Monday, August 29, 2011

ស្ត្រី​ចំណាស់​​​ទៅ​​ងូតទឹក​​ទន្លេ​ខ្យល់​​​គ​រស្លាប់​​អណ្តែត​​ទឹក​រហូត​ហើម​​​ស្អុយ



ខេត្ត​ស្ទឹង​​ត្រែង ៖សាកសពស្ត្រីចំណាស់​ម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកតាមដង​ ទន្លេសេសានកាលពីវេលាម៉ោង១៨​ថ្ងៃទី២៤ សីហា  ក្នុងសភាព​ហើមស្អុយនិង​​មិន​ដឹងពីមូល​ហេតុច្បាស់លាស់។

សាកសពស្ត្រីចំណាស់នេះ​ឈ្មោះសួន នី អាយុ៥៥ឆ្នាំ រស់នៅភូមិសេសាន ឃុំកំភុន ស្រុក​សេសាន ។​ ចំពោះមូលហេតុ​ នៃការស្លាប់មិន​មាន​សមត្ថកិច្ចណាម្នាក់អះអាងឱ្យបាន​ដឹង​ឡើយ។​ ប្រភពព័ត៌មានមួយបានឱ្យ​ដឹងថា ការ​ស្លាប់​របស់ស្ត្រីចំណាស់ម្នាក់នេះគឺបណ្តាល​មកពី​លង់ទឹក។ ប្រភពពីអ្នកភូមិបាននិយាយថា ​ស្ត្រី​ចំណាស់ម្នាក់នេះមានកូនស្រី២​នាក់តែបាន​ចាក​ចេញពី​ គាត់ទៅធ្វើជាកម្មករនៅខេត្តរតន​គិរី​ទុក​ឱ្យ​​គាត់​រស់នៅជាមួយប្តីក្រោយ​ ឈ្មោះអឹម សុន អាយុ៦០ឆ្នាំ ដែលមក​ដល់​​ពេល​នេះ​មាន​រយៈ​ពេល​​ជាង១០ឆ្នាំមក​ហើយ។ ប្រភពបន្តថា  ស្ត្រី​រងគ្រោះ​តែង​ឃើញ​ស្រវឹងជាប់រហូត ហើយ​នៅ​មុនពេល​ស្លាប់​គេ​មិន​ដឹងថា​គាត់ដើរធ្លាក់ទឹក​ឬបណ្តាលមក​ពីបញ្ហា​ អ្វីទេ។
លោក អន សំអាត អធិការស្រុកសេសាន​បានឱ្យដឹងថា សពស្ត្រី​​រងគ្រោះ​ត្រូវបានប្រជា​ពល​រដ្ឋ​ប្រទះឃើញអណ្តែតទឹកក៏បានរាយ​ ការណ៍មក​សមត្ថកិច្ច ហើយកម្លាំងរបស់យើង បាន​ចុះទៅ​មើលភ្លាមដែរ តែដោយសារយប់​ងងឹត​​កម្លាំង​យើងក៏បានចាប់ចងខ្សែទុក លុះព្រឹក​ឡើង​ថ្ងៃ​ទី​២៥​សីហា ទើប​ចុះទៅត្រួត​ពិនិត្យ​។ ករណី​​នេះ​​សមត្ថកិច្ច​សន្និដ្ឋានថា ស្ត្រីរងគ្រោះ​អាច​ខ្យល់គរ​ធ្លាក់ចូល​ទឹកព្រោះនៅមាត់កំពង់​ទឹកផ្ទះគាត់​ឃើញ​ សល់តែ​អាវ។
ក្រោយពីសមត្ថកិច្ច​ធ្វើកោសល្យវិច័យរួច​ រាល់ក៏បានប្រគល់សពស្ត្រីរងគ្រោះ​ទៅឱ្យក្រុម​គ្រួសារ​ធ្វើ​ បុណ្យតាមប្រពៃណីនិងបូជានៅ​រសៀល​ថ្ងៃទី២៦​សីហា ៕

No comments: