ្យ​កើន​ផ្ទាំង​ច្បាម​ប្រមូលផ្តុំក្នុង​គែម​សរសៃឈាម ។​
​    ​ថ្វី​ត្បិត​ដូច្នោះ​, ពួក​អ្នក​ស្រាវជ្រាវ​គ្រាន់តែ​ទូន្មាន​មនុស្ស​គ្រប់​គ្នា​ចូរ​បន្ថយបរិមាណ​ សាច់​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​មិន​ត្រូវ​បោះបង់​ទាំងស្រុង​ឡើយ ។ “​ព្រោះ​សាច់​ក្រហម​ជា​ប្រភព​ចាំបាច់​ផ្គត់ផ្គង់​ដែក​និង​ប្រូតេអ៊ីន​”, បណ្ឌិត Mohammed El- faramawi មានប្រសាសន៍ ។​
​    ​ទន្ទឹម​នោះ ដើម្បី​រារាំង​បរិមាណ​សារ​ជាតិគីមី​កើតមាន​ក្នុង​ដំណាក់កាលកែច្នៃ​សាច់​, អ្នកជំនាញការ​ជីវជាតិ​មួយរូប​ក៏​ទូន្មាន​ថា មិន​ត្រូវ​អាំង​សាច់​ផ្ទាល់លើ​អណ្តាតភ្លើង ឬ​លើ​ផ្ទៃ​លោហៈ​ក្តៅ ត្រូវបំព្រួញ​ពេលវេលា​ចម្អិន​និង​ប្រើម៉ា​យ​ក្រូ​វ៉េវ​ដើម្បី​ចម្អិន​សាច់​ មុន​ពេល​យក​ទៅ​ច្នៃ​នៅ​សីតុណ្ហភាព​ខ្ពស់ ៕

នួន​ ជា ទទួល​ស្គាល់​គោល​នយោបាយ​ខ្លះ​ តែ​នៅ​តែ​ទាមទារ​ឯកសារ​ដើម


នួន ​ជា​ អតីត​បង​ធំ​ទី​ពីរ​​នៃ​របប​ខ្មែរក្រហម (រូបថត៖ Reuters)
នួន ជា អតីត បង ធំ ទី ពីរ នៃ របប ខ្មែរក្រហម (រូបថត៖ Reuters)
នួន ​ជា​ អតីត​បង​ធំ​ទី​ពីរ​​នៃ​របប​ខ្មែរក្រហម​បាន​សារភាព​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ខ្មែរក្រហម​បាន​បង្កើត​កង​សន្ដិសុខ​ពិសេស​ដែល​សុទ្ធសឹង​តែ​ជា​កុមារ​មិន​ ទាន់​គ្រប់​អាយុ​សម្រាប់​ការពារ​ពួក​កម្មាភិបាល​នៅ​ក្នុង​ពេល​កំពុង​តស៊ូ​ ប្រដាប់​អាវុធ​នៅ​ក្នុង​ព្រៃ។
នួន ​ជា​បាន​លើកឡើង​យ៉ាង​ដូច្នេះ ​នៅ​ពេល​ដែល​សហ​ព្រះរាជ​អាជ្ញារង​អាមេរិក​កាំង ​លោក​ដែល ​លីហ្ស៊ាក់ ​(Dale Lysak) ​បាន​ចោទ​សួរ​ដេញ​ដោល​ពី​មូលហេតុ​នៃ​ការ​ជ្រើសរើស​កុមារ​ឲ្យ​ធ្វើ​ជា​អ្នក​ ការពារ​ផ្នែក​សន្ដិសុខ​ និង​ការ​កកើត​នៃ​ចលនា​ប្រដាប់​អាវុធ។ ​ក៏ប៉ុន្ដែ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​អាយុ​៨៥​ឆ្នាំ ​រូប​នេះ​ បាន​បដិសេធ​ថា​ ពួក​កុមារ​ទាំង​នេះ​មិនមែន​ជា​ក្រប​ខ័ណ្ឌ​យោធា​នោះ​ទេ។
«ជា​កង​ការពារ​កម្មាភិបាល​ពី​ដើម​ ជា​កង​សម្រាប់​ជូន​កម្មាភិបាល​ដើរ​ធ្វើ​ការងារ​ គ្មាន​អាវុធ​អីៗ​ទេ។​ ដូច្នោះ​មិនមែន​កង​យោធា​នោះ​ទេ។ ​កុមារ​ក្មេង​អស់​នេះ ​វា​ឃ្វាល​គោ​ផង​ ហើយ​វា​ជួយ​មើល​កម្មាភិបាល​ផង។ ​ជា​កូនចៅ​របស់​គេ ​បង​ប្អូន​របស់​គេ។ ​គេ​ការពារ​បង​ប្អូន​គេ។​ បើ​តាម​ខ្ញុំ​ចាំ ​អាយុ​ពី​១៤ ​១៥​ឆ្នាំ»។
អង្គុយ​នៅ​លើ​រទេះ​រុញ​ នួន​ ជា​ ដែល​បាក់​ធ្មេញ​ស្ទើរ​តែ​គ្មាន​សល់​មួយ​គ្រាប់​បាន​បង្ហាញ​ការ​ខឹង​ច្រឡោត​ ចំពោះ​ការ​ចោទ​សួរ​របស់​សហ​ព្រះរាជ​អាជ្ញា​អាមេរិកាំង​ម្ដងៗ ​រួមទាំង​ធ្វើ​ការ​វាយ​បក​ទៅ​លើ​សហ​ព្រះរាជ​អាជ្ញា​ដដែល​នេះ​ថា ​សហ​ព្រះរាជ​អាជ្ញារង​មិន​ដែល​ស្គាល់​អ្នក​ក្រ។
នួន ​ជា​បាន​បដិសេធ​មិន​ផ្ដល់​ចម្លើយ​ទៅ​លើ​ឯកសារ​ជា​ច្រើន​ ហើយ​បាន​ធ្វើ​ការ​ទាមទារ​សារ​ជា​ថ្មី​ម្តង​ទៀត​ ឲ្យ​សហព្រះរាជ​អាជ្ញា​ផ្ដល់​នូវ​ឯកសារ​ដើម​ជូន​គាត់។
យោង​តាម​លោក​ Dale Lysak​ នៅ​ឆ្នាំ​១៩៦៦​ ពួក​ខ្មែរក្រហម​បាន​លើក​ទិស​ដៅ​មួយ​ថា ​ត្រូវ​តែ​កម្ទេច​ និង​ផ្ដួល​រំលំ​«ពួក​ចក្រព័ត្តិ​អាមេរិក» ​និង​វណ្ណៈ​ជិះជាន់​ទាំង​អស់ ​ហើយ​មាន​តែ​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ ​និង​គោល​ការណ៍​នយោបាយ​ទេ ​ទើប​សម្រេច​គោល​ការណ៍​នេះ​បាន។
ក៏ប៉ុន្ដែ​នួន ​ជា​បាន​បដិសេធ​ដោយ​និយាយ​ថា​ ពួក​ខ្មែរក្រហម​មាន​គោល​ការណ៍​តស៊ូ​ធ្វើ​នយោបាយ​ច្រើន​ជាង​ការ​តស៊ូ​តាម​ ប្រដាប់​អាវុធ។ ​នួន ​ជា​ក៏​បាន​បដិសេធ​ផងដែរ​គឺមិនព្រម​ផ្ដល់​ចម្លើយ​ថា ​តើ​អ្នកណា​ជា​អ្នក​សម្រេច​ជ្រើសរើស​កង​សន្ដិសុខ​កុមារ​ទេ​ ហើយ​បាន​បដិសេធ​មិន​ព្រម​បង្ហាញ​គោល​នយោបាយ​ខ្មែរក្រហម​នៅ​ក្នុង​ការ​កំណត់​ គោលដៅ​សត្រូវ​របស់​បក្ស​កុម្មុយនិស្ដ​របស់​ពួក​ខ្មែរក្រហម​ទេ។ ​ក៏ប៉ុន្ដែ​នួន ​ជា​បាន​បង្ហើប​ថា​ អ្នក​ដែល​រំខាន​កិច្ចការ​ផ្ទៃក្នុង​នៃ​ចលនា​តស៊ូ ​និង​អ្នក​ដែល​ត្រូវ​គេ​សង្ស័យ​ថា ​បាន​ផ្ដល់​ដំណឹង​ដល់​ការ​ទម្លាក់​គ្រាប់បែក​បេ​៥២ [B-52]​​គឺ​ជា​សត្រូវ​របស់​ខ្មែរក្រហម។
សូម​បញ្ជាក់​ថា ​នួន ​ជា​គឺ​ជា​ជន​ជាប់​ចោទ​តែ​ម្នាក់​គត់​នៅ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​បី​នាក់​​ នៅ​ក្នុង​សំណុំរឿង​០០២​ ដែល​ត្រូវ​បាន​នាំយក​មក​កាត់​ទោស​ ហើយ​ត្រូវ​សួរ​ដេញដោល​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ។ ​ដោយ​ឡែក ​លោកក្លាន ​ហ្វ៊ីត ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ​និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​មក​ពី​ខេត្ត​រតនគីរី ​បាន​បញ្ចប់​ការ​ផ្ដល់​សក្ខីកម្ម​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ដែរ៕

ដឹកកូនប្រុស ទៅភ្ជាប់ពាក្យ នៅម៉ាឡៃ ត្រូវរថយន្តកាម៉ាស់ ៣ គ្រឿងបុកគៀប សងខាង ស្លាប់កូនស្រីពៅ របួសធ្ងន់៦នាក់

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ ដែលគេដឹងថា មានប្តីជាមន្រ្តីនរគបាល សេដ្ឋកិច្ច នៅខេត្តបន្ទាយមានជ័យនោះ បានបាត់បង់ កូនស្រីពៅ របស់ខ្លួន ហើយខ្លួនឯង រួមជាមួយកូនៗ និងសាច់ញាតិសរុប៦ នាក់ផ្សេងទៀត បានររបួសធ្ងន់កំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យមង្គលបុរី កាលពីវេលាម៉ោង ៦៖៤៥នាទី ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ តាមបណ្តាយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដោយសាររថយន្តកាម៉ាស់ ចំនួន៣គ្រឿង មកពីមុខ និងពីក្រោយ បានបុកគៀប ជាប់កណ្តាល ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំង អស់មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា ជនរងគ្រោះទាំងអស់ បើកបររថយន្តឡង់គ្រីស័រ មួយគ្រឿង ដោយស្រ្តីជាម្តាយ ដឹកកូនប្រុស ទៅភ្ជាប់ពាក្យ ជាមួយ នារីម្នាក់នៅ ឃុំបន្ទាយអំពិល ស្រុកម៉ាឡៃ ស្រាប់តែដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ នេះតែម្តងទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានធ្វើដំណើរមកកាន់កន្លែងកើតហតុ ដើម្បីជួយយកជនរងគ្រោះ មួយចំនួន ចេញពីរថយន្ត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមួយសន្ទុះក្រោយមក សេចក្តីរាយការណ៍ពីមន្ទីរពេទ្យបានឲ្យដឹងថា កូនស្រីពៅបានស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ សមត្ថកិច្ចបាននាំយករថយន្តទាំង៤គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS