Wednesday, July 27, 2011
បុរសប្រមឹកប្រពន្ធរត់ចោលទៅយកប្តីថ្មីទីបំផុតចង.កធ្វើអត្តឃាត
ខេត្តកំពង់ឆ្នាំង ៖ ដោយអស់សង្ឃឹមក្នុងឆាកជីវិតបុរសម្នាក់បានចង.ក ធ្វើអត្តឃាតកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៦ កក្កដា នៅនឹងដើមស្វាយក្រោយផ្ទះ ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស។
តាមព័ត៌មានពីលោកប៊ុន សុះ អធិការរងស្រុកទឹកផុសបានឱ្យដឹងថា បុរសប្រមឹកស្រានេះឈ្មោះញឹក ពក អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ។ ប្រភពដដែលបានបន្តថា នៅព្រឹកថ្ងៃកើតហេតុនោះស្ត្រីជាម្តាយឈ្មោះជួន សំបូរ អាយុ៥៣ឆ្នាំ បានក្រោកពីដំណេក ហើយដើរចេញពីផ្ទះហើយដើរចេញទៅក្រោយក៏ស្រាប់តែឃើញកូនប្រុសចង.ក នឹងខ្សែអង្រឹងជាប់ទៅនឹងដើមស្វាយស្លាប់បាត់ទៅហើយ។ភ្លាមនោះគាត់ក៏បានរាយការណ៍ ប្រាប់ប៉ូលិសស្រុកមកពិនិត្យសាកសពឃើញថា ពិតជាស្លាប់ដោយសារចង.កប្រាកដមែន ។ ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ លោកអធិការរងបានបញ្ជាក់ថា បុរសរូបនោះផឹកស្រវឹងមិនស្វាង ហើយប្រពន្ធទ្រាំមិនបានក៏រត់ចោលទៅមានប្តីថ្មីបាត់ទៅ។
ចំណែកបុរសរូបនោះនៅម្នាក់ឯងហើយផឹកស្រារហូតមានជំងឺសរសៃប្រសាទទៅព្យាបាលដល់ភ្នំពេញ ប៉ុន្តែមិនបានធូរស្រាលឡើយ។ នៅល្ងាចថ្ងៃទី២៥ កក្កដា ស្ត្រីជាម្តាយបានរៀបបាយឱ្យកូនហូបជាធម្មតាលុះព្រឹកឡើងស្រាប់តែកូនប្រមឹកនោះចង.កសម្លាប់ខ្លួន៕
ស្ត្រីអ្នកទេសចរជនជាតិអង់គ្លេសកើតជំងឺបេះដូងស្លាប់ក្នុងផ្ទះជួល
ខេត្តព្រះសីហនុ ៖ ដោយសារតែជំងឺបេះដូងរ៉ាំរ៉ៃអស់រយៈពេល៤ឆ្នាំមកហើយ បណ្តាលឱ្យស្រ្តីជនជាតិអង់គ្លេសម្នាក់ស្លាប់កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០១១នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីជនជាតិអង់គ្លេសរូបនេះឈ្មោះ ROBSON JAYអាយុ៥៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៣០៧១១៩០៥១ ចុះថ្ងៃទី២២ មេសា ឆ្នាំ២០០៨ ផុតកំណត់ថ្ងៃទី២២ មករា ឆ្នាំ២០១៩ មានប្តីឈ្មោះ WOODS DALERICHARDអាយុ៥៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៣០៣៥៣០៣៤២ មកកម្ពុជាជាអ្នកទេសចរតាមច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
បើតាមម្ចាស់ផ្ទះជួលឈ្មោះនាង សុភឿន ភេទប្រុស អាយុ៣៦ឆ្នាំ បានធ្វើការអះអាងថា ជនបរទេសទាំងពីរនាក់បានមកជួលផ្ទះគាត់ស្នាក់នៅប្រហែល១ខែមកហើយដោយក្នុង១ខែតម្លៃ៨០ដុល្លារ ។ លុះនៅវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី២៦ កក្កដា នោះ បុរសឈ្មោះWOODS SDALERICHARD ជាប្តីបានមកប្រាប់ថា ប្រពន្ធគាត់ស្លាប់ ពេលនោះរូប គាត់ជាម្ចាស់ផ្ទះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ប៉ូលិសតែម្តង ។
លោកសែជូ សុរិទ្ឋិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តដែលទទួលបន្ទុកពិនិត្យសពបានថ្លែងថា ស្ត្រីជនជាតិអង់គ្លេសរូបនេះ ស្លាប់ដោយជំងឺបេះដូងរ៉ាំរ៉ៃ ហើយបានស្លាប់នៅអំឡុងម៉ោង៤រសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០១១។ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យ ប្តីដើម្បីរក្សាទុករង់ចាំស្ថានទូតមកទទួលយកទៅចាត់ចែងបញ្ជូនទៅស្រុកកំណើតវិញ ៕
កម្ពុជាដកទ័ពមួយវរសេនាធំ ចេញពីមុំបីតំបន់ព្រំដែនប្រាសាទព្រះវិហារ
មុំបី-ព្រះវិហារ: អនុវត្ដតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងតាមការណែនាំផ្ទាល់ពីគណៈបញ្ជាការឯកភាពសមរភូមិមុខ, នាយទាហាន និងពលទាហានមួយកងវរសេនាធំ ចំណុះឱ្យយោធភូមិភាគទី១ ដែលត្រូវបានចាត់តាំងឱ្យប្រចាំការនៅមុំបីទិសប្រាសាទព្រះវិហារ ត្រូវបានដកឱ្យវិលត្រឡប់ទៅអង្គភាពដើមវិញ។ ពិធីដកទ័ពនោះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ ដោយកងទ័ពកម្ពុជាទាំងនោះ ត្រូវចេញពីចំណុចអូរជុញ ក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ឆ្ពោះទៅកាន់យោធភូមិភាគទី១ ក្នុងខេត្ដស្ទឹងត្រែង។
ពិធីសំណេះសំណាល និងជូនដំណើរនាយទាហាន ពលទាហាន ក្នុងពិធីដកទ័ពនោះ ធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្ដម សេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ, លោកនាយឧត្ដមសេនីយ៍ជា តារា អគ្គមេបញ្ជាការរង និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិមុខទិសយោធភូមិភាគ៤ ព្រមទាំងអស់លោកជា មេបញ្ចាការ មេបញ្ជាការរង កងឯកភាពជួរមុខ ជាច្រើនរូបទៀត ។
ក្នុងសេចក្ដីរាយការណ៍របស់លោកឧត្ដមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានឱ្យដឹងថា ក្នុងរយៈពេលដែល នាយទាហាន ពលទាហាននៃយោធភូមិភាគទី១ បានមកប្រចាំការនៅទីនេះ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងម៉ត់ចត់ត្រឹមត្រូវ តាមការកំណត់របស់ថ្នាក់លើ ជាមួយនឹងភារកិច្ចជាកម្លាំងបម្រុងអន្តរាគមន៍ ត្រៀមប្រយុទ្ធ និងប្រយុទ្ធ ក៏ដូចជាការពង្រឹងប្រព័ន្ធការពារទីតាំងឈរជើងបានយ៉ាងរឹងមាំ។ ទន្ទឹងនឹងនោះដែរ ក្រៅពីការហ្វឹកហាត់ពីមុខជំនាញផ្សេងៗ ដើម្បីបង្កើនសមត្ថភាពជំនាញបម្រើឱ្យការប្រយុទ្ធ អង្គភាពនៅបានចូលរួមចំណែកក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន តាមភូមិ ឃុំ ក៏ដូចជាការងារជួយបង្កបង្កើនផល ដាំដំណាំគ្រប់ប្រភេទ និងចូលរួមរៀបចំលំនៅឋាន ជូនប្រជាពលរដ្ឋឱ្យមានសោភណ្ឌភាពល្អសមរម្យផងដែរ។
លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា ជាមួយនឹងការបញ្ចប់កាតព្វកិច្ចបំពេញបេសកកម្មនៅសមរភូមិមុខ ហើយត្រូវបានសម្ដេចប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិលទៅអង្គភាពដើម វិញយ៉ាងដូច្នេះក្ដី ក៏កងកម្លាំងរបស់យោធភូមិភាគទីមួយបានប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ រក្សានូវស្មារតីអង់អាចក្លាហាន រង់ចាំបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ដើម្បីវិលត្រឡប់មកកាន់សមរភូមិវិញគ្រប់ពេលវេលាទាំងអស់ ក្នុងស្ថានភាពដែលចាំបាច់ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី មិនឱ្យខ្មាំងសត្រូវមករំលោភឈ្លានពានបានមួយមីល្លីម៉ែត្រណាឡើយ។
ចំណែកលោកនាយឧត្ដមសេនីយ៍ គន់ គីម បានពាំនាំការសួរសុខទុក្ខប្រកបដោយសេចក្ដីនឹករលឹកផ្ញើពីសម្តេច តេជោ ហ៊ុន សែន ជូនចំពោះនាយទាហាន ពលទាហានទាំងអស់ របស់វរសេនាធំចំណុះយោធភូមិភាគទីមួយ ដែលបានអនុវត្ដក្នុងពេលបំពេញភារកិច្ចបានយ៉ាងល្អ ព្រមទាំងការគោរពបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលបានយ៉ាងម៉ឺងម៉ាត់ ក៏ដូចជាការជួយរែកពុនការងារគ្រួសារកងទ័ពនៅសមរភូមិក្រោយ ដែលប្រការនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អជាមួយគ្រួសារកងទ័ព សមដូចពាក្យថា “កងទ័ព គឺជាកូនចៅរបស់ប្រជាជន ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន។ ពេលនៅឱ្យប្រជាជនស្រឡាញ់ ពេលទៅ ឱ្យប្រជាជននឹក”។
លោកនាយឧត្ដមសេនីយ៍ គន់ គីម បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ពេលវិលត្រឡប់ទៅអង្គភាពដើមវិញ ត្រូវយកចិត្ដទុកដាក់ដល់ការហ្វឹកហ្វឺនរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងឱ្យមានសមត្ថភាពពេញលេញ ព្រមទាំងការងារជួយបង្កបង្កើតផល ដល់ក្រុមគ្រួសាររបស់ខ្លួន សំដៅបង្កើនជីវភាពប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ការសម្រេចចិត្តដកទ័ពមួយផ្នែករបស់កម្ពុជា ចេញពីតំបន់ព្រំដែនព្រះវិហារ កាលពីថ្ងៃទី២៦កក្កដាឆ្នាំ២០១១ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការយុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដោយចង្អុលអំពីវិធានការបន្ទាន់ ដែលជាជំហានទី១ នៃការបកស្រាយសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទាក់ទងទៅនឹងប្រាសាទព្រះវិហារ។ នោះគឺតុលាការតម្រូវឲ្យមានតំបន់សុវត្ថិភាពគ្មានយោធានៅចំណុច ប្រាសាទព្រះវិហារ ក្នុងទំហំដីជាង ១៧ គីឡូម៉ែត្រក្រឡានៅព្រំដែនកម្ពុជា និងថៃ។ តុលាការក៏បានបង្គាប់ឲ្យភាគីកម្ពុជា និងថៃ ដកទ័ពចេញពីតំបន់គ្មានយោធានោះ ហើយត្រូវទទួលយកអ្នកសង្កេតការណ៍អាស៊ាន ចុះមកកាន់តំបន់គ្មានយោធា។
លោកនាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍គាំទ្រទាំងស្រុង លើសេចក្ដីសម្រេចរបស់តុលាការឡាអេ ដែលជាការឆ្លើយតបយ៉ាងពេញទំហឹងទៅនឹងការចង់បានរបស់កម្ពុជា ក្នុងការធ្វើឱ្យតំបន់ប្រាសាទព្រះវិហារមានសន្ដិភាព និងមានអ្នកសង្កេតការណ៍អាស៊ានចូលមកក្នុងតំបន់គ្មានកងទ័ពជា បណ្ដោះអាសន្ន និងមានសកម្ម ភាពផ្នែកស៊ីវិលជាប្រក្រតី។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កងទ័ពជួរមុខគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហររបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ក្នុងការដកកងទ័ពទាំងស្រុង ចេញពីតំបន់ប្រាសាទព្រះវិហារ ដែលអាចធ្វើទៅបាន លុះណាមានវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដែលគ្រប់ប្រទេសអាស៊ានទាំង ១០ បានអនុម័តកន្លងទៅ មកបំពេញបេសកកម្មរបស់ខ្លួន នៅតំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន បូកភាគី កម្ពុជា ថៃ ធ្វើការដកកងទ័ពព្រមៗគ្នា ។
យ៉ាងណាក៏ដោយមេបញ្ជាការ បានបញ្ជាក់ថា ការដកចេញកងទ័ពមួយវរសេនាធំរបស់យោធភូមិភាគទី១ នៅពេលនេះ ជាការបញ្ចប់នូវបេសកកម្មជាកម្លាំងបំរុងអន្តរាគមន៍របស់យោធភូមិភាគទី ១ ដែលនេះ ជាប្រពៃណីរបស់កងយោធពលខេមរភូមិន្ទ ក្នុងការជួយគ្នារវាងកងទ័ព និងកងទ័ព។ កម្លាំងនេះ ជា បំរុងអន្តរាគមន៍ផង ជាកម្លាំងជួយប្រជាជនគ្រួសារទ័ពរបស់កងពលតូចលេខ៩ ដែលចេញទៅឈរ ជើងអនុវត្តសិទ្ធស្វ័យការពារទឹកដីនៅជួរមុខ ក្នុងការងារបង្កបង្កើនផលបំពេញឲ្យជីវភាពក្នុងគ្រួសារ ដែលនេះជាការយកចិត្តទុកដាក់មួយយ៉ាងធំធេងរបស់សម្តចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ៕
កម្ពុជាដកទ័ពមុនសៀមបន្ទាប់ពីមានសេចក្ដីសម្រេចរបស់តុលាការក្រុងឡាអេ
កងទ័ពកម្ពុជាចាប់ផ្ដើម ដកចេញពីតំបន់ព្រះវិហារ ជាទ្រង់ទ្រាយធំ ត្រឡប់ទៅកាន់ទីតាំងដើមវិញហើយនៅថ្ងៃអង្គារទី២៦កក្កដានេះ ។
កងទ័ពកម្ពុជានៅវរៈសេនាធំភូមិភាគ១ តំបន់ អូរជុញ បានដកចេញពីកន្លែង ប្រឈម មុខគ្នាជាមួយទាហានសៀមនៅតំបន់ព្រះវិហារ។លោក ឧត្ដមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការ កងពលធំលេខ៣ បាន ប្រាប់ ថា វរៈសេនាធំភូមិភាគ១ ត្រូវ បាន ដកចេញពីចំណុចអូរជុញ នៅព្រឹកថ្ងៃទី២៦ខែកក្កដានេះ។ ការដកកងទ័ពជាលក្ខណៈទ្រង់ទ្រាយធំនេះធ្វើឡើងក្រោមអធិបតី របស់លោក គន់ គីម នាយ ឧត្ដម សេនីយ៍ និង លោក ជា តារា។
ឧត្ដមសេនីយ៍រូបនេះ បាន ឲ្យដឹងទៀតថា ជាជំហានដំបូងដែលកងទ័ពកម្ពុជាបានដកចេញពីតំបន់ព្រំ ដែន ក្នុងវរៈសេនា ធំ ភូមិភាគ១ ចេញពីតំបន់ដែលធ្លាប់តែប្រឈមមុខគ្នាជាមួយទាហានសៀមដោយ សារ តែស្ថានភាពនៅតាមព្រំដែនមានសភាពធូរស្រាលបណ្ដើរៗហើយនោះ៕
កងទ័ពកម្ពុជានៅវរៈសេនាធំភូមិភាគ១ តំបន់ អូរជុញ បានដកចេញពីកន្លែង ប្រឈម មុខគ្នាជាមួយទាហានសៀមនៅតំបន់ព្រះវិហារ។លោក ឧត្ដមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការ កងពលធំលេខ៣ បាន ប្រាប់ ថា វរៈសេនាធំភូមិភាគ១ ត្រូវ បាន ដកចេញពីចំណុចអូរជុញ នៅព្រឹកថ្ងៃទី២៦ខែកក្កដានេះ។ ការដកកងទ័ពជាលក្ខណៈទ្រង់ទ្រាយធំនេះធ្វើឡើងក្រោមអធិបតី របស់លោក គន់ គីម នាយ ឧត្ដម សេនីយ៍ និង លោក ជា តារា។
ឧត្ដមសេនីយ៍រូបនេះ បាន ឲ្យដឹងទៀតថា ជាជំហានដំបូងដែលកងទ័ពកម្ពុជាបានដកចេញពីតំបន់ព្រំ ដែន ក្នុងវរៈសេនា ធំ ភូមិភាគ១ ចេញពីតំបន់ដែលធ្លាប់តែប្រឈមមុខគ្នាជាមួយទាហានសៀមដោយ សារ តែស្ថានភាពនៅតាមព្រំដែនមានសភាពធូរស្រាលបណ្ដើរៗហើយនោះ៕
កម្មករសំណង់ដែកថ្នាំងអំពៅចាក់ទម្លុះគូទរួចផុតពីស្លាប់ទទួលអំណោយ
រាជធានីភ្នំពេញ ៖ ទឹកប្រាក់សប្បុរសចំនួន១០ដុល្លារដែលផ្ញើតាមរយៈកោះសន្តិ ភាពត្រូវបានប្រគល់ដល់យុវកម្មកររងគ្រោះកាលពីថ្ងៃទី២៥ កក្កដា ។ ប្រាក់អំណោយនេះគឺបានទទួលពីលោកឧត្តមសេនីយ៍ត្រីកែវ សារ៉ុម នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស ។ អស់រយៈពេលជាច្រើនថ្ងៃហើយដែលកម្មករសំណង់វារីអគ្គិសនីភ្នំកំចាយឈ្មោះទូច ដារ៉ូ ត្រូវដែកថ្នាំងអំពៅបុកទម្លុះឆ្អឹងខ្នងធ្លាយដល់គូទនោះ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៃមន្ទីរពេទ្យ កាល់ម៉ែត ។
អ្នកស្រីទូច ហ៊ន ត្រូវជាម្តាយបាននិយាយទាំងទឹកមុខក្រៀមក្រំក្នុងមន្ទីរពេទ្យថា កូនប្រុសគាត់ឈ្មោះទូច ដារ៉ូ អាយុ២៣ឆ្នាំ មានទីលំនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ជាកូនទី៥ ក្នុងចំណោមកូន៦នាក់ ។ ដារ៉ូជាអតីតសិស្សអនុវិទ្យាល័យចក្រីទីង ហើយឈប់រៀនត្រឹមថ្នាក់ទី១០ ព្រោះជីវភាពគ្រួសារខ្វះខាត ទើបមកសុំធ្វើការជាកម្មករនៅការដ្ឋានសាងសង់វារីអគ្គិសនីភ្នំកំចាយ ស្ថិតក្នុងស្រុកទឹកឈូ ។ កូនប្រុសគាត់បម្រើការងារនៅទីនោះបានរយៈពេលពីរខែ ក៏ជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរធ្លាក់ដែកថ្នាំង អំពៅចាក់ចំខ្នងធ្លាយមកគូទកាលពីថ្ងៃទី១៩ កក្កដា វេលាម៉ោង៩ និង៣០នាទីព្រឹក ហើយត្រូវគេដឹកបញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែតនាថ្ងៃដដែល ។
គាត់ព្រមទាំងប្តីមានការរន្ធត់ស្ទើរគាំងបេះដូងស្លាប់ចោលកូន ខណៈពេលដែលគេទូរស័ព្ទមកប្រាប់ថា កូនប្រុស ត្រូវដែកដោតជាប់ឆ្អឹងខ្នងធ្លាយមកគូទ ។ចំណែកលោកអ៊ុក ស៊ុនដែលត្រូវជាឪពុករបស់កម្មកររងគ្រោះខាងលើបញ្ជាក់ថា ពេលកូនគាត់ជួបហេតុការណ៍នេះត្រូវបានខាងក្រុមហ៊ុនសាងសង់វារីអគ្គិសនីភ្នំកំចាយជួយចេញលើការចំណាយវះកាត់ និងការស្នាក់នៅក្នុងមន្ទីរពេទ្យ ក៏បុ៉ន្តែទោះជាយ៉ាងណាក្រុមគ្រួសាររបស់ គាត់ពេលនេះកំពុងជួបការខ្វះខាតជាខ្លាំង ។
គាត់ព្រមទាំងប្តីមានការរន្ធត់ស្ទើរគាំងបេះដូងស្លាប់ចោលកូន ខណៈពេលដែលគេទូរស័ព្ទមកប្រាប់ថា កូនប្រុស ត្រូវដែកដោតជាប់ឆ្អឹងខ្នងធ្លាយមកគូទ ។ចំណែកលោកអ៊ុក ស៊ុនដែលត្រូវជាឪពុករបស់កម្មកររងគ្រោះខាងលើបញ្ជាក់ថា ពេលកូនគាត់ជួបហេតុការណ៍នេះត្រូវបានខាងក្រុមហ៊ុនសាងសង់វារីអគ្គិសនីភ្នំកំចាយជួយចេញលើការចំណាយវះកាត់ និងការស្នាក់នៅក្នុងមន្ទីរពេទ្យ ក៏បុ៉ន្តែទោះជាយ៉ាងណាក្រុមគ្រួសាររបស់ គាត់ពេលនេះកំពុងជួបការខ្វះខាតជាខ្លាំង ។
លោកក៏សុំថ្លែងអំណរគុណដល់មន្ទីរពេទ្យកាល់ម៉ែតដែលជួយសង្គ្រោះជីវិតកូនគាត់ឱ្យចាក ផុតពីសេចក្តីស្លាប់ និងសូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានផ្តល់អំណោយជាប្រាក់ ដ៏មានតម្លៃនេះជួបប្រសព្វតែពុទ្ធពរបួនប្រការកុំបីឃ្លៀងឃ្លាត ឡើយ ៕
Subscribe to:
Posts (Atom)