Wednesday, August 3, 2011

ក្រុម​ចោរ​៣​នាក់​ចាប់​ប្រ​ជា​ពល​រដ្ឋ​ច្រើន​នាក់​ធ្វើ​ជា​ចំ​ណាប់​ខ្មាំង​បាញ់​ស្លាប់​ជា​បន្ត​បន្ទាប់​




ខេត្ត​កំព​តៈ​ ក្រុម​ចោរ​៣​នាក់​បាន​ចេញ​ប្លន់​ ​ប៉ុន្តែ​បែកការណ៍ក៏បានបាញ់ប្រ​ជា​ពល​រដ្ឋ​ស្លាប់​ជា​បន្ត​បន្ទាប់​២​នាក់​ និងរងរបួសម្នាក់ក្នុង​ចំណោម​ប្រហែល​១០​នាក់​ខណៈ​ចាប់ធ្វើ​ចំណាប់​ខ្មាំង​ បន្ទាប់​​​​ពី​ប្រ​ជា​ពល​រដ្ឋ​ទាំង​នោះ​បាន​រាយ​ការណ៍​​ជូន​សមត្ថកិច្ច​ ប៉ូលីស​​ឱ្យ​មក​ហ៊ុម​ព័ទ្ធ​ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​វេលា​ ម៉ោង​​១៦និង​​​៣០​​​នាទី​​ថ្ងៃ​ទី​២​សីហា​២​០​១​១​ស្ថិត​ក្នុង​​ភូមិ​អង្គ​ រំ​ពាក់​ ដំ​ណាក់​សុក្រំ​ ស្រុក​ដង​ទង់​។

សូម​បញ្ជាក់​ថា​ ចោរ​ទាំង​៣​នាក់​នេះ​ប្រដាប់ដោយកាំភ្លើងវែងខ្លី៣ដើមបាន​រៀប​គំ​រោង​ចេញ​នៅ​ ក្នុង​ភូមិ​ខាង​លើ ប៉ុន្តែ​ដោយ​សារ​ប្រ​ជា​ពល​រដ្ឋ​បាន​ដឹង​មុន​ថា​ មើល​ទៅ​ដូច​ជា​មិន​ស្រួល​ក៏រាយការណ៍ប្រាប់​ប៉ូលិស​ភ្លាម​ ទើប​ក្រុម​ចោរ​ចាប់​ប្រ​ជា​ពល​រដ្ឋ​ជិត​១០​នាក់​ធ្វើ​ជា​ចំ​ណាប់​ខ្មាំង​ ដើម្បី​ថ្នូរ​នឹង​ការ​រត់​យក​រួច​ខ្លួន​ ហើយ​បាន​បាញ់​ប្រ​ជា​ពល​រដ្ឋ​២​នាក់​ស្លាប់​ជា​បន្ត​បន្ទាប់ និងម្នាក់ទៀតរងរបួស ​ជា​ការ​កម្លា​ប៉ូលិស​ ដោយ​សារ​តែ​​ប៉ូលិស​នៅ​តែ​ហ៊ុម​ព័ទ្ធ​ពួក​គេ​មិន​ឱ្យ​រត់​ទៅ​ណា​។នេះ​ពិត​ជាក្រុម​ចោរ​ដ៏​សា​ហាវ​មួយ​ដែល​គួរ​លើក​លែង​ ទាល់​តែ​សោះ​.​.​.​ មកដល់ម៉ោង៨យប់ទៅហើយប៉ូលិស២ស្រុក គឺស្រុកដងទង់ និងស្រុកទឹកឈូកំពុង ហ៊ុមព័ទ្ធពួកចោរនៅឡើយ។

No comments: