ការបះបោរបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៥នាក់ហើយ ជាមួយនឹងការស្លាប់របស់បុរសអាយុ៦៨ឆ្នាំម្នាក់ ដែលត្រូវរបួសជាទម្ងន់នៅជាយក្រុងឡុងដ៍ ភាគខាងលិច។ប៉ូលិសអង់គ្លេសរាយការណ៍កាលពីថ្ងៃទី១២ សីហា ពីការស្លាប់របស់មនុស្សទី៥ ដែលជាបុរសអាយុ៦៨ឆ្នាំ ក្រោយពីត្រូវរបួសធ្ងន់ កាលពីយប់ថ្ងៃទី៨ សីហា នៅ EALING ជាយក្រុងភាគខាងលិចនៃក្រុងឡុងដ៍ ពេលមានភាពចលាចល។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដ កាមីរ៉ូន បានលាតត្រដាងកាលពីថ្ងៃទី១១ សីហា ពីវិធានការថ្មីៗប្រឆាំងការបះបោរដោយមិនបដិសេធឡើយនូវការប្រើកងទ័ពនាពេលអនាគត ខណៈភាពស្ងប់ស្ងាត់កើតមានវិញ២យប់ហើយ បន្ទាប់ពី៤ថ្ងៃជាប់ៗគ្នាមានអំពើហិង្សា។
ការបាត់បង់ដោយសារការបះបោរក្នុងទីក្រុងទាំងឡាយរបស់អង់គ្លេសមានដល់២២៥លានអឺរ៉ូ ។ នេះជាតួលេខបណ្តោះអាសន្នរបស់បណ្តាក្រុមហ៊ុនធានារ៉ាប់រង នៃបណ្តាក្រុមវិជ្ជាជីវៈ។ ប៉ូលិសក្រុងឡុងដ៍ប្រកាសពីការចាប់ខ្លួនមនុស្ស១.០៥១នាក់ក្នុងក្រុងនេះ ហើយមនុស្សសរុបជាង១.៥០០នាក់ ចាប់ខ្លួន ក្នុងប្រទេសអង់គ្លេសក្នុងក្របខណ្ឌនៃការបះបោរ៕
No comments:
Post a Comment