ពីរនាក់ប្តីប្រពន្ធ បានក្រឡាប់រថយន្ត ម៉ាក់ប្រាដូរបស់ខ្លួន ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-5399 បន្ទាប់ពីបុក របាំងចែកទ្រូងផ្លូវ បាក់ចំនួន២ កំណាត់ ខណៈបើករថយន្ត មិនបើកភ្លើង ហើយបត់ឆ្វេងក្នុងល្បឿន លឿន នៅចំណុចភ្លើងស្តុប វត្តមហាមន្រ្តី សង្កាត់អូឡាំពិក ខណ្ឌចំការមន។
សេចក្តីរាយការណ៌ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រហែល ១០៖១៥នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២។ សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញអ្នកបើកបរ រថយន្ត ខាងលើជាមួយប្រពន្ធ របស់ខ្លួន អាយុប្រហែល៤០ឆ្នាំ មិនទាន់ស្គាល់ អត្តសញ្ញាណ ពិតប្រាកដ បានបើកចេញពីរវង់ មូលផ្សារអូឫស្សី លុះមកដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នេះតែម្តងទៅ ដោយក្រឡាប់ មួយចំហៀង។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ ដល់កន្លែងកើតហេតុ ដើម្បីស្ទួច ទៅរក្សាទុក រង់ចាំការដោះស្រាយបន្ត បន្ទាប់ពីបានបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ។
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tSFtAtmHIvzujrPVB6ra1CTTHbFdK1Z-eDE_I3_6OpgaRFhKCG5jsUZN2UsRG9xpObILL5eaZ-PEBGpRg3FIdR9-pJQf74_AMEpjF370KmWj6BgXBYC5aWIufnMPyG7jmY=s0-d)
សេចក្តីរាយការណ៌ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រហែល ១០៖១៥នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២។ សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញអ្នកបើកបរ រថយន្ត ខាងលើជាមួយប្រពន្ធ របស់ខ្លួន អាយុប្រហែល៤០ឆ្នាំ មិនទាន់ស្គាល់ អត្តសញ្ញាណ ពិតប្រាកដ បានបើកចេញពីរវង់ មូលផ្សារអូឫស្សី លុះមកដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នេះតែម្តងទៅ ដោយក្រឡាប់ មួយចំហៀង។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ ដល់កន្លែងកើតហេតុ ដើម្បីស្ទួច ទៅរក្សាទុក រង់ចាំការដោះស្រាយបន្ត បន្ទាប់ពីបានបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ។
No comments:
Post a Comment