ខេត្តកំពង់ចាម ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលស្នួល បានឃាត់ខ្លួនជនសង្ស័យឈ្មោះជ្រឿន ដឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ពីបទចាប់នារីឈ្មោះ ស.ដ.រ អាយុ២១ឆ្នាំ រំលោភសេពសន្ថវៈ ខណៈនាងចេញទៅឃ្វាលគោតែម្នាក់ឯង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ សីហា នៅចំការដំឡូងមានចម្ងាយប្រមាណ៣០០ម៉ែត្រពីផ្ទះ។
លោកអនុសេនីយ៍ឯកប៊ន ប៊ុនថា អធិការរងនគរបាលស្រុកក្រូចឆ្មារ ឱ្យដឹងថា នៅម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១០ សីហា លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំទួលស្នួល បានទទួលបណ្តឹងតាមទូរស័ព្ទពីបុរសជាឪពុករបស់នារីរងគ្រោះថា ឈ្មោះជ្រឿន ដឿន ចាប់រំលោភកូនស្រីរបស់គាត់នៅក្នុងចំការដំឡូង។ ក្រោយពីទទួលបានព័ត៌មាននេះ រូបលោកបញ្ជាឱ្យកម្លាំងប៉ុស្តិ៍ទៅស្រាវជ្រាវជាបន្ទាន់ដល់កន្លែងកើតហេតុ ។ រហូតដល់ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ សីហា សមត្ថកិច្ចកោះហៅជនសង្ស័យទៅសួរនៅប៉ុស្តិ៍រដ្ឋបាល ហើយក្រោយពីបានចម្លើយសារភាពក៏ឃាត់ខ្លួនគេតែម្តង។
នារីរងគ្រោះឈ្មោះ ស.ដ.រ ប្រាប់ឱ្យដឹងថា ក្នុងពេលនាងដឹកគោយកទៅឱ្យស៊ីស្មៅនៅខាងក្រោយផ្ទះ ត្រូវឈ្មោះជ្រឿន ដឿន ស្លៀកកន្សែងពោះគោដើរមកតាមក្រោយ ។ បន្ទាប់មកពេលនាងដឹកគោត្រឡប់ទៅវិញ ត្រូវជននោះចាប់ខ្ទប់មាត់គំរាមមិនឱ្យស្រែក ហើយចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច។
ជនសង្ស័យឈ្មោះជ្រឿន ដឿន ឆ្លើយសារភាពថា រូបគេស្លៀកកន្សែងពោះគោដើរទៅខាងក្រោយផ្ទះដើម្បីផ្លាស់គោ ហើយឃើញនាងស.ដ.រ ដើរនៅចំការដំឡូងមី ។ ទាក់ទិននឹងការចោទពីបទចាប់រំលោភ គេបែរជានិយាយដោះសាថា គេបានឮសូរសំឡេងនាងស្រែកហៅ «បងៗ» ក៏បក់ដៃហៅនាងមកអង្គុយលេងនៅក្បែរគ្នា។ ពេលអង្គុយនិយាយគ្នានោះ គេផ្តួលនាងទៅលើដី ប៉ុនប៉ងរួមភេទ តែមិនបានសម្រេចទេ។

លោកអធិការរងនគរបាលស្រុកក្រូចឆ្មារបញ្ជាក់ថា ក្នុងករណីនេះ ឪពុកម្តាយនារីរងគ្រោះដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន៣.០០០ដុល្លារ និងឱ្យផ្តន្ទាទោសទៅតាមច្បាប់ ៕
No comments:
Post a Comment