Monday, August 29, 2011

វិធីទប់អារម្មណ៍កុំឱ្យឆាប់ដល់ចំណុចកំពូល



 
បញ្ហាឆាប់ចេញ ទឹកកាម របស់បុរសៗ វាជាបញ្ហាមួយ ដែលជះ ឥទ្ធិពល ដល់ស្ត្រី ជាដៃគូ យ៉ាងខ្លាំង ដោយស្ត្រី ជាដៃគូទាំងឡាយ នៅមិនទាន់បាន ទទួលអារម្មណ៍ រំភើប សុខស្រួលផង ស្រាប់តែប្រុសស្នេហ៍ ឡើងឋានសួគ៌ បាត់ទៅហើយ ។ កត្តា នេះ បានធ្វើឱ្យស្ត្រី ជាដៃគូមាន អារម្មណ៍ហេលហាល ដូចជាមិនអស់ចិត្ត មិនអស់អារម្មណ៍ ជាបញ្ហាដែលធ្វើ ឱ្យរំខាន អារម្មណ៍បំផុត ។ ប៉ុន្តែមិនត្រូវបន្ទោស ខាងប្រុសទេ ពីព្រោះខាងប្រុស ខ្លួនឯងក៏មាន អារម្មណ៍អន់ចិត្ត ខ្លួនឯងដែរ ចំពោះបញ្ហា ឆាប់ ចេញ ទឹកកាមនេះដែរ បែបនេះត្រូវពឹង ទៅលើវិធីទប់ អារម្មណ៍កុំឱ្យ ឆាប់ចេញទឹក ខាងក្រោមហើយ ។

ការឆាប់ចេញទឹកកាម ជាភាវៈម៉្យាងដែលភាគី ខាងប្រុសមិនអាច គ្រប់គ្រងអារម្មណ៍ ចេញទឹកឱ្យបានយូរ ដែលអាចឱ្យ ភាគីខាងស្រី ដល់ចំណុចកំពូល ពីព្រោះជាទូទៅ ភាគីខាងប្រុស អាចទៅដល់ចំណុច កំពូលបានក្នុងរយៈ ពេលប្រមាណជា ៣ នាទី ក្នុង ខណៈដែលខាងស្រី ត្រូវប្រើពេលរហូត ដល់ទៅប្រមាណ ១៥ នាទី ទើបអាចដល់ ចំណុចកំពូល ។ អ៊ីចឹងទេដើម្បី បញ្ចៀសនូវបញ្ហា ឆាប់ចេញទឹកកាម សូមធ្វើតាមការ ណែនាំដូចតទៅ ៖

  . ត្រូវស្វែងយល់ អំពីវិធីគ្រប់គ្រង អារម្មណ៍ ដោយអាចចាប់ផ្តើម ដោយការជួយខ្លួនឯង រហូតឱ្យជិតដល់ ចំណុចកំពូល រួចឈប់ នៅពេលអារម្មណ៍ រសាយទៅវិញក៏ត្រូ វចាប់ផ្តើមធ្វើ សាជាថ្មីប្រមាណជា ៣-៤ ដង ។ ពេលធ្វើម្តងៗ ត្រូវធ្វើឱ្យ ជិតដល់ ចំណុចកំពូល បំផុតតាមដែលអាច ធ្វើទៅបាន ដើម្បីឱ្យយើង បានដឹងថា ចំណុចកំពូល នៅត្រង់ណា ។ ការធ្វើបែបនេះ នឹងធ្វើឱ្យ យើងអាច គ្រប់គ្រងការ ឆាប់ចេញទឹកបាន ។ពេលមានអារម្មណ៍ថា ចង់ចេញទឹក ត្រូវយកមេដៃ និង ចង្អុលដៃច្របាច់ត្រង់ សរសៃក្រោម ក្បាលលិង្គ ឬ ច្របាច់ត្រង់គល់លិង្គ ប្រមាណជា ៣-៤ វិនាទី ទាល់តែអារម្មណ៍ ចង់ចេញទឹក ថយចុះវិញ ។ការប្រឹងខ្ជឹបគូទ ឱ្យបានញ្ញឹកញ្ញាប់ ក៏នឹងជួយឱ្យគ្រប់គ្រង ការឆាប់ចេញ ទឹកកាមបានដែរ ។

  . ការប្រើស្រោមអនាម័យ ក្រាស់ៗ អាចកាត់បន្ថយ ការរំញ្ញោចអារម្មណ៍ ផ្លូវភេទ និង ធ្វើឱ្យក្រឆាប់ ចេញទឹកបាន មួយចំណែក រួមទាំងការប្រើ ថ្នាំស្ពឹកដែលជា ប្រភេទចេល (GEL) ជួយ ។. ការប្រើក្បាច់ Wonan on Top អាចធ្វើឱ្យភាគី ខាងប្រុស ធូរក្នុងអារម្មណ៍ ហើយអាចគ្រប់គ្រង ការឆាប់ចេញទឹក បានងាយ ។
វិធីងាយៗនេះ អ្នកអាចធ្វើបានដោយ ខ្លួនឯង ដែលកន្លងមក គូស្វាមីភរិយា ជាច្រើនគូ យកមកធ្វើទទួល បានលទ្ធផល រួចមកហើយ ៕

No comments: