Monday, August 29, 2011

ភ្លៀង​ធ្លាក់​ដូច​ហែក​មេឃ​នៅ​ថ្ងៃទី​២៧​សីហា នៅ​ខេត្ត​ព្រះសីហនុ តែ​មិន​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ទេ​



CEN
ព្រះសីហនុ: ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសអាសន្ន​ស្តីពី គ្រោះធម្មជាតិ ដោយមាន​សម្ពាធ​ទាប​គ្របដណ្តប់​មកលើ​ខេត្ត​មួយចំនួន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្ត​តំបន់​មាត់សមុទ្រ និង​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុង​ទី​រួម​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១១​។ តាម​ការ​ព្យាករ នៅ​កំពង់សោម មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង នៅ​ថ្ងៃទី​២៧​សីហា ឆ្នាំ​២០១១​។​

នៅ​តំបន់​មាត់សមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​ច្រើន ដូច​ហែក​មេឃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត និង​ប្រក​បរបរ​ចិញ្ចឹមជីវិត ជាពិសេស​នោះ គឺ​អ្នកនេសាទ​សមុទ្រ​តែម្តង​។មន្ត្រី​ជំនាញ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​ បញ្ចេញ​ឈ្មោះ បាន​និយាយថា​ខេត្ត​ព្រះសីហនុ ជា​តំបន់​មាត់សមុទ្រ អាច​ងាយស្រួល​ក្នុង​ការទទួល​ឥទ្ធិពល​សម្ពាធ​ទាប​នេះ​ណាស់​

  ​ជាក់ស្តែង​នៅ​ថ្ងៃទី​២៧ ខែសីហា​នេះ​ឃើញថា មាន​ភ្លៀង​ធ្លាក់​ច្រើន​តាំងពីព្រឹក​ព្រលឹម​មក​ម្លេះ ប៉ុន្តែ​មិនទាន់មាន​ព្យុះ​កំណាច​អ្វី​ដូច​នៅ​ប្រទេស លើ​ពិភពលោក​នៅឡើយ​ទេ​។ចំពោះ​សម្ពាធ​ទាប​មាន​ភ្លៀង​ធ្លាក់​ច្រើន​នេះ ក្រសួង​ធនធាន​បានប្រកាស​អាសន្ន និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ប្រជា​នេសាទ​សមុទ្រ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន អំពី​គ្រោះធម្មជាតិ​ដោយ​យថាហេតុ តាំងពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១១៕

No comments: