Thursday, January 12, 2012

ប្រើល្បិច សុំ ដោយសារ ពេលម្ចាស់ម៉ូតូ ឈប់បទជើង លួចយកទៅបាត់ ០៤ថ្ងៃក្រោយជាប់ខ្នោះ

ភ្នំពេញ: បន្ទាប់ពីបាន ប្រើល្បិចយកម៉ូតូ គេចខ្លួនបាន០៤ថ្ងៃ ត្រូវម្ចាស់ម៉ូតូរកឃើញ ចាប់ខ្លួនឲ្យ សមត្ថកិច្ចចាត់ការ ចត់ការតាមច្បាប់។
នគបាលផ្នែកព្រហ្មទណ្ឌ នៃអធិការនគបាល ខណ្ឌសែនសុខ និយាយថា ឈុន រតនា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ នៅចំណុចដែលផ្ទះជួល ស្ថិតក្នុងក្រុមទី១១ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ។
អធិការនគរបាលខណ្ឌ សែនសុខ លោក ម៉ក់ ហុង បានឲ្យថា ជនសង្ស័យ ត្រូវបានចាប់ខ្លួន តាមរយៈលោក រ៉ា និងបងថ្លៃរបស់ខ្លួនដែលជាម្ចាស់ម៉ូតូ ប្ដឹងចោទប្រកាន់ថា ឈ្មោះឈុន រតនា បានលួចយកម៉ូតូម៉ាកសេ១២៥ របស់ខ្លួន កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃ ទី៦ ខែមករា នៅចំណុចប្លុកបូរីសរឡា តាមបណ្ដោយផ្លូវលេខ២០០៤ ខណៈដែលជនសង្ស័យបានប្រើល្បិចសុំជិះម៉ូ តូដោយសារ ហើយពេលដែលពួកគេឈប់ម៉ូតូបទជើងតូច ស្រាប់តែជនសង្សយ័ចាក់សោជិះយកទៅ បាត់។
លោកអធិការបន្ដថា រហូតដល់ថ្ងៃទីទី១០ ខែឆ្នាំដដែល ម្ចាស់ម៉ូតូបានតាមរកជនសង្សយ័ ឃើញ ហើយក៍បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ដោយឡែកម៉ូតូត្រូវជនសង្សយ័លក់យក លុយផឹកស៊ីជិតអស់ហើយ។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាង សុំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានី៕
Photo by DAP-NEWS

No comments: