ក្រុមអាជ្ញាធរបានឱ្យដឹងថា អតីតកីឡាករខ្សែការពាររបស់ក្រុម ជម្រើសជាតិម៉ិកស៊ិកូ អ៊ីកណា ស៊ីអូ ហ្លរេស អូការ៉ាន់សា (Ignacio Flores Ocaranza) ត្រូវបានគេបាញ់សម្លាប់នៅតាមដង វិថីយប់ថ្ងៃ ពុធ ទី១០ ខែសីហា ខណៈពេលដែល គាត់កំពុងបើកបរចូលចាក់សាំង។
មេធាវីមួយរូបប្រចាំនៅរដ្ឋ ម៉ូរ៉េឡូស (Morelos) បានប្រាប់សារព័ត៌មាន AP ឱ្យដឹងនៅថ្ងៃ សុក្រ ទី១២ ខែសីហា ឆ្នាំ ២០១១ នេះថា លោក ហ្លូរេស ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់នៅឯស្ថានីយ៍ប្រេង កាលពីរាត្រីថ្ងៃពុធ ហើយប្អូនប្រុសរបស់លោកពីរនាក់ទៀត បាន រងរបួសធ្ងន់ដែលកំពុងត្រូវបានព្យាបាល នៅឯមន្ទីរពេទ្យ ខណៈពេលដែលបាន បើកឡាន ចូលចាក់សាំងនៅលើកំណាត់ ផ្លូវឆ្ពោះទៅកាន់ផ្ទះម្តាយ របស់គាត់នៅក្នុងទីក្រុង ខូណាវ៉ាកា (Cuernavaca) ស្ថិតភាគខាងត្បូងប្រទេសម៉ិកស៊ិកូ។
សូមបញ្ជាក់ផងដែរថា លោក ហ្លរ៉េស ជាសមាជិករបស់ក្រុមជម្រើសជាតិម៉ិកស៊ិកូ ក្នុងការប្រកួត វើលខាប់ឆ្នាំ១៩៧៨ ហើយនៅទសវត្សឆ្នាំ១៩៧០ និង៨០លោកបានលេងឱ្យក្លឹប គ្រូស អាស៊ូល (Cruz Azul) ដែលធ្លាប់បានជួយឱ្យក្រុមនេះ ឈ្នះការប្រកួតចំនួន៥ ដងផងដែរ ហើយ គាត់ក៏ជាគ្រូបង្វឹក មិត្តភក្តិល្អ និងជាឳពុកដ៏ល្អម្នាក់ផងដែរ៕
No comments:
Post a Comment