ផ្លែ ប៉ោម ស្រស់ នឹង បញ្ចៀសបាន ជំងឺ អំពី មាត់ , ធ្មេញ ប្រឆាំង ដង្កូវ ស៊ី ធ្មេញ និង រលាក ក្រពះ
ខាងក្រោមនេះជាផលប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែប៉ោមចំពោះមាតា និងទារក :
ប្រឆាំងទល់លាមក
ទទួលទានផ្លែប៉ោមមួយទៅពីរផ្លែក្នុងមួយថ្ងៃ នឹងល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ និងជួយស្ត្រីមានគភ៌បន្ថយអាការៈទល់លាមក, អាការៈជំងឺច្រើនជួបប្រទះពេលមានគភ៌ ។
ប្រឆាំងឆ្លងបាក់តេរី
ពិសេសក្រោយពេលបាយលាងមាត់ដោយផ្លែប៉ោមស្រស់នឹងបញ្ចៀសបានជំងឺ អំពីមាត់, ធ្មេញ ប្រឆាំងដង្កូវស៊ីធ្មេញ និងរលាកក្រពះ ។ ការអនាម័យមាត់,ធ្មេញល្អក្នុងពេលមានគភ៌គឺជារឿងសំខាន់បំផុត ។
បន្ថយឈឺក្បាល
ផឹកទឹកផ្លែប៉ោម និងម៉ាស្សាក្បាល និងសៀតផ្កាស្រាលៗដោយលាបទឹកផ្លែប៉ោម មានឥទ្ធិពលធ្វើឱ្យថយចុះភាពតានតឹង, បន្ថយឈឺក្បាល និងបន្ថយអាការៈអស់កម្លាំង សម្រាប់ស្ត្រីដែលកំពុងចាញ់កូន ។
បង្ការហឺត
ផ្លែប៉ោមសម្បូរដោយសារជាតិ flavonoid និងសារជាតិប្រឆាំងអុកស៊ីតកម្មផ្សេងៗ មានលទ្ធភាពបង្កើនសមត្ថភាពទប់ទល់, បន្ថយគ្រោះថ្នាក់កើតជំងឺហឺតនៅទារកក្នុងផ្ទៃ និងកុមារតូចៗក្រោយពេលកើត ។
បង្ការព្យាបាលរាករូស
រាករូសពេលមានគភ៌បង្កគ្រោះថ្នាក់គួរសម ។ ដូច្នេះហើយស្ត្រីមានគភ៌ ត្រូវចេះវិធីបង្ការចៀសវាង ។ ក្នុងផ្លែប៉ោមមានផ្ទុកសារជាតិ pectin ជួយតុល្យភាពបាក់តេរីក្នុងផ្លូវពោះវៀន, បង្ការជំងឺរាករូស ។ ប្រសិនកំពុងកើតជំងឺរាក អ្នកអាចទទួលទានច្រើនជាងបន្តិច ដើម្បីសម្រេចបានប្រសិទ្ធភាពព្យាបាល ។
ព្យាបាលកន្ត្រាក់
កន្ត្រាក់នៅកម្រិតធ្ងន់ពេលមានគភ៌ អាចបណ្តាលឱ្យរលូតកូន ឬកើតមិនគ្រប់ខែ ។ បាតុភូតនេះអាចដោយសារស្ត្រីជាមាតាខ្វះកាល់ស្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម និងវីតាមីន B, C… ដែលសារជាតិទាំងនេះមានយ៉ាងច្រើននៅ ក្នុងផ្លែប៉ោម ។
បង្កើនសមត្ថភាពអង្គបដិបក្ខ
ទទួលទានផ្លែប៉ោមជួយរំញោចការផលិតអង់ទីគ័រ និងកោសិកាឈាមស ។ គួរទទួលទានឱ្យបានមួយផ្លែក្នុងមួយថ្ងៃ ដើម្បីបង្កើនសមត្ថភាពអង្គបដិបក្ខសម្រាប់សរីរាង្គស្ត្រីមានគភ៌ ៕