Saturday, August 13, 2011

ក្មេងទំនើង​2ក្រុម​​​ជម្រះ​​គំនុំ​​​ចាស់​​​ម្ខាង​ចូល​ដេក​ពេទ្យ​​ម្ខាង​ចូល​ដេកទ្រុង

ខេត្ត​កំពង់​ធំ ៖ មុខសញ្ញាវាយតប់បង្ក របួសស្នាមម្នាក់ក្នុងចំណោមបក្សពួកច្រើននាក់ ត្រូវបាននគរបាលស្រុកបារាយណ៍ឃាត់ខ្លួនកាល​ពីថ្ងៃទី៩ សីហា បន្ទាប់ពីក្មេង​ទំនើង២ក្រុម​បាន​ប៉ះទង្កិចគ្នា​ដោយអាវុធបង្កឱ្យមានរបួសស្នាម ​ទៅ​លើបក្សពួកម្ខាងទៀតកាលពីវេលាម៉ោង៨​និង​៣០នាទី​យប់ថ្ងៃទី៨ សីហា នៅចំណុចភូមិ​តាពៅ ឃុំគគីធំ ស្រុកបារាយណ៍។

ការវាយតប់គ្នា​នេះ​ត្រូវបានមន្ត្រីសមត្ថកិច្ច​និយាយថា ឈ្មោះកែ សុង ហៅសុខ អាយុ២២​ឆ្នាំរូបនេះ​គឺជាជនដៃ​ដល់​ម្នាក់ក្នុងចំណោម​គូកន​ របស់ខ្លួនមួយចំនួនដែល​រត់គេចខ្លួនក្រោយ​ហេតុ​ការណ៍កើតឡើង និងត្រូវបានឃាត់ខ្លួនបន្ទាប់​ពីពួកគេបង្កជម្លោះវាយ​តប់ធ្វើឱ្យមានរបួស​ស្នាម ​ទៅលើភាគីម្ខាងទៀតឈ្មោះហៀង រិទ្ធី អាយុ​២១​ឆ្នាំ និងឈ្មោះខេង ភា អាយុ២១ឆ្នាំ នៅភូមិ​ពង្រ​លីង ឃុំក្រវ៉ា ស្រុកបារាយណ៍ បណ្តាល​ឱ្យរង​របួសធ្ងន់​ ។

តាម​សាក្សី២នាក់ដែលជាសន្តិសុខភូមិបាន​ បំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេ​ឃើញក្រុមជនរងគ្រោះ៣ទៅ៤នាក់បាននាំគ្នា​ ទៅរកទិញសាច់ក្លែមនៅក្នុងភូមិ​តាពៅ លុះពេល​ត្រឡប់មកវិញក៏ត្រូវក្រុមជនដៃដល់ស្ទាក់​វាយ​តប់កាប់ចាក់ដោយកាំបិតរហូត ​រងរបួសធ្ងន់​ចំនួន​២នាក់ ដោយឡែកក្រុម​ជនដៃ​ដល់ខ្លះបានរត់​គេច​បាត់អស់ ។

ការពួនស្ទាក់វាយតប់កាប់​​ចាក់​គ្នាបង្ករបួស​ស្នាម​ ខាងលើនេះពួកគេពុំមាន​ជម្លោះអ្វីទេ ប៉ុន្តែ​ជាការសងសឹកគំនុំចាស់របស់​ពួកក្មេងទំនើង​ទាំង​ ពីរក្រុមដែលពួកគេធ្លាប់​ឈ្លោះប្រកែកគ្នាពីមុន​មក ។ ក្រៅពីអ្នករបួស​ដឹក​ទៅពេទ្យ អ្នកមិនរត់​គេចខ្លួនត្រូវសមត្ថកិច្ច​ឃាត់ខ្លួនកសាងសំណុំ​រឿង​ បញ្ជូនទៅសាលាដំបូងខេត្ត​នៅ​ព្រឹកថ្ងៃទី១១ សីហា  ។ សូមបញ្ជាក់ថា ចំណុចទាំង​៥យ៉ាងនៃ​ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិ​ ភាពគឺការរួមគ្នាអនុវត្តឱ្យខាងតែ​បាន និងមិន​បណ្ដោយឱ្យមាន​ចំណុច​ណាមួយ​កើត​ឡើងនោះ​ឡើយ ៕

No comments: