រាជធានីភ្នំពេញ ៖ បុរសម្នាក់បាក់ឆ្អឹងជំនីរអស់៤ ខណៈនាំប្រពន្ធកូនទៅមើលល្ខោនត្រូវជនដៃដល់វាយនឹងបំពង់ទីប ពីក្រោយចំឆ្អឹងជំនីររងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៩ មករា នៅភូមិកំប្លាត ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។
ប្រភពពីប្រពន្ធជនរងគ្រោះឈ្មោះខុន អឿន អាយុ៣៦ឆ្នាំ បានប្រាប់ឱ្យដឹងថា ប្តីរបស់គាត់ឈ្មោះអ៊ីម វី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។ នៅយប់កើតហេតុប្ដីបាននាំគាត់និងកូនទៅមើលល្ខោននឹងគេម្ដង ខណៈកំពុងអង្គុយមើលប្តីឈឺបត់ជើងតូចក៏ដើរចេញទៅក្រៅរកកន្លែង បត់ជើង ស្រាប់តែឃើញជនដៃដល់៣នាក់ ព្រួតវាយក្មេងប្រុសអាយុប្រមាណ៨ឆ្នាំម្នាក់ ក៏ទៅជួយឃាត់ហើយសួរនាំ ក៏ត្រូវជនដៃដល់ទាំង៣នាក់នោះលបវាយនឹងដែកបំពង់ទីបពីក្រោយចំ ឆ្អឹងជំនីរ បណ្ដាលឱ្យរងរបួសតែម្តង ។
ភ្លាមៗនោះជនរងគ្រោះត្រូវបានប្រពន្ធដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ៕
No comments:
Post a Comment