ខេត្តស្វាយរៀង ៖ កម្មការិនីម្នាក់បានលេបថ្នាំធ្វើអត្តឃាតដែលគេសង្ស័យថា នាងមានវិបត្តិស្នេហាធ្វើឱ្យខកចិត្ត ឬចាញ់បោកប្រុសព្រាន ។ កម្មការិនីនេះឈ្មោះម៉ក់ ស្រីមុំ អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ហើយករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ សីហា ២០១១ ។
បើតាមបងប្រុសរបស់នាងប្រាប់ឱ្យដឹងថា នាងម៉ក់ ស្រីមុំ ជាកម្មការិនីរោងចក្រកាត់ដេរនៅក្រុងបាវិត ហើយកាលពីថ្ងៃទី២៦ សីហា បានទៅធ្វើការជាធម្មតា ឯពេលល្ងាចត្រឡប់មកផ្ទះវិញ ក្រោយពីហូបបាយរួចក៏ចូលដេកធម្មតា ដែរ លុះព្រឹកឡើងថ្ងៃទី២៧ សីហា ស្រាប់តែពុំឃើញទៅធ្វើការ។ ពេលនោះឪពុកម្តាយគិតថា ប្រហែលជានាងមិនស្រួលខ្លួន និងពុំបានសួរនាំអ្វីឡើយ ហើយក៏នាំគ្នាទៅស្រែស្ទូងស្រូវ ទុកឱ្យនាងដេកនៅផ្ទះម្នាក់ឯង លុះដល់ម៉ោង១០និង៣០នាទីព្រឹក មិនឃើញចុះមករកបាយហូបទើបខ្លួនជាបងប្រុសដែលមកពីភ្ជួរក៏ឡើង ទៅមើលក្នុងបន្ទប់ បំណងហៅឱ្យចុះមកហូបបាយ។ ពេលបើកទ្វារបន្ទប់ឡើងស្រាប់តែឃើញប្អូនស្រីបែកពពុះមាត់ ដេកសន្លប់ស្តូកស្តឹងទៅហើយ ក៏ប្រញាប់ប្រញាល់ហៅបងប្អូនមកជួយ និងហៅរថយន្តដឹកនាងមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ តែទម្រាំដឹកមកដល់មន្ទីរពេទ្យខេត្ត គឺម៉ោង១និង៥៥នាទីរសៀលទៅហើយ។
ក្រោយពីធ្វើការពិនិត្យ លោកគ្រូពេទ្យប្រាប់ថា ថ្នាំបានជ្រាបចូលតាមសរសៃឈាមអស់ទៅហើយ មានតែចាក់ថ្នាំបន្សាបប៉ុណ្ណោះ ហើយក៏ចង់ហួសពេលទៅហើយដែរ ដែលមើលទៅសង្ឃឹមតិចណាស់ ហើយបងប្អូនក៏បញ្ជូនបន្តទៅភ្នំពេញ ទៀត។ គ្រូពេទ្យបានសន្និដ្ឋានថា ការលេបថ្នាំនេះទំនងជានៅម៉ោង៧ព្រឹក ហើយតាមការពិនិត្យមានជាតិថ្នាំប៉ារ៉ាសេតាម៉ុលច្រើនធ្វើឱ្យ ត្រជាក់ខ្លាំង ប៉ះពាល់ដល់ថ្លើម ដែលពិបាកនឹងសង្គ្រោះខ្លាំងណាស់។ ពេលសាកសួរពីមូលហេតុ ឪពុកម្តាយនិងបងប្អូនមិនបានដឹងថា មានរឿងអ្វីនោះទេ ហើយពេលដឹងខ្លួនម្តងៗ ក៏មិននិយាយស្តីដែរ គឺដេកបិទភ្នែក លេបថ្នាំអ្វីក៏មិនប្រាប់ ម្យ៉ាងនាងនៅក្មេង ក៏ប៉ុន្តែអ្នកមកជាមួយសង្ស័យថា គ្មានអ្វីក្រៅពីរឿងវិបត្តិស្នេហានោះទេ ៕
No comments:
Post a Comment