Tuesday, August 23, 2011

រថយន្ត​វីហ្គោ​​បុក​ក្មេង​ស្រីអាយុ​3​ឆ្នាំ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ


ខេត្តមណ្ឌល​គិរី ៖ ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​​ម្នាក់​ពេល​កំពុង​​រត់​លេង​​ក្បែរ​ចិញ្ចើម​​ផ្លូវ ​មុខ​ផ្ទះ​​រ​បស់​ខ្លួន​ត្រូវ​រថយន្ត​មា៉ក​វីហ្គោ ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-1563 ​បុក​​បណ្តាល​ឱ្យ​​ស្លាប់​​នៅពេល​បញ្ជូន​​ទៅកាន់​មន្ទីរ​​ពេទ្យ​​បង្អែក​​ ខេត្ត ។ គ្រោះ​អកុសល​នេះ​​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៥​​និង​៥០​នាទី​​ល្ងាច​ ថ្ងៃ​ទី​២០ សីហា ​នៅចំណុច​​ផ្លូវ​ចូល​​ផ្សារ​សែន​មនោ​រម្យ ​ស្ថិត​នៅ​​ក្នុង​ភូមិ​​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ​ក្រុង​សែន​មនោ​រម្យ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​សុំ សុខ​ចិន អាយុ​៣​ឆ្នាំ ​ជន​ជាតិ​វៀតណាម​ ម្តាយ​ឈ្មោះ​ដូយ ជីដូរ ។ តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​គេឃើញ​ក្មេង​ស្រី​រូប​នោះ​​​រត់​លេង​​ក្បែរ​ចិញ្ចើម​​ ផ្លូវ​មុខ​​ផ្ទះ​របស់​ខ្លួន​ ហើយ​ជ្រុល​​ទៅ​​លើ​ដង​ផ្លូវ​ក៏​ត្រូវ​រថយន្ត​​វីហ្គោ ​ខាង​លើ​បុក​បណ្តាល​ឱ្យ​ដួល​​​បោក​ក្បាល​នឹង​ថ្នល់របួស​ធ្ងន់។ ភ្លាម​នោះ​​ក្រុម​គ្រួសារ​​បាន​បញ្ជូន​ក្មេង​ស្រី​​រង​គ្រោះ​​ទៅកាន់​ មន្ទីរពេទ្យ​​បង្អែក​ខេត្ត​​ ប៉ុន្តែ​ជា​អកុសល​នៅ​ពេល​ទៅដល់​បាន​រយៈ​ពេល​​ប្រហែល​កន្លះ​​ម៉ោង​​ក្មេង​​ ស្រី​រង​គ្រោះ​ក៏​​​បាន​ស្លាប់​បាត់​ទៅ ។
តាម​ប្រភព​​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​បើក​បរ​​រថយន្ត​​នោះ​​ឈ្មោះ​សាន កូដារ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជា​កូន​រប​ស់​លោក​សាន សំអឿន ​ម្ចាស់​សណ្ឋា​គារ​អឿន​សក្ខ​ណា ។ រថយន្ត​នោះ​​ត្រូវ​បាន​សមត្ថ​កិច្ច​​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​​ចរាចរណ៍​ ខេត្ត ដើម្បី​ដោះ​​ស្រាយ​​តាម​នីតិ​វិធី​៕
Related Posts Plugin for WordPress, Blogger...

No comments: