Tuesday, September 20, 2011

បុរស​រត់ម៉ូតូឌុប​ម្នាក់​ ​​ផឹកទឹកសណ្តែក​​អស់​មួយកំប៉ុង​ បាត់ម៉ូតូ​អស់​មួយគ្រឿង​


រាជធានីភ្នំពេញ​​​​ ៖ ​​បុរស​ជា​​​អ្នករត់​ម៉ូតូឌុប​​​​ម្នាក់​ត្រូវ​​ថ្នាំសណ្តំ​​​​​ បាន​​បាត់​ម៉ូតូ​​​ម៉ាកឌ្រីម​​ C125 មួយ​គ្រឿង​ ខណៈ​ពេល​​ដែលឌុប​មនុស្ស​​​ប្រុស​​​​ចំនួន​២នាក់​ទៅ​​ទំនប់​កប​់​ស្រូវ។ ករណីនេះ​​​កើត​ឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​​១៨ កញ្ញា ​​រហូត​ដល់​​ម៉ោង​​​៣​​រសៀល​ថ្ងៃ​ដដែល ​​​ទើបប៉ូលិស​​​​សង្កាត់​​​កំបូល​​​​ប្រទះ​ឃើញ ​ហើយ​​ទូរស័ព្ទ​​ប្រាប់បង​ប្អូន​ និង​បញ្ជូន​ជន​រងគ្រោះ​​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​​​​ព្រះ​កុសុមៈ ។
បុរស​ដែល​​ត្រូវ​​ថ្នាំ​សណ្តំ​​​មានឈ្មោះ​​​​ដាវ​ សែន ​​អាយុ​​​៤៤​ឆ្នាំ ​មុខ​​​​របរ​ជាអ្នក​​​រត់ម៉ូតូូឌុប មានស្រុក​កំណើត​​នៅភូមិ​​​​​​លូ​​២ ​ឃុំ​កំពង់​លាវ ស្រុកកំពង់​លាវ ​ខេត្តព្រៃវែង ស្នាក់​នៅ​វត្ត​ច្បា​រអំពៅ ​​ក្នុង​ខណ្ឌមានជ័យ ​​​បាន​ឱ្យដឹ​ង​​​​ទាំង​​​នៅ​រវើ​រវាយ​​ថា កាលពីព្រឹក​​ថ្ងៃទី​១៨ កញ្ញា ​​មាន​មនុស្ស​ប្រុស​​២​នាក់ ​​​​​ឈរ​នៅ​មុខ​មន្ទីរពេទ្យ​​​គន្ធបុប្ផា​​ ​ហើយ​បាន​ហៅ​​គាត់​​ឱ្យឌុប​​​ពួកគេ​ទៅ​​ទំនប់​កប់​ស្រូវ ​​​ទាំង​​ទៅ​ទាំង​មក ​​ព្រោះមានកូនឈឺ​កំពុង​​​ដេក​នៅ​ក្នុង​មន្ទីរពេទ្យ​ ។
ជនរងគ្រោះ​​បាន​បន្តទៀត​​ថា នៅ​ពេលដែល​​គាត់ឌុប​ទៅជិត​ដល់​​គោល​ដៅ​​ហើយ​នោះ​ ស្រាប់​តែ​​​មាន​​​​កន្លែង​​ផឹកស៊ី​មួយ​​​នៅ​តាមផ្លូវ​ ហើយ​បុរស​​ទាំង​២នាក់​​នោះ​​បាន​​ឱ្យគាត់​​​​ឈប់​ និង​ហៅ​គាត់​​ឱ្យ​ចូល​ផឹកស៊ី​​​ជាមួយ​ ​ប៉ុន្តែ​រូបគាត់​​​អត់ចេះ​​ផឹក​​ស្រា​​​បុរស​នោះ​​ក៏​​ហុច​​​​​ទឹកសណ្តែក​​ ​ឱ្យ​គាត់​ផឹក​។ លុះពេល​គាត់​ផឹក​ទឹកសណ្តែក​​អស់​មួយ​កំប៉ុង​ ក៏​សន្លប់​​​​​បាត់ស្មារតី​​​​តែ​ម្តង​។
ចំណែក​ស្ត្រី​​​ឈ្មោះ ឃឹម ស្រី​ឃឿន ​អាយុ​​​​​​៤២​ឆ្នាំ ​ត្រូវជា​ប្រពន្ធ​របស់​​​បុរស​រងគ្រោះ​​​​ បាន​​ឱ្យដឹង​ថា ​​ប្តីរបស់គាត់​​​​​ទើបតែ​ខ្ចី​ប្រាក់​​ពី​អង្គការ​​​​​យក​​មកទិញ​​ ម៉ូតូម៉ាកឌ្រីម​ C125 ស៊េរី​​​២០០៧ ​​​ពណ៌​ខ្មៅ​​​ ពាក់​ស្លាកលេខ​​​ភ្នំពេញ 5712 យក​ពី​ស្រុក​កំណើត​​​មក​រត់​ឌុប​​នៅ​ភ្នំពេញ​​​នេះ​ ​​បាន​តែ​រយៈ​ពេល​​មួយ​ខែ​​ប៉ុណ្ណោះ​ ស្រាប់តែ​​​មានបញ្ហា​នេះ​​កើតឡើង​​តែម្តង​៕

បើកម៉ូតូមិនប្រកាន់ស្តាំបុកគ្នាស្លាប់ម្នាក់ របួស3នាក់




រាជធានីភ្នំពេញ​​​​ ៖ ​យុវជនម្នាក់​បានស្លាប់​បាត់​បង់ជីវិត​​​ ហើយ​មនុស្ស​​​​៣នាក់​​ទៀត​​​បាន​រង​​របួសធ្ងន់​​ដោយសារ​​​គ្រោះថ្នាក់​ចរា​ ចរណ៍​​​​ដ៏រន្ធត់​មួយ​​ដែលបានកើតឡើង​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​​១ ​ស្ថិតក្នុងភូមិ​ដើម​អំពិល​​​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ កាលពី​វេលាម៉ោង​​​​៦​និង​​​​៤០​នាទី​​​​ល្ងាច​ ថ្ងៃទី​​​១៨ កញ្ញា ​ឆ្នាំ​​២០១១ ។ ឧប្បត្តិ​ហេតុ​​​​​ដ៏​រន្ធត់នេះ​​បង្កឡើង​​ដោយ​​សារ​​ម៉ូតូូ​២គ្រឿង ​​​បើកបរ​បញ្ច្រាស​ទិសគ្នា ហើយ​​​បុកគ្នា​យ៉ាង​​ពេញ ទំហឹង​។
តាមប្រភពព័ត៌មាន​​​​ពី​កន្លែងកើតហេតុ​​​​បាន​ឱ្យ​ដឹង​ ថា ​​យុវជនដែល​ស្លាប់ក្នុង​ហេតុការណ៍​ខាង​លើ​ឈ្មោះ​​​​សុន កំសត់ អាយុ​​១៨ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​​​ជួល​ភូមិ​​​កោះនរា សង្កាត់​​និរោធ ខណ្ឌមានជ័យ​។ ​​មុន​ពេល​​ជួប​​គ្រោះ​ថ្នាក់​នោះ​ឈ្មោះ​​​សុន​​ កំសត់ ​​បាន​​ជិះម៉ូតូម៉ាក Fino ពណ៌​ឈាមជ្រូក​​​ ពាក់​ស្លាក​​លេខ ​ភ្នំពេញ 1AK-6011 ធ្វើដ​ំណើរ​​​ត្រឡប់​​មក​​ពីទិញ​​ម្ហូប​នៅ​​ផ្សារ​​​ច្បារអំពៅ ដើម្បី​ត្រៀម​​ធ្វើ​ចង្ហាន់​​ទៅវត្ត​នាព្រឹក​ថ្ងៃ​ទី​​​១៩ កញ្ញា ​ដោយ​​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​​ពីលិច​​ទៅ​​កើត លុះ​​មក​​ដល់​ចំណុច​​​កើត​ហេតុ​​ក៏​បុកជាមួយ​​​ម៉ូតូម៉ាក​​​​ស្មាស់ ​​ពណ៌ខ្មៅ ​​​ដែលធ្វើ​​​ដំណើរ​​​បញ្ច្រាស​​ទិស​ដៅ​គ្នា ពីកើត​ទៅ​​លិច បណ្តាល​​ឱ្យ​​​​​ដួលបោក​ក្បាល​​​​​​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​​កើត​ហេតុ ​។ ​​​ចំណែក​​​​ឯ​អ្នក​រួម​​​​ដំណើរ​​​​ជាមួយ​​ម្នាក់​ទៀត​ ​​បាន​រង​​របួស​​ធ្ងន់​​​​ធ្ងរ​ដែរ​។ ​​ដោយឡែក​អ្នកជិះ​​ម៉ូតូម៉ាក​​​ស្មាស់ ឌុបគ្នា​២នាក់​ប្តី​ប្រពន្ធ​​​​​ក៏រង​​របួស​ធ្ងន់​ទាំង​អស់​គ្នា​។
ករណី​​ខាងលើនេះ សមត្ថកិច្ច​​​បានចុះទៅ​​​វាស់​វែង​​ ហើយ​ដក​ហូត​​​​ម៉ូតូ​ទាំង​​២គ្រឿង​​​ទៅរក្សា​ទុក​​នៅការិយាល័យ​​ជំនាញ​​​​ ដើម្បី​ចាត់ការ​តាមច្បាប់​​​។ ​សមត្ថកិច្ច​​​សន្និដ្ឋាន​​​ជា​ជំហាន​ដំបូង​ថា ​គ្រោះថ្នាក់​​​​​​ចរចារណ៍​នេះ បង្កឡើង​​​ដោយ​អ្នកជិះ​ម៉ូតូម៉ាក​ស្មាស់​​បើក​បរ​មិន​ប្រកាន់​​ស្តាំ​វ៉ា​ រថយន្ត​​​ជ្រុលទៅ​​បុកម៉ូតូ Fino បណ្តាល​ឱ្យ​មាន​​អ្នក​​ស្លាប់ និង​​រង​របួស​ធ្ងន់ធ្ងរ​​​​កើត​ឡើង​​​​។ ម្យ៉ាង​ទៀត​​​ដោយសារ​អ្នក​​ស្លាប់​ជិះម៉ូតូ​​​អត់​ពាក់​មួក​សុវត្ថិ​ភាព​ផង។ ​
ដោយ​ឡែក​​គ្រោះ​ថ្នាក់​ចរាចរណ៍២​ករណី​នៅ​កន្លែង​​ផ្សេង​​គ្នា​ទៀត បាន​បង្ក​ឡើង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ​​ដែរ​នោះ គឺ​ទី​១ រថយន្ត​​​កូ​រ៉េ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ មួយ​គ្រឿង​​បើក​បរ​ដោយ​ឈ្មោះ​ហុង អាយុ​២៨​ឆ្នាំ ​បា​ន​បើក​បុក​​បង្គោល​ភ្លើង​នៅ​អម​ផ្លូវ​លេខ​៣៧១ ក្នុង​ភូមិ​​ត្នោត​ជ្រុំ សង្កាត់​​បឹង​ទំ​ពុន ខណ្ឌ​មាន​ជ័យ បណ្តាល​ឱ្យ​​បាក់​បង្គោល​ភ្លើង​អស់មួយ​ដើម​ ​និង​បែក​ប្រ​អប់​កុង​ទ័រ​​ភ្លើង​​មួយ​ប្រ​អប់ ខូច​ខាត​ម៉ូតូ​​២​គ្រឿង​ តែ​មិន​​បណ្តាល​ឱ្យ​មាន​មនុស្ស​​ណា​រង​របួស ឬ​ស្លាប់​​​ឡើយ​។
ហេតុ​ការណ៍​នេះ​ បាន​​កើត​​​ឡើង​កាល​ពី​វេ​លា​ម៉ោង​៦​និង​១២​នាទី​​ល្ងាច​ថ្ងៃ​ទី​១៧ កញ្ញា ​ឆ្នាំ​២០១១ ក្រោយ​​​ហេតុការណ៍​​អ្នកបើកបរ​​​​បាន​រត់​​​​គេចខ្លួន​​​បាត់​។ រី​ឯ​ករណី​មួយ​ទៀត​​ កើតឡើង​កាល​ពី​វេ​លា​ម៉ោង​៦​​និង​២០​នាទី ​នៅ​ចុង​ផ្លូវ​លេខ​១១០ ត្រង់​ចំណុង​​កំពង់​ចម្លង​ចំពុះ​ក្អែក​ស្ថិត​ក្នុង​ភូមិ​ចំពុះ​ក្អែក​ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មាន​ជ័យ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ បើក​បរ​ដោយ​ឈ្មោះ​ម៉ក់ វិច្ឆ័យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្រ​វឹង​ធ្លាក់​ភ្នែក ហើយ​​បើក​​រថយន្តទៅ​បុក​ផ្ទះ​ប្រ​ជា​ពលរដ្ឋ​​២​ល្វែង​ បណ្តាល​​ឱ្យ​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។ ជាង​នេះ​ទៅ​ទៀត​​នៅ​មុន​ពេលបុក​​ផ្ទះ​​​ប្រជា​​ពលរដ្ឋ​​ គឺ​រថយន្ត​បើក​បុក​​ដើម​​ក្រ​ខុប​មួយ​ដើមឡើង​​​​រលើង​ដល់​​​ឫស​​​ ។
ករណី​គ្រោះ​ថ្នាក់​ទាំង​ពីរ​នេះ សមត្ថ​កិច្ច​បាន​ចុះ​វាស់​វែង​ និង​​ដក​ហូត​រថយន្ត​បង្ក​​ទាំង​២​គ្រឿង​ ​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ជំនាញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕

អង្គុយ​​​​ផ្អែក​​ជញ្ជាំង​ស័ង្កសី​​​ចរន្ត​អគ្គិសនី​​​ឆ្លង​​ឆក់​ធ្លាក់ទឹក​​ស្លាប់​


រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​ត្រូវចរន្ត​​អគ្គិ​សនី​​​​ឆ្លង​​​​តាមជញ្ជាំង​​​ស័ង្កសី ​ឆក់​​ធ្លាក់​ទឹក​​ ហើយ​​​​ស្លាប់​​​​នៅពេល​បញ្ជូន​​​ទៅ​មន្ទីរ​ពេទ្យ​​​​បង្អែក​​​​សម្តេច​ឪ គីឡូ​ម៉ែត្រ​លេខ​​​​៦ ​។ ចរន្ត​​អគ្គិសនី​​ឆក់​ពេល​បុរស​នោះ​​ឡើងពី​ទឹក​​​ទៅ​​អង្គុយ​​​​ផ្អែក​ ជញ្ជាំង​​​​ស័ង្កសី​ផ្ទះរបស់​ខ្លួន​។
ហេតុ​​ការណ៍នេះ​​កើតឡើង​​កាលពីវេលា​ម៉ោង​​៣​និង​​​​ ៣០នាទី​​រសៀលថ្ងៃទី​​​​​១៨ ​កញ្ញា នៅ​​ក្នុង​​​ក្រុមទី​​​៦ ​​ភូមិ​​​ក ​​​សង្កាត់ច្រាំង​​​ចំរេះ​ទី​​២ ​ខណ្ឌ​ឫស្សីកែវ​។ ​ជន​​រង​គ្រោះ​ឈ្មោះ​​សុប ឡោះ ​អាយុ​​​៤៣​ឆ្នាំ ​ជនជាតិអ៊ិស្លាម​។​
ប្រភព​​​ព័ត៌មាន​​ឱ្យដឹង​ថា ​បុរស​​​​រូបនោះ​​​ចុះ​​ពី​ផ្ទះ​​ដើ​រ​​​​​​​​តាម​ស្ពាន​​ទៅ​ងូត​ទឹក​ ហើយ​​បន្ទាប់​​​មក​​អង្គុយ​​ផ្អែក​​ទៅ​នឹង​ស័ង្កសី​​ជញ្ជាំង​​ផ្ទះ ស្រាប់​តែ​​​ត្រូវ​ចរន្ត​អគ្គិសនី​​​​ឆក់​​​ធ្លាក់​ទឹក​។​ ភ្លាម​​នោះ​អ្នកភូមិ​​​នាំគ្នា​​​​​​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​​បង្អែក​​​ សម្តេច​ឪ ​​គីឡូម៉ែត្រលេខ​​​៦ ​​​តែ​ជនរងគ្រោះ​ស្លាប់បាត់ទៅហើយ​។
ប្រភព​ព័ត៌មាន​​ឱ្យដឹង​ទៀតថា ​​លំនៅ​ឋាន​របស់​​ជនជាតិ​អ៊ិស្លាម​​នោះ​​​ស្ថិតនៅ​លើ​​​ទឹក​មាត់​ច្រាំង​​ ទន្លេ​សាប ​​ហើយ​​គាត់​​​បាន​​​ត​ខ្សែ​ភ្លើង​​មាន​​ដាច់​រលាត់​ប៉ះ​ស័ង្កសី ​ទើប​ឆ្លង​​ចរន្ត​​​​​​ឆក់ស្លាប់​​​​​បែប​នេះ​​។ សពត្រូវ​ក្រុម​គ្រួសារ​​​​​បញ្ជូនទៅ​ធ្វើ​បុណ្យ​​​នៅ​ផ្ទះ​​បង​ប្អូន​​ក្បែរ ​នោះ​​៕

ស្ត្រីវ័យចំណាស់​​​ម្នាក់​ចង.កសម្លាប់​ខ្្លួន​​​ ព្រោះ​ពិបាក​​ចិត្ត​រឿង​​រ៉ាវ​កូនចៅ​


ខេត្ត​មណ្ឌលគិរី​​​​​ ៖ ​ស្ត្រី​វ័យចំណាស់​​​ម្នាក់​ជា​ជន​ជាតិ​​ព្នងភាគតិច​​​​​​​ រស់នៅ​ភូមិ​​ជ្រៃសែន ​សង្កាត់​មនោ​រម្យ ​​​ក្រុង​​សែន​​មនោរម្យ ​​​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង.ក​ស្លាប់​​​​​​ ​នៅនឹង​ដើម​ដង្កៀប​ក្តាម​​ ក្បែរ​​បន្ទាយ​ទាហាន​ខេត្ត ក្នុង​ក្រុ​ង​សែន​មនោរម្យ បង្ក​​​ឱ្យ​​មាន​ការ​​​ភ្ញាក់ផ្អើល​​​កាល​​ពីវេលា​ព្រឹកថ្ងៃទី​​​១៨ កញ្ញា ​​២០១១​។
តាមការរៀប​រាប់​​ពីកូនប្រសា​​​របស់​សព​​ស្ត្រី​ចំណាស់ ​​នេះ​បាន​​ឱ្យដឹង​ថា ​ម្តាយក្មេក​​​ដែល​ចង.ក​សម្លាប់ខ្លួន​នេះឈ្មោះ​​​​ធឿង ​ធឿត ​​អាយុ​ប្រហែល​​​​៥០ឆ្នាំ ​និង​​​មាន​​កូន​ចៅ​​ជាច្រើននាក់​។ ​គាត់បាន​បន្តទៀត​ថា ​តាមការ​សង្កេត​​មួយ​រយៈ​​កន្ល​ងមក​នេះ ម្តាយក្មេក​​​របស់គាត់​​ដូចជា​មាន​​​ការ​ខ្វល់​ខ្វាយ​ពិបាកចិត្ត​ខ្លាំងណាស់ ​​ដោយ​សារតែ​កូន​ប្រុសរបស់គាត់​​​ម្នាក់​ បានដើរ​​​ពាលា​អាវ៉ា​សែ ​បំផ្លិច​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​​ និង​លុយ​កាក់​របស់​គាត់​អស់ជាច្រើន​​​ ដូច្នេះ​ហើយទើប​​​រូបគាត់​ចេះ​តែ​​គិត​ច្រើន​​ ណាមួយ​​ស្ថានភាពក្នុងគ្រួសារ​​​កាន់តែ​ធ្លាក់​​​ដុន​ដាប​ទៅ​ៗ ​។
ចំណែក​ឯ​​កូន​ប្រុស​​​​​ដែល​​តែង​តែ​​​​បំផ្លាញទ្រព្យ ​សម្បត្តិ​​​នោះ​ បច្ចុប្បន្ន​ត្រូវជាប់​គុក​ទៀត​ផង។​ ​នេះ​ជា​បញ្ហា​​​មួយដែល​កូនចៅទាំងអស់នៅក្នុង​​ផ្ទះ​កត់​សម្គាល់​​​​ឃើញ​ថា ​អារម្មណ៍ និង​អត្តចរិត​​របស់​ម្តាយហាក់​បីដូច​​ខុស​ប្រក្រតី​ ព្រោះរូប​គាត់​ចូល​ចិត្តហូប​ស្រា​​​ច្រើន ។
សព​​ស្ត្រីខាងលើ​​ត្រូវបាន​ប៉ូលិស​​ជំនាញនៃស្នង​ការ​ ដ្ឋាន​​នគរបាល​ខេត្ត​​ធ្វើ​កោសល្យ​វិច័យ រួច​រាល់ និង​​ប្រគល់​​សព​ជូន​សាច់ញាតិ​​​ចាត់ចែង​​​ធ្វើ​បុណ្យ​​​តាមប្រពៃណី នៅម៉ោង​​​៩ព្រឹក​​ថ្ងៃទី​១៨ កញ្ញា ៕

បាញ់ព្រួញ សម្លាប់ម្តាយចុង ឯបងថ្លៃជីដូនមួយ កាប់១ពូថៅបន្ថែម ស្លាប់ភ្លាមៗ នៅនឹងកនែ្លង ព្រោះតែគំនុំ

បាត់ដំបងៈ ស្រ្តីជាម្ដាយចុងម្នាក់ ត្រូវកូនចុង និងបងប្រុសថ្លៃជីដូន បាញ់នឹងព្រួញ ហើយកាប់មួយពូថៅបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពី វេលាម៉ោង១៩ និង៤០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១១ នៅផ្ទះជនរងគ្រោះស្ថិតក្នុងក្រុមទី២ ភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។
មន្ដ្រីនគរបាលស្រុកមោងឬស្សីបានឱ្យដឹងថា ជនសង្ស័យដែលប្រព្រឹត្តអំពើឃាតកម្មខាងលើនេះ ១-ឈ្មោះសាំង ចន ហៅ ចូន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន, ២-ឈ្មោះ អ៊ិន អ៊ក ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនចុងជនរងគ្រោះ មានទីលំនៅផ្ទះជាប់របងគ្នាបានរត់គេចខ្លួន។ រីឯស្រ្តីជាជនរងគ្រោះឈ្មោះ សូត សេង អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។
ប្រភពបានបន្ដថា មុនពេលកើតហេតុឈ្មោះ អ៊ិន អ៊ក បានឈ្លោះគ្នាជាមួយម្ដាយចុងខ្លួន ជេរគ្នាទៅវិញទៅមករហូតឈានដល់ប្រើធ្នូ និងព្រួញបាញ់កណ្ដុរ បាញ់ទៅលើម្ដាយចុងខ្លួនចំកមួយព្រួញ ហើយបានយកកាំបិតចាក់ទៅលើខ្លួនជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗ ហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់។ ចំណែកឈ្មោះ សាំង ចន ហៅចូន បានចូលទៅឃាត់កុំឱ្យគេឈ្លោះគ្នាដោយពួកគេមិនស្ដាប់ ក៏ខឹងទាញពូថៅមកកាប់ចំមុខជនរងគ្រោះ១ពូថៅបង្ហើយ ហើយក៏ដើរចេញបម្រុង រត់គេចខ្លួន តែត្រូវមេភូមិមកទាន់ ហើយឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។
ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុជនរងគ្រោះជាម្ដាយចុង បានឈ្លោះជេរបញ្ចេរគ្នាទៅវិញទៅមកមិនព្រមឈប់។ ស្របពេលដែលខ្លួនធ្លាប់មានគំនុំជាមួយជនរងគ្រោះកាលពីចូលឆ្នាំខ្មែរស្រាប់ផង  ក៏ឆ្លៀតឱកាសនេះចូលទៅឃាត់ពួកគេ មិនឱ្យឈ្លោះគ្នា តែពួកគេមិនព្រមស្ដាប់ ស្រាប់តែកូនដើមជនរងគ្រោះបានបាញ់ព្រួញកណ្ដុរ ទៅលើជនរងគ្រោះចំក និងយកកាំបិតមកចាក់លើជនរងគ្រោះជាច្រើនកាំបិតទៀត ធ្វើឱ្យជនរងគ្រោះស្លាប់ភ្លាមៗ ពេលនោះខ្លួនក៏បានយកពូថៅកាប់ទៅលើជនរងគ្រោះចំផ្ទៃមុខមួយពូថៅ ប្រុងនឹងរត់គេចខ្លួន តែត្រូវមេភូមិឃាត់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍តែម្ដង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុកបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមនិតិវធី។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលបានរត់គេចខ្លួនបាត់នោះ កម្លាំងជំនាញនឹងសុំដីកា ពីសាលាដំបូងខេត្ដ ដើម្បីតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់ នៅពេលក្រោយ៕
Photo by DAP-NEWS

ក្មេងទំនើង ជាច្រើននាក់ បាននាំគ្នាជិះម៉ូតូ ដេញវ៉ៃគ្នា របួសធ្ងន់ ក្នុងខណៈនាំគ្នា ទៅ បោះបាយបិណ្ឌ

បាត់ដំបង ៖ ក្មេងទំនើង ប្រុស ស្រីជាច្រើននាក់ បាននាំគ្នាជិះម៉ូតូបង្ករឿង ដេញវ៉ៃ គ្នារហូតដល់របួស ធ្ងន់ ក្នុងខណៈនាំគ្នាទៅ បោះបាយបិណ្ឌជិតភ្លឺ។ ក្រោយធ្វើ សកម្មភាព ហើយភ្លាមៗត្រូវនគរបាល ដេញចាប់បានជនដៃ ដល់២នាក់នាំយកមក អធិការ ដ្ឋានគរបាលក្រុង បាត់ដំបងធ្វើការសាកសួរ រួចកសាង សំណុំរឿងបញ្ជូន ជនសង្ស័យទាំង២នាក់ ទៅស្នងការនគរបាលខេត្ដ ដើម្បីចាត់ការបន្ដ តាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវ បានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះ នៅគ្លី និកវិសាលសុខ លុះព្រឹក ឡើងបញ្ជូនបន្ដ ទៅព្យាបាលប្រទេស វៀតណាមតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២០ ខែកញា្ញ ឆ្នាំ២០១១ វេលាម៉ោង៥ ទៀបភ្លឺនៅចំណុចសួនច្បារ ស ខេង ស្ថិត ក្នុង ភូមិរំចេក៤ សង្កាត់រតនៈក្រុង-ខេត្ដបាត់ ដំបង។
លោក ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នគរបាលក្រុងបាឱ្យដឹងថា ជនសង្ស័យដៃ ដល់ត្រូវកម្លាំងឃាត់ខ្លួនបានមាន ១-ឈ្មោះ ហ៊ុច មករា ភេទប្រុស អាយុ២១ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិអូរតា គាំ៣ សង្កាត់រតនៈក្រុងបាត់ដំបង ២-ឈ្មោះ ទិត ពិសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការ សំរ៉ោង២ សង្កាត់ចំការសំរ៉ោង ក្រុង បាត់ ដំបង។ចំណែកជនរងគ្រោះមាន១-ឈ្មោះ វ៉ូ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំ នៅភូមិ-សង្កាត់អូរចារ ក្រុងបាត់ដំបង (រងរបួសធ្ងន់) ២-ឈ្មោះ ចយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់អូរ ចារ ក្រុងបាត់ដំបង (រងរបួសស្រាល)។
លោក ស៊ន កុសល បន្ដថា កម្លាំង នគរបាលក្រុងបានដើរល្បាតក្នុងពិធីបុណ្យ កាន់បិណ្ឌ បានប្រទះឃើញពួកក្មេងទំនើង ជាច្រើននាក់នាំគ្នាជិះម៉ូតូជាច្រើន​គ្រឿងបាន​ដេញវ៉ៃគ្នាទៅមក រហូតដល់ម៉ូតូជនរង គ្រោះឈ្មោះ វ៉ូ វិសាល ដួលបែកក្បាល ហើយជនដៃដល់បានយកដំបងឈើវ៉ៃទៅ លើក្បាលជនរងគ្រោះបន្ថែមទៀត​បណ្ដាឱ្យ របួសធ្ងន់ និងម្នាក់ទៀតឈ្មោះ ចយ របួស ស្រាល ខណៈបក្ខពួកក្មេងទំនើងទាំង២ ក្រុមនេះនាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដ សង្កែ។ ក្រោយកើតហេតុហើយកម្លាំង នគរ បាលក្រុងបានធ្វើការឃាត់ខ្លួនក្មេងទំនើង២ នាក់នាំយកមកអធិការដ្ឋាននគរបាលក្រុង ធ្វើការសាកសួរ ។
ជនសង្ស័យទាំង២នាក់បានឆ្លើយសារ ភាពថា មុនពេលកើតហេតុបក្ខពួកគេ បាននាំគ្នាទៅបោះបាយបិណ្ឌនៅវត្ដសង្កែ លុះពួកគេជិះម៉ូតូមានស្រី មានប្រុសបាន ជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់ជន រងគ្រោះនោះបានជិះម៉ូតូកាត់មុខពួកខ្លួន ហើយយកជើងធាក់ខ្លួនមុនទើប បក្ខពួកខ្លួន នាំគ្នាដេញវ៉ៃនិងដំបងឈើ​ដេញវ៉ៃវិញ ហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន តែត្រូវ នគរបាលឃាត់ខ្លួនបាននៅចុងស្ពានសួនច្បារ ស ខេង តែម្ដង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង ២នាក់ទៅ ស្នងការនគរបាលដើម្បីចាត់ការបន្ដ តាម ផ្លូវច្បាប់ ៕

គណបក្ស​សមរង្ស៊ី ចាត់​ទុក​ក្រុមហ៊ុន​ស៊ូកាគូ អ៊ិន ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ

ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃទី​១៩​កញ្ញា​នេះ ដោយ​ចាត់ទុកថា ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ិន ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​បឹងកក់​ថា ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ​។ ជា​សេចក្តីប្រកាស ដែល​បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន និង​អាជ្ញាធរ បាន​ប្រើប្រាស់​អំពើហិង្សា វាយ​លើ​អ្នកភូមិ និង​បាន​វាយកម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ នៅ​បឹង​កក់ កាលពី​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​មុន​។
ប្រជាជន​បឹងកក់​មា្នក់​យំស្រែក​ក្នុង​ពេល​ក្រុមហ៊ុន ការពារ​ដោយ​អាជ្ញាធរ​ភ្នំពេញ​​វាយកម្ទេចផ្ទះរបស់គាត់​នៅបឹងកក់ (©Reuters)
ប្រជាជន បឹងកក់ មា្នក់ យំស្រែក ក្នុង ពេល ក្រុមហ៊ុន ការពារ ដោយ អាជ្ញាធរ ភ្នំពេញ វាយកម្ទេចផ្ទះរបស់គាត់ នៅបឹងកក់ (©Reuters)
ក្នុង​សេចក្តីថ្លែងការណ៍​ចំហ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន ប្រកាសថា ក្រុមហ៊ុន SHUKAKU Inc. គឺ​ជា​សត្រូវ​នៃ​ប្រជារាស្ត្រ​ខ្មែរ ដោយសារ​ក្រុមហ៊ុន​នេះ​បាន និង​កំពុង​បណ្តេញ​ប្រជាពលរដ្ឋ​ពី​តំបន់​បឹងកក់ នៅ​រាជធានី​ភ្នំពេញ ដោយ​រឹបអូស​យក​ដីធ្លី ផ្ទះសំបែង​ប្រជាពលរដ្ឋ។​
សេចក្តីថ្លែងការណ៍ ក៏បាន​លើកឡើង​ពី​សមាជ​គណបក្ស សម រង្ស៊ី លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១១​កញ្ញា ដែល​បាន​អនុម័ត​សេចក្តីសម្រេច គាំទ្រ និង​ផ្សព្វផ្សាយ​ពាក្យស្លោក​របស់​គណបក្ស សម រង្ស៊ី ស្តីពី “​ប្រគល់​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ​ទ្រព្យសម្បត្តិ ដែល​ត្រូវបាន​លួច​ប្លន់​ដោយ​អ្នក​ដទៃ​” ។​
គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​អនាគត​ដឹកនាំ​ដោយ​គណបក្ស សម រង្ស៊ី នឹង​លុបចោល​រាល់​សម្បទានដីធ្លី​ បឹងបួ ​ព្រៃឈើ និង​សម្បទាន​រ៉ែ ដែល​បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ សម្បទាន​ទាំងនោះ នាំឲ្យ​មាន​ការ​រឹបអូស​យក​ដីធ្លី និង​ការបណ្តេញ​ប្រជាពលរដ្ឋ​ម្ចាស់​ដី។ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ក៏​បាន​បញ្ជាក់​ថា បុគ្គល​ណា ឬ​ក្រុមហ៊ុន​ឯកជន​ណា ដែល​បាន​ដណ្តើម​យក​ដីធ្លី និង​តំបន់​រស់នៅ​របស់​ប្រជារាស្ត្រ​ដោយ​ប្រើ​អំពើហិង្សា ត្រូវ​ចាត់ទុក​ជា​សត្រូវ នៃ​ប្រជារាស្ត្រ​ខ្មែរ ហើយ​នឹង​ត្រូវ​ផ្តន្ទាទោស​ជាពុំខាន​។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​រាល់​ក្រុមហ៊ុន និង​អង្គការ​នានា​ក្នុង​ពិភពលោក កុំ​ចូលរួម​ការងារ​ជាមួយ​ក្រុមហ៊ុន SHUKAKU តាម​រូបភាព​ណាក៏ដោយ​។ ពោល​គឺ​កុំ​ចូល​ហ៊ុន ឬក៏​ផ្តល់​ទុន និង​កុំ​លក់ ឬ​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន SHUKAKU ដែល​មាន​ថៅកែ​ឈ្មោះ ឡាវ ម៉េង​ឃី​ន ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នករកស៊ី​ទុច្ចរិត​។
នៅ​ថ្ងៃ​ទី​១៩​កញ្ញា ឆ្នាំ​២០១១ មិនអាច​ទាក់ទង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន ដើម្បី​សុំ​អត្តាធិប្បាយ ចំពោះ​សេចក្តី​ថ្លែងការណ៍​ចំហ​របស់​គណបក្ស​ស​ម​រង្ស៊ី និង​បញ្ហា​ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ដ៏​រ៉ាំរ៉ៃ​នោះ បាន​នៅឡើយ​ទេ​។​

ក៏​ប៉ុន្តែ​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចាត់ទុកថា លិខិត​ចំហ​របស់​គណបក្ស​ស​ម​រង្ស៊ី​ខាងលើ ជា​ការទាក់ទាញ​ផល​ប្រយោជន៍​នយោបាយរ​បស់​បក្សប្រឆាំង ជាជាង​ជួយ​សម្រួល និង​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​បឹងកក់​។
បញ្ហា​នៅ​បឹងកក់ ដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​គូសបញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​បំពេញ​កាតព្វកិច្ច ដោយ​ផ្តល់​ដីមួយ​ផ្នែក ​តាម​តម្រូវការ​អ្នកភូមិ ​។ តែ​ការដោះស្រាយ​បន្ត ជា​ភារកិច្ច​របស់​មន្ត្រី​អាជ្ញាធរ​ក្រោម​ឱវាទ​៕

រូបមន្ត​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា​-​ថៃ ដាក់​លាយ​គ្នា ដើម្បី​ឈ្នះ ឈ្នះ​

ភ្នំពេញ:លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​ប៉េអឹម និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា និង​ថៃ បាន​ពិភាក្សា​គ្នា​លើ​រូបមន្ត​ច្របាច់​បញ្ចូល​គ្នា​លើ​កីឡាករ​អ្នកនយោបាយ​ ទាំង​ពីរ​ភាគី ដើម្បី​ប្រកួត​ឈ្នះ​ទាំងអស់គ្នា នៅ​ថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​២០១១​។ នោះ​គឺ​រូបមន្ត កម្ពុជា​មាន​កីឡាករ ៦ នាក់ បូក​កីឡាករ​ថៃ ៥ នាក់ ក្នុង​មួយ​ក្រុម និង​មួយ​ក្រុម​ទៀត មាន​កីឡាករ​កម្ពុជា ៥ នាក់ និង​កីឡាករ​ថៃ ៦ នាក់​។
លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជ​ក់ថា រូបមន្ត​នេះ ដើម្បីឲ្យ​ការប្រកួ​តបាល់ទាត់ ជា​លក្ខណៈ​មិត្តភាព និង​វ័យ​ចំណាស់​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ នឹង​ឈ្នះ​ទាំង​ពីរ​ក្រុម ដោយ​ពុំ​មាន​អ្នកចាញ់​ទេ​។​
រូបមន្ត​នៃ​ការប្រកួត​បាល់ទាត់​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ក្នុងពេល​ដែល​គណៈប្រតិភូ​កីឡាបាល់ទាត់​គណបក្ស​ភឿ​ថៃ ដែល​ដឹកនាំ​ដោយ​លោក ចតុ​ផន ព្រំ​ផាន់ និង​លោក ណាត់​តា វុ​ធ​សៃ​កឿ សមាជិកសភា​គណបក្ស​ភឿ​ថៃ ជា​ក្រុម​អាវ​ក្រហម​ថៃ​បាន​ជួប​សម្តេច​ហ៊ុន​សែន កាលពី​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​១៧​កញ្ញា ឆ្នាំ​២០១១ នៅ​វិមាន​សន្តិភាព​។​
ក្នុងជំនួប​នោះ បាន​ពិភាក្សា​គ្នា​ពី​ការប្រកួត​បាល់ទាត់ ជា​លក្ខណៈ​មិត្តភាព នៃ​កីឡាករ​អ្នកនយោបាយ​វ័យ​ចំណាស់ ដែល​ការប្រកួត​នេះ នឹង​ប្រព្រឹត្ត​ឡើង​នៅ​រសៀល ថ្ងៃទី​២៤​កញ្ញា ឆ្នាំ​២០១១ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក​។​
លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​នាំ​ពាក្យ​ពី​កិច្ចប្រជុំ​រវាង​សម្តេច​ហ៊ុន​សែន និង​ក្រុម​កីឡាករ​បាល់ទាត់​ថៃ ថា ចំពោះ​កីឡាករ​កម្ពុជា មាន​អ្នកនយោបាយ​វ័យចាស់​ជាច្រើន​នាក់ ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​។ ចំពោះ​ការជ្រើសរើស​កីឡាករ​អ្នកនយោបាយ ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី​២៤​កញ្ញា​ខាង​មុខ គឺ​គ្រូបង្វឹក​ជា​អ្នក​ជ្រើសរើស​។​
លោក​សៅ​សុខា បាន​បន្ថែមថា ការប្រកួត​កីឡាបាល់ទាត់​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ នា​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ នៅ​ពហុកីឡាដ្ឋាន​ជាតិ នឹង​មាន​អ្នកចូលរួម​ទស្សនា​ច្រើន​នាក់ ចំពោះ និង​មាន​អ្នកតាមដាន​នៅតាម​គេហដ្ឋាន​ផងដែរ ពីព្រោះ​នៅ​ថ្ងៃ​ប្រកួត​បាល់ទាត់​នោះ មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ផងដែរ​។
ចំពោះ​បញ្ហា​សន្តិសុខ ត្រូវបាន​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា នឹង​មាន​ការ​រឹតបន្តឹង​សន្តិសុខ ពីព្រោះ​ការប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព ដែល​ជា​កីឡាក​រវ័យ​ចំណាស់​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ សុទ្ធតែ​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា​។​
អំពី​សំណួរ ថា​តើ​លោក​ថាក់ស៊ីន នឹងចូលរួម​ការប្រកួត​បាល់ទាត់​នយោបាយ​នោះ​ទេ​? ត្រូវបាន​លោក​សៅ​សុខា បញ្ជាក់ថា លោក​ពុំ​បានដឹង​ពី​បញ្ហា​នេះ​ទេ​។​
សូម​បន្ថែមថា ក្រុម​កីឡាករ​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា នឹង​ត្រូវ​ទាត់​សម នៅ​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧​កញ្ញា ឆ្នាំ​២០១១ នៅ​ទីលាន​បាល់ទាត់ ភ្នំពេញ ក្រោន ម្តុំ​ផ្ទះ​របស់​លោក​ជា​សុផារ៉ា នៅ​ជិត​អង់​តែ​ន​ទូរទស្សន៍​ទួលគោក​។ ក្រុម​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ហ៊ុន​សែន ពាក់អាវ​លេខ ៩ ជា​ខ្សែប្រយុទ្ធ និង​ជា​គ្រូបង្វឹក​។​
លោក​ឧត្តមសេនីយ៍ ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឲ្យ​ដឹង​ត្រួសៗ​ពី​សមាសភាព​កីឡាករ​បាល់ទាត់​អ្នកនយោបាយ​កម្ពុជា រួមមាន​៖ លោក សោម ឆៃ​យ៉ា អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ស៊ី​ធី​អ៊ី​ន និង​លោក កឹម គុណ​និវ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ជា​អ្នកចាំទី​, លោក ស៊ាន បូរ៉ាត់​, លោក ប៉ុល សារឿ​ន​, លោក កែប ជុតិមា​, លោក សៅ សុខា​, លោក សុខ ចិន្តា សោភា​, លោក អ៊ិន វរ​ជាតិ និង​លោក ជុំ កុសល​។​
ចំពោះ​ការទា​ត់បាល់​នយោបាយ ជា​លក្ខណៈ​មិត្តភាព​រវាង​អ្នកនយោបាយ​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​២០១១ ត្រូវបាន​លោក កឹម គុណ​និវ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​បញ្ជាក់​តាម​បណ្ថាញ​ទំនាក់ទំនង​សង្គម Facebook ដោយ​លើកឡើង​ថា  ការប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា និង​ថៃ ( សមាជិកសភា​គណបក្ស​ភឿ​ថៃ ) នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​សៅរ៍ ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​២០១១ នៅ​ម៉ោង ៤ ល្ងាច នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។ ក្នុងនោះ សមាជិក​អាវ​ក្រហម​ថៃ តាម​ការ​ស្មាន​អាច​មាន​ចំនួន​ដល់​ទៅ ១ ម៉ឺន​នាក់ មក​ចូលរួម​ទស្សនា​។ ការ​ចូល​ទស្សនា ដោយ​សេរី ឥត​លក់​សំបុត្រ​ទេ​។ ចំ​ពាះ អ្នកកាសែត សុំ​ចូល​យក​ព័ត៌មាន គឺ​ក្រសួង​ព័ត៌មាន និង​ខាង​បុណ្យ​ជាតិ​ជា​អ្នកទទួលបន្ទុក​។ ទួរទស្សន៍​បាយ័ន​ព័ត៌​មាន មាន​ភារៈ​ផ្សាយ​ផ្ទាល់ ហើយ​បណ្តាញ TV ថៃ ចាប់​យក​ផ្សាយ​បន្ត តាម​ដឹង គឺ​ស្ទើ​គ្រប់​បណ្តាញ​។
តាម​លោក កឹម គុណ​និវ​ឌ្ឍ សមាសភាព​កីឡាករ​កម្ពុជា មិនទាន់​សម្រេច​ជា​ចុង​ក្រោយ​នៅ​ឡើយ​ទេ គ្រាន់តែ​ដឹងថា សម្តេច​តេជោ ហ៊ុន​សែន ជា​កីឡាករ ពាក់​លេខ ៩ និង​ជា​មេដឹកនាំ​បង្វឹក​របស់​ក្រុម​កម្ពុជា​៕