Monday, August 15, 2011

បាក់ឆាកមួយ​​​នៅរដ្ឋឥន្ទ​ឌីយ៉ា​ណា​​​ឥណ្ឌា​​​​ស្លាប់​​4នាក់​



នុស្សយ៉ាង​តិច​​៤នាក់​បានត្រូវស្លាប់ និង​​​៤០នាក់​ទៀត ត្រូវ​​របួស​​កាលពីថ្ងៃទី​​​១៣ សីហា នៅ​កន្លែង​​​តាំង​ពិព័រណ៍​​​មួយក្នុង​​​រដ្ឋ​​ឥន្ទ​ឌីយ៉ា​ណា ក្នុង​​ឱកាស​​នៃការបាក់​​ឆាក​ធំមួយដែល​ដំឡើង ​សម្រាប់​ការ​ប្រគំតន្ត្រី​​មួយ​។​

ការសម្តែង​​​ទស្សនីយ​ភាព​​ដំបូង​ទើប​នឹង​​ចប់​ ហើយ​​​បណ្តា​​ទស្សនិក​ជន​រង់ចាំ​​ទស្សនា​​​​ការ​ប្រគំ​តន្ត្រី​​​របស់​ក្រុម COUNTRY SUGAR-LAND ខណៈ​ពេល​ឆាក​ប្រគំ​តន្ត្រី​​​រកកល់​ចង់​រលំ ដោយ​​សារ​ខ្យល់​​​ខ្លាំង ​ហើយ​​វេទិកា​​ចាប់​ផ្តើម​​​រង្គើរ។ មហា​ជន​នាំគ្នា​រត់ចេញ​យ៉ាង​​ប្រសាច ចំណែក​​ឆាក​ក៏​រលំ​បាក់ ។ ​យោង​តាម​​ពួកអ្នក​រៀប​ចំ​​​ពិធីនេះ​ថា តុល្យការ​​​ជនរងគ្រោះ​​​​អាច​មាន​ច្រើនជាង​​នេះ​ទៀត ។ ​ពួកអ្នក​​ជួយ​សង្គ្រោះ​​​ និង​មនុស្ស​​​ដទៃៗទៀត​​បាន​លើកគ្នា​​ទៅកាន់​កន្លែង​​​មាន​គ្រោះថ្នាក់​​ ដើម្បី​​​ជួយពួកអ្នក​ដែល​​នៅ​ជាប់​ពី​ក្រោម​​​​គំនរ​បាក់​បែក ៕​
Related Posts Plugin for WordPress, Blogger...

No comments: