Thursday, August 4, 2011

ម្ចាស់ផ្ទះ កូឡុំប៊ីស៊ី ម៉ាលី ២-០

ក្រុមម្ចាស់ផ្ទះកូឡុំប៊ី បានក្លាយទៅជាក្រុមលំដាប់ទី១ ក្នុងពូលនៃពានរង្វាន់វើលខាប់ ពិភពលោក U-20 ក្រោយពីបំបាក់ក្រុមជម្រើសជាតិ ម៉ាលីដោយគ្រាប់ បាល់ ២ទល់នឹង០នៃការប្រកួត នៅរាត្រីថ្ងៃ អង្គារ ទី០២ ខែសីហា។យោងតាមគេហទំព័រ របស់សារព័ត៌មាន AP បានឱ្យដឹងនៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១១ នេះថា កូឡុំប៊ីសង្ឃឹមថាឈ្នះ២ប្រកួត ដែលមួយប្រកួតបានទទួលជោគជ័យ នៅសល់តែមួយប្រកួតទៀត និងឈរនៅលំដាប់លេខ២ ក្នុងពូល A ឬលេខ៣ ក្នុងចំណោមក្រុមខ្លាំងដទៃទៀត ដែលមានដូចជា ក្រុមអេស្ប៉ាញ ប្រេស៊ីល នីហ្សេរីយ៉ា និងជើងឯក៦ ជំនាន់ អាហ្សង់ទីននោះ។

ចំណែកឯការប្រកួតផ្សេងទៀតនៅរាត្រីយប់មិញនេះដដែលក្រុមបារាំងបានបំបាក់កូរ៉េខាងជើង៣ទល់នឹង១ ប័រទុយហ្គាល់បានស៊ីកាម៉ារ៉ូន ១-0ហើយអ៊ុយរ៉ាហ្គាយ១ស្មើជាមួយញូវហ្សេឡែន។ការប្រកួតនៅរាត្រីថ្ងៃសុក្រ ខាងមុខនេះក្នុងពូល A ក្រុមម្ចាស់ផ្ទះកូឡុំប៊ី ដែលមាន៦ពិន្ទុក្នុងដៃជួបជាមួយកូរ៉េខាងត្បូង ហើយម៉ាលីប៉ះជាមួយបានរាំង ក្នុងទីក្រុងកាលី ពេលដែលបារាំងមានបីពិន្ទុក្នុងដៃដូចកូរ៉េត្បូងដែរ និងម៉ាលីមានពិន្ទុសូន៕
Photo by DAP-NEWS

No comments: