ភ្នំពេញ៖ បណ្តឹងសារទុក្ខរបស់អតីតមេគុក ទួលស្លែងដ៏ទារុណកម្ម និងប្រល័យ នៃរបបខ្មែរក្រហម កាំង ហ្គិចអ៊ាវ ហៅឌុច នឹងត្រូវប្រកាសឱ្យដឹងនាពេលឆាប់ៗខាងមុខនេះ ក្រោយពីបើកសវនការកាលពីខែមិនាឆ្នាំ២០១១។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត ភក្រ្តា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ចាប់តាំងពីតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម បានដំណើរការកាត់ក្ដីលើសំណុំរឿង០០១ ក្នុងការសម្រេចបណ្ដឹងសារទុក្ខរបស់ កំាង ហ្គេចអ៊ាវ ហៅឌុចរួចមក រហូតមកដល់បច្ចុប្បន្ន គឺស្ថិតនៅក្នុងដំណាក់កាលមួយ ដែលក្រុមចៅក្រមកំពុងតែរៀបចំធ្វើសេចក្តីសម្រេច ។
លោក នេត ភក្រ្តាបន្តថា “ការប្រកាសសាលដីកាលើបណ្ដឹងសារទុក្ខរបស់ឌុចនេះ យើងរំពឹងទុកថា នឹងមានការប្រកាសនាពេលឆាប់ៗខាងមុខនេះ ហើយយើងមិនអាចកំណត់បានថា ពេលវេលាណាមួយនោះទេ ប៉ុន្តែយើងអាចដឹងថានៅពេលដ៍ខ្លីខាងមុខនេះ”។
កំាង ហ្គេចអ៊ាវ ហៅឌុចត្រូវបានចាប់ខ្លួនកាលពីអំឡុង ខែឧសភា ឆ្នាំ១៩៩៩ បន្ទាប់មក អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានផ្ដន្ទាទោសឌុច ឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ កាលពីឆ្នាំ២០១០ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋធំៗចំនួន៣ ទីមួយបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទរំលោភលើអនុសញ្ញា ទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងបទរំលោភលើក្រមព្រហ្មទណ្ឌឆ្នាំ ១៩៥៦ ។ ប៉ុន្ដែទោសទាំងនេះត្រូវបានសម្រាលឲ្យឌុចជាប់ពន្ធនាគារចំនួន១៩ឆ្នាំ វិញដោយសារតែឃាតកឈាមត្រជាក់រូបនេះ បានសហការល្អជាមួយសាលាក្តីខ្មែរក្រហមដែលមានការគាំទ្រពីអង្គកាសហប្រជាជាតិ។
គួរំលឹកថា ជនរងគ្រោះដែលបានស្លាប់ ក្រោមការគ្រប់គ្រងរបស់ កំាង ហ្គេចអ៊ាវ ហៅឌុចដែលមានរយៈពេលជាង៣ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩យ៉ាងហោចណាស់ មានចំនួន១០.០០០នាក់ ត្រូវបានទទួលការធ្វើទារុណកម្ម និងសម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅគុកទួលស្លែង ឬគេហៅថាមន្ទីរស ២១ ។
សវនាការ លើបណ្ដឹងសារទុក្ខរបស់ឌុច ត្រូវបានធ្វើឡើងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនាឆ្នាំ២០១១ កន្លងទៅនេះ៕

No comments:
Post a Comment