រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ សីហា នៅមុខស្នាក់ការភូមិគោករកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានរថយន្តឡិសស៊ីស៤៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-8506 បើកបោះពួយលឿនដូចហោះឡើងលើខឿនថ្នល់ ទៅបុកកន្លែងដាក់តាំងលក់ក្បឿង រួចជ្រុលទៅបុកស្លាកសញ្ញាហាមចតរលំ ហើយបន្តទៅបុកដើមលឿងរាជរលើងទាំងឫស មិនអស់ចិត្តទៀតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺតាមផ្លូវបាក់ដួល រាបដល់ដីជាពីកំណាត់ ចំណែករថយន្តក្រឡាប់បះផ្ងារជើងតែម្តង ធ្វើឱ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់៤នាក់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តឡិចស៊ីស៤៥០ ពណ៌ខ្មៅ បើកតាមបណ្តាយផ្លូវជាតិលេខ២ ពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងតាខ្មៅ បើកបរដោយឈ្មោះបូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជាបុគ្គលិករោងចក្រជុងវ៉ាថ្មី មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានអ្នករួមដំណើរជាមួយ៥នាក់ ប៉ុន្តែទាំងអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ៗសុទ្ធតែស្រវឹងជោក។
ប្រភពព័ត៌មានបន្តថា ខណៈពេលរថយន្តមកដល់ចំណុចមុខផ្ទះលក់ក្បឿង និងគ្រឿងសំណង់គ្រប់ប្រភេទ មិនដឹងយ៉ាងម៉េចស្រាប់តែរថយន្តជ្រុលចង្កូតទៅឡើងលើគម្របលូ រួចឡើងលើខឿនជ្រុលទៅបុកកន្លែងដាក់តាំងលក់ក្បឿង នៅមុខផ្ទះជ្រុះរាយប៉ាយរួចជ្រុលទៅបុកស្លាកសញ្ញាហាមចតរលំដួល ហើយជ្រុលទៅបុកដើមលឿងរាជរលើងទាំងឫស បន្ទាប់មកជ្រុលទៅបុកបង្គោលភ្លើងសម្រាប់បំភ្លឺតាមផ្លូវ សាធារណៈដួលរាបដល់ដីបាក់ជាពីរកំណាត់ ដោយផ្នែកខាងចុងបង្គោលវាត់ទៅត្រូវប្រអប់កុងទ័រភ្លើងជ្រុះ៤ ប្រអប់ទៀតផង។
សាក្សីឃើញហេតុការណ៍បុកនោះបន្តថា អ្នកបើកបរទំនងស្រវឹង ហើយងោក ទើបបើករថយន្តក្នុងល្បឿនលឿនបុករះបែបនេះ និងបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តង។ អ្នករួមដំណើរក្នុងរថយន្តរងរបួស៤នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅគ្លីនិកចាក់អង្រែក្រោមហៅមន្ទីរ ពេទ្យបាយក្តាំង។
សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា បុកបង្គោលភ្លើងមួយដើមត្រូវសង១.៥០០ដុល្លារ គុណនឹងពីរ ចំណែកដើមលឿងរាជ១ដើម ត្រូវសង៧០០ដុល្លារ គុណនឹង២ ដោយឡែករថយន្តឡិចស៊ីសត្រូវស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយ៕
សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា បុកបង្គោលភ្លើងមួយដើមត្រូវសង១.៥០០ដុល្លារ គុណនឹងពីរ ចំណែកដើមលឿងរាជ១ដើម ត្រូវសង៧០០ដុល្លារ គុណនឹង២ ដោយឡែករថយន្តឡិចស៊ីសត្រូវស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយ៕
No comments:
Post a Comment