ស៊ីចាងៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១២ ថា ចិន បានបាញ់ បង្ហោះផ្កាយរណប ឧតុនិយមឈ្មោះថា “Fengyun-II 07” ទៅកាន់ដងតារាវិថីប្រកបដោយជោគជ័យ ។
មជ្ឈមណ្ឌលបង្ហោះផ្កាយរណប នៅភាគនិរតី ខេត្ដស៊ីចាង បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រចិន បានបាញ់បង្ហោះ ផ្កាយរណបឧតុនិយមទៅកាន់ដងតារាវិថីប្រកបដោយជោគជ័យ ។ ផ្កាយរណបឧត្ដុនិយមនោះមានឈ្មោះថា “Fengyun-II 07” ។
មជ្ឈមណ្ឌលខាងលើ បានបញ្ជាក់ថា ផ្កាយរណបត្រូវបានបាញ់ ទៅកាន់ដងតារាវិថី តាមរយៈគ្រាប់រ៉ុក្កែត “ Long March 3 ” ហើយការបាញ់បង្ហោះនេះធ្វើឡើង នៅព្រឹកមិញនេះតែម្ដង ។
គួររំលឹកថា កាលពីសបា្ដហ៍មុន ក៏មានការបាញ់បង្ហោះផ្កាយរណប មួយផ្សេងទៀតទៅកាន់ដងតារាវិថីដែរ ដោយលទ្ធផលនៃការបាញ់បង្ហោះទទួល បានជោគជ័យទាំងស្រុង ៕
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tSoaWqvyz4quz4Fkowdb4tfzk_2lcS-0TX3-aIeY7IUqddBfvT6Cflh3Ni9SSsa2fSxw6n3qiZFLhAr8p14my_VFf9pv6KwhFG03cxdi14LfGAUvEgr7HL7-5iyrM9Sqw=s0-d)
មជ្ឈមណ្ឌលបង្ហោះផ្កាយរណប នៅភាគនិរតី ខេត្ដស៊ីចាង បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រចិន បានបាញ់បង្ហោះ ផ្កាយរណបឧតុនិយមទៅកាន់ដងតារាវិថីប្រកបដោយជោគជ័យ ។ ផ្កាយរណបឧត្ដុនិយមនោះមានឈ្មោះថា “Fengyun-II 07” ។
មជ្ឈមណ្ឌលខាងលើ បានបញ្ជាក់ថា ផ្កាយរណបត្រូវបានបាញ់ ទៅកាន់ដងតារាវិថី តាមរយៈគ្រាប់រ៉ុក្កែត “ Long March 3 ” ហើយការបាញ់បង្ហោះនេះធ្វើឡើង នៅព្រឹកមិញនេះតែម្ដង ។
គួររំលឹកថា កាលពីសបា្ដហ៍មុន ក៏មានការបាញ់បង្ហោះផ្កាយរណប មួយផ្សេងទៀតទៅកាន់ដងតារាវិថីដែរ ដោយលទ្ធផលនៃការបាញ់បង្ហោះទទួល បានជោគជ័យទាំងស្រុង ៕
No comments:
Post a Comment