Monday, August 1, 2011
លោកអភិបាលខេត្តកំពតដាក់បញ្ជាឲ្យត្រៀមលក្ខណៈរំដោះប្រជាជនដោយគ្រោះទឹកជំនន់
កំពត ៖នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១១កំលាំងនគរបាលបង្ក្រាបបទល្មើសផ្ទៃសមុទ្រប្រមាណជាង១០ នាក់ដឹកនាំដោយលោកទូច ពលះ បានតៀមលក្ខណៈចេញអូរប័រចល័តល្បាតដើម្បីជួយសង្គ្រោះរំដោះប្រជាជន ខណៈពេលទឹកជំនន់អាចកើតឡើងនាពេលខាងមុខ។លោកឧត្តមសេនីយត្រីតេង សួន បានចុះល្បាតនៅតាមលំនៅដ្ឋានប្រជាជនដែលរស់នៅតាមជួរមាត់ព្រែក ដើម្បីរៀបចំកំលាំងត្រៀមចុះជួយសង្គ្រោះបន្ទាន់តាមទីលំនៅពេលកើត ហេតុដើម្បីរំដោះប្រជាជនរកទីជម្រកនិងអាហារឧបត្ថម្ភសុវត្ថិភាព អោយពួកគាត់។
លោកវរសេនីយ៍ទោទូច ពលះ ប្រធានស្នាក់ការអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រកំពត កែបបានបញ្ជាក់អោយដឹងថាប៉ុន្មានថ្ងៃនេះអាកាសធាតុធម្មជាតិមានការ ប្រែប្រួល ហើយភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ព្យុះរលកបោកបក់យ៉ាងខ្លាំង ទើបកំលាំងរបស់លោកត្រៀមលក្ខណះល្បាតប្រចាំការ២៤ម៉ោងលើ២៤ម៉ោងអោយ មានការប្រុងប្រយ័ត្នអំពីស្ថានភាពទឹកជំនន់និងខ្យល់ព្យុះដែល អាចកើតឡើងជាយថាហេតុណាមួយ៕
រថយន្តក្រុងកម្ពស់២ជាន់ដឹកអ្នកទេសចរទៅវៀតណាមបុករថយន្ត ដឹកពោតវេលាយប់របួសជនបរទេស៧នាក់លើផ្លូវលេខ១១ភូមិសាស្ត្រ ស្រុកពាមរក៍
ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មនុស្ស៧នាក់ រងរបួសធ្ងន់ និង២៧នាក់រងរបួសស្រាល នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី៣១ កក្កដា នៅចំណុចផ្លូវកោងក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍។
ហេតុការណ៍ នេះបង្កឡើងដោយរថយន្តទេសចរណ៍មួយគ្រឿងរបស់ក្រុមហ៊ុនកម្ពុជា អង្គរអ៊ិចប្រេស ពណ៌ទឹកក្រូច កម្ពស់២ជាន់ ពាក់ស្លាកលេខ ភ្នំពេញ 3B-0652 បានបើកទៅបុកគូទរថយន្ត FUSO ដឹកពោតមួយគ្រឿង ពណ៌ត្រួយចេក ចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3B-0552 ដែលចតស្ងៀមលើចិញ្ចើមថ្នល់រុញទៅមុខចម្ងាយ១៥ម៉ែត្ររួញ កៀបជាប់គ្នាទាំងរថយន្ត និងអ្នកជិះ៧នាក់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកអ្នកដំណើរខាងលើផ្ទុកអ្នកធ្វើដំណើរជាភ្ញៀវ ទេសចរជនជាតិបរទេសសរុបចំនួន៣៤នាក់ ធ្វើដំណើរមកពីខេត្តសៀមរាបឆ្ពោះទៅប្រទេសវៀតណាមតាមច្រក អន្តរជាតិបាវិត។ ដោយការធ្វើដំណើរផ្លូវឆ្ងាយនៅពេលយប់ ពេលមកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរអស់កម្លាំង ឬងងុយដេក ទើបធ្វើឱ្យរថយន្តជ្រុលចង្កូតទៅបុកគូទរថយន្ត FUSO ប្រភេទយក្ស ដែលផ្ទុកពោតពេញកំពុងចតស្ងៀមនៅលើចិញ្ចើមថ្នល់ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីររួញចូលគ្នា និងកៀបជាប់អ្នកដំណើរ៧នាក់ រហូតទាល់តែកាត់ជញ្ជាំងរថយន្តមួយចំហៀងចេញ ទើបអាចយកមនុស្សទាំងនោះចេញបាន។
មន្ត្រីសមត្ថកិច្ចបាននិយាយថា អ្នកដែលរងរបួសធ្ងន់ទាំង៧នាក់គឺជាអ្នកដែលត្រូវបានកៀប ជាប់ជាមួយរថយន្តទាំងពីរក្នុងនោះរួមមានជនជាតិអេស្ប៉ាញ៣នាក់ ស្រី២នាក់ និងជនជាតិកូរ៉េចំនួន៤នាក់ ស្រី៣នាក់។ បន្ទាប់ពីកើតហេតុភ្លាមជនរងគ្រោះ៣នាក់ ក្នុងចំណោម៧នាក់ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង និង៤នាក់ទៀតត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក អ្នកលឿង និងក្រោយមកជនរងគ្រោះ២នាក់ ក្នុងចំណោម៤នាក់នោះត្រូវបានដឹកយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។ ចំណែកឯមនុស្ស២៧នាក់ផ្សេងទៀត ដែលរងរបួសស្រាលត្រូវបានក្រុមហ៊ុនកម្ពុជា អង្គរអុិចប្រេស យករថយន្តថ្មី១គ្រឿងទៀតមកដឹកបន្តនៅវេលាម៉ោងជាង៩ព្រឹក បន្ទាប់ពីកើតហេតុប៉ុន្មានម៉ោង។ បច្ចុប្បន្ននេះរថយន្តទាំងពីរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ យកទៅរក្សាទុករង់ចាំដោះស្រាយនៅអធិការដ្ឋាននគរបាលស្រុក ពាមរក៍ ៕
មេគោចម្លែកកើតកូន៤ ក្បាលអ្នកស្រុកនាំគ្នាអុជធូបបន់ស្រន់សុំ
ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយដោយប្រជាពលរដ្ឋគិតថា ជារឿងចម្លែកកម្របានឃើញណាស់ គឺមេគោមួយក្បាលកើតកូនមករហូតទៅដល់៤ក្បាល ធ្វើឱ្យមនុស្សម្នានាំគ្នាទៅចោមរោមមើលកកកុញ ហើយអុជធូប អុជទៀន ដាក់តង្វាយ ចេក ផ្លែឈើ និងប្រាក់ ដើម្បីសុំសេចក្តីសុខ និងលាភសំណាង។ បើតាមលោកសូ ខេន អាយុ៥១ឆ្នាំ នៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ ដែលជាម្ចាស់គោចម្លែកនោះបានប្រាប់កោះសន្តិភាពថា មេគោរបស់គាត់សម្បុរត្នោតបានកើតកូនរហូតដល់ទៅ៤ក្បាល គឺញី២ក្បាល ឈ្មោល២ក្បាល កាលពីថ្ងៃទី៣១ កក្កដា ២០១១ វេលាម៉ោង៧ព្រឹក ។
លោកសូ ខេន បន្តទៀតថា នៅវេលាម៉ោង៧ព្រឹក កើតបានកូនមួយក្បាលឈ្មោលសម្បុរស, វេលាម៉ោង៧និង១០នាទី កើតបានកូនញីមួយក្បាលសម្បុរស, នៅម៉ោង៧និង៤០នាទី កើតបានកូនមួយក្បាលញីសម្បុរត្នោត, លុះម៉ោង៨និង១០នាទីកើតបានកូនមួយក្បាលទៀត ឈ្មោលសម្បុរក្រហម ហើយកូនគោទាំង៤ក្បាលនោះកើតបានតែប្រមាណ៥នាទីក៏ងាប់ ...ប្រសិនបើកូនគោទាំង៤ក្បាលនោះរស់វិញ គឺគាត់ពិតជាមានលាភសំណាងណាស់ ព្រោះឆ្នាំនេះមានគោដល់ទៅ៤ក្បាល...ម្យ៉ាងទៀតកម្រមានគោ ណាកើតកូនភ្លោះ៤ក្បាលបែបនេះណាស់ បើមានយ៉ាងច្រើន២ក្បាលប៉ុណ្ណោះ។
លោកសូ ខេន បានមានប្រសាសន៍ថា រូបគាត់មានប្រពន្ធឈ្មោះញ៉ែម ថេន អាយុ៥០ឆ្នាំ មានកូន៦នាក់ក្នុងបន្ទុក ក្នុងនោះស្រីម្នាក់ ហើយបានទិញគោញី២ក្បាល មកចិញ្ចឹមមួយក្បាលសម្បុរត្នោត និងមួយក្បាលទៀតសម្បុរក្រហម ។ចិញ្ចើមរហូតដល់គោមានអាយុជាង៣ឆ្នាំគឺនៅអំឡុងខែ កុម្ភៈ ឆ្នាំ២០១០ ស្រាប់តែមានពួកចោរចូលលួចដឹកចេញពីក្រោលទៅបាត់ តែរយៈពេលពីរម៉ោងក៏តាមស្ទាក់ចាប់បានមកវិញ រីឯចោរបានរត់គេចខ្លួនបាត់ស្រមោល។ រហូតដល់ខែមករា ឆ្នាំ២០១១ មេគោមានអាយុបាន៤ឆ្នាំ ហើយទាំងពីរក្បាលនេះ ក៏ផើមដំណាលគ្នាតែម្តង លុះនៅថ្ងៃទី៣១ កក្កដា ២០១១ វេលាម៉ោង៧ព្រឹក មេគោសម្បុរត្នោតក៏ឈឺពោះកើតកូន គឺផើមបានតែ៧ខែទេ មានន័យថា មេគោនោះកើតកូនមិនគ្រប់ខែ។ បើតាមធម្មតាមេគោត្រូវផើមដល់៩ខែ ដប់ថ្ងៃដូចមនុស្សដែរ តែនេះកើតមិនគ្រប់ខែ ទើបងាប់ជាបន្តបន្ទាប់ទាំង៤ក្បាលគួរឱ្យសោកស្តាយ ចំណែកមេគោសម្បុរក្រហមនៅកំពុងផើមដដែល៕
ជីដូននិងចៅតូចលង់ស្លាប់ក្នុងទឹកត្រពាំងក្បែរផ្ទះ
ខេត្តកំពង់ស្ពឺ ៖ ជីដូន និងចៅស្រីម្នាក់ស្លាប់ដោយលង់ក្នុងត្រពាំងទឹកដែលជីកថ្មីក្បែរ ផ្ទះរបស់គាត់ ខណៈដែលរូបគាត់ព្យាយាមជួយចៅស្រីដែលកំពុងលង់ទឹកនោះ។
អ្នកភូមិបានឆោឡោនាំគ្នាទៅជួយស្រង់ពីក្នុង ទឹកត្រពាំងនៅពេលដែលកូន និងកូនប្រសាត្រឡប់មកពីស្ទូងស្រូវវិញ ហើយបានឃើញម្តាយ និងកូនលង់ទឹកស្លាប់ហួសទៅហើយ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ កក្កដា នៅក្នុងភូមិពញាអោង ឃុំទំព័រមាស ស្រុកសំរោងទង។
អ្នកភូមិពញាអោងបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី២៩ កក្កដា ខណៈដែលកូន និងកូនប្រសាលោកយាយបររទេះទៅស្ទូងនៅឯស្រែឆ្ងាយពីភូមិអស់ទៅ នៅរសៀលម៉ោង១ និង៣០នាទី ជីដូនឈ្មោះធុង សាប៊ុត អាយុ៧៤ឆ្នាំ បាននាំចៅស្រីគាត់ដែលតូចជាងគេដឹកគោទៅចងឱ្យស៊ីស្មៅក្បែរ ត្រពាំងទឹកដែលទើបជីកថ្មីក្បែរផ្ទះមានជំរៅ៣ម៉ែត្រ និងមានទំហំ៣គុណ៤ម៉ែត្រ។ ពេលគាត់កំពុងចងគោចៅស្រីឈ្មោះ អ៊ិត រដ្ឋា អាយុ៣ឆ្នាំ បានរអិលធ្លាក់ចូលទៅក្នុងត្រពាំងទឹកនោះលិចបាត់។ ឃើញបែបនេះភ្លាមគាត់ក៏លែងខ្សែគោស្ទុះទៅជួយស្រង់ចៅ តែទីបំផុតចៅលង់ស្លាប់ យាយក៏លង់លិចក្នុងទឹកស្លាប់ជាមួយគ្នាតែម្តង។
អ្នកភូមិបន្តទៀតថា ពេលកូនស្រីគាត់ឈ្មោះយឹម រឿន និងឈ្មោះហ៊ុន សេម ជាកូនប្រសាមកដល់ផ្ទះរកម្តាយនិងកូនពុំឃើញ ក៏រត់រកផ្អើលទាំងអ្នកភូមិឱ្យជួយរក ទីបំផុតម្តាយនិងកូនស្រីតូចត្រូវបានចុះរាវរកឃើញស្លាប់ក្នុង ត្រពាំងទឹកបាត់ទៅហើយ ៕
ស្រ្តីម្នាក់ចងក ធ្វើអត្តឃាត ព្រោះរកស៊ី ខាតឡុងចុង
ភ្នំពេញ៖ ព្រោះតែពិបាកចិត្តនឹងមុខជំនួញ បរាជ័យខាតឡុងចុងអស់ទ្រព្យសម្បត្តិ បណ្តាលឲ្យស្រ្តីវ័យ៣២ឆ្នាំម្នាក់ សម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯង នាវេលាម៉ោង ១៣ និង១០នាទីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១១នេះ នៅក្នុងផ្ទះកោសជប់ និងម៉ាស្សាយីហោមហាលាភ ស្ថិតក្នុងបុរី លីម ឈាងហាក់ ភូមិកន្ទោប សង្កាត់កន្ទោប ខណ្ឌដង្កោ។
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_u8sMzKewREGyplAdcAQVsut1hRmb2zClkZYdvyaW2Iq8NzbIM1gLio-k0uN1pUId8lZ_kDK2GD1MH84FkGUvH_D4yFwaHAv73_XvjxzkKFOLAMttzEjmA=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vkX3K3GSRwMrWGsknowIeWwRU3ggikJa_qI4l0OmEAeDw4JA92EflWHKN46WHgAfrVj8L8Xz5PP9ml5xkV5j1U9nldIZjrYNYHEE6Z5U1oqJonXPz3Frg=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_u8_HZAQf3TmyBSnLXjx3PlzhAU0uMmPUJPhrqGBEeRgMF6ytcmpoDGmjLDfIAhgb9Pm4H_gZCgKySYlVjk_txglVJ9jUW7FbFJotA3tUC4TV1aBAAdjSc=s0-d)
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលចងកធ្វើអត្តឃាត ព្រោះតែមុខជំនួញបរាជ័យ ខាងលើនេះ ឈ្មោះ តាល់ សុខហេង អាយុ ៣២ឆ្នាំ ជាម្ចាស់ហាងកោសជប់ និងម៉ាស្សាមហាលាភ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្តុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មានកូន៣នាក់ (ប្រុសម្នាក់ ស្រី២នាក់)។
យោងតាមប្រភពពីសមត្ថកិច្ចដកស្រង់សម្តីប្តីស្រ្តីរងគ្រោះ ឈ្មោះ ខួង តារា អាយុ៤៣ឆ្នាំ បានឲ្យដឹងថា ក្រុមគ្រួសាររបស់ជនរងគ្រោះកាលពីមុន ជាអ្នកមានទ្រព្យធូរធារ ថែមទាំងមានស្ថាយនីយ ប្រេងឥន្ធនៈមួយ នៅក្នុងខេត្តកំពង់ស្ពឺថែមទៀតផង តែក្រោយមកអាជីវកម្មជួបឧបសគ្គ ការរកស៊ីត្រូវខាតឡុងចុងអស់ទ្រព្យសម្បត្តិ។
ប្រភពបន្តទៀតថា ចាប់តាំងពីការរកស៊ីត្រូបរាជ័យមក ស្រ្តីរងគ្រោះបានខូចចិត្ត ហើយព្យាយាមធ្វើអត្តឃាតជាច្រើនសាមកហើយ តែបានក្រុមគ្រួសារជួយលើកទឹកចិត្ត។ លុះដល់ល្ងាចថ្ងៃកើតហេតុនេះ ស្រាប់តែស្រ្តីរងគ្រោះបានឡើងទៅសម្ងំនៅលើឡៅតឿ ក្រោយពេលបាត់យូពេក ប្តីក៏ឡើងទៅមើល ស្រាប់តែឃើញប្រពន្ធរបស់ខ្លួន យកវាំងននចងកធ្វើអត្តឃាតស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកត្រួតពិនិត្យសព និងកន្លែងកើតហេតុ។ បន្ទាប់ពីពិនិត្យរួចរាល់ហើយនោះ សមត្ថកិច្ចបានសន្និដ្ឋានថា ស្រ្តីរងលើនេះ ពិតជាចងកធ្វើអត្តឃាតពិតប្រាកដមែន មិនមានករណីឃាតកម្មអ្វីផ្សេងនោះទេ។ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យ សពស្រ្តីខាងលើ ត្រូវបានប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចូលលួច កាច់សោ ម៉ូតូក្នុងផ្ទះ សំណាង អាក្រក់ ត្រូវ អ.ហ ក្របួចជាប់
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌ ដូនពេញ បានចាប់ជនសង្ស័យ ២នាក់ បន្ទាប់ ពីពួកគេចូលកាច់សោម៉ូតូនៅក្នុងផ្ទះ កាលពី វេលាម៉ោង២យប់រំលងអធ្រាត្រ ចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១១ ស្ថិតនៅផ្ទះមួយ កន្លែង តាមបណ្ដោយផ្លូវលេខ ១៨៨ សង្កាត់ ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។
ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានសមត្ថ កិច្ចបញ្ជាក់ថា មានឈ្មោះ ស្រី ចាន់ណារ៉េត អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និង ម្នាក់ទៀត ឈ្មោះ អេង សាវ៉ាន អាយុជាង ៣០ឆ្នាំ មានមុខរបរជាបុគ្គលិកនៅរតនាគារ ជាតិ ។សមត្ថកិច្ចបានបន្ដថា ខណៈដែលជន រងគ្រោះឈ្មោះ វណ្ណ សារិទ្ធ អាយុ ២៣ឆ្នាំ ចូលដេក ដោយសារតែស្រវឹង ហើយឱ្យប្អូន ចាំចាក់សោឱ្យ ស្រាប់តែជនសង្ស័យ ទាំងពីរ ធ្វើសកម្មភាព ចូលកាច់សោម៉ូតូម៉ាកឃ្លីក នៅក្នុងផ្ទះតែម្ដង។ ភ្លាមៗនោះក៏មានការ ឆោឡោកើតឡើង ធ្វើឱ្យកម្លាំងកងរាជ អាវុធហត្ថខណ្ឌដូនពេញ តាមចាប់ ភ្លាមៗតែ ម្ដង៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uvmpueZdJh53mj77v1F4Rm3kiHrHAmmldKMs6RC-d1S5gYQ7bV_zQCJW25GTunM9MJCUk24hf-Ufxq2QTa1mDTlzWH4lvwIBbz34JDcT4Cgl6mif85_Ig=s0-d)
ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានសមត្ថ កិច្ចបញ្ជាក់ថា មានឈ្មោះ ស្រី ចាន់ណារ៉េត អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និង ម្នាក់ទៀត ឈ្មោះ អេង សាវ៉ាន អាយុជាង ៣០ឆ្នាំ មានមុខរបរជាបុគ្គលិកនៅរតនាគារ ជាតិ ។សមត្ថកិច្ចបានបន្ដថា ខណៈដែលជន រងគ្រោះឈ្មោះ វណ្ណ សារិទ្ធ អាយុ ២៣ឆ្នាំ ចូលដេក ដោយសារតែស្រវឹង ហើយឱ្យប្អូន ចាំចាក់សោឱ្យ ស្រាប់តែជនសង្ស័យ ទាំងពីរ ធ្វើសកម្មភាព ចូលកាច់សោម៉ូតូម៉ាកឃ្លីក នៅក្នុងផ្ទះតែម្ដង។ ភ្លាមៗនោះក៏មានការ ឆោឡោកើតឡើង ធ្វើឱ្យកម្លាំងកងរាជ អាវុធហត្ថខណ្ឌដូនពេញ តាមចាប់ ភ្លាមៗតែ ម្ដង៕
ឡើងគ្រែដើម្បីសុខភាពល្អ
ការស្រាវជ្រាវ របស់មហាវិទ្យាល័យ វីលខេស បែររេ (ផែនសីលវ៉ានៀ សហរដ្ឋ អាមេរិក) បានបង្ហាញថា បណ្តានិស្សិត ដែលបានឡើងគ្រែ ១ ទៅ ២ ដង ក្នុងមួយសប្តាហ៍ នឹងមានសារជាតិ ការពារជំងឺ ខ្ពស់ជាង បើធៀបនឹង អ្នកដែល មិនបាន ប្រព្រឹត្ត ឬ អ្នកដែលឡើងគ្រែ ច្រើនជាង ៣ ដង ក្នុងមួយសប្តាហ៍ ។
មិនត្រឹមតែប៉ុណ្ណោះ ផ្លូវភេទដែលមាន សុវត្ថិភាព និង មានកម្រិតសមស្រប ក៏នាំមកនូវ ប្រយោជន៍ ដូចខាងក្រោម ៖
* អារម្មណ៍ស្រស់ថ្លា
ផ្លូវភេទបង្កើនរសជាតិសម្រាប់ជីវិតគូស្វាមី ភរិយា ។ ការថ្នាក់ថ្នមគូស្នេហ៍ដើម្បីមានអារម្មណ៍ ស្រណុកកំពូលនឹងអាចជួយឱ្យសុខភាពអ្នកកាន់តែ ប្រសើរឡើង ព្រោះថានៅពេលរួមភេទ អ្នកបាន បញ្ចោញចោលកាឡូរីមួយកម្រិត ដែលនេះអាច ជួយ កាត់ បន្ថយភាពធុញថប់ និង ធ្វើឱ្យអ្នកគេងលក់ ស្រួល ។
* បន្ថយការឈឺចាប់
ការស្ទាបអង្អែលត្រូវចំណុចរសើបបំផុតរបស់ នាងនឹងបង្កើតអារម្មណ៍មួយដែលជួយទប់ស្កាត់ការ ឈឺចាប់របស់នាង ដោយសារនៅពេលនោះរាង កាយបញ្ចោញជាតិអេនដូរហ្វីន ដែលជាជាតិគីមី ម៉្យាងនៅក្នុងខួរក្បាល មានប្រយោជន៍ក្នុងការកាត់ បន្ថយ ការឈឺចាប់ ។
* រស់ដោយសប្បាយ រស់បានយូរជាង
ជីវភាពផ្លូវភេទប្រកបដោយភាពត្រឹមត្រូវនឹង នាំឱ្យអ្នកមានរាងកាយមាំមួន ។ នៅពេលពេញ ចិត្តនឹងរឿងលើគ្រែ គូស្នេហ៍មួយគូនោះនឹងមាន សុភមង្គលយូរអង្វែង ។
* ធ្វើឱ្យអ័រម៉ូនមានតុល្យភាព
ស្ត្រីដែលបានឡើងគ្រែយ៉ាងតិច ១ ដង ក្នុង មួយសប្តាហ៍ តែងមានរដូវទៀងទាត់ជាង និង មាន ជាតិអ័រម៉ូនអេស្ត្រូចេនខ្ពស់ជាង ។ ការពិសោធ ជាច្រើនសុទ្ធតែបានបង្ហាញថា ការឡើងគ្រែទៀង ទាត់ មិនត្រឹមតែមានប្រយោជន៍ចំពោះទំនាក់ទំនង របស់អ្នក នោះទេ តែវាក៏ល្អចំពោះសុខភាពរាង កាយ និង ខួរក្បាលផងដែរ ។
* ចូរប្រើប្រាស់ការឡើងគ្រែរបស់អ្នក
ស្ត្រីដែលស្ថិតក្នុងដំណាក់កាលលែងមានរដូវ ក៏គួរតែធ្វើរឿងនោះឱ្យបាន ១ ទៅ ៣ ដង ក្នុងមួយ ខែ ដើម្បីទប់ស្កាត់អាការស្វិត និង ស្ងួត ។ ចំពោះ បុរសវិញ ការបញ្ចោញទឹកកាមទៀងទាត់មិនត្រឹម តែបង្ហាញពីសមត្ថភាពផ្លូវភេទប៉ុណ្ណោះទេ តែវាក៏ ជួយ ទប់ស្កាត់ឱកាសនៃការកើតជំងឺមហារីកក្រពេញ ប្រូស្តាតផងដែរ ។
* មានក្រៅមូលហេតុ និង ដំណោះស្រាយ
ការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា មាន ស្ត្រីជាង ៥០ ភាគរយ និង បុរសជាង ៧០ ភាគរយ ដែលមានគ្រួសារធ្លាប់មិនស្មោះនឹងគ្នា ។ ខាង ក្រោមនេះគឺជាមូលហេតុទាំងបីយ៉ាងដែលនាំទៅ រកការមានសហាយ ៖
១- ឯកោ
ប្រសិនជីវភាពក្នុងគ្រួសារមានការខ្វះខាតផ្នែក មនោសញ្ចោតនាស្និទ្ធស្នាល ខ្វះការយកចិត្តទុកដាក់ មិនអាចចែករំលែករឿងតូចធំជាមួយគ្នានោះ អា-រម្មណ៍ឯកោនឹងកើតមានឡើង ។ អារម្មណ៍ឯកោ នេះគឺជាមូលហេតុដែលនាំឱ្យអ្នកមានក្រៅ ។
២- ការអូសទាញ
ការអូសទាញពីខាងក្រៅគឺជាមូលហេតុទីពីរ ដែលយើងតែងជួបប្រទះ ។ ក្រោយពីការរៀបការ បាន ៦ ទៅ ៧ ឆ្នាំ ភាពកក់ក្តៅនៃក្តីស្នេហ៍ត្រូវ បានថយចុះ ហើយជីវភាពនៃការរស់នៅបានប្រព្រឹត្តទៅតាមបែបធម្មជាតិ បង្កអារម្មណ៍សោះ កក្រោះ ពេលនោះ រឿងផ្លូវភេទក៏ចាប់ផ្តើមកើត ភាពធុញទ្រាន់ ។ ចំណែកទំនាក់ទំនងស្នេហានៅ ខាងក្រៅវិញ គឺផ្ទុយពីនេះ វាជួយឱ្យគេមានអារម្មណ៍ ពិសេសជានិច្ច ថ្វីបើមានការព្រួយបារម្ភក៏ដោយ ។
៣- ខ្វះពេលវេលាជជែកគ្នា
មានគ្រួសារជាច្រើន ក្នុងការជជែកគ្នាតែងប្រើ ពាក្យមិនបានត្រឹមត្រូវ និង ប្រើអាកប្បកិរិយាមិន ល្អដាក់គ្នាដែលពិបាកទទួលយក ។ ពួកគេរិះគន់គ្នា ខឹងគ្នា និង ធ្វើឱ្យរបួសផ្លូវចិត្តដល់គ្នា បង្កភាពមិន ចុះសម្រុងក្នុងគ្រួសារ បែបនេះវាធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរចំពោះមនោសញ្ចោតនាគ្រួសារ ។
* ទប់ស្កាត់ការស៊ីក្រៅ
១- ចូរបង្កើតទម្លាប់ដាក់គូជីវិតរបស់អ្នកឱ្យនៅ លើគេបង្អស់
រវាងការងារ កូនចៅ គ្រួសារ ជាដើម អ្នក គួរតែហ្វឹកហាត់ខ្លួនឯងនូវទម្លាប់ដាក់គូជីវិតរបស់ អ្នកឱ្យស្ថិតក្នុងការយកចិត្តទុកដាក់លើគេបង្អស់ ។ បើអ្នកមិនបានរៀបចំឱ្យបានត្រឹមត្រូវ និង មិនសម ហេតុផល មនោសញ្ចោតនារបស់អ្នកទាំងពីរងាយ នឹងត្រូវ ប្រេះស្រាំ ។
២- ផ្លាស់ប្តូរ
ប្តីប្រពន្ធគួរតែរកវិធីធ្វើឱ្យអ្វីៗមានភាពថ្មីដើម្បីចៀសវាងអារម្មណ៍ធុញទ្រាន់ក្នុងជីវិត ។ ចូរចាប់ ផ្តើមយកចិត្តទុកដាក់ពីបញ្ហាតូចបំផុតសម្រាប់ភាគីម្ខាងទៀត ប្រសិនអ្នកយកចិត្តទុកដាក់ទៅលើការ ស្នើរបស់គាត់ នោះស្នេហារបស់អ្នកទាំងពីរនឹង កក្រើក រំជើបរំជួលដោយភាពផ្អែមត្រជាក់មិនខាន ។
៣- ជ្រើសពាក្យនៅពេលនិយាយ
ការនិយាយគ្នាអាចជាប្រការមួយជួយធ្វើឱ្យ មនោសញ្ចោតនាមានភាពល្អប្រសើរ ព្រោះថាអ្នក ទាំងពីរនឹងកាន់តែយល់ចិត្តគ្នា ក៏ប៉ុន្តែវាក៏អាច បណ្តាលឱ្យកើតបញ្ហាបានដែរ ដោយសារថាវា នឹងប៉ះពាល់ផ្លូវចិត្តរបស់អ្នកទាំងពីរ បើអ្នកមិនចេះ ប្រើប្រាស់វិធី និង ពេលវេលាសម្រាប់និយាយគ្នា ។ អ្នកគួរជ្រើសរើសពេលវេលាសមស្របក្នុងការជជែក គ្នា ព្យាយាមយោគយល់ឱ្យបានច្រើន ចៀសវាង បញ្ហាតានតឹងដើម្បីរក្សាភាពសុខដុមនៅក្នុងគ្រួសារ ។ ទន្ទឹមនឹងនេះ អ្នកក៏គួរតែចេះយកចិត្តទុកដាក់ និង គោរព មតិរបស់ភាគីម្ខាងទៀត ហើយបង្កើតនូវ ប្រការដែលអ្នកទាំងពីរមានការយកចិត្តទុកដាក់ និង មានគំនិតដូចគ្នា ៕
វ្ល៉ាឌីមៀ ឃ្លីតស្កូ ជួបជាមួយ គ្រីស អារីយ៉ូឡា អាចកើតមាននៅខែវិច្ឆិកាឆ្នាំ2011 ខាងមុខនេះ
ការប្រកួតរវាងកីឡាករអាមេរិកគ្រីស អារីយ៉ូឡានិងកីឡាករអ៊ុយក្រែនដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ធ្ងន់ពិភពលោក៣ស្ថាប័នវ្ល៉ាឌីមៀ ឃ្លីតស្កូអាចនឹងកើតមានឡើងនៅខែវិច្ឆិកាខាងមុខនេះ។
វ្ល៉ាឌីមៀសង្ឃឹមថា ខ្លួននឹងបានប្រកួតជាមួយអ្នកឈ្នះក្នុងចំណោមកីឡាករថៃសាន់ ហ្វឺរីនិងឌីរ៉េក ស៊ីសូរ៉ា។ តែគ្រូបង្វឹករបស់គេ(វ្ល៉ាឌីមៀ)លោកអេម៉ានូអែល ស្ទូវ៉តពេញចិត្តឲ្យកូនសិស្សរបស់ខ្លួនជួបប្រកួតជាមួយអារីយ៉ូ ឡាវិញ។ ទោះជាយ៉ាងណា កីឡាករហ្វឺរីបន្ទាប់ពីឈ្នះស៊ីសូរ៉ាបានទាត់ចោលនូវគម្រោងដែលចង់ ឲ្យខ្លួនគេជួបប្រកួតជាមួយវ្ល៉ាឌីមៀបន្ទាប់។
ជាជំនួសវិញហ្វឺរីប្រាថ្នាប្រកួតជាមួយកីឡាករ ម៉ាទីន រ៉ូហ្គែន ហើយបន្ទាប់មកជួបជាមួយអាឡិចសាន់ឌ័រ ឌីមីត្រឹនកូ។ ការណាត់ប្រកួតនេះ កីឡាកររ៉ូហ្គែនបានព្រមទទួលយកហើយ តែទីកន្លែងនិងកាលបរិច្ឆេទនៃការប្រកួតនៅមិនទាន់បានកំណត់ច្បាស់ លាស់នៅឡើយទេ។
សម្រាប់អារីយ៉ូឡាកាលពីថ្ងៃទី៩ខែកក្កដា គេបានយកឈ្នះកីឡាករអាហ៊ូណាន់យ៉ាដោយពិន្ទុដាច់នៃការប្រកួត១០ទឹក ។ នៅក្នុងការប្រកួតលើកនោះអារីយ៉ូឡាហាក់ដូចជាយឺត ខ្សោយនិងព្រមទាំងមានការទូលាយក្នុងការការពារមុខ។ វាមិនមែនជារឿងល្អសម្រាប់អារីយ៉ូឡានោះទេ តែការប្រកួតនោះគឺវាគ្រាន់តែជាការកំដៅសាច់ដុំប៉ុណ្ណោះ។ដូច្នេះ សម្រាប់វ្ល៉ាឌីមៀវិញ អារីយ៉ូឡាកាន់តែអន់ គឺគេកាន់តែមានភាពងាយស្រួលក្នុងការការពារខ្សែក្រវាត់របស់ ខ្លួន។
វ្ល៉ាឌីមៀ ឃ្លីតស្កូដែលមានអំណោយផលខាងកំពស់(១.៩៩ម៉ែត្រ)ធ្លាប់ប្រកួត៥៩លើក ក្នុងនោះឈ្នះ៥៦លើក ចាញ់៣ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន៤៩លើក។ ប្រកួតចុងក្រោយជាមួយកីឡាករអង់គ្លេសដេវីដ ហេកាលពីថ្ងៃទី២ខែកក្កដាគឺយកឈ្នះដោយពិន្ទុជាឯកច្ឆន្ទ។ ចំណែកអារីយ៉ូឡាធ្លាប់ប្រកួតបានចំនួន៣៥លើក ឈ្នះ៣៣លើក ចាញ់២ មិនដែលស្មើ។ ធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន២៨លើក ។ ប្រកួតចុងក្រោយយកឈ្នះកីឡាករហ្វ្រាយដេ អាហ៊ូណាន់យ៉ានៅក្រុងអាត្លង់ទិច ស៊ីធីរដ្ឋញូវជើស៊ីសហរដ្ឋអាមេរិក ៕
ការងា
GarIya: vgS KIm (LIOREAL AROFESSIONNEAL CAMBODIA) ÉkeTsEpñklk;. RtUvkar
eRCIserIsEpñksk; eFVIRkck nigEpñkTIpSar ¬fañk;briBaaØbRt¦.
sUmTMnak;TMngGas½ydaæn³ pÞHelx 239 pøÚv 63 ¬Rtsk;Ep¥m¦PñMeBj
TUrsBÞ½³ 011 688 075
eyIg´RtUvkareRCIserIsbuKÁlikEpñklk;TaMgBIrePT cMnYn 10nak; GñkEdlminman
bTBiesaFn_k¾Gacdak;Bakü)anEdr. GñkEdldak;Bakümun nig)anpþl;GaTiPaBmun.
putkMNt;TTYlBaküéf¶TI 25 Ex sIha qañM 2011
Tel: 097 30 000 35/ 093 78 47 97
Rkumh‘uneyIg´CaRkumlk;e)aHdMunUvplitplCaeRcInRtUvkareRCIserIsbuKÁlikCaeRcInnak;
dUcxageRkam ³
-EpñkTIpSar ³ TaMgBIrePT manbTBiesaFn¾kargarcab;BI 2qaMñeLIgeTA
-GñkdwkCBa¢Ún ³ ePTRbus ¬dwkCBa¢Únedaym:UtU¦
ebImancMNab;GarmµN¾sUmTMnak;TMngGas½ydæanpÞHelx 10AB St.115 xagt,ÚgpSaGUb¤sSI
Tel : 011 213 348
Rkumh‘un vI Gay PI esvakmµsnþisuxÉkCncMkat; sUmeRCIserIsbuKÁlikEpñksnþisux
TaMgBIrePT CaeRcInnak; EdlTTYl)anR)ak;Ex 120dulaøeLIgeTA.
ebIebkçCn-ebkçnarI mancMNab;GarmµN_ sUmTMnak;TMng Gas½ydaæn pÞHelx 191
pøÚv 371 ¬TMnb;fµI¦ sgaát;bwgTMBn; xNÐmanC½y raCFanIPñMeBj
b¤tamTUrsBÞ½elx 017 771 497
Rkumh‘un vInNaRKub CaRkumh‘unnaMmuxeKEpñkbec©keTsRbBn§½suvtßiPaBkaMemra: TUrsBÞ½
GaLam esarTaVr eNtevIk nigcMNtrfynþ. edayRkumh‘un vINaRKub kMBugEtBRgIk
saxafµIenAvimankaNaDIya:Can;TI 5
Rkumh‘unRtUvkareRCIserIsbuKÁlikdUcxageRkam³
1 CagtMeLIgRbBn§½suvtßiPaB cMnYn 5nak;
2 rdæ)al cMnYn 1nak;
3 CagEpñkeNtevIk cMnYn 2nak;
4 tMNagEpñklk; cMnYn 3nak; ePTRsI
ebIebkçCnmancMNab;GarmµN_ sUmepJIrRbvtþirUbkargartamry³Gas½ydaæn³ pÞHelx S20
¬TwkfaøpaøsSapøÚvRbUmuIeNt¦ EkgpøÚvhaNUy nigshBn§½rusSI sgaát;Twkfaø xNÐEsnsux
raCFanIPñMeBj
TUrsBÞ½elx³ 023 969 969/ 077 73 66 69
Email: info@winnagroup.com
putkMNt;éf¶TI 15 Ex sIha qañM 2011
Rkumh‘un KAC Trading KWCaRkumh‘unnaMcUl nigEckcayelITIpSarnUvplitpl ePsC¢³ nignM
RKb;RbePT. RtUvkareRCIserIsbuKÁliktMNagEpñklk;RbcaMraCFanIPñMeBjTaMgBIrePTcMnYn
5nak;³
lkçxNÐeRCIserIs³
- manbTBiesaFn_cab;BI 1qañMeLIgeTA
- manmeFüa)ayeFVIdMeNIrpaÞl;xøÜn
- R)ak;ExTTYl)anBI 130dulaøreLIgeTA
Qb;TTYlBaküenAéf¶TI 10 Ex sIha qañM 2011
Gas½ydaæn³ pÞHelx 168 pøÚv 122 ¬xageRkay KFC km<úCaeRkam¦
Tel: 017 761 562/ 078 388 288
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikdUcxageRkam ³
1 EpñkTTYlePJóv (Receptionist) ePTRsI)
-ecHPasacin nigkMuBüÚT½r Ms.Word&Excel
-manrUbsm,tiþsmrmü rYsrayrak;Tak; ecHTTYlxusRtUvelIkargar
- Gayucab;BI 20qañMeLIgeTA
2 EpñksMGat ePTRsI
- ]sSah_Büayam nigesaµHRtg;
- Gayucab;BI 25qañM dl; 35qañM
sUmdak;RbvtþirUbenAGas½ydæan³ pÞHelx 43BC St.222 sgáat;bwgraMg xNÐdUneBj
raCFanIPMñeBj .
Tel : 023 212 888 / 092 212 888
Rkumh‘uneyIg´RtUvkareRCIserIskmµkr eFVIkareRcInnak; R)ak;Excab;BI 80dulaøkñúg 1Ex
nigéfø)ay 1dulaøkñúg 1éf¶.
Gas½ydaæn³ pÞHelx 23A pøÚvelx 162 xaglicpSaredb:U
Tel: 098 97 97 56
sNaæKar evr:g;da extþEkb eyIg´RtUvkareRCIserIsbuKÁlikEpñk
- Gñkrt;tuTaMg 2ePT
- cugePAeFVImðÚbcin
- GñkdutnMbu½g
- GñkTTYlePJóv
RKb;EpñkTaMgGs;RtUvEtmanbTBiesaFn_
Tel: 097 93 62 001
>Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikCYsCulma:suIne)aHBum< Printing EdlmanCMnaj
EpñkRbBn§½ePøIg nig kMuBüÚT½r CMnYykarkariyal½y RtUvecHkuMBüÚT½r ecHGan sresrPasacin
Tel: 023 63 86 614/ 012 33 20 79
យន្តហោះ ដឹកអ្នកដំណើរ ធ្លាក់នៅ ហ្គូយ៉ាណា សំណាងល្អគ្មាន មនុស្សស្លាប់
យោងតាម ទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហ៊ួ បានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១នេះថា មន្ត្រីរដ្ឋាភិបាលហ្គួយ៉ាណា បាននិយាយឱ្យដឹងថា យន្តហោះពាណិជ្ជកម្ម ដែលផ្ទុកអ្នកដំណើរចំនួន១៦២នាក់ បានធ្លាក់ខណៈ ព្យាយាមចុះចតនៅហ្គួយាណា កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា បណ្តាលឱ្យអ្នកដំណើររងរបួស ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យមានអ្នកស្លាប់នោះទេ។
យោងតាមរបាយការណ៍ ចុងក្រោយបង្អស់ ដែលបានដកស្រង់សំដីអ្នកនាំពាក្យ របស់រដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះ ម៉ាក Boeing ៧៣៧-៨០០ បានងាកចេញពីផ្លូវយន្តហោះ ២.២០០ម៉ែត្រ នៅពេលចុះចត។ ហើយហេតុការណ៍កើតឡើង ក៏ប្រហែលដោយសារតែមេឃកំពុងធ្លាក់ភ្លៀង នៅឯអាកាសយានដ្ឋានអន្តរជាតិ ចេដឌិ ចាហ្គែន Cheddi Jagan ជិតទីក្រុងហ្គឺហ្គេថោន Georgetown ។.
អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានបន្តថា "យន្តហោះដែលផ្ទុកអ្នកដំណើរចំនួន១៥៤នាក់ ព្រមទាំងអាកាសយានិកចំនួន៨នាក់ បានបាក់ធ្លាក់ជាពីរកំណាត់ ហើយ រអិលទៅទីជម្រាលប្រមាណ ៦០ ម៉ែត្រ" ។
ប្រធានាធិបតី ប្រទេសហ្គូយ៉ាណា លោក បារ៉ាតជែកឌីអូ (Bharrat Jagdeo) បានថ្លែងឱ្យដឹងថា ពួកយើងពិតជាមានសេចក្តីត្រេកអរបំផុតដែលក្នុងយន្តហោះនោះ ផ្ទុកមនុស្សត្រឹមតែ១៤០នាក់។ក្រោយពីមានការធ្លាក់យន្តហោះនោះ អាជ្ញាធរហ្គូយ៉ាណា បានបិទអាកាសយន្តដ្ឋានរបស់ខ្លួន ដើម្បីធ្វើការស៊ីបអង្កេត ឲ្យបានច្បាស់លាស់ ដែលវាជាព្រឹត្តការណ៍ក្នុងប្រវត្តិសាស្ត្រដ៏អាក្រក់ថ្មីមួយ របស់អាមេរិកខាងត្បូង៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_u48zsfRPiqvvTXTo9qR_-PXYfua7X0ndLhT4YFAFDSw3o6ok7pqtIvQiXcsu2JdJTFUaZtGOscqppoIz7WhSX0_ql4YRocGjuxL23xuFnqTg6uS16ar8lr=s0-d)
យោងតាមរបាយការណ៍ ចុងក្រោយបង្អស់ ដែលបានដកស្រង់សំដីអ្នកនាំពាក្យ របស់រដ្ឋាភិបាលបានឱ្យដឹងថា យន្តហោះ ម៉ាក Boeing ៧៣៧-៨០០ បានងាកចេញពីផ្លូវយន្តហោះ ២.២០០ម៉ែត្រ នៅពេលចុះចត។ ហើយហេតុការណ៍កើតឡើង ក៏ប្រហែលដោយសារតែមេឃកំពុងធ្លាក់ភ្លៀង នៅឯអាកាសយានដ្ឋានអន្តរជាតិ ចេដឌិ ចាហ្គែន Cheddi Jagan ជិតទីក្រុងហ្គឺហ្គេថោន Georgetown ។.
អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានបន្តថា "យន្តហោះដែលផ្ទុកអ្នកដំណើរចំនួន១៥៤នាក់ ព្រមទាំងអាកាសយានិកចំនួន៨នាក់ បានបាក់ធ្លាក់ជាពីរកំណាត់ ហើយ រអិលទៅទីជម្រាលប្រមាណ ៦០ ម៉ែត្រ" ។
ប្រធានាធិបតី ប្រទេសហ្គូយ៉ាណា លោក បារ៉ាតជែកឌីអូ (Bharrat Jagdeo) បានថ្លែងឱ្យដឹងថា ពួកយើងពិតជាមានសេចក្តីត្រេកអរបំផុតដែលក្នុងយន្តហោះនោះ ផ្ទុកមនុស្សត្រឹមតែ១៤០នាក់។ក្រោយពីមានការធ្លាក់យន្តហោះនោះ អាជ្ញាធរហ្គូយ៉ាណា បានបិទអាកាសយន្តដ្ឋានរបស់ខ្លួន ដើម្បីធ្វើការស៊ីបអង្កេត ឲ្យបានច្បាស់លាស់ ដែលវាជាព្រឹត្តការណ៍ក្នុងប្រវត្តិសាស្ត្រដ៏អាក្រក់ថ្មីមួយ របស់អាមេរិកខាងត្បូង៕
មនុស្ស៦២នាក់ ស្លាប់ដោយសារ ទឹកជំនន់ នៅប្រទេសកូរ៉េ ខាងត្បូង
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែ ព្យាយាមតស៊ូស្តារស្ថានភាពឱ្យល្អប្រសើរឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យមានការជន់លិច និងបាក់ដីផងដែរ។ ប្រជាពលរដ្ឋជា ច្រើនក្នុងតំបន់ ដែលទទួលរងឥទ្ធិពលគ្រោះធម្មជាតិនេះ កំពុងតែព្រួយបារម្ភនិងភ័យខ្លាចផងដែរ ខណៈដែលគ្រោះមហន្តរាយនេះ បានឆក់យកជីវិតមនុស្ស៦២នាក់ និងមនុស្ស៩នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ។
យោងតាមគេហទំព័រសារព័ត៌មានចិនស៊ិនហួបានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា នេះថា ការខំប្រឹងប្រែងស្តារស្ថានភាពឡើងវិញក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លំាងនោះ កំពុងធ្វើការងារជួយ សង្រ្គោះនៅតំបន់ជិតភ្នំUmyeon ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ នៃទីក្រុងសេអ៊ូល។ បច្ចុប្បន្ន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅទីនោះ បាននាំគ្នាវិលត្រលប់ទៅផ្ទះសម្បែង របស់ពួកគេវិញខ្លះហើយ។
ភ្នាក់ងារឧតុនិយមប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងសេអ៊ូលបានទទួលរងទឹកភ្លៀងជាច្រើន មានកម្ពស់រហូតដល់៣០០មិលី្លម៉ែត្រ កាលពីថ្ងៃពុធ សប្តាហ៍នេះ ដែលវាជាការធ្លាក់ភ្លៀង យ៉ាងធំក្នុងខែកក្កដា នេះ តាំងពីឆ្នាំ១៩០៧មក។ ការធ្លាក់ភ្លៀងយ៉ាងខ្លាំងនេះបានធ្វើឱ្យ ពលរដ្ឋកូរ៉េខាងត្បូង ជាង១១ពាន់នាក់បាត់បង់ទីជម្រក និងបានបំផ្លាញ់ដីស្រែចម្ការចំនួន៩៧៨ហិចតា៕
Subscribe to:
Posts (Atom)