បន្ទាយមានជ័យៈ នារីជាអ្នកជាងកែសម្ផស្ស និងជាអតីតអ្នកបម្រើការនៅ ឌីស្តូស្តារមេច (Star Max) សម្រស់ស្រស់សោភាវ័យក្មេងម្នាក់ នៅព្រំដែនខ្មែរ-ថៃ ដែលគេសង្ស័យថា ព្រោះតែមានវិបត្តិស្នេហ៍ ជាមួយបុរសជនជាតិថៃនោះ បានសម្រេចចិត្តកងធ្វើអត្តឃាត នៅក្នុងបន្ទប់ជួល រហូតហើមស្អុយ រលួយទើបអ្នកបោសសម្អាត ក្នុងផ្ទះសំណាក់ប្រទះឃើញបង្ក ការភ្ញាក់ផ្អើលអស់មនុស្សម្នា នៅក្នុងតំបន់នោះ។
យោងតាមប្រភពពីសមត្ថកិច្ចក្រុងប៉ោយបែតបានឲ្យដឹងថា សពនារីរូបស្រស់សោភា ដែលចងក ធ្វើអត្តឃាត ឈ្មោះ សុទ្ធ សីលា ហៅរីម៉ា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានអ្នកបោសសំអាតបន្ទប់ប្រទះឃើញ នៅវេលាម៉ោង ៤ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ នៅក្នុងបន្ទប់ជួលលេខ២០៨ នៃផ្ទះសំណាក់ផ្កាយ៣ ស្ថិតក្នុងភូមិ ក្បាលស្បាន សង្កាត-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មិត្តភក្តិនារីរងគ្រោះ ឈ្មោះ លីវ៉ា អាយុ ២៨ឆ្នាំ បានរៀបរាប់ឲ្យដឹងថា រីម៉ា គឺជាមិត្តភក្តិរបស់ខ្លួន ហើយធ្លាប់បម្រើការងាររួមគ្នានៅក្នុងឌីស្កូស្តារមេច តែក្រោយមក រីម៉ា បានឈប់បម្រើការនៅក្នុងឌីស្កូ ហើយទៅបើកមុខរបរជាជាងកែសម្ផស្ស។
លីវ៉ា បន្តទៀតថា ដោយបាត់ដំណឹងរបស់នាងអស់រយៈពេលជាងមួយសប្តាហ៍ ហើយទូរស័ព្ទទាក់ទង ក៏មិនចូលទៀតនោះ រូបនាង រួមជាមួយមិត្តភក្តិផ្សេងៗទៀត បាននាំគ្នាទៅលេងនៅបន្ទប់ជួល របស់ រីម៉ា ពេលទៅដល់រូបនាងបានប្រាប់ស្រ្តី ដែលបម្រើការងារនៅទីនោះ ឲ្យទៅហៅ លុះបើកទ្វារបន្ទប់ក៏ប្រទះឃើញ សពចងកក្នុងបន្ទប់ឡើងហើមស្អុយរលួបាត់ទៅហើយ។
លីវ៉ា ក៏បានឲ្យដឹងផងដែរថា កាលពីមួយខែមុន ពោលគឺខែធ្នូ ឆ្នាំ២០១១ មិត្តភក្តិរបស់នាង ដែលចងកធ្វើអត្តឃាតនេះ បានបែកបាក់ស្នេហាជាមួយបុរសជនជាតិថៃម្នាក់ ហើយប៉ុនប៉ង ធ្វើអត្តឃាត ដោយអារកដៃ និងលេបថ្នាំសម្លាប់ខ្លួនថែមទៀតផង តែត្រូវបានជួយសង្រ្គោះ ទាន់ពេលវេលា។ ហើយការចងករបស់នាងប្រហែលជាបណ្តាល មកពីការបែកបាក់ស្នេហ៍ ពីមនុស្សដែលខ្លួនស្រឡាញ់ អស់ពីបេះដូងអស់រយៈពេលជាច្រើនឆ្នាំនេះផងដែរ។
បន្ទាប់ពីទទួលបានដំណឹងអត្តឃាតនេះ លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត រួមនឹងក្រឡាបញ្ជី ព្រមទាំងកម្លាំងសមត្ថកិច្ចចម្រុះនៅក្រុងប៉ោយប៉ែត រួមមាននគរបាល កងរាជអាវុធហត្ថ និងមន្រ្តីអាជ្ញាធរមូលដ្ឋានជាច្រើននាក់ បានចុះមកកន្លែងកើតហេតុ និងពិនិត្យលើសពនារីរងគ្រោះ។
ក្រោយពេលពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថា នារីរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន មិនមែនជាករណីអ្វីផ្សេងនោះទេ ហើយការធ្វើអត្តឃាតនេះ មានរយៈពេលប្រហែល ជាមួយសប្តាហ៍ហើយ ព្រោះសពបានហើយស្អុយរលួយយ៉ាងខ្លាំង។
សមត្ថកិច្ចបន្តថា ក្រោយពិនិត្យសពនារីរងគ្រោះ បានបញ្ជូនទៅវត្តស្រះត្រាច ដើម្បីឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

No comments:
Post a Comment