ក្រុងប៉ោយប៉ែត ៖ ជនជាប់ចោទលួចគាស់យកកញ្ច្រែងម៉ាស៊ីនត្រជាក់ម្នាក់ត្រូវ បានសន្តិសុខកាស៊ីណូផ្កាយប្រាំ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១២ សីហា បន្ទាប់មក យកប្រគល់ឱ្យសមត្ថកិច្ចប៉ូលិសចាត់ការបន្ត។
ជនជាប់ចោទឈ្មោះឆៃ យ៉ានុត ភេទប្រុស អាយុ២៣ឆ្នាំ គ្មានមុខរបរ និងទីលំនៅពិតប្រាកដ។ បើតាមការឱ្យដឹងពីប៉ូលិសក្រុងប៉ោយប៉ែតបានប្រាប់ថា ជនជាប់ចោទខាងលើនេះ ក្រោយពីធ្វើសកម្មភាពលួច ត្រូវបានសន្តិសុខកាស៊ីណូចាប់បាន បន្ទាប់មកក៏រាយការណ៍ប្រគល់ឱ្យសមត្ថកិច្ចប៉ូលិសក្រសួងដែល ធ្វើប្រតិបត្តិការគ្រប់គ្រងកាស៊ីណូ ហើយប៉ូលិសក្រសួងក៏បាននាំខ្លួនជននេះមកប្រគល់ឱ្យប៉ូលិស ក្រុងចាត់ការបន្ត។
ជនជាប់ចោទបានលួចកញ្ច្រែងម៉ាស៊ីនត្រជាក់ ចំនួន២ផ្ទាំង ម៉ូទ័រម៉ាស៊ីនត្រជាក់ចំនួន២ និងឧបករណ៍សម្រាប់ធ្វើសកម្មភាពលួចដូចជា ទួណឺវីស សោ និងកូនពិល ។
លោកវរសេនីយ៍អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់កោះសន្តិភាពថាយោងតាម ការសួរនាំ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានលួចរបស់ទាំងអស់ខាងលើពីកាស៊ីណូផ្កាយប្រាំមែន ដោយជននេះប្រាប់ថា ចូលទៅទីតាំងត្រូវលួចនោះតាំងពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃដដែល ហើយសំងំនៅទីនោះរហូតដល់ម៉ោង១១និង២០នាទីព្រឹកដដែល រួចគ្រោងឡើងម៉ូតូឌុបទៅរកកន្លែងលក់ ស្រាប់តែត្រូវសន្តិសុខកាស៊ីណូក្របួចតែម្តង។

លោកអធិការបន្តថា ជនជាប់ចោទនេះនឹងបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោយការសួរនាំ និងធ្វើកំណត់ហេតុរួច ចំណែកឧបករណ៍ដែលជនជាប់ចោទលួច លោកអធិការប្រាប់ថា នឹងប្រគល់ឱ្យទៅក្រុមហ៊ុនកាស៊ីណូវិញ៕
No comments:
Post a Comment