Monday, August 15, 2011
រដ្ឋាភិបាលកម្ពុជាផ្តើមផ្សព្វផ្សាយគោលនយោបាយថ្មីស្តីពីព្រំដែន
ខណៈដែលមេដឹកនាំកម្ពុជា និងថៃគ្រោងជួបគ្នាដើម្បីពិភាក្សាអំពីរបៀបវារៈនៃការស្តារ ទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ រដ្ឋាភិបាលកម្ពុជាបានផ្តើមផ្សព្វផ្សាយគោលនយោបាយថ្មីដល់កងទ័ព សមរភូមិមុខអំពីបញ្ហានេះ។ ពិធីជួបជុំមួយបានផ្តើមឡើង កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅឯតំបន់ព្រំដែនព្រះវិហារដើម្បីផ្សព្វផ្សាយគោលនយោបាយថ្មីដល់ កងទ័ព។ នៅឯប្រទេសថៃឯណោះ រដ្ឋមន្ត្រីការពារជាតិថ្មី ដែលទើបឡើងកាន់តំណែងបានជំរុញឲ្យកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅ ត្រូវបើកធ្វើឲ្យបានឆាប់បំផុត ពោលគឺអាចនឹងធ្វើ នៅចុងខែសីហា នេះ។
ពិធីជួបជុំមួយត្រូវបានគេផ្តើមធ្វើឡើង កាលពីថ្ងៃសៅរ៍ទី១៣សីហាម្សិលមិញ នៅឯព្រះវិហារដែលមាននាយទាហាន និងពលទាហាន ជាច្រើនចូលរួម។ ពិធីនេះត្រូវបានគេអះអាងថា ដើម្បីផ្សព្វផ្សាយគោលនយោបាយថ្មីរបស់រដ្ឋាភិបាលស្តីពីបញ្ហាព្រំដែន ដល់កងទ័ពសមរភូមិមុខ។ ខ្លឹមសារសំខាន់ដែលមេទ័ពកម្ពុជាចង់បញ្ជ្រាបដល់យោធាសមរភូមិមុខគឺ ពេលនេះជាសករាជថ្មីនៃសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងបាងកកដែលដឹកនាំដោយគណបក្សភឿថៃរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត។ សារនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងជាសាធារណៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១។
ប្រភពពីមន្ត្រីយោធាឲ្យដឹងថា ជំនួបនេះត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយគោលជំហរថ្មីរបស់ ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេស ថៃ។ នាយឧត្តមសេនីយ៍ គន់ គីម មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការប្រចាំតំបន់ព្រំដែនកម្ពុជា-ថៃ បានពន្យល់កងទ័ពដែលឈរជើងនៅជួរមុខអំពីបរិយាកាសថ្មីនៃការ ស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
កាលពីដើមសប្តាហ៍នេះ មន្ត្រីយោធានៃក្រសួងការពារជាតិក៏បានបើកកិច្ចប្រជុំមួយដើម្បី ត្រៀមរៀបចំរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃដែរ។ កិច្ចប្រជុំដែលគេរំពឹងថានឹងបើកធ្វើនៅពេលឆាប់ៗនេះ។ មុននេះបន្តិច កម្ពុជាក៏បានកែសម្រួលកម្លាំងទ័ពមួយចំនួននៅតាមជាយដែនដែរ។ កងកម្លាំងអន្តរាគមន៍មួយចំនួនត្រូវបានដកថយមកសមរភូមិក្រោយវិញ។ ទាំងនេះគឺជាការបង្ហាញកាយវិការថ្មី ក្នុងន័យត្រៀមខ្លួនដើម្បីបង្កើតបរិយាកាសថ្មីនៅតាមព្រំដែន។
នៅឯទីក្រុងបាងកក រដ្ឋាភិបាលថ្មីរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត ក៏អន្ទះសាណាស់ដែរក្នុងការស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ។ រដ្ឋមន្ត្រីការពារជាតិថ្មីដែលទើបឡើងកាន់តំណែង លោក Yuthasak Sasiprapha បានថ្លែងប្រាប់កាសែត The Nation ថា គណៈកម្មាធិការព្រំដែនកម្ពុជា និងថៃនឹងបើកកិច្ចប្រជុំឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបានដើម្បីពិភាក្សាអំពីបញ្ហាព្រំដែន។ លោក Yuthasak រំពឹងថា កិច្ចប្រជុំនេះត្រូវធ្វើនៅ ក្នុងអំឡុងខែសីហានេះ។
លោកឧត្តមសេនីយ៍ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានអះអាងអំពីកិច្ច ខិតខំប្រឹងប្រែងរបស់យោធាជួរមុខ ក្នុងការសាងទំនាក់ទំនងល្អជាមួយថៃ តាមរយៈការជួបជុំលេងកីឡាឬហូបបាយសាមគ្គីរវាងកងទ័ពនៃភាគីទាំងពីរ៕
២យប់ជាប់គ្នារថយន្ត២គ្រឿងបោះពួយបុកលំនៅឋាននៅក្នុងខណ្ឌទួលគោក
រាជធានីភ្នំពេញ ៖ រយៈពេល២យប់ជាប់ៗគ្នាមានរថយន្តចំនួន២គ្រឿងដែលគេអះអាង ថា អ្នកបើកបរសុទ្ធតែស្រវឹងបានបើកបោះពួយបុករបង និងលំនៅឋានប្រជា ពលរដ្ឋនៅក្នុងខណ្ឌទួលគោក តែពុំបណ្តាលឱ្យមនុស្សរងរបួសឡើយ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ សីហា រថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2D-8540 មួយគ្រឿង បានបើកបោះពួយបុកលំនៅឋានលេខ១០២ តាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ហើយរថយន្តនោះជ្រុលទៅបុករបងរួញជាប់ទៅមុខលែងរួច ។ តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៨៦ ក្នុងទិសដៅពីលិចទៅកើត ឡើងមកផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿន ។ ខណៈនោះស្រាប់តែរថយន្តបើកបោះពួយត្រង់ឆ្លងផ្លូវទៅបុក ចូលលំនៅឋានលេខ១០២ និងរបងជាប់របងតែម្តង។ ភ្លាមៗអ្នកបើកបរបានចុះមកទាំងស្រវឹង និងគេចខ្លួនបាត់។
ដោយឡែកនៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ សីហា មានរថយន្តកាមរីបាឡែន ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-8362 បានបើកបោះពួយត្រង់ទាំងកំរោលបុកចូលលំនៅឋានលក់សំបកកង់រថយន្ត យីហោតាំងប៊ុនហាក់ ស្ថិតនៅផ្ទះលេខ២Eo មហាវិថីសេនាប្រមុខគីមអុីលស៊ុង ក្បែររង្វង់មូលទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បណ្តាលឱ្យខូចខាតរបងដែក ទ្វារដែក រួមទាំងសម្ភារផ្សេងទៀតយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីបង្កការខូចខាតរថយន្តបានបើកគេចបាត់ ៕
ឃាតក២នាក់ យកកន្ដ្រៃកាត់ដែក វាយសម្លាប់ ជនរងគ្រោះ ខណៈកំពុងដេកក្នុងអង្រឹង ជនដៃដល់ម្នាក់ ត្រូវសមត្ថកិច្ច ចាប់ខ្លួន
កំពង់ចាម៖ បុរសជាឃាតកកំណាចឃោរឃៅ ២នាក់ បានយកកន្ដ្រៃកាត់ដែកព្រួតគ្នាវាយ ទៅលើបុរសម្នាក់ បណ្ដាលឱ្យស្លាប់ ក្រោយពីក្រុមគ្រួសារដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ អំពើឃាតកម្មនេះ ក្រុមជនដៃដល់បានវាយសម្លាប់ជនរងគ្រោះ ខណៈដែលជនរងគ្រោះកំពុងដេកក្នុងអង្រឹង ក្នុងតូបលក់ទឹកអំពៅ។
ហេតុការណ៍វាយសម្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ នៅចំណុចមុខរោងចក្រកាំជីន ស្ថិតក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្ដកំពង់ចាម។
លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែសីហា សមត្ថកិច្ចបានទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ ឈ្មោះ ពិន តុល ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មកររោងចក្រកាំជីន ដែលមានស្រុកកំណើតនៅភូមិចុងអង្ក្រង សង្កាត់សួង ក្រុងសួង ខេត្ដកំពង់ចាម បានរងគ្រោះដោយជនល្មើសបានវាយឱ្យរបួសធ្ងន់ធ្ងរ ហើយអូសទម្លាក់ប្រឡាយ ហើយត្រូវបានបងប្អូនជួយយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ហើយបន្ដទៅព្យាបាលនៅ មន្ទីរពេទ្យកំពង់ចាមរហូតដល់ម៉ោង១រសៀល ពេទ្យខេត្ដបញ្ជូនទៅភ្នំពេញ ប៉ុន្ដែដោយអាការៈជំងឺមានសភាពធ្ងន់ធ្ងរពេក ទើបជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ត្រឹមស្រុកបាធាយ។
លោកអធិការបានបន្ដទៀតថា ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវក្នុងករណីនោះ ដោយទទួលការបំភ្លឺពីសាក្សីពីរនាក់ ១. ឈ្មោះ ពិន ទិត ហៅឌី ទិត ភេទប្រុស អាយុ២៤ឆ្នាំ, ទី២.ឈ្មោះ អូន និត ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករក្នុងរោងចក្រកាំជីនដូចគ្នាថា នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ពួកខ្លួនមានគ្នាចំនួន៦នាក់ បានទៅផឹកស៊ីនៅហាងម្លប់ដូងប្រេង ដែលមានទីតាំងនៅមុខរោងចក្រកាំជីន លុះផឹកស៊ីដល់ម៉ោង១០ និង៣០នាទីយប់គ្មានបញ្ហា ទំនាស់អ្វីនឹងគ្នាទេ ផឹករួចក៏បែកផ្លូវគ្នាទៅផ្ទះរាងៗខ្លួន ដោយឡែក ឈ្មោះ ឌី ទិត និងឈ្មោះ អូន និត (សាក្សី២នាក់ខាងលើ) បាននាំគ្នាជូនជនរងគ្រោះទៅដេកក្នុងរោងចក្រ តែដោយសារទ្វាររបងបិទជិត ក៏អង្គុយលេងនៅកន្លែងរោងលក់ទឹកអំពៅ ដោយពេលនោះ ឈ្មោះ ពិន តុល (ជនរងគ្រោះ) បានទៅដេកក្នុងអង្រឹង ហើយពួកខ្លួនទាំងពីរនាក់ បានចូលទៅដេកវិញទៅ។ លុះដល់ម៉ោង៤ទៀបភ្លឺ ទើបដឹងថា ឈ្មោះ ពិន តុល រងរបួសជាទម្ងន់ នឹងបាននាំទៅមន្ទីរពេទ្យ។
លោកអធិការបានបន្ដថា ក្នុងករណីនោះ ក្រោយពីបានធ្វើការស្រាវជ្រាវ សមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ហ៊ីង ស៊ីដេត ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅក្នុងភូមិអំបុក ឃុំក្រែក ស្រុកពញាក្រែក ខេត្ដកំពង់ចាម ខណៈដែលគេកំពុងលាក់ខ្លួននៅក្នុងភូមិពណ្ណរាយ សង្កាត់-ក្រុងសួង នាវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែសីហា។
ហេតុការណ៍ឃាតកម្មនេះ បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហ៊ីង ស៊ីដេត បានឲ្យដឹងថា កាលពីម៉ោង៦ល្ងាចថ្ងៃទី១០ ខ្លួន (ស៊ីដេត) និងឈ្មោះ យ៉េន ពុត រួមនឹងឈ្មោះ អ៊ំ អូន ហៅវុធ បានជុំនំគ្នា ដើម្បីរៀបចំផែនការទៅលួចម៉ូតូនៅក្នុងប៉ុស្ដិ៍យាមរោងចក្រកាំជីន ។ លុះឯកភាពគ្នាហើយ ឈ្មោះ អូន ហៅវុធ ក៏ចេញទៅកំពង់ចាមបាត់ទៅ។
ជនសង្ស័យបានឱ្យដឹងទៀតថា លុះដល់ម៉ោង៣ទៀបភ្លឺថ្ងៃកើតហេតុ ខ្លួន (ស៊ីដេត) និងឈ្មោះ យ៉េន ពុត ក៏បានយកកន្ដ្រៃកាត់ដែកដើរទៅរោងចក្រកាំជីន ពេលទៅដល់ឈ្មោះ ពុត បានចូលទៅក្នុងរោងចក្រ ដើម្បីពិនិត្យសភាពការណ៍ក្នុងប៉ុស្ដិ៍យាម ពេលពិនិត្យរួច ក៏ចេញមកវិញ ឈ្មោះ ពុត លួចបានទូរស័ព្ទចិនមួយគ្រឿង ហើយក៏ដើរមកកន្លែងរោងលក់ទឹកអំពៅ ហើយពេលដើរដល់កន្លែងលក់ ទឹកអំពៅ ក៏បានឃើញមនុស្សម្នាក់ដេកនៅទីនោះ ឃើញដូច្នោះពួកខ្លួនក៏បាននិយាយថា ត្រូវតែសម្លាប់ អាម្នាក់ហ្នឹងចោល ថារួចពួកគេក៏បានយកកន្ដ្រៃកាត់ដែក វាយទៅលើជនរងគ្រោះចំនួន៤កន្ដ្រៃ បន្ទាប់ មកពួកគេ បានអូសជនរងគ្រោះយកទៅទម្លាក់ចូលក្នុងប្រឡាយ ក្បែររោងចក្រនោះ រួចទើបនាំគ្នាចូល ក្នុងរោងចក្រ ហើយនៅពេលឈ្មោះ យ៉េន ពុត កាត់ច្រវ៉ាក់ស្រាប់តែមានសន្ដិសុខស្រែកថា ចោរៗ ដោយមានការផ្អើលដល់អ្នកយាមខាងមុខទៀត ពួកខ្លួនក៏រត់ចេញទៅហើយយកកន្ដ្រៃទៅលាក់ទុក លើ ដំបូលបន្ទប់ទឹក ក្បែរផ្ទះឈ្មោះ ហ៊ីង ស៊ីដេត ជួល។
លោកអធិការបានបន្ថែមទៀតថា ក្នុងករណីនោះ ឆ្លងតាមការបំភ្លឺរបស់ជនសង្ស័យ បានន័យថា នៅពេល ដែលក្រុមចោរបានធ្វើសកម្មភាពបម្រុងលួចម៉ូតូ នៅក្នុងប៉ុស្ដិ៍យាមរោងចក្រកាំជីន ក៏បានប្រទះឃើញ ជនរងគ្រោះដេកលើអង្រឹង នៅក្នុងកន្លែងលក់ទឹកអំពៅ ដោយក្រុមចោរនេះ ខ្លាចបែកការណ៍ក៏នាំគ្នា វាយសម្លាប់ជនរងគ្រោះនៅក្នុងគ្រានោះតែម្ដង ។
លោកអធិការបន្តថា អំពើឃាតកម្មនេះ បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងសួង បានចាប់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ហ៊ីង ស៊ីដេត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយឡែក ឈ្មោះ យ៉េន ពុត បានរត់គេចខ្លួនក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងសុំដីកាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ដើម្បីតាមចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធបន្ដទៀត៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vV-RLAb08O03cPJc23ZfvJNC5PdQUkbPOjn8b2eZeHI8M9eY--7jYpaSJMcKMgDhg6et4aKqDd2jmlq3UGjFEU7yYMxx1Qbg1ifHY5Hxt3vOb2UQTBnXY=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sLmUGw3UPjTmaXDyUbPcFaUheR7sW_VMMrtUmvuRTI85OHtlpONGgY6LeuzHg55nLh7aZPbR_2JWnwsDxPo6u-M7mg5NjrAcHI5L9fCA2cYW-Ath0mKKw=s0-d)
ហេតុការណ៍វាយសម្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ នៅចំណុចមុខរោងចក្រកាំជីន ស្ថិតក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្ដកំពង់ចាម។
លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែសីហា សមត្ថកិច្ចបានទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ ឈ្មោះ ពិន តុល ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មកររោងចក្រកាំជីន ដែលមានស្រុកកំណើតនៅភូមិចុងអង្ក្រង សង្កាត់សួង ក្រុងសួង ខេត្ដកំពង់ចាម បានរងគ្រោះដោយជនល្មើសបានវាយឱ្យរបួសធ្ងន់ធ្ងរ ហើយអូសទម្លាក់ប្រឡាយ ហើយត្រូវបានបងប្អូនជួយយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ហើយបន្ដទៅព្យាបាលនៅ មន្ទីរពេទ្យកំពង់ចាមរហូតដល់ម៉ោង១រសៀល ពេទ្យខេត្ដបញ្ជូនទៅភ្នំពេញ ប៉ុន្ដែដោយអាការៈជំងឺមានសភាពធ្ងន់ធ្ងរពេក ទើបជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ត្រឹមស្រុកបាធាយ។
លោកអធិការបានបន្ដទៀតថា ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវក្នុងករណីនោះ ដោយទទួលការបំភ្លឺពីសាក្សីពីរនាក់ ១. ឈ្មោះ ពិន ទិត ហៅឌី ទិត ភេទប្រុស អាយុ២៤ឆ្នាំ, ទី២.ឈ្មោះ អូន និត ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករក្នុងរោងចក្រកាំជីនដូចគ្នាថា នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ពួកខ្លួនមានគ្នាចំនួន៦នាក់ បានទៅផឹកស៊ីនៅហាងម្លប់ដូងប្រេង ដែលមានទីតាំងនៅមុខរោងចក្រកាំជីន លុះផឹកស៊ីដល់ម៉ោង១០ និង៣០នាទីយប់គ្មានបញ្ហា ទំនាស់អ្វីនឹងគ្នាទេ ផឹករួចក៏បែកផ្លូវគ្នាទៅផ្ទះរាងៗខ្លួន ដោយឡែក ឈ្មោះ ឌី ទិត និងឈ្មោះ អូន និត (សាក្សី២នាក់ខាងលើ) បាននាំគ្នាជូនជនរងគ្រោះទៅដេកក្នុងរោងចក្រ តែដោយសារទ្វាររបងបិទជិត ក៏អង្គុយលេងនៅកន្លែងរោងលក់ទឹកអំពៅ ដោយពេលនោះ ឈ្មោះ ពិន តុល (ជនរងគ្រោះ) បានទៅដេកក្នុងអង្រឹង ហើយពួកខ្លួនទាំងពីរនាក់ បានចូលទៅដេកវិញទៅ។ លុះដល់ម៉ោង៤ទៀបភ្លឺ ទើបដឹងថា ឈ្មោះ ពិន តុល រងរបួសជាទម្ងន់ នឹងបាននាំទៅមន្ទីរពេទ្យ។
លោកអធិការបានបន្ដថា ក្នុងករណីនោះ ក្រោយពីបានធ្វើការស្រាវជ្រាវ សមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ហ៊ីង ស៊ីដេត ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅក្នុងភូមិអំបុក ឃុំក្រែក ស្រុកពញាក្រែក ខេត្ដកំពង់ចាម ខណៈដែលគេកំពុងលាក់ខ្លួននៅក្នុងភូមិពណ្ណរាយ សង្កាត់-ក្រុងសួង នាវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែសីហា។
ហេតុការណ៍ឃាតកម្មនេះ បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហ៊ីង ស៊ីដេត បានឲ្យដឹងថា កាលពីម៉ោង៦ល្ងាចថ្ងៃទី១០ ខ្លួន (ស៊ីដេត) និងឈ្មោះ យ៉េន ពុត រួមនឹងឈ្មោះ អ៊ំ អូន ហៅវុធ បានជុំនំគ្នា ដើម្បីរៀបចំផែនការទៅលួចម៉ូតូនៅក្នុងប៉ុស្ដិ៍យាមរោងចក្រកាំជីន ។ លុះឯកភាពគ្នាហើយ ឈ្មោះ អូន ហៅវុធ ក៏ចេញទៅកំពង់ចាមបាត់ទៅ។
ជនសង្ស័យបានឱ្យដឹងទៀតថា លុះដល់ម៉ោង៣ទៀបភ្លឺថ្ងៃកើតហេតុ ខ្លួន (ស៊ីដេត) និងឈ្មោះ យ៉េន ពុត ក៏បានយកកន្ដ្រៃកាត់ដែកដើរទៅរោងចក្រកាំជីន ពេលទៅដល់ឈ្មោះ ពុត បានចូលទៅក្នុងរោងចក្រ ដើម្បីពិនិត្យសភាពការណ៍ក្នុងប៉ុស្ដិ៍យាម ពេលពិនិត្យរួច ក៏ចេញមកវិញ ឈ្មោះ ពុត លួចបានទូរស័ព្ទចិនមួយគ្រឿង ហើយក៏ដើរមកកន្លែងរោងលក់ទឹកអំពៅ ហើយពេលដើរដល់កន្លែងលក់ ទឹកអំពៅ ក៏បានឃើញមនុស្សម្នាក់ដេកនៅទីនោះ ឃើញដូច្នោះពួកខ្លួនក៏បាននិយាយថា ត្រូវតែសម្លាប់ អាម្នាក់ហ្នឹងចោល ថារួចពួកគេក៏បានយកកន្ដ្រៃកាត់ដែក វាយទៅលើជនរងគ្រោះចំនួន៤កន្ដ្រៃ បន្ទាប់ មកពួកគេ បានអូសជនរងគ្រោះយកទៅទម្លាក់ចូលក្នុងប្រឡាយ ក្បែររោងចក្រនោះ រួចទើបនាំគ្នាចូល ក្នុងរោងចក្រ ហើយនៅពេលឈ្មោះ យ៉េន ពុត កាត់ច្រវ៉ាក់ស្រាប់តែមានសន្ដិសុខស្រែកថា ចោរៗ ដោយមានការផ្អើលដល់អ្នកយាមខាងមុខទៀត ពួកខ្លួនក៏រត់ចេញទៅហើយយកកន្ដ្រៃទៅលាក់ទុក លើ ដំបូលបន្ទប់ទឹក ក្បែរផ្ទះឈ្មោះ ហ៊ីង ស៊ីដេត ជួល។
លោកអធិការបានបន្ថែមទៀតថា ក្នុងករណីនោះ ឆ្លងតាមការបំភ្លឺរបស់ជនសង្ស័យ បានន័យថា នៅពេល ដែលក្រុមចោរបានធ្វើសកម្មភាពបម្រុងលួចម៉ូតូ នៅក្នុងប៉ុស្ដិ៍យាមរោងចក្រកាំជីន ក៏បានប្រទះឃើញ ជនរងគ្រោះដេកលើអង្រឹង នៅក្នុងកន្លែងលក់ទឹកអំពៅ ដោយក្រុមចោរនេះ ខ្លាចបែកការណ៍ក៏នាំគ្នា វាយសម្លាប់ជនរងគ្រោះនៅក្នុងគ្រានោះតែម្ដង ។
លោកអធិការបន្តថា អំពើឃាតកម្មនេះ បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងសួង បានចាប់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ហ៊ីង ស៊ីដេត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយឡែក ឈ្មោះ យ៉េន ពុត បានរត់គេចខ្លួនក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងសុំដីកាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ដើម្បីតាមចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធបន្ដទៀត៕
លួចគាស់យកកញ្ច្រែងម៉ាស៊ីនត្រជាក់ក្នុងកាស៊ីណូត្រូវឃាត់ខ្លួន
ក្រុងប៉ោយប៉ែត ៖ ជនជាប់ចោទលួចគាស់យកកញ្ច្រែងម៉ាស៊ីនត្រជាក់ម្នាក់ត្រូវ បានសន្តិសុខកាស៊ីណូផ្កាយប្រាំ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១២ សីហា បន្ទាប់មក យកប្រគល់ឱ្យសមត្ថកិច្ចប៉ូលិសចាត់ការបន្ត។
ជនជាប់ចោទឈ្មោះឆៃ យ៉ានុត ភេទប្រុស អាយុ២៣ឆ្នាំ គ្មានមុខរបរ និងទីលំនៅពិតប្រាកដ។ បើតាមការឱ្យដឹងពីប៉ូលិសក្រុងប៉ោយប៉ែតបានប្រាប់ថា ជនជាប់ចោទខាងលើនេះ ក្រោយពីធ្វើសកម្មភាពលួច ត្រូវបានសន្តិសុខកាស៊ីណូចាប់បាន បន្ទាប់មកក៏រាយការណ៍ប្រគល់ឱ្យសមត្ថកិច្ចប៉ូលិសក្រសួងដែល ធ្វើប្រតិបត្តិការគ្រប់គ្រងកាស៊ីណូ ហើយប៉ូលិសក្រសួងក៏បាននាំខ្លួនជននេះមកប្រគល់ឱ្យប៉ូលិស ក្រុងចាត់ការបន្ត។
ជនជាប់ចោទបានលួចកញ្ច្រែងម៉ាស៊ីនត្រជាក់ ចំនួន២ផ្ទាំង ម៉ូទ័រម៉ាស៊ីនត្រជាក់ចំនួន២ និងឧបករណ៍សម្រាប់ធ្វើសកម្មភាពលួចដូចជា ទួណឺវីស សោ និងកូនពិល ។
លោកវរសេនីយ៍អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់កោះសន្តិភាពថាយោងតាម ការសួរនាំ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានលួចរបស់ទាំងអស់ខាងលើពីកាស៊ីណូផ្កាយប្រាំមែន ដោយជននេះប្រាប់ថា ចូលទៅទីតាំងត្រូវលួចនោះតាំងពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃដដែល ហើយសំងំនៅទីនោះរហូតដល់ម៉ោង១១និង២០នាទីព្រឹកដដែល រួចគ្រោងឡើងម៉ូតូឌុបទៅរកកន្លែងលក់ ស្រាប់តែត្រូវសន្តិសុខកាស៊ីណូក្របួចតែម្តង។
លោកវរសេនីយ៍អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់កោះសន្តិភាពថាយោងតាម ការសួរនាំ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានលួចរបស់ទាំងអស់ខាងលើពីកាស៊ីណូផ្កាយប្រាំមែន ដោយជននេះប្រាប់ថា ចូលទៅទីតាំងត្រូវលួចនោះតាំងពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃដដែល ហើយសំងំនៅទីនោះរហូតដល់ម៉ោង១១និង២០នាទីព្រឹកដដែល រួចគ្រោងឡើងម៉ូតូឌុបទៅរកកន្លែងលក់ ស្រាប់តែត្រូវសន្តិសុខកាស៊ីណូក្របួចតែម្តង។
លោកអធិការបន្តថា ជនជាប់ចោទនេះនឹងបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោយការសួរនាំ និងធ្វើកំណត់ហេតុរួច ចំណែកឧបករណ៍ដែលជនជាប់ចោទលួច លោកអធិការប្រាប់ថា នឹងប្រគល់ឱ្យទៅក្រុមហ៊ុនកាស៊ីណូវិញ៕
មន្ត្រីប៉ូលិស២នាក់ជិះរថយន្តស្ទាក់ជនសង្ស័យត្រូវបាញ់ស្លាប់គួរឱ្យរន្ធត់ ខណៈកាំភ្លើងអាក់ស៊ីដង់
រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានី២នាក់ ត្រូវជនសង្ស័យដែលគេអះអាងថា ជាមុខសញ្ញាចោរប្លន់ម្នាក់បានបាញ់សម្លាប់ ខណៈពេលបើករថយន្តម៉ាកកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2A-5777 មួយគ្រឿង តាមប្រមាញ់ និងស្ទាក់ដើម្បីត្រួតពិនិត្យ។
ហេតុ ការណ៍បាញ់សម្លាប់មន្ត្រីប៉ូលិសនេះបានត្រូវសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ សីហា នៅចំណុចមុខមន្ទីរពហុព្យាបាលម៉ៅសារី តាមបណ្តោយផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ តាមសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានគ្នាតែម្នាក់ឯងទេ ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ មួយគ្រឿង បានបាញ់ស្រោចដោយកាំភ្លើងខ្លី បណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់ដួលស្លាប់នៅលើដងផ្លូវទាំងដៃ កាន់កាំភ្លើងខ្លីម៉ាក BERETTA និងម្នាក់ទៀតស្លាប់នៅជាប់ចង្កូតរថយន្ត ។ មន្ត្រីប៉ូលិសរងគ្រោះទី១-លោកគង់ សុវិចិត្រ ហៅជា អាយុ៣២ឆ្នាំ រហស្សនាមរាត្រី៣៦ មានឋានន្តរស័ក្តិជាអនុសេនីយ៍ត្រី មានទីលំនៅផ្ទះលេខ៤៣ ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ទី២-លោករឿន ប៉ូ ហៅមាស អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិព្រឹន្ទបាលឯករហស្សនាមរាត្រី៨៥ មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលមានការបាញ់ប្រហារនេះ គេឃើញមន្ត្រីប៉ូលិសទាំង២នាក់ បើករថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង ឈប់ស្ទាក់ផ្លូវបុរសម្នាក់ជិះម៉ូតូមា៉កហុងដា C125 ពណ៌ខ្មៅ ដែលសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាចោរប្លន់ នៅចំណុចតាមផ្លូវលេខ៥១៦ មុខមន្ទីរពហុព្យាបាលម៉ៅសារី ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ។ តាមសាក្សីបន្តទៀតថា នៅក្នុងសកម្មភាពនោះគេឃើញមន្ត្រីប៉ូលិសលោករឿន ប៉ូ ហៅមាស បានស្ទុះចុះពីលើរថយន្តដោយក្នុងដៃមានកាន់កាំភ្លើងខ្លីម៉ាក BERETTA រត់ទៅភ្ជង់ និងបាញ់គំរាម១គ្រាប់ តែកាំភ្លើងត្រូវគាំងបាញ់មិនចេញ។ ខណៈបាញ់គ្រាប់ទី២ ទើបត្រូវជនសង្ស័យដកកាំភ្លើងខ្លីបាញ់តម្រង់ប្រមាណ២ទៅ៣ គ្រាប់ក្នុងស្ថានភាពនៅជិតគ្នា បណ្តាលឱ្យត្រូវ២គ្រាប់ ដួលស្លាប់នៅលើដងផ្លូវដោយក្នុងដៃមានកាន់កាំភ្លើងខ្លីនៅឡើយ។ ភ្លាមនោះជនសង្ស័យបានបើកម៉ូតូទៅមុខបន្តិចក៏បាញ់សំដៅទៅលើ លោកគង់ សុវិចិត្រ ហៅជា ចំនួន៣គ្រាប់ទៀត បណ្តាលឱ្យត្រូវចំនួន២គ្រាប់ ស្លាប់បាត់បង់ជីវិតនៅជាប់ចង្កូតរថយន្ត រួចបើកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
តាមសមត្ថកិច្ចឱ្យដឹងថា ជនដៃដល់ជាឃាតកគឺជាមុខសញ្ញាចោរប្លន់ដែលត្រូវសមត្ថកិច្ចតាម ប្រមាញ់ និងបានស្ទាក់ផ្លូវធ្វើការត្រួតពិនិត្យ តែជាអកុសលត្រូវជនសង្ស័យបាញ់ប្រហារស្រោចមកលើបណ្តាលឱ្យ ស្លាប់បែបនេះ។ ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចគ្រប់ផ្នែកបានទៅដល់កន្លែង កើតហេតុឃើញលោកគង់ សុវិចិត្រ នៅមានដង្ហើមនៅឡើយ ក៏ហៅរថយន្តគ្លីនិកទួលគោកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត តែលោកបានស្លាប់បាត់ទៅហើយ ។ សពមន្ត្រីប៉ូលិសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ ឈាបនដ្ឋានវត្តសន្សំកុសល ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
នៅវេលាទៀបភ្លឺនៅក្នុងវត្តគេឮសូរ តែសំឡេងយំសោកពីក្រុមគ្រួសារ និងមិត្តភក្តិបងប្អូនដោយក្តីអាឡោះអាល័យបំផុត ។ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាភរិយាសពលោកគង់ សុវិចិត្រ ហៅជា បានយំរៀបរាប់ឱ្យដឹងថា ប្តីរបស់គាត់ត្រូវបានមេទូរស័ព្ទហៅ ហើយបានចេញពីផ្ទះនៅវេលាម៉ោង១២យប់ មិននឹកស្មានថា ដូចហៅឱ្យទៅស្លាប់បែបនេះឡើយ ។
តាមការពិនិត្យនៅកន្លែងកើតហេតុសមត្ថកិច្ច រើសបានសំបកគ្រាប់១គ្រាប់ ដែលគេសង្ស័យថា ជាសំបកគ្រាប់កាំភ្លើងខ្លីរបស់មន្ត្រីប៉ូលិសរូបនោះ ចំណែកសំបកគ្រាប់កាំភ្លើងឃាតកពុំបានបន្សល់ទុកឡើយ ។ បើតាមក្បាលគ្រាប់ចំនួន៣ដែលវះយកចេញពីសព និងជាប់ក្នុងរថយន្តត្រូវបានមន្ត្រីសមត្ថកិច្ចឱ្យដឹងថា ឃាតកបានប្រើកាំភ្លើងខ្លីម៉ាករ៉ូឡូបាញ់ទៅលើមន្ត្រីប៉ូលិសទាំង ២ នាក់។ ចំពោះសពលោកគង់ សុវិចិត្រ ត្រូវចំនួន២គ្រាប់ចំក្រោមក្លៀកខាងឆ្វេងបៀម ត្រូវកំភួនដៃឆ្វេងធ្លាយ។ ឯសពលោករឿន ប៉ូ ហៅមាស ត្រូវដើមដៃខាងស្តាំបៀម និងត្រូវពោះខាងឆ្វេងបៀមនៅខ្នង។
នៅព្រឹកថ្ងៃទី១៤ សីហា ស្នងការដ្ឋាននគរបាលរាជធានី មន្ត្រីប៉ូលិសអង្គភាព និងអធិការដ្ឋាននានាបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់គ្រួសារសពរបស់មន្ត្រីទាំង២រូបខាងលើ ដែលបានពលីក្នុងបុព្វហេតុការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ សូមឱ្យវិញ្ញាណក្ខន្ធលោកទាំង២ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនាមជាថ្នាក់ដឹកនាំប្រៀបដូចអាណា ព្យាបាល លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯកប៉ុល ភិធេយ្យ ស្នងការរង លោកវរសេនីយ៍ឯកហ៊ី ព្រូ ស្នងការរង និងលោកវរសេនីយ៍ទោ ជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានរៀបចំពិធីបុណ្យ សពមន្ត្រីប៉ូលិសទាំង២រូបនៅក្នុងវត្តសន្សំកុសល ជាមួយក្រុមគ្រួសារ ។
ពិធីតម្កល់សពមានការអញ្ជើញគោរពវិញ្ញាណក្ខន្ធ ពីមន្ត្រីនគរបាលជាតិមក ពីការិយាល័យ អធិការដ្ឋានខណ្ឌទាំង៨ នៅវេលាព្រឹកថ្ងៃទី១៤ សីហា ។ លុះព្រឹកថ្ងៃទី១៥ សីហា ធ្វើពិធីគោរពវិញ្ញាណក្ខន្ធធំមួយទៀតមុននឹងសពបូជាដោយមានការចូល រួមពីលោកឧត្តមសេនីយ៍ឯកជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ ។ ក្នុងទឹកមុខក្រៀមក្រំ ដោយក្តីអាណិតអាសូរដល់មន្ត្រីនគរបាលជាតិ២រូបដែលបាត់បង់ អាយុជីវិតក្នុង បេសកកម្ម បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធលោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ បានអំពាវនាំវដល់សប្បុរសជនឱ្យរួមគ្នាជួយធ្វើបុណ្យកុសលដល់គ្រួសារ មន្ត្រីនគរបាលទាំង២រូប ដែលសុទ្ធតែជាអ្នកក្រីក្រ ។ សពលោករឿន ប៉ូ ហៅមាស នៅលីវមានឪពុកអតីតជាកងទ័ពការពារខ្សែរថភ្លើងក្នុងអំឡុងទស វត្សទី៨០ ហើយបានប្រយុទ្ធជាមួយខ្មែរក្រហមនៅតំបន់ភ្នំវល្លិ បណ្តាលឱ្យរងរបួសពិការភ្នែកទាំងសងខាង និងដាច់ដៃស្តាំ មួយចំហៀងរហូតមកដល់សព្វថ្ងៃ ។ មើលឃើញស្ថានភាពគ្រួសារមន្ត្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់លំបាកតោកយ៉ាកដូច្នេះហើយ ទើបលោកឧត្តមសេនីយ៍ស្នងការអំពាវនាវឱ្យសប្បុរសជនជួយ ។
សប្បុរសជនរួមមានលោកតាន់ ស្រ៊ី បណ្ឌិតឆេង លីប គង់ ប្រធានក្រុមហ៊ុនណាហ្គាវើលទឹកប្រាក់ចំនួន១០.០០០ដុល្លារ សម្រាប់សពទាំង២ លោកឧត្តមសេនីយ៍ឯកណឹម ម៉េង ៣.០០០ដុល្លារ, លោកជំទាវឧកញ៉ាស៊ុយ សុផាន ១.០០០ដុល្លារ, លោកឧកញ៉ាអ៊ូ ឆាយ ៤០០ដុល្លារ, លោកជំទាវ ម៉ែន សំអន ២០០ដុល្លារ, លោកសុខ សុគន្ធ ១.០០០ដុល្លារ, លោកជំទាវអ៊ឹង ស៊ីស្រ៊ន ២០០ដុល្លារ, លោកឧត្តមសេនីយ៍ទោ ហាក់ ម៉ៅ ១.០០០ដុល្លារ, លោកឧកញ៉ាញឹក ផន ១០០០ដុល្លារ, លោកឧកញ៉ាឡាវ វ៉ាន់ ២០០ដុល្លារ, លោកឧត្តមសេនីយ៍ឯកឡុង ម៉េង ៥០០ដុល្លារ, លោកឧត្តមសេនីយ៍ទោ ស៊ី ហ៊ូហ៊ុយ២លានរៀល, ក្រុមហ៊ុនជីប ម៉ុង ១.០០០ដុល្លារ, លោកឧត្តមសេនីយ៍ត្រីឌួង ងៀប ១លានរៀល, លោកឧកញ៉ាថោង សារ៉ាត់ ២លានរៀល, លោកជំទាវជា ខេង ស៊ុយ សែម ៨០ម៉ឺនរៀល, លោកហាញ់ ចំរ៉ុង និងលោកជំទាវ១លានរៀល, លោកឧកញ៉ាវ៉ាន គឹមឆន និងលោកជំទាវឃុន បូលីន ៥០០ដុល្លារ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ១លាន២សែនរៀល អធិការដ្ឋាននគរបាលខណ្ឌទួលគោក១លានរៀល អធិការដ្ឋាននគរបាលខណ្ឌ៧មករា ៥០ម៉ឺនរៀល និងនៅមានតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌមួយចំនួនទៀត ៕
រឿងលួចកង់ជាជីវិតដ៏ក្រៀមក្រោះត្រដររស់
ខេត្តស្វាយរៀង ៖ ត្រឹមថ្ងៃ១៥ សីហា នេះ មានរយៈពេល៥ថ្ងៃហើយដែលយុវជនជំទង់ជាក្មេងកំព្រាម្នាក់ត្រូវ បានឃុំខ្លួនក្នុងពន្ធនាគារពីបទលួចកង់ ។ កោះសន្តិភាពមិនមានចេតនាលើកទឹកចិត្ត ហើយឱ្យមានដៃមានជើងធ្វើចោរនោះទេ តែជាការពិតជីវិតដែលខ្វះការអប់រំ។ លុះដឹងក្តីឡើងទាល់តែបញ្ចេញកម្លាំងកាយទើបបានបាយហូប ហើយការដើរទៅមកពីភូមិដល់ក្រុងស្វាយរៀងរាល់ថ្ងៃ មានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ជាជីវិតស៊ូណាស់។ ចង់បានកង់ជិះតែគ្មានវាសនា ទើបដាច់ចិត្តធ្វើចោរលួចកង់ ទីបំផុតការគិតខុសមួយគ្រាបានក្លាយជាអ្នកទោសគួរឱ្យត្រាប្រណី បំផុត ។
បញ្ហាជីវិតដែលបែកធ្លាយក្រោយពេលកើតរឿងលួច កង់នេះ ពិតជាគួរឱ្យអាណោចអាធ័មពេកណាស់សម្រាប់ជីវិតមនុស្សគ្រប់រូប ។ យើងគ្រប់គ្នាពិតជាអាចវាស់បានក្នុងស្ថានភាពជីវិត គឺច្បាស់ជាដឹងថា មានលក្ខខណ្ឌប្រសើរជាងជីវិតក្មេងកំព្រាវ័យជំទង់នេះ ។ ការជាប់ឃុំក្នុងពន្ធនាគាររបស់ក្មេងកំព្រាវ័យជំទង់ធ្វើឱ្យ ជីតាវ័យចំណាស់ពិការជើង និងប្អូនតូចៗ២នាក់ទៀតដែលរស់នៅក្រោមដើមឫស្សីជួបការលំបាកហួស និស្ស័យ ព្រោះការរស់បានអាស្រ័យលើចៅជំទង់ដែលពេលនេះក្លាយទៅជាអ្នកទោស ទៅហើយនោះ ។
កាលពីថ្ងៃទី១៣ សីហា លោកតា ម៉ៅ វង្ស អាយុ៦១ឆ្នាំ ជាជនពិការស្វិតជើងទាំងពីរនៅភូមិឫស្សីព្រៃ ឃុំចម្លង ស្រុកស្វាយជ្រំ បានអំពាវនាវសុំឱ្យសាលាដំបុងខេត្តមេត្តាប្រណីដោះលែងចៅប្រុស របស់គាត់ឈ្មោះវង្ស កាណេត អាយុ១៧ឆ្នាំ ដែលជាប់ចោទពីបទលួចកង់គេ ហើយត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារកាលពីថ្ងៃ ទី១២ សីហា ឆ្នាំ ២០១១ ឱ្យមានសេរីភាពវិញផង បើពុំនោះទេ រូបគាត់ និងចៅតូចៗ២នាក់ទៀត ពិតជាដាច់ពោះស្លាប់មិនខាន ពីព្រោះចៅវង្ស កាណេត ជាអ្នករកស៊ីចិញ្ចឹម ។
លោកតា ម៉ៅ វង្ស បាននិយាយប្រាប់កោះសន្តិភាពទាំងទឹកភ្នែក និងអួលដើម.កថា គ្រួសាររបស់គាត់មានកម្មពៀរអាក្រក់ណាស់ដែលពីដើមឡើយ រូបគាត់មានកាយសម្បទាល្អធម្មតាទេ តែបានធ្លាក់ខ្លួនពិការស្វិតជើងទាំងពីរដោយសារជំងឺនៅឆ្នាំ ១៩៨០។ ឯប្រពន្ធគាត់បានស្លាប់នៅឆ្នាំ១៩៩៤ និងបានរស់នៅជាមួយកូនស្រីម្នាក់ឈ្មោះម៉ៅ ប៉ុង ។ កូនស្រីគាត់មានប្តីឈ្មោះគល់ វណ្ណី ជាមនុស្សប្រមឹកស្រាតែងប្រើអំពើហិង្សាទៅលើប្រពន្ធកូន។ ចំណែករូបគាត់ដូចមនុស្សស្លាប់ទាំងរស់ ព្រោះខ្លួនពិការមិនអាចធ្វើអ្វីជួយកូនស្រី និងចៅៗបាន ។ លុះដល់ឆ្នាំ២០០២ ពេលកូនស្រីគាត់ឈ្មោះម៉ៅ ប៉ុង សម្រាលកូនបាន៤ខែ ក៏ត្រូវប្តីកំណាចដែលមានប្រពន្ធចុងវាយធ្វើបាបច្រានឱ្យដួលរួច បើកម៉ូតូកិនពីលើរហូតសន្លប់បាត់ស្មារតី។ តាំងពីពេលនោះមកកូនស្រីគាត់មានជំងឺទាស់រីងរៃ រូបគាត់ក៏បានលក់ដីស្រែដែលមានទាំងប៉ុន្មានព្យាបាលកូនស្រី និងទិញទឹកដោះគោឱ្យចៅតូចអាយុ៤ខែបៅ និងគ្រប់គ្រងចៅតូចៗ៣នាក់យ៉ាងវេទនា ព្រោះរូបគាត់មិនអាចដើរបាន គឺបានត្រឹមកិលនឹងគូទបន្តិចៗក្នុងផ្ទះ។ ក្រោយពេលលក់ស្រែអស់ហើយជីវភាពក៏កាន់តែធ្លាក់ដុនដាប។ រស់នៅស្រុកស្រែគ្មានស្រែធ្វើ ហើយកូនប្រសាកំណាចបានចុះចោលផ្ទះទៅមានប្រពន្ធចុងនៅឯខេត្តកំពង់ ធំបាត់ទៅ។ ចំណែកកូនស្រីគាត់ឈឺចិត្តផង មានជំងឺរាំរ៉ៃផង ក៏ក្អួតឈាមស្លាប់នៅឆ្នាំ២០០៣ ចោលកូនតូចៗ៣នាក់នេះ។
ទាក់ទិននឹងកូនប្រសាកំណាចគាត់និយាយថា គាត់បានឮថាបងប្អូនខាងប្រពន្ធចុងដែលទ្រាំនឹងអំពើឃោរឃៅមិនបាន ក៏កាប់សម្លាប់ចោលនៅអំឡុងឆ្នាំ២០០២ ក្រោយពីចុះចោលផ្ទះបាន៣ខែ ។ ដោយជីវភាពក្រីក្រពេកពុំមានមុខរបរចិញ្ចឹមជីវិត រូបគាត់ក៏ដាច់ចិត្តយកដីភូមិ និងផ្ទះទៅបញ្ចាំយកលុយធ្វើបុណ្យឱ្យកូនស្រីផង និងផ្គត់ផ្គង់ជីវភាពផង ។ ជាមួយនេះដើម្បីឱ្យចៅៗបានទៅរៀនរូបគាត់ក៏មករកស៊ីប៉ះកង់ នៅតាមថ្នល់បានប្រាក់បន្តិចបន្តួចរហូតចៅប្រុសបងរៀនចប់ថ្នាក់ ទី៦ ទើបត្រូវគេកាត់យកដីភូមិអស់ទៅ។ ពេលនោះចៅប្រុសបងឈ្មោះកាណេត មានអាយុ១៥ឆ្នាំ និងត្រូវចូលរៀនថ្នាក់ទី៧ តែដោយជីវភាពក្រីក្រ ឯរូបគាត់កាន់តែជរា ចៅវង្ស កាណេត ក៏បានសុំឈប់រៀន ដើម្បីទៅរកស៊ីដោយទុកឱ្យប្អូនប្រុស២នាក់បានរៀនសូត្រ គឺប្អូនទី១-ឈ្មោះវង្ស វណ្ណាត អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៣ នៅសាលាបឋមសិក្សាប្ញស្សីព្រៃ និងប្អូនទី២ ឈ្មោះវង្ស ឃុន អាយុ៨ឆ្នាំ រៀនថ្នាក់ទី១ ។
លោកតាបន្តទៀតថា ចៅវង្ស កាណេត អាយុពី១៥ឆ្នាំមក ត្រូវធ្វើជាឪពុកផង និងធ្វើជាម្តាយផងក្នុងការរកស៊ីចិញ្ចឹមប្អូនៗ និងជីតា ដោយព្រឹកឡើង ដើរពីភូមិប្ញស្សីព្រៃមកក្រុងស្វាយរៀងចម្ងាយជាង១០គីឡូម៉ែត្រ សីុឈ្មួលលីសែងល្ងាចឡើងដើរត្រឡប់មកផ្ទះវិញ ទិញអង្ករទិញម្ហូបយកទៅផ្គត់ផ្គង់គ្រួសារ ។ វង្ស កាណេត ធ្វើជាកម្មករលីសែងតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់ឆ្នាំនេះអាយុ១៧ឆ្នាំហើយ។ គាត់និយាយដោយហួសចិត្តថា ដោយសារពិបាកក្នុងការធ្វើដំណើរឆ្ងាយនេះហើយ ទើបចៅគាត់ដាច់ចិត្តលួចកង់គេ ដើម្បីជិះមកធ្វើការ ហើយបើច្បាប់ដាក់គុកចៅរបស់គាត់ គឺដូចជាសម្លាប់រូបគាត់ និងចៅៗតូចទាំងពីរនាក់អីុចឹងដែរ។ ទើបរូបគាត់សូមអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន សូមមេត្តាជួយអន្តរាគមន៍ដោះលែងចៅប្រុសរបស់គាត វង្ស កាណេតឱ្យមានសេរីភាពផង ដើម្បីបានមករកស៊ីចិញ្ចឹមប្អូនៗឱ្យមានជីវិត និងសិក្សារៀនសូត្របន្តទៀត។
ចំណែកអ្នកភូមិរស់នៅជិតខាងក៏បានអំពាវនាវ ដែរ សូមឱ្យតុលាការមេត្តាដោះលែងទៅ ព្រោះវង្ស កាណេត ជាមនុស្សស្លូតបូតមិនមែនចិត្តជាចោរ ឬក្មេងទំនើងនោះទេ តែកម្មលោកិយបានដាក់ទោសដល់រូបគេឱ្យរស់នៅវេទនាណាស់ សូម្បីតែផ្ទះក៏គ្មានស្នាក់នៅ រស់នៅក្រោមគុម្ពប្ញស្សីកែងផ្លូវសំយ៉ាបផ្ទះគេអែបផ្លូវជាមួយ ប្អូនតូចៗ និងជីតាពិការជើង។ ពេលភ្លៀងអង្គុយឱបក្បាលជង្គង់រងាញ័រ ញាក់គ្មានមុង ភួយ ដណ្តប់ទេ។ ពេលថ្ងៃធ្វើកម្មករលីសែង តាំងពីកុមារភាព។ ពេលហូបខ្វះព្រឹកខ្វះល្ងាច មិនដែលស្គាល់ឆ្ងាញ់ ដែលកម្មប៉ុណ្ណោះអាចថាធ្ងន់ធ្ងរសម្រាប់រូបគេទៅហើយ ។ សង្ឃឹមថា តុលាការក៏មានបេះដូងដែរ។
ជីតាពិការជើងសុខចិត្តរស់នៅតាមចិញ្ចើមផ្លូវ ងាយស្រួលប៉ះកង់ម៉ូតូពេលគេត្រូវការ ព្រោះមិនអាចដើរ ឬកិលឆ្ងាយបានចង់មករកគាត់ប៉ះកង់ពេលណាបានពេលនឹង៕
ការងា
· eyIg´CaRKUbeRgonPasaéfRKb;v½y RKb;kRmwt sMrab;elakGñkmanbMNgcg;eTAeTscrN_
nigeTABinitüCMgW enARbeTséf b¤ cg;eGaybuRtFIta rbs;elakGñksnÞnaPasaéf)an
eyIgxJúMmanTTYlbkERbÉksarCa Pasaéf nigmanTTUlbkERbpÞal;mat;kñúgtémøsmrmü.
sUmTMnak;TMngenApÞHelx 236K pøÚv371 PUmiRtBaMgQYk sgaát;Twkføa xNÐEsnsux
raCFanIPñMeBj.
TUrs½BÞ³ 012 57 71 72/ 088 99 77 595
E-mail: chanthol489@yahoo.com
E-mail: chanthol489@yahoo.com
………………………………
Rkumh‘un eyIg´RtUvkareRCIserIsbuKÁlik³
- Epñk Cashier ¬RsI¦ ecHGg;eKøs nigkuMBüÚT½rc,as;las; ¬eFVIkarBIema:g 12éf¶Rtg;dl;
ema:g 10yb;¦
- Gñkrt;tu ¬Rbus¦
- GñksMGat
- cugePA
ebIcab;GarmµN_ sUmTMnak;TMngmk
Tel: 098 992 707
…………………………
Rkumh‘uneyIg´RtUvkareRCIserIs
1 CageQI EdlmanbTBiesaFn_ nigbec©keTsCaeRcInnak;
2 GñkbkERbPasacin 1nak;
3 GñkebIkbr GacebIkLandwkTMnij nigGaccuHtamextþ)an
ebIcab;GarmµN_ sUmTMnak;TMng Tel: 092 776 924
………………………………
Rkumh‘un SKD RtUvkareRCIserIsbuKÁlikCaGñkkan;XaøMg (Warehouse Keeper) cMnYn 2nak;
lkçxNÐeRCIserIs³
- ePTRbus manGayucab;BI 20qañM eTA 30qañM
- karsikSakMrit Associate degree or BBA EpñkKNenyü-hirBaØvtßú
- ecHGan nigsresrPasaGg;eKøs
- ecHeRbIkMuBüÚT½rkmµviFI (Ms Word/ Ms Excel)
ebIcab;GarmµN_ sUmepJIrRbvtþirUbsgçb nigPa¢b;CamYynUvviBaaØbRtbBaa¢k;karsikSamkRkumh‘un
ebIcab;GarmµN_ sUmepJIrRbvtþirUbsgçb nigPa¢b;CamYynUvviBaaØbRtbBaa¢k;karsikSamkRkumh‘un
SKD EdlmanGas½ydaæn³ pøÚvCatielx 5 sgaát;K>m 6 xNÐb¤sSIEkv raCFanIPñMeBjeGay)an
munéf¶TI 20 Ex sIha qañM 2011 evlaema:g 5la¶c.
TMnak;TMngTUrsBÞ½elx³ 023 98 60 89/ 090 42 51 78/ 017 47 19 38
………………………………
Rkumh‘uneyIg´RtUvkareRCIserIsbuKÁlikEpñk³
- KNenyü³ TaMgBIrePT cMnYn 3nak;
RtUvecH Ms. Word & Excell, Peachtree, Quickbook
ebkçCnRtUvmanbriBaaØbRt rWsBaaØbRtEdlmantMélesµI
ebImancMNab;GarmµN_ sUmTMnak;TMngTUrsBÞ½elx
Tel: 023 42 86 53
………………………………
Qinli eRKOgGlgaáTan;sm½y RtUvkareRCIserIsbuKÁlikEpñklk; ePTRsI cMnYn 5nak;
- erobcb;)ak;Dub
- mancritsøÚtbUt rYsrayrak;Tak;
- rUbsm,tþismrmü
- ecHPasaGg;eKøs nigcinmanGaTiPaB
Tel: 012 514 191
………………………………
Rkumh‘un Meiho Engineering Inc RtUvkareRCIserIsbuKÁlikEpñkbBa©ÚlTinñn½y TaMgBIrePT
cMnYn 10nak; EdlmanlkçN³sm,tþidUcCa³ manGayuminelIBI 30qañM/ ecHeRbIR)as;
kuMBüÚT½r (Microsoft Word, Excel) /R)ak;ExdMbUg 90dulaør.
ebImancMNab;GarmµN_ sUmykRbvtþirUbmkdak;enApÞHelx 63 pøÚvCatielx 5 PUmisa<nxþs;
sgaát;KILÚEm:Rtelx 5 xNÐb¤sSIEkv raCFanIPñMeBj
putkMNt;TTYlBaküéf¶TI 22 Ex sIha qañM 2011
Tel: 078 872 760
· ………………………………
sNaæKareyIg´RtUvkareRCIserIsbuKÁlikmYycMnYndUcxageRkam³
1 GñkRKb;RKg³ manGayucab;BI 25-35qañM ecHPasaExµr-evotNam CaGaTiPaB
2 GñkTTYlePJóv³ ePTRsI manGayu 18-25qañM rUbsm,tþismrmü manbTBiesaFn_kñúg
karbeRmIkic©karkñúgsNaæKar
3 CagTwk-ePøIg³ RtUvmanbTBiesaFn_
sUmTMnak;TMngGas½ydaæn³ pÞHelx 58 pøÚvelx 230 raCFanIPñMeBj
Tel: 088 88 10 333
………………………………
Rkumh‘un VIETNAM (Cambodia) Electrical Equipment Joint stoke Co.,Ltd RtUvkareRCIserIsbuKÁlik
cMnYn 2nak;³
- KNenyü 1nak; RtUvecHPasaExµr evotNam Gg;eKøs
- GñkbkERb 1nak; RtUvecHPasaExµr evotNam ebIecHPasaGg;eKøsrwtEtRbesIr
¬R)ak;Excab;BI 200dulaør eTA 300dulaør¦
GacTMnak;TMngmk Mr. Trong Tel: 088 61 99 199
………………………………
RKYsareyIg´RtUvkareRCIserIsbuKÁlikGñkemIlekµg cMnYn 1nak; ePTRsI EdlmanGayu
eRkam 25qañM. manéf¶Qb;sMrakRtwmRtUv.
Tel: 012 302 203
បាក់ឆាកមួយនៅរដ្ឋឥន្ទឌីយ៉ាណាឥណ្ឌាស្លាប់4នាក់
នុស្សយ៉ាងតិច៤នាក់បានត្រូវស្លាប់ និង៤០នាក់ទៀត ត្រូវរបួសកាលពីថ្ងៃទី១៣ សីហា នៅកន្លែងតាំងពិព័រណ៍មួយក្នុងរដ្ឋឥន្ទឌីយ៉ាណា ក្នុងឱកាសនៃការបាក់ឆាកធំមួយដែលដំឡើង សម្រាប់ការប្រគំតន្ត្រីមួយ។
ការសម្តែងទស្សនីយភាពដំបូងទើបនឹងចប់ ហើយបណ្តាទស្សនិកជនរង់ចាំទស្សនាការប្រគំតន្ត្រីរបស់ក្រុម COUNTRY SUGAR-LAND ខណៈពេលឆាកប្រគំតន្ត្រីរកកល់ចង់រលំ ដោយសារខ្យល់ខ្លាំង ហើយវេទិកាចាប់ផ្តើមរង្គើរ។ មហាជននាំគ្នារត់ចេញយ៉ាងប្រសាច ចំណែកឆាកក៏រលំបាក់ ។ យោងតាមពួកអ្នករៀបចំពិធីនេះថា តុល្យការជនរងគ្រោះអាចមានច្រើនជាងនេះទៀត ។ ពួកអ្នកជួយសង្គ្រោះ និងមនុស្សដទៃៗទៀតបានលើកគ្នាទៅកាន់កន្លែងមានគ្រោះថ្នាក់ ដើម្បីជួយពួកអ្នកដែលនៅជាប់ពីក្រោមគំនរបាក់បែក ៕
Subscribe to:
Posts (Atom)