តំលៃពេជ្រកើនឡើងដោយសារអតិថិជនអាស៊ីប្រជែង គ្នាទិញ។ តំរូវការក្នុងប្រទេសចិន និងឥណ្ឌា ជំរុញឱ្យតម្លៃពេជ្រកើនឡើងក្បែរ៥០ភាគរយគិតចាប់ពីឆ្នាំ២០១០ មក ជាពិសេសក្នុងរយៈកាល៦ខែចុងក្រោយ ដែលជំរុញឲ្យតំលៃរបស់វាកើនឡើងខ្ពស់ជាប់ប្រវត្តិសាស្ត្រជាថ្មី។ នេះបើតាមបញ្ជីតំលៃឧស្សាហកម្ម និងពាណិជ្ជករត្បូង ក្នុងទីក្រុង Antwerp ដែលត្រូវគេចាត់ទុកថាជាទីក្រុងជំនួញត្បូងពេជ្រពិភពលោកក្នុង ប្រទេសបែលហ្ស៊ិក។តំលៃពេជ្រមិនទាន់ច្នៃរងផលប៉ះពាល់ជាខ្លាំងក្នុង ពេលមានវិបត្តិឥណទាន ប៉ុន្តែបានគ្រាន់បើឡើងវិញក្នុងឆ្នាំ២០០៩ បន្ទាប់ពីនាំមុខក្នុងការផលិតរួមមានក្រុមហ៊ុន De Beers នៅតំបន់អាហ្វ្រិកខាងត្បូងដែលគ្រប់គ្រងការផ្គត់ផ្គង់ដើម្បីជំរុញ តំលៃឲ្យឡើងខ្ពស់។
លោក Jon Bergtheil អ្នកវិភាគរបស់ក្រុមហ៊ុន Citigroup និយាយថា ការផ្គត់ផ្គង់ទ្រង់ទ្រាយធំ សំរាប់ដុំថ្មដ៏មានតំលៃនេះ មើលទៅដូចជាបន្តទៅមុខទៀត។ ការផលិតធ្លាក់ចុះធ្វើឲ្យអស់ការកែច្នៃ ដែលពេជ្រកំពុងមានតំរូវការខ្ពស់ក្នុងទីផ្សារអាស៊ី ហេតុនេះវានឹងជំរុញតំលៃឡើងខ្ពស់កប់ពពក។
ក្នុងទ្វីបអាស៊ីសំរាប់គ្រួសារដែលមានជីវភាព មធ្យមទិញពេជ្រលេខ១។ នេះបើតាមសម្តីរបស់លោក Pooji Kotwani ប្រធានគ្រប់គ្រងក្រុមហ៊ុន Rapaport ក្នុងប្រទេសឥណ្ឌា។ ពួកគេ ផ្លាស់ប្តូរប្រពៃណីរក្សាមាសទៅទិញពេជ្រ ដែលនេះធ្វើឲ្យមានការផ្លាស់ប្តូរជាខ្លាំង។ ពាណិជ្ជករពេជ្រនិយាយថា តំលៃបានកើនឡើងដោយមិននឹកស្មានដល់ ដោយសារនៅអាមេរិក និងអឺរ៉ុបប្រែក្លាយជាត្រូវការតិច ដោយកូនកំលោះរកប្រភេទត្បូងណាដែលមានតំលៃថោកសំរាប់កូនក្រមុំ របស់គេ៕
No comments:
Post a Comment