តូក្យូៈ ប្រទេសជប៉ុន នៅថ្ងៃអង្គារ នេះបានបង្ហាញចេញនូវ ការព្រួយបារម្ភទៅលើ ការកើនឡើងនៃកម្លាំង និង ឥទ្ធិពលរបស់ កងកម្លាំងទ័ពជើងទឹករបស់ប្រទេសចិន ជាពិសេសនៅសមុទ្រចិនខាងត្បូង និង មហាសមុទ្រប៉ាស៊ីហ្វិក ដែលនេះត្រូវបាន គេមើលឃើញថា ជាបញ្ហាទាក់ទងទៅនឹង ប្រាក់ផ្គត់ផ្គង់ទៅលើ វិស័យយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំង។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១១ថា នេះគឺ របាយការណ៍ផ្នែកសន្តិសុខ ប្រចាំឆ្នាំ២០១១ ដែលរដ្ឋាភិបាលក្រុងតូក្យូ បានកត់សម្គាល់ទៅលើការគំរាម ពីសំណាក់ការសាកសល្បងអាវុធនុយក្លេអ៊ែរ ពីសំណាក់រដ្ឋាភិបាលក្រុង ព្យុងយ៉ាងផងដែរ ជាពិសេសគឺការអភិវឌ្ឍន៍ មីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ព្រមទាំងជំលោះ
ដែនកោះជាមួយនឹង ប្រទេសរុស្ស៊ីផងដែរ។ ទាំងនេះ ជាអ្វីដែលរដ្ឋាភិបាលជប៉ុន កំពុងតែប្រឈមមុខ ដោះស្រាយ។
គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានធ្វើឲ្យមានភាពច្របូកច្របល់ចំពោះជំលោះដែនកោះទាំងឡាយ ជាមួយប្រទេសជប៉ុន ជាពិសេសគឺជាមួយបណ្តាប្រទេសអាស៊ានមួយចំនួនទៀតផងដែរ ដូចជាវៀតណាម និង ហ្វីលីពីនជាដើម ហើយជំលោះនេះបានរីករាលដាលកាន់តែធំឡើង ក្នុងរយៈ ប៉ុន្មាន ឆ្នាំថ្មីៗនេះ។ ចំពោះរបាយការណ៍សន្តិសុខប្រចាំឆ្នាំនេះដែរ គឺបានចេញ ដោយ គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលជប៉ុន ដែលពិពណ៌នាភាគច្រើនអំពីបញ្ហាជាមួយប្រទេសចិន។
![Photo by DAP-NEWS](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tlFVManR3SbsxT4wuoRirKKrjdBB9eCQfuVle96fSOpG2VbB35cQM85IDKaetKLoYFIBN57gXgMa_V7dxf4gMlZGYHIkO8zCKteT1eehyZnvPHs4itM5U0_g=s0-d)
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១១ថា នេះគឺ របាយការណ៍ផ្នែកសន្តិសុខ ប្រចាំឆ្នាំ២០១១ ដែលរដ្ឋាភិបាលក្រុងតូក្យូ បានកត់សម្គាល់ទៅលើការគំរាម ពីសំណាក់ការសាកសល្បងអាវុធនុយក្លេអ៊ែរ ពីសំណាក់រដ្ឋាភិបាលក្រុង ព្យុងយ៉ាងផងដែរ ជាពិសេសគឺការអភិវឌ្ឍន៍ មីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ព្រមទាំងជំលោះ
ដែនកោះជាមួយនឹង ប្រទេសរុស្ស៊ីផងដែរ។ ទាំងនេះ ជាអ្វីដែលរដ្ឋាភិបាលជប៉ុន កំពុងតែប្រឈមមុខ ដោះស្រាយ។
គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានធ្វើឲ្យមានភាពច្របូកច្របល់ចំពោះជំលោះដែនកោះទាំងឡាយ ជាមួយប្រទេសជប៉ុន ជាពិសេសគឺជាមួយបណ្តាប្រទេសអាស៊ានមួយចំនួនទៀតផងដែរ ដូចជាវៀតណាម និង ហ្វីលីពីនជាដើម ហើយជំលោះនេះបានរីករាលដាលកាន់តែធំឡើង ក្នុងរយៈ ប៉ុន្មាន ឆ្នាំថ្មីៗនេះ។ ចំពោះរបាយការណ៍សន្តិសុខប្រចាំឆ្នាំនេះដែរ គឺបានចេញ ដោយ គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលជប៉ុន ដែលពិពណ៌នាភាគច្រើនអំពីបញ្ហាជាមួយប្រទេសចិន។
No comments:
Post a Comment