ខេត្តកណ្តាល ៖ បុរសពោះម៉ាយកូនមួយក្លាយជាអ្នកទោសប្លន់ព្រហ្មចារីក្មេងស្រី ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលកាលពីរសៀល ថ្ងៃទី៣ ខែកញ្ញា ។ សមត្ថកិច្ចចាប់ខ្លួនបុរសនោះ បន្ទាប់ពីមានពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីអាយុ១៤ឆ្នាំ ប្តឹងចោទប្រកាន់ថា គេបានលួងលោមកូនស្រីគាត់នាំយកទៅរំលោភសេពសន្ថវៈនៅផ្ទះសំណាក់ ចំនួនពីរលើកកាលពីអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១១។
លោកនៅ ប៉ុណ្ណា នាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកស្អាងឱ្យដឹងថា ជនសង្ស័យឈ្មោះទូច អេង អាយុ៤២ឆ្នាំ ជាបុរសពោះម៉ាយកូនមួយ មានទីលំនៅក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជននោះដោយមានចំណារឯកភាពពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង។
ក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់នគរបាលថា នាងស្គាល់ឈ្មោះទូច អេង តាមរយៈមិត្តភក្តិរៀនជាមួយគ្នា ដោយគេណែនាំឱ្យស្គាល់តាមរយៈទូរស័ព្ទអស់រយៈពេល៤ទៅ៥ខែមក ហើយ។ នៅថ្ងៃទី១០ ខែកក្កដា មិត្តភក្តិរបស់នាងបបួលនាងចេញពីផ្ទះទៅជួបឈ្មោះទូច អេង នៅកំពង់ចម្លង ស្វាយតានីត្រើយខាងលិច។
ឈ្មោះទូច អេង បបួលលួងលោមនាងជិះម៉ូតូទៅលេងភ្នំពេញ។ ពេលឌុបនាងមកដល់ក្រុងតាខ្មៅចូលផ្ទះសំណាក់មួយ ហើយនិយាយលួងលោមនាងសុំរួមរ័កចំនួន២ដង។ ក្រោយមកគេឌុបនាងទៅផ្ទះរបស់គេ និងឱ្យនាងស្នាក់នៅទីនោះមួយយប់ទៀតទើបឌុបនាងត្រឡប់ទៅផ្ទះវិញ ។
ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់នគរបាលទៀត ថា នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១១ ឈ្មោះទូច អេង បានទូរស័ព្ទណាត់ឱ្យនាងទៅជួបនៅកំពង់ចម្លងស្វាយតានី ហើយបបួលនាងទៅលេងនៅភ្នំពេញ ។ គេឌុបនាងចូលផ្ទះសំណាក់មួយ និងបានលួងលោមនាងសុំរួមរ័កចំនួន៣លើក ។ បន្ទាប់មកឌុបនាងទៅសម្រាកនៅផ្ទះរបស់គេមួយយប់ទៀត លុះព្រឹកឡើងទើបឌុបនាងត្រឡប់ទៅផ្ទះវិញ។
មន្ត្រីប៉ូលិសឱ្យដឹងថា រឿងរ៉ាវនោះបានបែកការណ៍ដឹងដល់អាណាព្យាបាលរបស់ក្មេងស្រី ហើយនាំនាងទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកស្អាង កាលពីថ្ងៃទី២ ខែ
កញ្ញា ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទូច អេង នៅមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅ កាលពីម៉ោង១១ព្រឹក ថ្ងៃទី២ កញ្ញា ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
កញ្ញា ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទូច អេង នៅមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅ កាលពីម៉ោង១១ព្រឹក ថ្ងៃទី២ កញ្ញា ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
ជនសង្ស័យសារភាពប្រាប់នគរបាលថា រូបគេ និងក្មេងស្រីនោះស្គាល់គ្នាតាមទូរស័ព្ទរហូតដល់រាប់អានគ្នា និងណាត់ជួបគ្នាដើរលេង ។ ពួកគេបានអោបថើបគ្នា ប៉ុន្តែមិនបានរួមរ័កជាមួយគ្នាដូចការចោទប្រកាន់ទេ ។ រូបគេមានបំណងស្តីដណ្តឹងនាងយកធ្វើជាប្រពន្ធ ព្រោះប្រពន្ធរបស់គេបានលែងលះគ្នាដាច់ស្រេចហើយ។
មន្ត្រីនគរបាលឱ្យដឹងថា បើទោះបីជាអ្នកទាំងពីរព្រមព្រៀងរួមរ័កជាមួយគ្នាដោយគ្មានការ បង្ខំក្តី ដោយសារតែភាគីខាងស្រីទើបតែមានអាយុ១៤ឆ្នាំ នៅវ័យជាអនីតិជន ដូច្នេះភាគីខាងប្រុសត្រូវតែមានទោស ៕