Tuesday, July 26, 2011

ប៉េអឹម​ស្រុក​ទ្រាំង​ចាប់​វាយ​ខ្នោះ​​ស្ទាវ​អុកឡុក​ក្នុង​មណ្ឌល​​ប្រឡង

 
អា​ស្ទាវ​ពូកែ​អុក​ឡុក​ក្នុង​មណ្ឌល​ប្រឡង​បាក់ឌុប​នៅ​វិទ្យាល័យ​ព្រៃ​ សណ្ដែក​ ត្រូវ​​បាន​កម្លាំង​ប៉េអឹម​ស្រុក​ទ្រាំង​វាយ​ខ្នោះ​​បញ្ជូន​មក​កាន់​ទី​ បញ្ជាការ​ខេត្ត​តាកែវ​ ដើម្បី​ចាត់ការ​បន្ត។
លោក ​ចាន់ ​ជៀន ​​​​នាយការិយាល័យ​ស្រាវជ្រាវ​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​ថា ​អា​ស្ទាវ​​អុកឡុក​ក្នុង​មណ្ឌល​ប្រឡង​បាក់​ឌុប​ដោយ​យក​ដាវ​មក​ប៉ុនប៉ង​គំរាម ​កំហែង​តែ​ត្រូវ​ប៉េអឹម​ចាប់​ខ្លួន​នោះ​មាន​ឈ្មោះ ​ជេត វិទូ ​ភេទ​ប្រុស​អាយុ​ ១៩​ឆ្នាំ​មាន​ទីលំនៅ​ ភូមិ​ព្រៃ​សណ្ដែក​ ឃុំ​ព្រៃស្លឹក​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី ​២៥​ ខែ​កក្កដា ​ឆ្នាំ​២០១១​ នៅ​ចំណុច​វិទ្យាល័យ​ហ៊ុនសែន​ព្រៃ​សណ្ដែក​ ហើយ​ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​ប៉េអឹម​ចាប់ខ្លួន​ខណៈ​ពេល​​ធ្វើ​សកម្មភាព​ រួច​មក​។ បើ​តាម​ការ​អះអាង​របស់​លោក ចាន់ ជៀន​ នាយ​ការិយាល័យ​ស្រាវជ្រាវ​បាន​បន្ត​ថា​ ជនសង្ស័យ​រូប​នេះ ​បាន​កាន់​ដាវ​នៅ​ក្នុង​ដៃ ​ហើយ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​នៅ​ក្នុង​មណ្ឌល​ប្រឡង​បាក់​ឌុប​កាល​ពី​រសៀល​ ម្សិលមិញ​នេះ ​ហើយ​ជនសង្ស័យ​រូប​នេះ​មិន​ត្រឹម​តែ​អុក​ឡុក​ក្នុង​មណ្ឌល​ប្រឡង​នេះ​ទេ ​​រហូត​មាន​ឈ្មោះ​ក្នុង​ដីកា​ចាប់​ខ្លួន​ទៀត​របស់​សាលា​ដំបូង​ខេត្ត​តាកែវ​ ឲ្យ​ចាប់​ខ្លួន​ពី​បទ​បង្ក​របួ​ស្នាម ​។ ជនសង្ស័យ​រូប​នេះ​រួម​ទាំង​វត្ថុ​តាង​មាន​ដាវ​មួយ​ដើម​ត្រូវ​​បាន​កម្លាំង​ ប៉េអឹម​ការិយាល័យ​ស្រាវជា្រវ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​តាកែវ​ដើម្បី​ ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕