បើទោះបីជាប្រទេសភាគច្រើន នៅលើពិភពលោកបានប្រឹងប្រែងលើកកម្ពស់សិទ្ធិកុមារជាមួយការចាត់ ទុកកុមារថា ជាអ្នកបន្តវេនប្រកបដោយក្ដីសង្ឃឹមក្ដី សម្រាប់ប្រទេសកម្ពុជាគេនៅតែកត់សម្គាល់ឃើញថា សិទ្ធិរបស់កុមារហាក់ពុំទាន់ត្រូវបានយកចិត្តទុកដាក់ឡើយ។
ដោយសារកត្តាជីវភាព បានបង្ខំឲ្យឪពុកម្ដាយមួយចំនួន នៅតាមជនបទ ផ្ញើកួនៗរបស់គេនឹងជីដូន ហើយខ្លះរហូតដល់ចាក់សោរទុកក្នុងបន្ទប់ ពេលខ្លួនទៅធ្វើការ ដែលធ្វើឲ្យកុមារទាំងនោះបាត់បង់ភាពកក់ក្ដីពីឪពុក ម្ដាយ និងអាហារូបត្ថម្ភ។ ជាងនេះទៀត កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងស្រៀវស្រើប បន្ទាប់ពីមានការចុះផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកផ្នែក ភាសាខ្មែរដែលថា កុមារខ្មែរអាយុ១៨ខែម្នាក់នៅខេត្តសៀមរាប បានបៅដោះគោជំនួសដោះម្ដាយ ខណៈដែលម្ដាយរបស់គេ ទៅបំរើការងារនៅប្រទេសថៃ។
លោក អុំ អឿន ជីតារបស់កុមាររូបនោះបាននិយាយថា ក្មេងនេះបៅ ដោះមេគោកាលពី១ខែមុន នៅពេលដែលឪពុកម្ដាយវាទៅធ្វើការនៅប្រទេសថៃ ។ ដោយបន្តថា ” វាឃើញកូនគោមឹម មេវា វាចេះតែដើរចូលទៅ , ខ្ញុំថា អាអូនៗ ប្រយ័ត្នគោជាន់។ ខ្ញុំស្មានតែវានៅស្ងៀម ខ្ញុំងាកទៅឃើញវាទៅទប់ជើងគោមួយចំហៀង វាចាប់ផ្ដើមទាញដោះគោមក ក៏ មឹម..”។
ជាការពិតណាស់ការព្រួយបារម្ភពីគ្រោះថ្នាក់ទៅលើកុមារនេះ មិនមែនអាចត្រឹមតែគោជាន់ប៉ុណ្ណោះទេ ,តែវាអាចចម្លងមេរោគផ្សេងពីសត្វមកខ្លួនរបស់វា នៅពេលដែលម្ដងម្កាលគេឮសូរក្រសួងសុខាភិបាលបានណែនាំដល់ម្ដាយ របស់ទារក ឲ្យលាងដោះ មុនពេលបំបៅកូន ។ ចុះមេគោវាមានដែលលាងដោះរបស់វាឯណា ?
លោក ហែន ភារៈ វេជ្ជបណ្ឌិតប្រចាំគ្លីនិក រោគសើស្បែកមួយក្នុងទីក្រុងភ្នំពេញបានមានប្រសាសន៍ថា ការបឺតយកទឹកដោះគោដោយផ្ទាល់របៀបនេះ ជា ដំបូងអាចបណ្ដាលឲ្យក្មេងនោះប្រឈមនិងជម្ងឺរាគ និង អាសន្នរោគ ដោយសាតែភាពកខ្វក់របស់សត្វគោ ។” វាអាចមានគ្រោះថ្នាក់ ដោយសារវាជាទឹកដោះគោស្រស់ ដោយសាតែ ដោះគោមិនស្អាត។ ព្រោះជាធម្មតាគោវាដេកក្រឡាប់ចុះឡើងនឹងដី…”។
ចំណែកលោក ចាន់ សូវ៉េត មន្រ្តីជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សអាដហុកវិញ បានមើលឃើញថា វាជាការបង្ហាញឲ្យឃើញពីការរំលោភសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរ ដែលពួកគេគួតែមានសិទ្ធិទទួលបានការថែទាំបីបាច់ពីក្រុម គ្រួសារ សហគមន៍ ក៏ដូចជារដ្ឋាភិបាល ។តែរដ្ឋាភិបាលហាក់ដូចជាពុំសូវចាប់អារម្មណ៍ ចំពោះបញ្ហានេះឡើយ ៕

No comments:
Post a Comment