Tuesday, August 23, 2011

បក្ស​សម រង្ស៊ី​ដាក់​បណ្ដា​សារ ឲ្យ​ហ៊ុន សែន​ដូច​ហ្គា​ដា​ហ្វី

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​មួយ កាល​ពី​ម្សិលមិញ​ គណបក្ស​ប្រឆាំង​ក្នុង​​ប្រទេស​កម្ពុជា​បាន​ប្រដូច​ហ៊ុន សែន មេ​ដឹកនាំ​ដែល​មាន​ចរិត​ផ្ដាច់​ការ​ក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​ដូច​ មូអាម៉ា ហ្គាដាហ្វី នៃ ប្រទេស​លីប៊ី ​ដែល​វាស​នា​អំណាច​របស់​ជន​នេះ​កំពុង​ធ្លាក់​ក្នុង​​ក្រឡា​អ័ព្ធ នៃ​ការ​អូស​ក យក​ទៅ​កាត់​ទោស។
ហ្គាដាហ្វី មេដឹកនាំផ្តាច់ការនៅលីប៊ី និងលោក ហ៊ុន សែន

សេច​ក្ដី​ថ្លែង​ការ​តាម​​អ៊ីម៉ែល​នោះ បាន​សង្កត់​ថា  គណបក្ស​បក្ស​សម​រង្ស៊ី​​ប្ដេជ្ញា​ធ្វើ​ឲ្យ​ប្រាកដ​ថា នៅ​ទី​បំផុត ហ៊ុន សែន នឹង​ជួប​វាសនា​ដូច ជន​ផ្ដាច់​ការ​ ស្លូបូដាន មីឡូស៊ីវីក ឬ ហ្គាដាហ្វី​ដែរ ។ដោយ​បក្ស​នេះ​ក៏​បាន​អំពាវ​នាវ​ផង​ដែរ ដល់​អ្នក​តស៊ូ​ដើម្បី​សេរីភាព នៅ​ក្នុង​ពិភពលោក ផ្ដោត គោល​ដៅ​បន្ទាប់ ទៅ​លើ​ ហ៊ុន សែន ដែល​កាន់​អំណាច​ដោយ​ហង្សា​រយៈ​ពេល​៣២ឆ្នាំ​មក​នេះ។

មាន​ការ​កត់​សម្គាល់​ថា ដោយ​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​អំណាច​ផ្ដាច់​មុខ​តាម​ប្រព័ន្ធ​ ប្រជាធិបតេយ្យ ហ៊ុន សែន បាន​ផ្ដើម​ឲ្យ​មាន​រដ្ឋប្រហារ ដ៏​បង្ហូរ​ឈាម​មួយ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​ទាហាន​និង​ជន​ស៊ីវិល​ស្លាប់​ជា​ច្រើន​នាក់ ។ ហើយ​នៅ​ឆ្នាំ​១៩៩៨ មេ​ដឹកនាំ​ខ្មែរ​រូប​នេះ​បាន​បញ្ជា​ឲ្យ​ទាហាន​របស់​ខ្លួន ធ្វើ​ការ​បាញ់​ប្រហារ​គ្មាន​មេត្តា​ទៅ​លើ​ក្រុម​បាតុករ ដែល​ប្រឆាំង​ចំពោះ​​ការ​គ្រប់ គ្រង​អំណាច​របស់​ខ្លួន។ រួ​ម​ទាំង​ការ​ប្រើ​វិធី​ខូច​ធ្វើ​ទុក បុក​ម្និញ​លើ​គណបក្ស ប្រឆាំង​ផង​ដែរ។

ដោយ​មាន​ការ​ក្រោក​ឈរ​ឡើង​យ៉ាង​គគ្រឹក​គ្រេង របស់​ប្រជាពលរដ្ឋ​នៅ​ប្លុក​អារ៉ាប់ ធ្វើ​បដិវត្តន៍​ផ្ដួល រំលំ​ពួក​មេដឹកនាំ​អំណាច​យូរ​និង​ពុក​រលួយ​របស់​ខ្លួន​នោះ ហ៊ុន សែន បាន​ស្រែក​​គំរាម​ដល់ ​ពលរដ្ឋ​ខ្មែរ ជា​សាធារណៈ​ថា ខ្លួន​នឹង​ប្រើ​វិធី​បិទ​ទ្វារ​វ៉ៃ​ឆ្កែ បើ​សិន​ជា​អ្នក​ណា​ម្នាក់​ចង់​ទាញ​ស្ថាន​ការ​កម្ពុជា​ឲ្យ​ធ្លាក់​​ក្នុង គន្លង ប្រទេស​អារ៉ាប់​ទាំង​នោះ៕

No comments: