Monday, August 29, 2011

តូចចិត្តខឹងកូន មិនយកចិត្តទុកដាក់ ចងកធ្វើអត្តឃាត


ភ្នំពេញ៖ បុរសវ័យអាយុ៦៦ឆ្នាំម្នាក់ បានចងកធ្វើអត្តឃាតក្នុងបន្ទប់របស់ខ្លួន ស្ថិតនៅផ្ទះលេខ 44EoZ ក្រុមទី៧ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា ហើយត្រូវកូនចៅដឹងនាវេលាម៉ោង ៧ និង៤៥នាទីយប់ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១ ដែលគេសង្ស័យថា បណ្តាលមកពីបុរសរូបនេះ តូចចិត្ត ខឹងនឹងកូនចៅមិនសូវយកចិត្តទុកដាក់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសចងកធ្វើអត្តឃាតខាងលើនេះ ឈ្មោះ កុល គឹមលី អាយុ ៦៦ឆ្នាំ។ប្រភពពីសមត្ថកិច្ចបន្តថា នាវេលាម៉ោងប្រមាណ៧ និង៤៥នាទី កូនរបស់ជនរងគ្រោះបានលើកបាយ ទៅឲ្យពិសារ ស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ទាក់ទិននឹងការចងកធ្វើអត្តឃាតរបស់បុរសវ័យចំណាស់ខាងលើនេះ គេមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ តែមានប្រភពមួយចំនួនអះអាងថា បណ្តាលមកពីតូចចិត្ត ខឹងនឹងកូនចៅមិនសូវយកចិត្តទុកដាក់លើខ្លួន៕
Photo by DAP-NEWS
Photo by DAP-NEWS

No comments: