ខេត្តកំពង់ស្ពឺ ៖ ស្ដ្រីម្នាក់ត្រូវជនសង្ស័យ២នាក់ទះស្មាហៅឱ្យឡើងជិះម៉ូតូជាមួយ ដោះយកក្រវិល និងខ្សែកមាសទម្ងន់៥ជី ខណៈចេញពីផ្សារទិញម្ហូបនៅទំនប់អូរក្បៀ ក្នុងឃុំស្វាយរំពា ស្រុកបសេដ្ឋ កាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ មករា ។
ប្រភពពីស្ដ្រីរងគ្រោះឈ្មោះហម ច្រិប អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រៃចាន់ ឃុំគិរីមានជ័យ ស្រុកបសេដ្ឋ ថានៅព្រឹកថ្ងៃកើតហេតុគាត់បានទៅផ្សារស្លាបលែងដើម្បីទិញម្ហូប ដូចរៀងរាល់ថ្ងៃ ខណៈទិញម្ហូបរួចរាល់ហើយក៏យួរកន្ដ្រកដើរចេញមកក្រៅ ស្រាប់តែមានជនសង្ស័យ២នាក់ ក្នុងនោះស្ដ្រីម្នាក់អាយុប្រហែល៤០ឆ្នាំ និងម្នាក់ទៀតអាយុប្រហែល២០ឆ្នាំ ជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី២០០៣ ពណ៌កាប់ស្ដាំង មកឈប់ក្បែរគាត់ ហើយទះស្មាមួយដៃហៅឡើងជិះលើម៉ូតូតែម្តង។
ស្ដ្រីរងគ្រោះបានបន្ដថា បន្ទាប់ពីត្រូវជនសង្ស័យទះស្មាមួយដៃធ្វើឱ្យគាត់ទន់ដៃទន់ជើង អស់រលីងក៏ឡើងជិះម៉ូតូទៅជាមួយគេ។ លុះមកដល់ចំណុចខាងលើជនសង្ស័យ២នាក់នោះប្រាប់ឱ្យដោះក្រវិល និងខ្សែ.កមាសឱ្យទៅគេ រួចក៏រុញគាត់ទម្លាក់ពីលើម៉ូតូជិះគេចខ្លួនបាត់ទៅ៕
No comments:
Post a Comment