Thursday, January 12, 2012

អ៊ីរ៉ង់ ចោទប្រកាន់ អ៊ីស្រាអ៊ែល, អាមេរិក ថាបានសម្លាប់ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរ

តេអ៊ីរ៉ង់៖ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរមួយរូប របស់ប្រទេសអ៊ីរ៉ង់ បានស្លាប់ដោយសារ ការបំផ្ទុះ គ្រាប់បែកលើ រថយន្តមួយគ្រឿង នៅរដ្ឋធានីតេអ៊ីរ៉ង់ ហើយភ្លាមៗនោះដែរ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាន់ថា អាមេរិក និងអ៊ីស្រា អែល ជាអ្នកស្ថិតនៅពីក្រោយខ្នង នៃការសម្លាប់អ្នក វិទ្យា សាស្ត្រមួយរូបនេះ ។ ប្រការនេះបាននាំឲ្យ ជំហររបស់អន្តរជាតិ ទៅលើកម្មវិធី ផលិតអាវុធ បរមាណូ របស់ប្រទេសអ៊ីរ៉ង់នោះ កាន់តែមានភាពតានតឹង ឡើងផងដែរ។
ព័ត៌មានពីគេហទំព័រ Channel News Asia បានចេញផ្សាយនៅថ្ងៃទី១២ ខែមករា នេះឲ្យដឹងថា បន្ទាប់ពីការចោទ ប្រកាន់ពីសណាក់ រដ្ឋាភិបាលអ៊ីរ៉ង់នោះ សេតវិមានអាមេរិក បានចេញមុខ ភ្លាមៗដោយ ទាត់ទោលការ ចោទ ប្រកាន់នេះ។
លោកអនុប្រធានាធិបតី អ៊ីរ៉ង់ ម៉ូហាំម៉េដ រេហ្សា រ៉ាហ៊ីមី បានថ្លែងតាមកញ្ចប់ទូរទស្សន៍រដ្ឋ របស់ខ្លួនថា ការសម្លាប់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ គឺ លោក ម៉ូស្តាហ្វា អាម៉ាឌី រ៉ូហ្សាន នោះ មិនបានធ្វើឲ្យរាំងស្ទះ ដល់កម្មវិធី នុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់នោះទេ។ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រាប់ពីរបៀប សម្លាប់អ្នកវិទ្យាសាស្ត្រនោះថា មានមនុស្សប្រុសពីរនាក់ បានជិះម៉ូតូ រួច ហើយក៏គ្រវែងគ្រាប់បែកទៅលើរថយន្តរបស់អ្នកវិទ្យាសាស្ត្រនោះតែម្តង ដែល ទង្វើនេះវាស្រដៀងទៅនឹងការសម្លាប់អ្នកវិទ្យាសាស្ត្រ ៣នាក់ផ្សេងទៀត កាលពីពីរឆ្នាំមុន នេះ។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកបានប្រកាសថា អាមេរិកមិនបានជាប់ពាក់ព័ន្ធអ្វីបន្តិចទេ ទៅនឹងការ សម្លាប់រង្គាលអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់នោះ ហើយយើងតែងតែថ្កោលទោស ទៅលើសកម្មភាព នៃអំពើ ហិង្សាទាំងឡាយ រួមទាំងការសម្លាប់មនុស្សនេះដែរ។ អាម៉ាឌី រ៉ូហ្សាន អាយុ ៣២ឆ្នាំ បានស្លាប់ភ្លាមៗនៅក្នុង ការបំផ្ទុះ គ្រាប់បែកលើរថយន្ត ស្ថិតនៅមុខ សាកលវិទ្យាល័យមួយកន្លែងនៅភាគខាងកើតទីក្រុងតេអ៊ីរ៉ង់៕
Photo by DAP-NEWS

No comments: