Friday, January 13, 2012

ឃើញរថយន្ដ បុកប្អូនប្រុស របស់ខ្លួន បើកម៉ូតូទៅសួរនាំ ត្រូវម្ចាស់រថយន្ដ ជា មន្ដ្រីយោធា និងបក្ខពួក វាយទ្រោមខ្លួន

បន្ទាយមានជ័យ ៖ មន្ដ្រីយោធា ពាក់ស័ក្ដិ ៤កន្លះមួយរូប ដែលធ្វើការខាងផ្នែក វិស្វកម្ម នៃបញ្ជាការដ្ឋាន កងទ័ពជើងគោក រួមទាំង បក្ខពួក ២នាក់ផ្សេងទៀត បាន រងការចោទ ប្រកាន់ ពីសំណាក់បុរសម្នាក់ និងក្រុមគ្រួសារ របស់គេដែលបានចោទមន្ដ្រីយោធាខាងលើ នេះថា បានដកកាំភ្លើងភ្ជង់ និងវាយមកលើ ខ្លួន របួសពេញប្រាណ បន្ទាប់ពីរូបនេះបាន ទៅសួរនាំមន្ដ្រីយោធារូបនេះ ក្រោយពេល ដែលឃើញរថយន្ដ ឡង់គ្រីស័រមួយគ្រឿង បុកប្អូនប្រុសរបស់ខ្លួន ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង៣៩នាទី យប់ ថ្ងៃទី១២ ខែមករា ស្ថិតនៅក្នុងភូមិប៉ាលេលិយ្យ២ សង្កាត់-ក្រុងប៉ោយ ប៉ែត ខេត្ដបន្ទាយមានជ័យ ប៉ុន្ដែ មន្ដ្រីយោធា ត្រូវបានកម្លាងកងរាជអាវុធហត្ថ ក្រុងប៉ោយ ប៉ែត ដឹកនាំដោយលោក ហម ម៉ុត ឃាត់ខ្លួន យកទៅសួរនាំ នៅទីបញ្ជាការដ្ឋាន អ.ហ ក្រុងប៉ោយប៉ែត ហើយរហូតមកដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១២ នេះ សមត្ថកិច្ច កងរាជអាវុធហត្ថ មិនទាន់ដឹងថា មានចំ ណាត់ការយ៉ាងដូចម្ដេច ទៅលើមន្ដ្រីយោធា រូបនេះឡើយ ។
លោក វ៉េន រតនា អាយុ ២៥ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ ៤ ជាកម្មករចាក់ខ្សាច់ ដែលត្រូវមន្ដ្រីយោធា និងបក្ខពួកចំនួន២នាក់ យកកាំភ្លើងភ្ជង់ និងវាយឡើង ទ្រោមខ្លួន  របួសពេញប្រាណបានរៀបរាប់ថា នៅវេលា ម៉ោងកើតហេតុ រូបនេះបានឃើញរថយន្ដ ឡង់គ្រីស័រ១គ្រឿង ពាក់ស្លាកលេខ ខ.ម ០២.២-២៧៤១ បាន បុកប្អូនប្រុសរបស់ខ្លួន បន្ទាប់មករូបគេ បានបើកម៉ូតូតាមរថយន្ដពី ក្រោយ ហើយមកដល់កន្លែងកើតហេតុនៅ ពេលដែលរថយន្ដឈប់ ខ្លួនបានទៅសួរនាំ ម្ចាស់ រថយន្ដដែលត្រូវបានគេដឹងថា ជាមន្ដ្រី យោធា ថ្នាក់វរសេនីយ៍ទោ បម្រើការងារ នៅផ្នែកវិស្វកម្ម នៃទីបញ្ជាការដ្ឋានកងទ័ព ជើងគោក ឈ្មោះ តេង អ៊ិត បានសម្លុត និង គំរាមចំពោះការចោទសួរនេះ ហើយបន្ទាប់ មកមន្ដ្រីយោធាខាងលើ បានចេញពីរថយន្ដ យកកាំភ្លើងមកភ្ជង់ ហើយវាយឡើងទ្រោម ខ្លួន ។
ជាមួយគ្នានេះ មីងរបស់ជនរងគ្រោះ អ្នកស្រី កាក់ គន្ធា អាយុ ៣១ឆ្នាំ ដែលស្ថិត នៅក្នុងហេតុការណ៍នោះ ក៏បានរៀបរាប់ថា មន្ដ្រីយោធាខាងលើ ពិតជាបានគំរាមមកលើ ក្មួយរបស់ខ្លួន រួមទាំងគាត់ ហើយថែមទាំង ដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាកវាយ ក្មួយប្រុសរបស់គាត់ របួសពេញខ្លួន ។
បន្ទាប់ពីមានរឿងនេះកើតហេតុ កម្លាំង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំ ដោយលោកមេបញ្ជាការ ក្រុងប៉ោយប៉ែត ហម ម៉ុត បានចុះមកជួយអន្ដរាគមន៍ ហើយ ឃាត់ខ្លួនមន្ដ្រីយោធា ដែលជាជនដៃដល់រូប នេះ បញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយ ប៉ែតដើម្បីដោះស្រាយបន្ដទៀត ។
យោងតាមមន្ដ្រី អ.ហ ក្រុងប៉ោយប៉ែត  បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ នេះ សមត្ថកិច្ចមិនទាន់ បានដោះលែងមន្ដ្រីយោធារូបនេះឡើយ ក៏ ប៉ុន្ដែ មិនទាន់បានបញ្ជាក់ច្បាស់ថា សមត្ថ កិច្ចដោះស្រាយដល់ណានោះទេ។
មិនអាចទាក់ទង សុំការពន្យល់ និងបកស្រាយ របស់ភាគីជាម្ចាស់រថយន្ត ឡង់គ្រីស័រនោះនៅឡើយទេ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

កូនសិស្សលោក វត្ដអណ្ដូងប្រេង ត្រូវគេ លួចកាប់ ពេលកំពុងដេក រងរបួសធ្ងន់

កំពង់ឆ្នាំង ៖ យុវជន ពេញ សុគា អាយុ ១៨ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅក្នុងវត្ដអណ្ដូង ប្រេង ស្ថិតនៅភូមិក្រាំងលាវ (អតីតភូមិតិរ ច្ឆាន )ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដ កំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ ត្រូវបានជនមិនស្គាល់មុខលួច កាប់ប្រហារ បណ្ដាលឱ្យហូរឈាមពេញខ្លួន ត្រូវបានដឹកបញ្ជូន ទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្ដ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ ។
អ្នកស្រី ថុន សាត អាយុ ៤៥ឆ្នាំ ជា ម្ដាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅក្នុង មន្ទីរពេទ្យថា ដោយហេតុតែខ្លួនក្រពេកទើប កូនរបស់គាត់ ឈ្មោះ ពេញ សុគា អាយុ ១៨ឆ្នាំ សុខចិត្ដទៅស្នាក់នៅក្នុងវត្ដដើម្បីធ្វើ ជាកូនសិស្សលោក ។ អ្នកស្រីបានបន្ដទៀត ថា នៅយប់កើតហេតុ ខណៈដែលកូនប្រុស របស់គាត់ កំពុងដេកនៅក្នុងមុងជាមួយកូន សិស្សលោកម្នាក់ទៀត ឈ្មោះ អើយ អាយុ ៥៥ឆ្នាំ ស្រាប់តែនៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ព្រះសង្ឃនៅក្នុងវត្ដបាន ឮកូនប្រុសរបស់គាត់ស្រែកយ៉ាងខ្លាំង ។ ភ្លាមៗនោះ ព្រះសង្ឃជាច្រើនអង្គបាននិមន្ដ ទៅមើលកន្លែងកូនប្រុសរបស់គាត់ដេក ស្រាប់តែប្រទះឃើញ សុទ្ធតែឈាមប្រឡាក់ ពេញមុង បន្ទាប់ពីជនរងគ្រោះរូបនេះត្រូវ បានគេលួចកាប់ ។
យោងតាមប្រភពព័ត៌មាន ពីវត្ដអណ្ដូង ប្រេង បានឱ្យដឹងថា នៅពេលដែលកើតហេតុ នោះ គេមិនបានប្រទះឃើញឈ្មោះ អើយ នោះទេ ហើយរហូតមក ដល់ពេលនេះក៏មិន ទាន់ឃើញបុរសវ័យចំណាស់នេះដែរ ។
នាយប៉ុស្ដិ៍រដ្ឋបាល ឃុំក្រាំងលាវ លោក ស៊ុន សំបុន បានឱ្យដឹងថា ជនរងគ្រោះ និង បុរសវ័យចំណាស់ឈ្មោះ អើយ ដែលជាកូន សិស្សលោកដូចគ្នា មិនដែលមានទំនាស់ទេ នាពេលកន្លងទៅ ប៉ុន្ដែ នៅយប់កើតហេតុ ស្រាប់តែមានរឿងបែបនេះកើតឡើងតែ ម្ដងទៅ ។ តែទោះជាយ៉ាងណា សមត្ថកិច្ចក៏ មិនទាន់បានចោទប្រកាន់ទាំងស្រុង ទៅលើ បុរសឈ្មោះ អើយ នេះទេ ខណៈដែលសមត្ថ កិច្ច បាន និងកំពុងតាមស្វែងរកជននេះដើម្បី សាកសួរ ។ បច្ចុប្បន្នជនរងគ្រោះ កំពុង សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ដ ៕
Photo by DAP-NEWS

បច្ចេកវិទ្យាថ្មីរបស់ IPhone អាចវាស់កម្រិត ជាតិស្រវឹង ក្នុងខ្លួនមនុស្ស

វាមានការលំបាកក្នុងការវាស់ស្ទង់បរិមាណជាតិស្រវឹង ក្នុងខ្លួនមនុស្ស និងការកំណត់ឲ្យដឹងថា តើមនុស្សម្នាក់ញ៉ាំជាតិស្រវឹង ក្នុងបរិមាណប៉ុណ្ណា តើគេអាចគ្រប់គ្រងការបើកបររបស់ខ្លួនបានឬ យ៉ាងណា? បច្ចេកវិទ្យាថ្មីរបស់ App បានបង្កើតទូរស័ព្ទ IPhone រួមជាមួយឧបករណ៍ ក្នុងការវាស់ស្ទុង់ កម្រិតជាតិស្រវឹងក្នុងខ្លួនមនុស្ស ដែលមានឈ្មោះថា Breathal Eyes។ ជាមួយបច្ចេកវិទ្យាថ្មីនេះ វាធ្វើការត្រួតពិនិត្យកម្លាំង នៃចលនាកែវភ្នែករបស់មនុស្សស្រវឹង ព្រមទាំងអាចវាស់ស្ទង់លទ្ធភាព ក្នុងការគ្រប់គ្រងការបើកបររបស់មនុស្សផងដែរ។
តាមរយៈការប្រើប្រាស់កាមារ៉ារបស់ IPhone វានឹងកត់ត្រាចលនា វិលចុះឡើងនៃកែវភ្នែករបស់មនុស្ស (HGN)  ដែលបង្ហាញពីលក្ខខណ្ឌក្នុងការបង្វិលកែវភ្នែក ក្នុងពេលសម្លឹងទៅឆ្វេង ឬទៅស្តាំ។ ដោយកម្លាំងចលនាវិល របស់កែវភ្នែក ទទួលឥទ្ធិពលដោយផ្ទាល់ ពីការបរិភោគជាតិអាល់កុល ឬជាតិស្រវឹង ហេតុនេះហើយបានជាApp បានបង្កើតជាទូរស័ព្ទ IPhone ដែលមានឧបករណ៍សម្រាប់ត្រួតពិនិត្យ ចលនាវិលរបស់កែវភ្នែក ដែលជួយធ្វើតេស្ត កម្រិតជាតិស្រវឹង និងសមត្ថភាព ក្នុងការគ្រប់គ្រងការបើកបររបស់មនុស្ស។
ការប្រើប្រាស់ឧបករណ៍របស់ IPhone ក្នុងការធ្វើតេស្តនេះ ទាមទារឲ្យ មនុស្សប្រើប្រាស់ ដោយដៃហ្នឹងថ្កល់ ថតទៅលើចលនាវិលរបស់កែវភ្នែក ទើបអាចធ្វើឲ្យការវាស់ស្ទង់មានភាពសុក្រឹត។
ទោះបីការធ្វើតេស្តនេះមិនអាចត្រឹមត្រូវរហូតដល់១០០ភាគរយ តែយ៉ាងហោចណាស់ឧបករណ៍នេះ អាចចូលរួមចំណែក ជួយមន្ត្រីត្រួតពិនិត្យចរាចរណ៍ សម្រាប់ប្រើប្រាស់ក្នុងការវាស់ស្ទង់លទ្ធភាព នៃការគ្រប់គ្រងការបើកបររបស់មនុស្ស។ ក្នុងករណីរកឃើញថា កម្រិតជាតិស្រវឹងរបស់មនុស្ស ហួសកំណត់ក្នុងការបើកបរ យើងអាចផ្អាកការធ្វើដំណើររបស់អ្នកស្រវឹងជាបណ្តោះអាសន្ន ក្នុងគោលដៅបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នានា ដែលតែងតែកើតមានជាប្រចាំ ដោយសារតែការបរិភោគជាតិស្រវឹងហួសកំណត់៕
Photo by DAP-NEWS

ចិនបង្ហោះ ផ្កាយរណប ឧតុនិយម “Fengyun-II 07” ទៅកាន់ ដងតារាវិថី ប្រកបដោយ ជោគជ័យ

ស៊ីចាងៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១២ ថា ចិន បានបាញ់ បង្ហោះផ្កាយរណប ឧតុនិយមឈ្មោះថា “Fengyun-II 07” ទៅកាន់ដងតារាវិថីប្រកបដោយជោគជ័យ ។
មជ្ឈមណ្ឌលបង្ហោះផ្កាយរណប នៅភាគនិរតី ខេត្ដស៊ីចាង បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រចិន បានបាញ់បង្ហោះ ផ្កាយរណបឧតុនិយមទៅកាន់ដងតារាវិថីប្រកបដោយជោគជ័យ ។ ផ្កាយរណបឧត្ដុនិយមនោះមានឈ្មោះថា “Fengyun-II 07” ។
មជ្ឈមណ្ឌលខាងលើ បានបញ្ជាក់ថា ផ្កាយរណបត្រូវបានបាញ់ ទៅកាន់ដងតារាវិថី តាមរយៈគ្រាប់រ៉ុក្កែត “ Long March 3 ” ហើយការបាញ់បង្ហោះនេះធ្វើឡើង នៅព្រឹកមិញនេះតែម្ដង ។
គួររំលឹកថា កាលពីសបា្ដហ៍មុន ក៏មានការបាញ់បង្ហោះផ្កាយរណប មួយផ្សេងទៀតទៅកាន់ដងតារាវិថីដែរ ដោយលទ្ធផលនៃការបាញ់បង្ហោះទទួល បានជោគជ័យទាំងស្រុង ៕
Photo by DAP-NEWS

ការ​រលំរលាយ​នៃ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម

រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ផ្តួលរំលំ នៅ​ឆ្នាំ១៩៧៩។ ប៉ុន្តែ ដោយ​មាន​ការ​គាំទ្រ​ពីសំណាក់​ប្រទេស​មួយចំនួន ដូចជា អាមេរិក ចិន និង​ថៃ ជាដើម ខ្មែរក្រហម​បាន​បន្ត​ជីវិត​នយោបាយ និង​យោធា​របស់ខ្លួន​តទៅទៀត។ ប្រមាណ​២០ឆ្នាំ​ក្រោយមក ទើប​អង្គការចាត់តាំង​ខ្មែរក្រហម ទាំង​ខាង​យោធា និង​ខាង​នយោបាយ ត្រូវ​រលំរលាយ​ជាស្ថាពរ។
បងទីមួយ​ ប៉ុល ពត ត្រូវ​តាម៉ុក​ចាប់ខ្លួន និង​កាត់ទោស​ឲ្យ​ជាប់ឃុំ​ក្នុង​ផ្ទះ ហើយ​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៨ (AFP)
បងទីមួយ ប៉ុល ពត ត្រូវ តាម៉ុក ចាប់ខ្លួន និង កាត់ទោស ឲ្យ ជាប់ឃុំ ក្នុង ផ្ទះ ហើយ បាន ស្លាប់ នៅ ឆ្នាំ ១៩៩៨ (AFP)