ខណៈដែលប្រទេសថៃ កំពុងតែប្រយុទ្ធប្រឆាំង ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុត កុំឱ្យទឹកជំនន់រាលដាល លិចទីក្រុងបាងកកនោះ ការខឹងសម្បារជាច្រើន បានកើនឡើងពីសំណាក់ប្រជាជន ដែលរស់នៅតាមមាត់ទន្លេ ដោយពួកគេ បាននិយាយថា ផ្ទះរបស់ពួកគេ ត្រូវបានធ្វើពលីកម្មដើម្បី ទប់ទល់កុំឱ្យលិចក្រុង។
យោងតាមសារព័ត៌មានគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១១នេះថា ស្រ្តីម្នាក់ ដែលកំពុងឈរ នៅក្នុងទឹកត្រឹមក្បាលជង្គង់ នៅក្នុងស្រុក បាងផាហាន ចំងាយ១០០គីឡូម៉ែត្រ ភាគខាងជើង នៃទីក្រុង បាងកក បាននិយាយទាំងទឹកភ្នែក រលីងរលូងថា “ ខ្ញុំបង់ពន្ធជូនរដ្ឋ ដូចនឹងប្រជាជន ដែលរស់នៅក្នុង ទីក្រុងបាងកកដែរ ហេតុអ្វីបានជាពួកគេ មិនគិតគូរពីខ្ញុំផង? ”។
ស្រ្តីម្នាក់អាយុ៤១ឆ្នាំ បាននិយាយថា អ្នកស្រីត្រូវតែបោះបង់ផ្ទះសម្បែងចោល បន្ទាប់ពីវាត្រូវបានជន់លិច២ម៉ែត្របន្ថែមទៀត ហើយ អ្នកស្រី បានស្វែងរកទីទួលដែលមានសុវត្ថិភាពនៅទីក្រុងក្បែរនោះដែលឥឡូវនេះក៏ត្រូវបានជន់លិចផងដែរ។ អ្នកស្រីបានលើកឡើងថា “ ខ្ញុំមានពេលវេលាដ៏លំបាកនៅទីនេះ តើមាននរណានឹងគិតគូរពីខ្ញុំ?”។
គួរបញ្ជាក់ឱ្យដឹងថា ទីក្រុងបាងកក ជាទីក្រុងទំនើបមួយដែលប្រជុំទៅដោយរោងចក្រពាណិជ្ជកម្មធំជាច្រើន និង ស្ថាប័នរដ្ឋធំៗ ហើយ ប្រសិនបើទីក្រុងមួយនេះ ត្រូវជន់លិចនោះ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ច និង រាំងស្ទះដល់កិច្ចការរដ្ឋបាល ជាច្រើនផងដែរ។
ថ្មីៗនេះនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានចេញសេចក្តីប្រកាស កាលពីថ្ងៃសុក្រ ទី០៧ ខែតុលា ថា ទីក្រុងបាងកកបានស្ថិតក្រោមការ គំរាមកំហែង ពីគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ ខណៈអាជ្ញាធរបាននឹង កំពុងខិតខំប្រឹងប្រែង ដើម្បីការពារទីក្រុងក៏ដូចជាតំបន់ ឧស្សាហកម្មសំខាន់ៗមួយចំនួន។
គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនេះ វាបានឆក់យកអាយុជីវិតប្រជាជនថៃ ច្រើនជាង២៥០នាក់ និងរហូតមកដល់ពេលនេះ ទឹកជំនន់នៅតែបន្តជន់ឡើង ហើយបានបំផ្លិចបំផ្លាញលំនៅដ្ឋាន របស់ប្រជាជនជាច្រើនលានខ្នង នៅក្នុងប្រទេសថៃ ជាពិសេសនោះ គឺគេហដ្ឋានរបស់ប្រជាកសិករ។
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vDVw7FpWWkTl4MOpS9deF6zvhUIMX8MW38F35nyxI2igm4kmINPJrcNtv3gMNu8Ozn5aOH9vKjlDBRt6ymA4KcVegqsMDT7uBGFw9ZS2zbbO5e4Z3Hq33QUA=s0-d)
យោងតាមសារព័ត៌មានគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១១នេះថា ស្រ្តីម្នាក់ ដែលកំពុងឈរ នៅក្នុងទឹកត្រឹមក្បាលជង្គង់ នៅក្នុងស្រុក បាងផាហាន ចំងាយ១០០គីឡូម៉ែត្រ ភាគខាងជើង នៃទីក្រុង បាងកក បាននិយាយទាំងទឹកភ្នែក រលីងរលូងថា “ ខ្ញុំបង់ពន្ធជូនរដ្ឋ ដូចនឹងប្រជាជន ដែលរស់នៅក្នុង ទីក្រុងបាងកកដែរ ហេតុអ្វីបានជាពួកគេ មិនគិតគូរពីខ្ញុំផង? ”។
ស្រ្តីម្នាក់អាយុ៤១ឆ្នាំ បាននិយាយថា អ្នកស្រីត្រូវតែបោះបង់ផ្ទះសម្បែងចោល បន្ទាប់ពីវាត្រូវបានជន់លិច២ម៉ែត្របន្ថែមទៀត ហើយ អ្នកស្រី បានស្វែងរកទីទួលដែលមានសុវត្ថិភាពនៅទីក្រុងក្បែរនោះដែលឥឡូវនេះក៏ត្រូវបានជន់លិចផងដែរ។ អ្នកស្រីបានលើកឡើងថា “ ខ្ញុំមានពេលវេលាដ៏លំបាកនៅទីនេះ តើមាននរណានឹងគិតគូរពីខ្ញុំ?”។
គួរបញ្ជាក់ឱ្យដឹងថា ទីក្រុងបាងកក ជាទីក្រុងទំនើបមួយដែលប្រជុំទៅដោយរោងចក្រពាណិជ្ជកម្មធំជាច្រើន និង ស្ថាប័នរដ្ឋធំៗ ហើយ ប្រសិនបើទីក្រុងមួយនេះ ត្រូវជន់លិចនោះ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ច និង រាំងស្ទះដល់កិច្ចការរដ្ឋបាល ជាច្រើនផងដែរ។
ថ្មីៗនេះនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានចេញសេចក្តីប្រកាស កាលពីថ្ងៃសុក្រ ទី០៧ ខែតុលា ថា ទីក្រុងបាងកកបានស្ថិតក្រោមការ គំរាមកំហែង ពីគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ ខណៈអាជ្ញាធរបាននឹង កំពុងខិតខំប្រឹងប្រែង ដើម្បីការពារទីក្រុងក៏ដូចជាតំបន់ ឧស្សាហកម្មសំខាន់ៗមួយចំនួន។
គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនេះ វាបានឆក់យកអាយុជីវិតប្រជាជនថៃ ច្រើនជាង២៥០នាក់ និងរហូតមកដល់ពេលនេះ ទឹកជំនន់នៅតែបន្តជន់ឡើង ហើយបានបំផ្លិចបំផ្លាញលំនៅដ្ឋាន របស់ប្រជាជនជាច្រើនលានខ្នង នៅក្នុងប្រទេសថៃ ជាពិសេសនោះ គឺគេហដ្ឋានរបស់ប្រជាកសិករ។
No comments:
Post a Comment