រាជធានីភ្នំពេញ ៖ ខណៈប៉ូលិសខណ្ឌមានជ័យបង្ហាញមុខក្រុមចោរប្លន់ដែលបង្ក្រាបបាន ស្រាប់តែប៉ុន្មានថ្ងៃនេះនៅខណ្ឌសែនសុខ ក្រុមចោរហាក់ផ្គើននឹងសមត្ថកិច្ចដោយធ្វើសកម្មភាពជាបន្ត បន្ទាប់។ ជាក់ស្តែងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ មករា ក្រុមចោរបានធ្វើសកម្មភាពឆក់ខ្សែ.កនៅនឹងមុខផ្ទះរបស់លោក អធិការប៉ូលិសខណ្ឌសែនសុខ តែម្តង។
បើតាមស្ត្រីឈ្មោះស៊ូ ផល្លី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង រៀបរាប់ថា គាត់ទើបនឹងមកលេងផ្ទះបងប្អូននៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅពេលគាត់កំពុងជិះម៉ូតូឌុបក្មួយម្នាក់ពីក្រោយតាមបណ្តោយផ្លូវ ហាណូយ ដល់មុខឃ្លាំងលក់សម្ភារសំណង់យីហោអ៊ាត សុគន្ធា ដែលគេស្គាល់ថា ជាផ្ទះរបស់លោកអធិការប៉ូលិសខណ្ឌសែនសុខ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ក៏ត្រូវក្រុមចោរ២នាក់ជិះម៉ូតូសេ១២៥ មិនស្គាល់ស៊េរី ធ្វើសកម្មភាពឆក់ខ្សែ.ករបស់គាត់ទម្ងន់៤ជី បន្តោងដាំពេជ្រតម្លៃ១ពាន់ដុល្លារយកទៅបាត់ដោយសុវត្ថិភាព។
បច្ចុប្បន្នប្រជាពលរដ្ឋទូទៅបានត្អូញត្អែរនិងបង្ហាញពីការ ព្រួយបារម្ភយ៉ាងខ្លាំង ដែលសកម្មភាព ចោរកម្មកើតមានញឹកញាប់ និងច្រើនរូបភាព ឯជនល្មើសពុំសូវឃើញសមត្ថកិច្ចចាប់
បាន ៕
បច្ចុប្បន្នប្រជាពលរដ្ឋទូទៅបានត្អូញត្អែរនិងបង្ហាញពីការ ព្រួយបារម្ភយ៉ាងខ្លាំង ដែលសកម្មភាព ចោរកម្មកើតមានញឹកញាប់ និងច្រើនរូបភាព ឯជនល្មើសពុំសូវឃើញសមត្ថកិច្ចចាប់
បាន ៕
No comments:
Post a Comment