Saturday, November 26, 2011

តារា ខាន់ ជែមស៍ ចាប់​ផ្តើម​បណ្តើរ​ប្រពន្ធ​ក្រោយ​ផ្ទុះ​រឿង

ភ្នំពេញៈ ​ទោះ​បីជា​ទស្ស​និក​ជន​ធ្លាប់​បាន​ដឹង​ថា តារា​ចម្រៀង​នាំ​មុខ​គេ​របស់​ផលិត​កម្ម​រ៉ុក លោក ខាន់ ជែមស៍ មាន​ភរិយា​រួច​ទៅ​ហើយ​ក្តី ប៉ុន្តែ​គេ​មិន​ដែល​បាន​ឃើញ​មុខ​ផ្ទាល់​របស់​ភរិយា​តារា​ចម្រៀង​រូប​នេះ មាន​ភិន​ភាគ​បែប​ណា​នោះ​ទេ​។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​នេះ ស្រាប់​តែ​លោក ខាន់ ជែមស៍ បាន​ដឹក​ដៃ​ប្រពន្ធ​ចូល​កម្ម​វិធី​មួយ​ពេញ​មុខ​ពេញ​មាត់​តែ​ម្តង​។
កាល​ពី​ផ្តើម​ភាព​ល្បី​ល្បាញ​ដំបូង​តាម​រយៈ​បទ «​ស្តាយ​ក្រោយ​» ក្នុង​អំឡុង​ឆ្នាំ​២០០៨ តារា​ចម្រៀង​ ខាន់ ជែមស៍ មិន​ដែល​បាន​សារ​ភាព​ថា លោក​មាន​ភរិយា​នោះ​ទេ តែ​ក្រោយ​មក​អាថ៌កំបាំង​នោះ​ត្រូវ​បាន​ទម្លាយ។ ទោះ​បី​ជា​យ៉ាង​ណា​ក្រោយ​បែក​ធ្លាយ ​តារា​ដែល​មាន​កំណើត​នៅ​ខេត្ត​តាកែវ​ម្នាក់​នេះ ក៏​មិន​ដែល​ហ៊ាន​បណ្តើរ​ភរិយា​ទៅ​ចូល​រួម​កម្ម​វិធី​ច្រៀង​ ឬ​ចូល​កម្ម​វិធី​ណា​មួយ​ដែរ​។
ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ទស្សនិក​ជន​ និង​សិល្បករ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​ដាក់​សម្ពោធ​ផលិត​ផល​ ភេសជ្ជៈ​ប៉ូវ​កម្លាំង ឈីតា មេហ្កាបៃ បែរ​ជា​មាន​ភាព​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ឃើញ​តារា​រូប​នេះ ដឹក​ដៃ​ប្រពន្ធ​ចូល​រួម​កម្ម​វិធី​ពេញ​មុខ​មាត់​ជា​លើក​ដំបូង​បែប​នេះ​។
តាម​ការ​បង្ហើប​ពី​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ថ្មី​នេះ លោក ខាន់ ជែមស៍ ពេល​ទៅ​ណា​មក​ណា​តែង​នាំ​ប្រពន្ធ​ទៅ​ជាមួយ​ជា​ញឹក​ញាប់​ បន្ទាប់​ពី​តារា​រូប​នេះ​ទើប​តែ​ផ្ទុះ​រឿង​រ៉ាវ​ជាមួយ​អ្នក​ជិត​ខាង​ដោយ​សារ ​ប្រពន្ធ​ប្រចណ្ឌ​នោះ​៕
លោក ខាន់ ជែមស៍ និង ភរិយា ។ រូប​ថត ស្រេង ម៉េង​ស្រ៊ុន
លោក ខាន់ ជែមស៍ និង ភរិយា ។ រូប ថត ស្រេង ម៉េង ស្រ៊ុន

No comments: