នំពេញៈ នារីកម្មការិនី រោងចក្រ វ័យក្មេងម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួន ដោយមិនដឹងពីមូល ហេតុក្នុង បន្ទប់ជួល នាភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅម៉ោងប្រមាណ ៦ និង ១០ នាទី ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១២។
សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា កម្មការិនី អែម ស្រីតូន អាយុ១៨ ឆ្នាំ ត្រូវបានប្រទះឃើញចងក សម្លាប់ខ្លួនក្នុងបន្ទប់ជួល នៅម៉ោង ៦ និង ១០ នាទី ល្ងាច បន្ទាប់ពីបងស្រី និងអ្នកជិត ខាង នាំគ្នាទម្លុះទ្វារបន្ទប់។ សាក្សី បានបន្តថា អែម ស្រីតូន បានធ្វើអត្តឃាត ដោយលុតជង្គង់ យកក្រមា ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួល។
បងស្រីរបស់ អែម ស្រីតូន ដែលមានស្រុកកំណើតភូមិតាទែន ឃុំជ្រី ស្រុកជុំគីរី ខេត្តកំពត បានឲ្យដឹងថា បន្ទាប់ពីត្រឡប់មកពីផ្សារវិញ ហៅប្អូន ស្រីមិនឆ្លើយ ថែមទាំងឃើញទ្វារបន្ទប់បិទជាប់ ទៀតនោះ ក៏មានការសង្ស័យ រួចក៏រកអ្នកជិតខាងឲ្យជួយគាស់ទម្លុះទ្វារចូល ហើយក៏បានប្រទះ ឃើញប្អូនស្រីរបស់ខ្លួនលុតជង្គង់ចងកស្លាប់ក្នុងបន្ទប់ជួល។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីចងកសម្លាប់ខ្លួននេះ អាចបណ្តាលមកពីការតូច ចិត្តរឿងអ្វីមួយ ជាមួយនិងបងស្រីខ្លួន ព្រោះនៅ ពេលថ្ងៃត្រង់គេឃើញ នារីរងគ្រោះ និងបងស្រី មានការប្រកែកគ្នាតឹងសសៃរក បន្ទាប់មកនៅល្ងាចបងស្រីនារីរងគ្រោះ បានបបួលប្អូនទៅផ្សារ ប៉ុន្តែនាងមិនទៅ នៅក្នុងបន្ទប់តែម្នាក់ឯង ទើបគិតខ្លី ហើយឈានដល់ការធ្វើអត្តឃាតសម្លាប់ ខ្លួន ។
សមត្ថកិច្ចនៅកន្លែងកើតហេតុ ដែលចុះទៅធ្វើកោសល្យវិច្ឆ័យ បានឲ្យដឹងថា កម្មការិនី អែម ស្រីតូន ពិតជាធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកក្រមាចងកសម្លាប់ខ្លួនមែន។
គួរបញ្ជាក់ថា សពកម្មការិនី រូបនេះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី។
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_uXXOT6IJGxeoM47-IrZQ004y7MtuFpHtBq-zT2fPF6Jg3GEMSRh0WmIwkb6-yWO6H3GTtGW8s3ZzYBj_SnI1O3rTv63S7YIhOz8So4GOJblLHc0CoUrsC_6qb5dWY=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tIifgBx0Bwh_Zorvobx18eHL8zFUEiNXSWgk2CnqFnHwgPf1jLFzyEnuNAwtKfsXVbWaM61zM2734JoLZxyD_U0TiEhCMPa5eUuXvZoG5E-TfEXa5ARv_U3VRhTcw=s0-d)
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sMA3hSwIn-BBiX-1I_w-oGbdhbWWo9LkZnPjZCXbf5GrVCwK6wKep5eOx-vzd37RLb2CeBA0eBdigYIDJki8W1oIPSxcv1L8lymnsZCUwvOYCMX4bt-_hukLlLoQJ7=s0-d)
សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា កម្មការិនី អែម ស្រីតូន អាយុ១៨ ឆ្នាំ ត្រូវបានប្រទះឃើញចងក សម្លាប់ខ្លួនក្នុងបន្ទប់ជួល នៅម៉ោង ៦ និង ១០ នាទី ល្ងាច បន្ទាប់ពីបងស្រី និងអ្នកជិត ខាង នាំគ្នាទម្លុះទ្វារបន្ទប់។ សាក្សី បានបន្តថា អែម ស្រីតូន បានធ្វើអត្តឃាត ដោយលុតជង្គង់ យកក្រមា ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួល។
បងស្រីរបស់ អែម ស្រីតូន ដែលមានស្រុកកំណើតភូមិតាទែន ឃុំជ្រី ស្រុកជុំគីរី ខេត្តកំពត បានឲ្យដឹងថា បន្ទាប់ពីត្រឡប់មកពីផ្សារវិញ ហៅប្អូន ស្រីមិនឆ្លើយ ថែមទាំងឃើញទ្វារបន្ទប់បិទជាប់ ទៀតនោះ ក៏មានការសង្ស័យ រួចក៏រកអ្នកជិតខាងឲ្យជួយគាស់ទម្លុះទ្វារចូល ហើយក៏បានប្រទះ ឃើញប្អូនស្រីរបស់ខ្លួនលុតជង្គង់ចងកស្លាប់ក្នុងបន្ទប់ជួល។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីចងកសម្លាប់ខ្លួននេះ អាចបណ្តាលមកពីការតូច ចិត្តរឿងអ្វីមួយ ជាមួយនិងបងស្រីខ្លួន ព្រោះនៅ ពេលថ្ងៃត្រង់គេឃើញ នារីរងគ្រោះ និងបងស្រី មានការប្រកែកគ្នាតឹងសសៃរក បន្ទាប់មកនៅល្ងាចបងស្រីនារីរងគ្រោះ បានបបួលប្អូនទៅផ្សារ ប៉ុន្តែនាងមិនទៅ នៅក្នុងបន្ទប់តែម្នាក់ឯង ទើបគិតខ្លី ហើយឈានដល់ការធ្វើអត្តឃាតសម្លាប់ ខ្លួន ។
សមត្ថកិច្ចនៅកន្លែងកើតហេតុ ដែលចុះទៅធ្វើកោសល្យវិច្ឆ័យ បានឲ្យដឹងថា កម្មការិនី អែម ស្រីតូន ពិតជាធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកក្រមាចងកសម្លាប់ខ្លួនមែន។
គួរបញ្ជាក់ថា សពកម្មការិនី រូបនេះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី។
No comments:
Post a Comment