ផ្ទុះនាវាដឹកប្រេងមួយគ្រឿងនៅក្រុងកំពង់ផែ Incheon កាលពីព្រឹកថ្ងៃអាទិត្យ បណ្តាលឱ្យស្លាប់កម្មករ៥នាក់ និង៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
តាមគេហទំព័រកូរ៉េយុនហាប់ បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២ថា ការផ្ទុះកប៉ាល់ធុន 4191-ton vessel Doola No. 3 បានកើតឡើង ក្នុងដែនទឹកចម្ងាយ៣ម៉ាយ ភាគខាងជើងកោះចាវ៉ូលក្បែរកំពុងផែ Incheon វេលាម៉ោង ៨ និង៥នាទីព្រឹក។ ឆ្មាំសមុទ្របានបញ្ជាក់ថា មនុស្ស៥នាក់ នៅលើកប៉ាល់ត្រូវបានជួយសង្រ្គោះ ទៅកាន់ទីសុវត្ថិភាពអស់ហើយ។
មន្ត្រីក្រុមហ៊ុនបាននិយាយថា «ការផ្ទុះបានកើតឡើង ពេលដែលសាំងបានលិចចេញពីធុង »។
លោកបញ្ជាក់ថា តាមធម្មតាកប៉ាល់នេះដឹកប្រេងម៉ាស៊ីន ប៉ុន្តែពេលនេះ កប៉ាល់ដឹកសាំង យើងកំពុងពិនិត្យមើលមូលហេតុ នៃការផ្ទុះនេះ»។
មន្រ្តីរូបនោះបានបន្តថា ឧបទ្ទហេតុ នោះបានកើតខណៈក្រុមកម្មករ កំពុងសម្អាតធុងប្រេង ប៉ុន្តែមិនបានធ្វើឱ្យផ្អើលដល់អ្នកនៅខាងក្រៅទេ។
គួរបញ្ជាក់ថា បន្ទាប់ពីកប៉ាល់ទម្លាក់សាំងដាក់ឃ្លាំងស្តុក នៅកំពង់ផែ Incheon ៦.៥០០តោន កប៉ាល់នោះបានធ្វើដំណើរឆ្ពោះទៅកំពង់ផែ Daesan នៅខេត្ត Chungcheongភាគខាងត្បូង ស្រាប់តែបានជូបហេតុការណ៍អាក្រក់នោះតែម្តងទៅ៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_smSq1jTmTBOsbHFlhlWklBjF3R1-PGOqQq2ziJ53liq770heBASY_McpFL-0_ACi7Hdi1Nx3MHXjgLCB37H4iVUbEDNvKxk398t7qT0d-tZMzh8gZ7brggkFPL=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tQFybrM1d6-hwwiNFfWFg43AYyRo1Y_AydlPSUGLR4gTnPLLZsqDkHEtDx_2fsIsJ4kCqrSA715id_kgMqGLw6N2BNErpS2PeZjLaY_0zJIqoPTSDSZuCLyths=s0-d)
តាមគេហទំព័រកូរ៉េយុនហាប់ បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២ថា ការផ្ទុះកប៉ាល់ធុន 4191-ton vessel Doola No. 3 បានកើតឡើង ក្នុងដែនទឹកចម្ងាយ៣ម៉ាយ ភាគខាងជើងកោះចាវ៉ូលក្បែរកំពុងផែ Incheon វេលាម៉ោង ៨ និង៥នាទីព្រឹក។ ឆ្មាំសមុទ្របានបញ្ជាក់ថា មនុស្ស៥នាក់ នៅលើកប៉ាល់ត្រូវបានជួយសង្រ្គោះ ទៅកាន់ទីសុវត្ថិភាពអស់ហើយ។
មន្ត្រីក្រុមហ៊ុនបាននិយាយថា «ការផ្ទុះបានកើតឡើង ពេលដែលសាំងបានលិចចេញពីធុង »។
លោកបញ្ជាក់ថា តាមធម្មតាកប៉ាល់នេះដឹកប្រេងម៉ាស៊ីន ប៉ុន្តែពេលនេះ កប៉ាល់ដឹកសាំង យើងកំពុងពិនិត្យមើលមូលហេតុ នៃការផ្ទុះនេះ»។
មន្រ្តីរូបនោះបានបន្តថា ឧបទ្ទហេតុ នោះបានកើតខណៈក្រុមកម្មករ កំពុងសម្អាតធុងប្រេង ប៉ុន្តែមិនបានធ្វើឱ្យផ្អើលដល់អ្នកនៅខាងក្រៅទេ។
គួរបញ្ជាក់ថា បន្ទាប់ពីកប៉ាល់ទម្លាក់សាំងដាក់ឃ្លាំងស្តុក នៅកំពង់ផែ Incheon ៦.៥០០តោន កប៉ាល់នោះបានធ្វើដំណើរឆ្ពោះទៅកំពង់ផែ Daesan នៅខេត្ត Chungcheongភាគខាងត្បូង ស្រាប់តែបានជូបហេតុការណ៍អាក្រក់នោះតែម្តងទៅ៕
No comments:
Post a Comment