១- ត្រេកត្រអាល ខ្លួនឯង និង ធ្វើឱ្យដៃគូ ត្រេកត្រអាល គឺសំខាន់ដូចគ្នា
ជួនពេលខ្លះ ដោយសារតែ ភ័យខ្លាចដៃគូ ពុំអាចទទួលបាន នូវការពេញចិត្ត នោះ ទើបនាងខិតខំ ប្រឹងប្រែង ដើម្បីសម្របសម្រួល ទៅតាមតម្រូវការ របស់ដៃគូ ប៉ុន្តែត្រូវយល់ថា ល្បែងស្នេហា នៅលើគ្រែ ត្រូវលេងឱ្យស្មើដៃ ទាំងពីរនាក់ ។ ប្រសិនបើ ភាគី ម្ខាងចាំតែ ធ្វើឱ្យភាគីម្ខាងទៀត ពេញចិត្តនោះ ហើយដល់តែ យូរៗទៅ នាងពិតជាមានការ ស្អប់ខ្ពើម និង ធុញទ្រាន់មិនខាន ។ ដូច្នេះនាងគួរតែ ឆាប់បញ្ចប់ និង ហ៊ានសារភាព ប្រាប់គេត្រង់ៗ នូវអ្វីដែលនាង ត្រូវការ ពីព្រោះ បុរសៗចូលចិត្ត តែដៃគូរួម ភេទណា ដែលមានភាព ត្រេកត្រអាល ដ៏ពុះកញ្ជ្រោលប៉ុណ្ណោះ ហើយនៅពេល ដែលពួកគេសង្កេត ឃើញថា រាល់ទង្វើរបស់ខ្លួន បានធ្វើឱ្យនាង ទទួលបានការ ត្រេកត្រអាលហើយ លើកក្រោយនឹង អនុវត្តតាម របៀបនេះទៀត ។
២- ចូរកុំធ្វើពុតជា ឈានដល់កម្រិត កំពូលមុន
មានស្ត្រីខ្លះចូលចិត្ត ធ្វើពុតជាឈានដល់ កម្រិតកំពូលមុន ដើម្បីឱ្យដៃគូរួមភេទ មានភាពត្រេកត្រអាល ដោយបុរសនោះ ពុំបានចាប់ភ្លឹកឡើយ ប៉ុន្តែទង្វើបែបនេះ នាងពុំបាន នឹកគិតដល់ ផលវិបាក ទៅថ្ងៃមុខឡើយ ពីព្រោះខ្លួនឯងពុំ ទទួលបានការ ត្រេក ត្រអាល ហើយបែរជា ធ្វើពុតជាឈានដល់ កម្រិតកំពូលមុន ដើម្បីឱ្យឆាកប្រយុទ្ធ ដ៏ពុះកញ្ជ្រោលនេះ ឆាប់ចប់ ។ ទង្វើបែបនេះ គឺប្រៀបដូចជា ផ្តល់ឱកាសឱ្យ បុរសនោះប្រព្រឹត្ត បន្តទៅទៀត ។ ហេតុនេះប្រសិនបើ ទើបចាប់ ផ្តើមឡើងភ្លាម នៅពេល ទ្រាំ មិនបានហើយ គួរតែនាង ហ៊ាននិយាយប្រាប់ គេត្រង់ៗទៅ ទើបទៅថ្ងៃក្រោយ ពុំមានវិបត្តិស្នេហា កើតឡើង ។
៣- ចូរកុំបំភ្លេច ការបបោសអង្អែល លើរាងកាយរបស់បុរស
តាមធម្មតា បុរសសឹងតែ ពុំចាំបាច់ត្រូវការ ការបបោសអង្អែល អ្វីឡើយ ក៏ចាប់ផ្តើមបើកឆាក ប្រយុទ្ធភ្លាមៗ ហើយក៏ទទួលបាន ភាពត្រេកត្រអាល យ៉ាងគាប់ចិត្តដូចគ្នា ។ តាមពិតជាការ យល់ច្រឡំរបស់ពួកគេ ទៅវិញទេ ព្រោះថាការ បបោសអង្អែល និង ការប្រឡែងលេងមុន បើកឆាកប្រយុទ្ធ រឹតតែធ្វើឱ្យបុរស មានការត្រេកត្រអាល ខ្លាំងក្លាថែមទៀត ពីព្រោះការដែល នាងបានធ្វើយ៉ាង ដូច្នេះប្រៀបដូចជា នាងកំពុងតែស្រឡាញ់ យ៉ាងងប់ងុលទៅលើ រាងកាយរបស់គេ។ ម៉្យាងទៀត ក៏មានស្ត្រីខ្លះ មានការ អឹមអៀន ដោយពុំហ៊ាន ប្រព្រឹត្ត បែបនេះឡើយ ប៉ុន្តែក៏ពុំមាន បុរសណាម្នាក់ ដែលមិនពេញចិត្ត នូវទង្វើ បែបនេះ របស់នាងដែរ គឺគិតតែពីធ្វើ ការវាយលុក យកតែឈ្នះដៃ ហើយភ្លាមៗនោះ ពិតជាអាចទទួលបាន និង មើលឃើញនូវ លទ្ធផលជាក់ ស្តែង ។
៤- ចូរកុំខ្លាចរអែង ពីការស្រមើស្រមៃ
មានស្ត្រីម្នាក់ បានសារភាពថា នៅពេលនាងបាន រួមដំណេកជាមួយ លោកប្តីម្តងៗ នាងតែងមាន គំនិតរវើរវាយ ដោយស្រមើស្រមៃថា កំពុងតែបានរួមភេទ ជាមួយនឹងតារាភាពយន្ត ឬ តារាចម្រៀងណាម្នាក់ ដែលនាងពេញចិត្ត ព្រោះថាការស្រមើ ស្រមៃ បែបនេះ ធ្វើឱ្យនាងទទួលបាន ភាពត្រេកត្រអាល រាល់លើក ។ ចំណែកឯលោកប្តី ដែលពុំបានដឹង ខ្យល់អ្វីនោះ ក៏ទទួលបានភាព ត្រេកត្រអាល យ៉ាងគាប់ចិត្តដែរ ដោយនឹកស្មានថា ប្រពន្ធខ្លួន ពិតជាមានកំសួល តណ្ហាឆាបឆេះ ខ្លាំងក្លាអស្ចារ្យ ។ នាង យល់ឃើញ ថាទង្វើបែបនេះ ពុំមែនជារឿង ក្បត់ចិត្ត លោកប្តីឡើយ គឺគ្រាន់តែជាការ ស្រមើស្រមៃប៉ុណ្ណោះ ។ អ្នកជំនាញក្នុងរឿង សុភមង្គលស្នេហា បាននិយាយថា ការរួមភេទដោយ ប្រើអារម្មណ៍ស្រមើស្រមៃ គួបផ្សំផងនោះ គឺជាផ្នែកសុខភាព មួយ ពីព្រោះវាពុំគ្រាន់តែ ជាថាមពល ដ៏ខ្លាំងក្លាប៉ុណ្ណោះទេ តែអ្វី ដែលកើតមានឡើង ក្នុងក្តីស្រមើស្រមៃនោះ ពុំមែនជារឿងពិតៗ នោះឡើយ ។
៥- ហ្វឹកហាត់ពីការ បំពេញតណ្ហា ដោយខ្លួនឯង
ដោយហេតុថា ការចេញទឹកកាម ជាលើកដំបូង របស់បុរស តាមធម្មតាគឺ ផ្តើមចេញ ពីការធ្វើឱ្យ មានការ ស្រើបស្រាល ដោយបំពេញតណ្ហា ដោយខ្លួនឯង ។ រីឯស្ត្រីភេទ ក៏អាចអនុវត្ត យ៉ាងដូច្នេះដែរ ។ តាមពិតទៅការ បំពេញតណ្ហា ដោយខ្លួនឯង ជាការ ត្រួសត្រាយផ្លូវ ក្នុងការត្រៀម លក្ខណៈ ដើម្បីចៀសវាង កុំឱ្យមានការ ស្លន់ស្លោ កើតមានឡើងក្នុងពេល រួមដំណេក នារាត្រីដំបូង ជាមួយដៃគូ ។ ម៉្យាងទៀត ការបំពេញតណ្ហា ដោយខ្លួនឯង ក៏មានផល ប្រយោជន៍ ដ៏ពិសេសមួយទៀត គឺប្រាកដជាអាច ឈានដល់ កម្រិតកំពូល ។
៦- ចូរកុំប្រើស្នៀតដដែលៗ
ប្រសិនបើរាល់រាត្រី នៅតែប្រើស្នៀត ដដែលៗ ហើយបើទោះបីជា រាល់លើកឈានដល់ កម្រិត កំពូលក្តីក៏នៅ ទីបំផុតគ្មានន័យ អ្វីទាំងអស់ ព្រោះយូរៗទៅ ពិតជាមានការ ធុញទ្រាន់ ។
៧- ស្វែងយល់ពី ចរិតលក្ខណៈ របស់ដៃគូ
តាមពិតទៅ ចរិតលក្ខណៈ របស់មនុស្សម្នាក់ៗ ពុំដូចគ្នាឡើយ រីឯនៅក្នុងជីវិត ផ្លូវភេទ ក៏មិនខុសគ្នាដែរ ។ ចំពោះស្ត្រីភេទ ប្រសិនបើពីពេលមុន ធ្លាប់មានបទ ពិសោធ ក្នុងការរួមដំណេក ជាមួយបុរស ដទៃនោះ ជួនពេល ខ្លះអាចប្រើស្នៀត ពីពេលមុន មក អនុវត្ត ជាមួយដៃគូស្នេហា នាពេលសព្វថ្ងៃនេះ ពុំសមស្របឡើយ ។ ដូច្នេះមាន តែចេះសង្កេត តាមដានមើល ចរិតលក្ខណៈរបស់ ដៃគូឱ្យបានល្អិត ល្អន់ប៉ុណ្ណោះ ដើម្បីសម្របសម្រួល ទៅតាមចំណង់ ចំណូលចិត្តរបស់ ដៃគូស្នេហា ចុងក្រោយ ទើប ជីវិត ផ្លូវភេទ អាចមានការ ត្រេកត្រអាល ទាំងសងខាង ។
៨- ស្រឡាញ់ពេញចិត្ត លើរាងកាយ របស់អ្នក
មានស្ត្រីខ្លះយល់ថា ទំហំដើមទ្រូងរបស់នាង ហាក់ដូចជា តូចពេក ដូច្នេះហើយទើប ពុំព្រមឱ្យ ដៃគូប៉ះពាល់ឡើយ ដោយទាក់ទាញ ឱ្យគេចាប់អារម្មណ៍ ទៅលើចំណុច ផ្សេងវិញ ប៉ុន្តែនៅពេល យូរៗទៅអាច ធ្វើឱ្យដៃគូស្នេហា មានការអាក់អន់ ស្រពន់ចិត្ត និង ជះឥទ្ធិពល អាក្រក់ ដល់ជីវិតផ្លូវភេទ ទៀតផង ៕