Wednesday, January 11, 2012

ផ្លែ​ប៉ោម​ ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​គភ៌​


ផ្លែ​ប៉ោម​ស្រស់​នឹង​បញ្ចៀសបាន​ជំងឺ​អំពី​មាត់​, ធ្មេញ​ ប្រឆាំង​ដង្កូវ​ស៊ី​ធ្មេញ និង​រលាក​ក្រពះ
ផ្លែ ប៉ោម ស្រស់ នឹង បញ្ចៀសបាន ជំងឺ អំពី មាត់ , ធ្មេញ ប្រឆាំង ដង្កូវ ស៊ី ធ្មេញ និង រលាក ក្រពះ
ភ្នំពេញ:យោង​តាម​ការស្រាវជ្រាវ​ជា​ច្រើន​បានបញ្ជាក់​ថា ផ្លែ​ប៉ោម​ពុំ​ត្រឹមតែ​ល្អប្រសើរ​សម្រាប់​សុខភាព​របស់​ស្ត្រី​មានគភ៌​ ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​បង្កើន​សមត្ថភាព​ការពារ​សម្រាប់​ទារក​ថែម​ទៀត ។​
​    ​ខាងក្រោម​នេះ​ជា​ផលប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ផ្លែ​ប៉ោម​ចំពោះ​មាតា និង​ទារក :
​    ​ប្រឆាំង​ទល់លាមក​
​    ​ទទួលទាន​ផ្លែ​ប៉ោម​មួយ​ទៅ​ពីរ​ផ្លែ​ក្នុង​មួយថ្ងៃ នឹង​ល្អ​បំផុត​សម្រាប់​ប្រព័ន្ធរំលាយ​អាហារ និង​ជួយ​ស្ត្រី​មានគភ៌​បន្ថយ​អាការៈ​ទល់លាមក​, អាការៈ​ជំងឺច្រើន​ជួបប្រទះ​ពេល​មានគភ៌ ។​
​    ​ប្រឆាំង​ឆ្លង​បាក់តេរី​
​    ​ពិសេស​ក្រោយ​ពេលបាយ​លាង​មាត់​ដោយ​ផ្លែ​ប៉ោម​ស្រស់​នឹង​បញ្ចៀសបាន​ជំងឺ​ អំពី​មាត់​, ធ្មេញ​ ប្រឆាំង​ដង្កូវ​ស៊ី​ធ្មេញ និង​រលាក​ក្រពះ ។ ការ​អនាម័យមាត់,​ធ្មេញ​ល្អ​ក្នុង​ពេល​មានគភ៌​គឺជា​រឿង​សំខាន់​បំផុត ។​
​    ​បន្ថយ​ឈឺក្បាល​
​    ​ផឹកទឹក​ផ្លែ​ប៉ោ​ម និង​ម៉ាស្សា​ក្បាល និង​សៀតផ្កា​ស្រាលៗ​ដោយ​លាបទឹក​ផ្លែ​ប៉ោម មាន​ឥទ្ធិពល​ធ្វើឱ្យ​ថយចុះ​ភាពតានតឹង​, បន្ថយ​ឈឺក្បាល និង​បន្ថយ​អាការៈអ​ស់​កម្លាំង សម្រា​ប់​ស្ត្រី​ដែលកំពុង​ចាញ់កូន ។​
​    ​បង្ការ​ហឺត
​    ​ផ្លែ​ប៉ោម​សម្បូរ​ដោយ​សារជាតិ flavonoid និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងៗ មានលទ្ធភាព​បង្កើន​សមត្ថភាព​ទប់ទល់​, បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺហឺត​នៅ​ទារក​ក្នុង​ផ្ទៃ និង​កុមារ​តូចៗ​ក្រោយពេល​កើត ។​
​    បង្ការ​ព្យាបាល​រាក​រូស​
​    ​រាករូស​ពេល​មានគភ៌​បង្ក​គ្រោះថ្នាក់​គួរសម ។ ដូច្នេះ​ហើយ​ស្ត្រី​មាន​គភ៌ ត្រូវ​ចេះ​វិធី​បង្ការ​ចៀ​សវាង ។ ក្នុង​ផ្លែ​ប៉ោម​មាន​ផ្ទុក​សារជាតិ pectin ជួយតុល្យភាព​បាក់តេរី​ក្នុង​ផ្លូវ​ពោះវៀន​, បង្ការ​ជំងឺ​រាករូស ។ ប្រសិន​កំពុង​កើតជំងឺរាក អ្នក​អាច​ទទួល​ទាន​ច្រើន​ជាង​បន្តិច ដើម្បី​សម្រេចបាន​ប្រសិទ្ធភាពព្យាបាល ។​
​    ​ព្យាបាល​កន្ត្រាក់​
​    ​កន្ត្រាក់​នៅ​កម្រិត​ធ្ងន់​ពេល​មានគភ៌ អាច​បណ្តាល​ឱ្យរ​លូត​កូន ឬ​កើត​មិនគ្រប់​ខែ ។ បាតុភូត​នេះ​អាច​ដោយសារ​ស្ត្រី​ជា​មាតា​ខ្វះ​កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​, ប៉ូ​តា​ស្យូម និង​វីតាមីន B, C… ដែល​សារជាតិ​ទាំងនេះ​មាន​យ៉ាង​ច្រើន​នៅ ក្នុង​ផ្លែ​ប៉ោ​ម ។​
​    ​​បង្កើន​សមត្ថភាព​អង្គ​បដិបក្ខ​
​    ​ទទួលទាន​ផ្លែ​ប៉ោម​ជួយ​រំញោច​ការផលិត​អង់ទីគ័រ និង​កោសិកា​ឈាមស ។ គួរ​ទទួល​ទាន​ឱ្យបាន​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ ដើម្បី​បង្កើន​សមត្ថភាព​អង្គ​បដិបក្ខ​សម្រាប់​សរីរាង្គ​ស្ត្រី​មាន​គភ៌ ៕

No comments: